រដ្ឋបាលខេត្ត​កោះកុង​ និង​អភិបាល​ស្រុក​បន្ទាយស្រី​ ព្រមាន​បង្ក្រាប​ការរំលោភ​រាន​យក​ដី

រដ្ឋបាល​ខេត្តកោះកុង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ណា​ដែល​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដី​នៅក្នុង​តំបន់​ដី​ទំហំ ៩ ៣០៦ ហិកតា​នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ ខណៈ​អភិបាលស្រុក​បន្ទាយស្រី​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​កាប់រាន​ដី​ព្រៃកោងកាង​ទឹកសាប រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។ តាម​លិខិត​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ថ្ងៃទី​ ៧ ខែ​កុម្ភៈ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹងថា ទីតាំង​ដី​ទំហំ ៩ ៣០៦ ហិកតា​ដែល​បាន​កាត់​ចេញពី​ឧទ្យាន​ជាតិ​បទុម​សាគរ​តាម​ព្រះរាជក្រឹត្យ​លេខ ០៧១៦ ចុះ​កាលពី​ខែកក្កដា​ឆ្នាំ​ ២០១៦ សម្រាប់​ផ្តល់​ជា​គោលនយោបាយ​បែងចែក​ជូន​ដល់​ពលរដ្ឋ​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​លំនៅឋាន​ចេញពី​ទីតាំង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UNION Development Group Co., Ltd តែប៉ុណ្ណោះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2UGRRVi