បរិស្ថាន និងធនធានធម្មជាតិ

ក្រសួង​២និង​អង្គការ​អនុវត្ត​គម្រោង​ថែ​បរិស្ថាន​ឲ្យ​កាន់តែ​ប្រសើរ​ដោយ​បន្ថយ​ប្រើ​ប្លាស្ទិក

រសួង​បរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​សហការ​គ្នា​អនុវត្ត​គម្រោង​ថែរក្សា​បរិស្ថាន​ឈ្មោះ​ថា​ «​គម្រោង​ អ (R)» នៅ​ខេត្ដ​សៀមរាប ដើម្បី​ធ្វើឲ្យ​បរិស្ថាន​កាន់តែ​ល្អប្រសើរ​លើកកម្ពស់​ការកាត់បន្ថយ​ការបំពុល​ដោយ​ប្លាស្ទិក​តាម​មធ្យោបាយ​ផ្តល់​ដប​ទឹក​ចំនួន ៤ ​ម៉ឺន​ដប​ដល់​សិស្សានុសិស្ស​នៅតាម​អនុវិទ្យាល័យ​ និង ...

វ៉ន ដារ៉ា
http://bit.ly/2vjvlrj

​រដ្ឋាភិបាល​ប្រកាស​ដាក់​ព្រៃ​​នៅ​ខេត្តរតនគិរី​ជា​តំបន់​ការពារ​

​រដ្ឋាភិបាល​បាន​សំរេចចិត្ត​ដាក់​បឹង​យ៉ាក​អោម​ យ៉ាក​កា​រ៉ា​ជា​តំបន់​ការពារ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​។​ យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ តំបន់​បឹង​ និង​ព្រៃ​ដែល​មាន​ទំហំ​ជាង​ ១៣២ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50696039/government-declares-forest-in-ratanakiri-as-protected-area

ភាពយន្ត «ពូដំរី» និយាយ​ពីការ​អភិរក្ស​ដំរី​នៅ​ ព្រៃឡង់ ​នឹង​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ UN

«ពូដំរី [Uncle Elephant]» គឺជា​ខ្សែ​ភាព​យន្ត​ខ្នាត​តូច​មួយ ដែល​និយាយ​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​អាស៊ី និង ធនធាន​ធម្មជាតិ​ដ៏សំបូរ​បែប​ ក្នុង​តំបន់​ ព្រៃឡង់ នឹង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី World Wildlife Film Festival Day 2020 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក នាថ្ងៃទី​ ០៣ ខែ​មីនា ...

ឃុត សុភចរិយា
https://bit.ly/2uy7wvi

មនុស្ស​ ៥ ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឲ្យ​ធ្វើ​កិច្ចសន្យា ​បញ្ឈប់​ការ​ឈូស​ដីព្រៃ

អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​តម្រូវ​ឲ្យ​ជនជាតិ​វៀតណាម​ចំនួន ៥ ​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដីព្រៃ ដោយ​ឃាត់​គ្រឿងចក្រ​ចំនួន ៤ ​គ្រឿង​ទុក​នៅ​ទីស្នាក់ការ​គយ​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​ពួកគេ​បម្រុង​ឈូសឆាយ​ដី​ព្រៃ​នៅក្បែរ​ដែនជម្រក​សត្វព្រៃ​ណាំលៀ​ស្ថិត​ក្នុង​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​មិនត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ...

សុទ្ធ គឹមសឿន
https://bit.ly/2Tj4d3F

ការបូមខ្សាច់នៅកម្ពុជាគំរាមកំហែងដល់ទន្លេមេគង្គ

ប្រជាជនជាង៦០លាននាក់ពឹងផ្អែកលើទន្លេមេគង្គដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។​ ប៉ុន្តែទន្លេមេគង្គដ៏មានសារៈសំខាន់នេះកំពុងរងការគំរាមកំហែង។ ស្របពេលដែលប្រទេសចិនកំពុងសាងសង់ទំនប់វារីអគ្គិសនីដែលកាត់បន្ថយលំហូរទឹកនិងដីល្បាប់នៅខ្សែទឹកខាងក្រោម​ ប្រទេសដទៃទៀតនៅតាមដងទន្លេក៏បានចូលរួមចំណែកធ្វើអោយប៉ះពាល់ដល់ទន្លេផងដែរ។ ...

