មនុស្ស ៩នាក់ត្រូវបានមន្ដ្រីឧទ្យានុរក្សឃាត់ខ្លួន ពីបទល្មើសបំផ្លាញធនធានធម្មជាតិ
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី បានចាប់ឃាត់ខ្លួនមនុស្សចំនួន ៩នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃបទល្មើសធនធានធម្មជាតិ ក្នុងនោះមានមនុស្ស ៧នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ត សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា បុរសជាជនសង្ស័យទាំង ៩នាក់នោះ ត្រូវបានមន្ត្រីឧទ្យានុរក្សចាប់ឃាត់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ នៅចំណុចអូរខ្លៀវ ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ខណៈជនសង្ស័យទាំងនោះកំពុងធ្វើសកម្មភាពកាប់រំលំដើមឈើនូវប្រភេទលេខ១ និងឈើលេខ២ ដោយប្រើប្រាស់រណាយន្តអារច្រៀកឈើអស់ជាច្រើនដើម។ …
ប៉ិច សុធារី
https://bit.ly/2UE3agY