សកម្មជន​ព្រៃឈើ​នឹង​ស្នើ​កម្លាំង​ប្រដាប់អាវុធ​ រួមគ្នា​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​មិន​ឲ្យ​ដឹង​មុន

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​ និង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​តែ​បន្ត​មាន​ការកាប់​ឈើ​ជា​ហូរហែ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់ ហើយ​ក៏​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ដែរ​។ ជនល្មើស​បាន​ប្រើប្រាស់​ម៉ាស៊ីន អារឈើ​ប្រភេទ​រ៉ៃ​សម្រាប់​អារ​នៅក្នុង​ព្រៃ​នោះ​តែម្ដង​។ ក្រោយពី​អារច្រៀក​ជា​បន្ទះក្ដារ​រួចហើយ ពួកគេ​បាន​ដឹកជញ្ជូន​ចេញ​ពី​ព្រៃ​ទៅ​តាម​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​យ៉ាង​រលូន​ដោយ​គ្មាន​រំខាន​សមត្ថកិច្ច​នៅ​តំបន់​នោះទេ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2TmNqgb