Michael Sullivan
https://www.npr.org/2020/02/27/808807512/houses-on-the-river-will-fall-cambodia-s-sand-mining-threatens-vital-mekong

សមត្ថកិច្ច​ឆែក​ឃើញ​​ឈើ​ជាច្រើន​កំណាត់ ​​ក្នុង​រថយន្ត​ធុន​ធំ​ដឹក​ដំឡូងមី​ពី​ខេត្ត​ព្រះវិហារ

សមត្ថកិច្ច មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​​កំពង់ធំ​បាន​ឃាត់​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​ នៅ​ស្រុក​ប្រាសាទបល្ល័ង្ក​កាលពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ ខណៈ​ព្យាយាម​ដឹក​ដំឡូងមី​ពី​ខេត្តព្រះវិហារ​ទៅកាន់​រាជធានី​​ភ្នំពេញ ហើយ​ត្រូវបាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​រាប់រយ​​កំណាត់​បង្កប់​នៅក្នុង​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TkRtcy

ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​ឃុំខ្លួន​រឿង​បទល្មើស​សត្វព្រៃ ខណៈ​ ៣ ​នាក់​រត់គេច

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ ៣ ​នាក់​ទៀត ​ដែល​បាន​រត់គេចខ្លួន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វព្រៃ​នៅ​ភូមិ​កោះ​ម្យើលលើ ឃុំ​ណងឃីលឹក ស្រុក​កោះញែក​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក ក្រោយពី​មន្ត្រី​ឧទ្យានុរក្ស​ឃាត់ខ្លួន​ក្នុង​អំឡុងពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​បរបាញ់ និង​ដាក់​អន្ទាក់​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/2uBjnsI

មន្ត្រី៖​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​រារាំង​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ប្រារព្ធ​កម្មវិធី​បុណ្យ​បំបួស​ដើមឈើ​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​បំបួស ...

ខន សាវិ
https://bit.ly/32kq9zm

អ្នក​ពាក់ព័ន្ធ​ដែល​បាន​ទៅ​ទស្សនា​ទំនប់​វា​រី​អគ្គិសនី​​ឡាវ​ទទូច​ឱ្យ​ក្រុម​​ហ៊ុន​អភិវឌ្ឍន៍​គម្រោង​ចែករំលែក​ទិន្នន័យ​

គណៈកម្មការ​ទន្លេមេគង្គ​បាន​និយាយ​ថា​ អ្នក​ពាក់ព័ន្ធ​កម្ពុជា​ ថៃ​ និង​វៀតណាម​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​បូ​រី​ ចែករំលែក​ព័ត៌មាន​អំពី​គម្រោង​វា​រី​អគ្គិសនី​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ​។​ ​ ...

តាំង វីដា
https://www.khmertimeskh.com/50693643/stakeholders-visiting-dam-call-lao-hydro-developer-to-share-data

សកម្មជន​ព្រៃឈើ​នឹង​ស្នើ​កម្លាំង​ប្រដាប់អាវុធ​ រួមគ្នា​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​មិន​ឲ្យ​ដឹង​មុន

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​ និង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​តែ​បន្ត​មាន​ការកាប់​ឈើ​ជា​ហូរហែ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់ ហើយ​ក៏​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ដែរ​។ ជនល្មើស​បាន​ប្រើប្រាស់ ...

សុទ្ធ គឹមសឿន
https://bit.ly/2TmNqgb

ដោះលែង​អ្នកពាក់ព័ន្ធ​កាប់រាន​ដីព្រៃ​ ៥ ​នាក់ ឯ​ជន​ ២ ​នាក់​ កំពុង​រង​ចំណាត់ការ​តុលាការ

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កំពុង​មាន​ចំណាត់ការ​នីតិវិធី​កោះហៅ​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​ជួល​អ្នកភូមិ​ ៥ ​នាក់ ​ឲ្យ​ចូលទៅ​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះញែក​កាលពី​សប្ដាហ៍​មុន ខណៈ​ពលរដ្ឋ​ ៥ ​នាក់​នោះ​ ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន ...

ឃុត សុភចរិយា
https://bit.ly/2P8SfZ2

កូន​ក្រពើ​ភ្នំ​ ១០​ ក្បាល​បានឃើញ​នៅ​លើ​ភ្នំក្រវាញ​

​អង្គការ​ Fauna​ &​ Flora​ International​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​ កូន​សត្វ​ក្រពើ​ភ្នំ​ ១០​ ក្បាល​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​អភិរក្ស​កាលពី​ចុង​ខែមករា​នៅ​ដែន​ជម្រក​តំបន់​អភិរក្ស​ ស្ថិតនៅតាមទន្លេ​ស្ទឹង​ក្នុង​ ស្រុក​វាល​វែង​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50692348/ten-baby-siamese-crocs-spotted-in-the-cardamom-mountains

