បរិស្ថាន និងធនធានធម្មជាតិ
មន្ត្រីឧទ្យានុរក្ស និងអង្គការការពារសត្វព្រៃ បង្ក្រាបការដាក់មងចាប់សត្វស្លាប
មងចាប់សត្វស្លាបប្រវែង ៣ ២០០ ម៉ែត្របន្ថែមទៀត ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់ រួមសហការជាមួយក្រុមឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តការពារសត្វព្រៃ (Wildlife Alliance) រុះរើ និងដកហូតនៅក្នុងពេលដែលពួកគេបានរួមគ្នាចុះល្បាត ហើយប្រទះឃើញគេដាក់ពង្រាយនៅលើវាលស្មៅនៃតំបន់ព្រៃកោងកាងដែលស្ថិតនៅ ...
ឃុត សុភចរិយា
https://bit.ly/2O5n7t7
ពលរដ្ឋ ៣១ គ្រួសារ សុំនាយករដ្ឋមន្ត្រីជួយឆ្វៀលដីចេញពីដែនជម្រកសត្
ពលរដ្ឋចំនួន ៣១ គ្រួសាររស់នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើអន្ដរាគមន៍ជួយកាត់ឆ្វៀលដីដែលពួកគេកំពុងរស់នៅចេញពីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីប្រគល់ជូនពួកគេ ខណៈអាជ្ញាធរព្រមានបណ្ដេញចេញពីទីតាំងនោះ ដោយអះអាងថាពួកគេបានមកតាំងលំនៅខុសច្បាប់។ តាមលិខិតស្នើសុំអន្តរាគមន៍ ...
សុទ្ធ គឹមសឿន
https://bit.ly/2s4sMY3
MRC ព្រមានប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានឲ្យដឹងកាលពីថ្ងៃអង្គារថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០ ដែលអាចបណ្តាលឲ្យផលិតផលដំណាំប្រឈមនឹង ...
ប៉ិច សុធារី
https://bit.ly/346Vh5m
កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហការលើការអភិរក្សធនធានធម្មជាតិ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា កម្ពុជា និងសហរដ្ឋអាមេរិកបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ខណៈដែលកម្ពុជាមានផ្ទៃដីសម្រាប់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះរហូតដល់ជាង ៧ លានហិកតា។ លោក សាយ សំអាល់ បានថ្លែងបែបនេះនៅអំឡុងជំនួបពិភាក្សាការងារ ជាមួយលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជានា ...
ម៉ិច ដារ៉ា
https://bit.ly/2KEwTAt
ជប៉ុនផ្ដល់ជំនួយជិត ២០ ម៉ឺនដុល្លារ សម្រាប់គម្រោងអង្គការជប៉ុននៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃ ១៨ វិច្ឆិកា បានបន្ដផ្ដល់ជំនួយឥតសំណងជិត ២០ ម៉ឺនដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាលើ «គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថានតាមបែបការអនុវត្ដនៅ ...
វ៉ន ដារ៉ា
https://bit.ly/2OxBBB4
ក្រសួងបង្កើតអនុគណៈកម្មាធិការ ទប់ស្កាត់ការហ៊ុមព័ទ្ធយកដីព្រៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសបង្កើតអនុគណៈកម្មាធិការខេត្តមណ្ឌលគិរីដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ជាអ្វីដែលមន្ត្រីបានបញ្ជាក់ថា យន្តការនេះជាផ្នែកមួយដើម្បីកុំឱ្យមន្ត្រីរុញការងារដាក់គ្នាទៀតជុំវិញការចុះទប់ស្កាត់សកម្មភាព ...
ខន សាវិ
https://bit.ly/2QtvWid
រថយន្តដឹកឈើខុសច្បាប់ចំនួន ៩ គ្រឿងត្រូវបានឃាត់ទុក
គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃច័ន្ទបានរារាំងរថយន្តចំនួន ៩ គ្រឿងដែលបានប្រើដើម្បីដឹកជញ្ជូនឈើចេញទៅវៀតណាមឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/nine-illegal-timber-trucks-impounded
អាជ្ញាធរជួសជុលទំនប់ដែលរំលោភបំពាន
អាជ្ញាធរខេត្តបាត់ដំបងនិងប្រជាពលរដ្ឋកំពុងជួសជុលទំនប់ទឹកដែលបានបាក់បែកមួយផ្នែកនៅក្នុងភូមិស្វាយជាតិ ស្ថិតក្នុងឃុំរាំងកេសី ស្រុកសង្កែ បន្ទាប់ពីកសិកររំលោភយកវាដើម្បីយកស្រោចស្រពដីស្រែរបស់ពួកគេ។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-fix-breached-dam
ការបាក់ច្រាំងទន្លេកំពង់ចាមប៉ះពាល់សាលឃុំ
កាលពីថ្ងៃសៅរ៍ ច្រាំងទន្លេប្រហែលប្រមាណ ៥០ ម៉ែត្របានរលំហើយបានធ្វើឱ្យប៉ះពាល់ដល់អគារសាលប្រជុំឃុំសង្កាត់មួយនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តដែលបានចុះពិនិត្យទីតាំងបាក់រលំនោះ ស្ថិតនៅក្នុងឃុំវាលវង់ បានមានប្រសាសន៍ ...