មេភូមិ​ត្រូវបាន​ឲ្យ​សារភាព​កំហុស ខណៈ​ពលរដ្ឋ​ ១០ ​នាក់​ ត្រូវ​ពិន័យ​ ១២ ​លាន​រៀល​ ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ

អភិបាលស្រុក​បន្ទាយស្រី​លោក​ ឃឹម ហ្វីណង់ បាន​តម្រូវ​ឲ្យ​មេភូមិ​ម្នាក់​សារភាព​កំហុស និង​ផាកពិន័យ​មនុស្ស​ ១០ ​នាក់​ផ្សេងទៀត​ជា​ទឹកប្រាក់​ចំនួន​ ១២ ​លាន​រៀល ដោយ​ទុកពេល​ឲ្យ​យកលុយ​មក​បង់ពិន័យ​ត្រឹម​ថ្ងៃទី​ ២២ ខែកុម្ភៈ​នេះ បន្ទាប់ពី​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការកាប់​ព្រៃ​លិចទឹក​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក ...

សុទ្ធ គឹមសឿន
https://bit.ly/2P4DI0z

ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​សេកុង​ ភាគច្រើន​ព្រម​ប្ដូរ​ទីតាំង​ថ្មី

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុង​សម្របសម្រួល​ពលរដ្ឋ​ជាង​ ១៣០ ​គ្រួសារ​ ដែល​រស់នៅ​លើដី​ចំណី​ច្រាំងទន្លេ​​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ជូន ខណៈ​ក្នុងចំណោម​នោះ​មាន​ភាគច្រើន​បាន​ឯកភាព នៅពេល​ទីតាំង​ច្រាំង​នេះ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ដើម្បី​កុំឱ្យ​បាក់​ និង ...

ខន សាវិ
https://bit.ly/327O4Sp

មន្ត្រី​ប្រើ​ឧគ្ឃោសនស័ព្ទ​ផ្សព្វផ្សាយ​ពី​ការការពារ និង​អភិរក្ស​សត្វព្រៃ

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ជ្រើសរើស​​យក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ពី​​វិធានការ​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជីវចម្រុះ​ក៏​ដូច​លិខិតបទដ្ឋាន​នានា​ដោយ​ប្រើ​ឧគ្ឃោសនស័ព្ទ​ដាក់​តាម​ម៉ូតូកង់​៣ (​តុកតុក​) ​និង​ម៉ូតូ បើកបរ​នៅ​​តាម​បណ្ដា​ភូមិ-ឃុំ និង​ស្រុក​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ចាក់​ជា​សារ ...

វ៉ន ដារ៉ា
https://bit.ly/2V2IkIe

សាលា​រាជធានី​ គ្រោង​ទទួល​ពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​ចុងខែ​នេះ

សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ទទួល​ពាក្យ​សូម​ដេញថ្លៃ​ការប្រមូល​សំរាម​នៅ​ចុងខែ​កុម្ភៈ ឬ​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ជប៉ុន​ក៏មាន​ចំណាប់​អារម្មរណ៍​ចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​នេះ​ផងដែរ ...

ឡុង គីមម៉ារីតា
https://bit.ly/2UX9LDh

ក្រសួង​បំផុស​យុវជន​ឱ្យ​ការពារ​ធនធានធម្មជាតិ​

ក្រសួងបរិស្ថាន​បាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​នៅ​ខេត្តកំពង់ធំ​ដើម្បី​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដោយ​លើកទឹកចិត្ត​យុវជន​ឱ្យ​ស្រឡាញ់​និង​ការពារ​ធនធានធម្មជាតិ​។​ ពិធី​សាសនា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សម្គាល់​ដើមឈើ​ធំ​ ៗ​ ចំនួន​ ៥​ ដើម​ និង​ការពារ​ដើមឈើ​ទាំងនោះ​ពី​ការ​កាប់ ...

សែន ដាវិដ
https://www.khmertimeskh.com/50691806/ministry-inspires-youth-to-preserve-natural-resource

ក្រុម​អ្នកជំនាញ​រកឃើញ​សម្បុក​សត្វ​អណ្តើក​ហ្លួង​ ៣ ​សម្បុក​ ស្មើនឹង​ ៥១ ​ពង

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ជលផល​បាន​រកឃើញ​សម្បុក​សត្វ​អណ្តើក ហ្លួង ឬ​ហៅ​អណ្តើក​សរសៃ​ចំនួន​ ៣ ​សម្បុក​សរុប​ស្មើនឹង​ ៥១ ​ពង ​នៅ​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល​ដែល​ក្រុម​អ្នកជំនាញ​កំពុង​តាមដាន​សុខភាព និង​សុវត្ថិភាព​។ មន្ត្រី និង​សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2OYcCIe

ប្រធាន​ដែន​ជម្រក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អនុញ្ញាត​ឱ្យ​កាប់​ឈើ​

​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្ត​មណ្ឌល​គី​រី​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ បាន​អនុញ្ញាត​ឱ្យ​រោង​ឈើ​ខុសច្បាប់​ដំណើរការ​នៅ​ក្នុង​តំបន់​អភិរក្ស​។​ សកម្មជន​ គ្រឹ​ង​ តុលា​ បាន​និយាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​ ប្រធាន​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កំពុង​អនុញ្ញាត ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/sanctuary-chief-accused-allowing-logging

រដ្ឋបាលខេត្ត​កោះកុង​ និង​អភិបាល​ស្រុក​បន្ទាយស្រី​ ព្រមាន​បង្ក្រាប​ការរំលោភ​រាន​យក​ដី

រដ្ឋបាល​ខេត្តកោះកុង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ណា​ដែល​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដី​នៅក្នុង​តំបន់​ដី​ទំហំ ៩ ៣០៦ ហិកតា​នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ ខណៈ​អភិបាលស្រុក​បន្ទាយស្រី​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​កាប់រាន​ដី​ព្រៃកោងកាង​ទឹកសាប រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។ តាម​លិខិត​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ថ្ងៃទី ...

សុទ្ធ គឹមសឿន
https://bit.ly/2UGRRVi

សត្វ​ដំរី​មួយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគ​ជ័យ

សត្វ​ដំរី​ព្រៃ​មួយ​ក្បាល បាន​ធ្លាក់​ផុង​ជាប់​ក្នុង​រណ្តៅ​ជាច្រើន​ម៉ោង នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា ស្ថិត​ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីម៉ា ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ស្រុក​ជួយ​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព កាល​ពី​ថ្ងៃ​ចន្ទ​។​ ...

ប៉ិច​ ​សុធារី
https://bit.ly/2HcKpJB

រដ្ឋបាល​រាជធានី​ប្រគល់​ម៉ូតូ​ ៤០ ​គ្រឿង​បន្ថែម​ ដល់​ខណ្ឌ​ ៦ ​ដើម្បី​ដឹក​សំរាម

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ចំនួន ៤០ ​គ្រឿង ​ដល់​ខណ្ឌ​ចំនួន​ ៦ ​បន្ថែមទៀត​ដើម្បី​បន្ថែម​មធ្យោបាយ​ដឹក​សំរាម ខណៈ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និង​តំណាង​ធនាគារ​ពិភពលោក​បាន​ពិភាក្សា​ពី​ការដោះស្រាយ ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ និង​គ្រប់គ្រង​ទីលាន​ចាក់សំរាម​។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ពី ...

សុទ្ធ គឹមសឿន
https://bit.ly/2Ha0j7t

មនុស្ស ៩នាក់ត្រូវ​បា​​ន​​​ម​ន្ដ្រី​ឧ​ទ្យានុរ​ក្ស​​ឃាត់​ខ្លួន ពី​បទល្មើសបំផ្លាញ​ធន​ធានធម្មជាតិ

មន្ត្រីឧទ្យានុរក្ស​ខេត្តមណ្ឌលគិរី ​បានចាប់ឃាត់ខ្លួនមនុស្ស​​​​ចំនួន ៩នាក់ បញ្ជូនទៅសាលាដំបូង​ខេត្ត ពាក់​ព័ន្ធ​​នឹង​ករណីកាប់បំផ្លាញរុក្ខជាតិ​ក្នុងតំបន់​ស្តារ​ប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃបទ​ល្មើស​ធន​ធានធម្មជាតិ ក្នុងនោះ​​មាន​មនុស្ស​ ​​​​​៧​នាក់ ត្រូវ​​​បានចៅក្រមស៊ើបសួរ​​សាលាដំបូងខេត្ត សម្រេច​​ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន​ក្នុង​ពន្ធនា​គារ។ ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ បានឲ្យដឹង​កាលពីថ្ងៃ​អាទិត្យ​ថា បុរស​ជា​ជន​សង្ស័យទាំង ...

ប៉ិច សុធារី
https://bit.ly/2UE3agY

រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​តម្លៃ​ព្រៃឈើ និង​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​បង្ក្រាប​បទល្មើស

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។ លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ ...

ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bWE6G
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!