អាជ្ញាធររើសំណង់ខុសច្បាប់ក្នុងតំបន់ភ្នំគូលែន ហើយបន្តឱសានវាទ ៥ ថ្ងៃ
ក្រោយពីអាជ្ញាធរបានរុះរើសំណង់រោងអនាធិបតេយ្យ ៤៩ រោង ក្នុងចំណោមសំណង់រោងជិត ១ ០០០ ខ្នង ដែលទន្ទ្រានយកដោយខុសច្បាប់នៅក្នុងតំបន់គម្របព្រៃឈើឧទ្យានជាតិភ្នំគូលែនកាលពីចុងសប្ដាហ៍មុននោះ, លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនក្រុមសកម្មជន ...
វ៉ន ដារ៉ា
https://bit.ly/2NWvYxu
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ព្រមានចាត់វិធានការលើពលរដ្ឋ ដែលរំលោភកាន់កាប់ដីដែនជម្រកសត្វព្រៃ
អាជ្ញាធរខេត្តពោធិ៍សាត់ព្រមានចាត់វិធានការទៅលើប្រជាពលរដ្ឋ ៣១ គ្រួសារ ដែលមកតាំងទីលំនៅដោយខុសច្បាប់ដោយរំលោភកាន់កាប់ដីប្រមាណជា ១០០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៅក្នុងភូមិស្ទឹងថ្មី ស្រុកវាលវែងដោយដាក់ឱសានវាទត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកាសប្ដាហ៍ក្រោយនេះ។ នេះបើយោង ...
សុទ្ធ គឹមសឿន
https://bit.ly/2OcCiQo
អាជ្ញាធរជាតិអប្សរាជញ្ជូនសត្វដំរីចេញពីរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា និងសមាគមគ្រប់គ្រងសត្វដំរី បាននិងកំពុងដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឈានទៅរកការបញ្ឈប់យកសត្វដំរីទៅបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវ ...
ប៉ិច សុធារី
https://bit.ly/376hi6d
នាយករដ្ឋមន្ត្រីក្រើនរំឮកប្រជាជនស្តុកទឹកទុក
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានជំរុញឱ្យអាជ្ញាធរនិងប្រជាជនជួយថែរក្សាទឹកទុកសម្រាប់ការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ ដោយសាររដូវប្រាំងបាននឹងកំពុងមកដល់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50660038/conserve-water-in-reservoirs-prime-minister/
ក្រសួងបរិស្ថានកំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល (Single use plastic) ដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិក ...
ប៉ិច សុធារី
https://bit.ly/2qNv0un
ផ្សោតញី ១ ក្បាល ទម្ងន់ជាង ១០០ គីឡូ ត្រូវបានប្រទះឃើញងាប់នៅក្រចេះ
មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មី ...
វ៉ន ដារ៉ា
https://bit.ly/2NP3aHb
អាជ្ញាធរខេត្តពោធិ៍សាត់ចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញទៅ ៣១ គ្រួសារដែលកាន់កាប់ដីការពារ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់ប្រជាជនជាង ៣០ គ្រួសារដើម្បីរុះរើលំនៅដ្ឋាន សត្វពាហនៈ និងដំណាំចេញពីតំបន់អភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលពួកគេកាន់កាប់ដោយខុសច្បាប់។ ...
NGO រាយការណ៍អំពីការឈូសឆាយព្រៃឈើយ៉ាងច្រើននៅតំបន់ព្រៃឡង់
បណ្តាញយុវជនកម្ពុជាកាលពីម្សិលមិញបាននិយាយថាដីព្រៃរាប់រយហិកតានៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានឈូសឆាយខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50657343/ngo-reports-massive-forest-clearing-in-prey-lang-area/
អ្នកល្បាតព្រៃស្នើរសុំកាំភ្លើងចំនួន១២១០ដើមបន្ទាប់ពីមានការវាយប្រហារធ្ងន់ធ្ងរ
ក្រសួងបរិស្ថានបានសុំការអនុញ្ញាតពីក្រសួងការពារជាតិដើម្បីបំពាក់អាវុធអនុរក្សក្រុងនិងខេត្តដោយកាំភ្លើងវែងចំនួន ១២១០ដើមឆ្លើយតបទៅនឹងករណីដែលអនុរក្សម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតត្រូវបានគេវាយធ្វើបាបយ៉ាងខ្លាំងខណៈពេលកំពុងល្បាតក្នុងខេត្តមណ្ឌលគីរី និងខេត្តកំពង់ធំ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/forest-rangers-seek-1210-rifles-after-serious-attacks
សហគមន៍ចំនួន ១០ ប្ដេជ្ញាបន្តចុះល្បាតព្រៃប្រឆាំងបទល្មើស
សហគមន៍ព្រៃឈើចំនួន ១០ ក្នុងខេត្តព្រះវិហារបានប្ដេជ្ញាបន្តចុះល្បាតការពារ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសនៅក្នុងពេលមានពិធីបុណ្យធំៗនាពេលខាងមុខដែលជនល្មើសតែងតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសលួច ខណៈសមត្ថកិច្ចកំពុងមមាញឹកលើ ...
ឃុត សុភចរិយា
https://bit.ly/2X4hyhP
CYN បារម្ភការបាត់គម្របព្រៃឈើក្នុងតំបន់ព្រៃឡង់
សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network [CYN) បានចេញរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃអង្គារកន្លងមកនេះដោយបង្ហាញថា គម្របព្រៃឈើប្រមាណ ៣ ពាន់ហិកតា ក្នុងតំបន់ដែនជម្រកសត្វ ព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារកំពុងរងការគំរាមកំហែង និងត្រូវបាត់បង់ដោយហេតុការណ៍កាប់ទន្ទ្រានដីព្រៃយ៉ាងអាថ៌កំបាំងកើតឡើងតាំងពី ...
ខន សាវិ
https://bit.ly/2CpgPxX
បទល្មើសធនធានធម្មជាតិ ២៧៨ ករណី បានបញ្ជូនទៅតុលាការរយៈពេល ១០ ខែ
ក្រសួងបរិស្ថានបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិដាក់ទៅតុលាការខេត្ត/ក្រុងចំនួន ២៧៨ ករណី ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ ខណៈមនុស្សចំនួន ៥០៧ នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតរណារ និងម៉ូតូសរុបចំនួន ៦៥៧ គ្រឿង និងអន្ទាក់សត្វព្រៃចំនួន ៤ ០៤៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2WOrED4
ក្រសួងចាត់វិធានការបង្ក្រាបគំនរសំរាម
កាលពីម្សិលមិញក្រសួងបរិស្ថានបានព្រមានថាខ្លួននឹងអនុវត្តច្បាប់ដើម្បីបញ្ឈប់ការចោលសំរាម រួមទាំងការផាកពិន័យជនដែលប្រព្រឹត្តល្មើសផងដែរ។ អ្នកនាំពាក្យក្រសួងលោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា ច្បាប់មួយចំនួនមានរួចហើយដើម្បីដោះស្រាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/
អាជ្ញាធរប្រាប់ពលរដ្ឋ ៩៤៨ គ្រួសារ ដែលសង់រោងលើដីរដ្ឋខុសច្បាប់តំបន់ភ្នំគូលែនត្រូវរើចេញ
អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានដាក់ឱសានវាទ ១ សប្ដាហ៍ ឲ្យពលរដ្ឋចំនួន ៩៤៨ គ្រួសារ ដែលបានសាងសង់រោងដោយខុសច្បាប់លើដីរដ្ឋនៅក្បែរជើងភ្នំគូលែន ចំណុចភូមិត្បែងលិច និងភូមិស្រះខ្វាវ ក្នុងឃុំត្បែង ត្រូវរុះរើចេញដោយខ្លួនឯងមុនពេលអាជ្ញាធរចុះបង្ក្រាប។ លោក ឃឹម ហ្វីណង់ អភិបាលស្រុក ...
វ៉ន ដារ៉ា
https://bit.ly/330aCnO
ចំណូលសួយសារពីព្រៃឈើរយៈពេល ៩ ខែ បានជិត $៦ លាន កើនលើសឆ្នាំមុន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩ នេះ កម្ពុជាទទួលបានចំណូលពីសួយសារព្រៃឈើសរុបប្រមាណ ៥ លាន ៧ សែនដុល្លារ ដែលចំណូលនេះមានការកើនឡើងជិត ២ លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៨ ក្រសួងកសិកម្មទទួលបានចំណូលពី ...
ឡុង គីមម៉ារីតា
https://bit.ly/36mMMVi