បរិស្ថាន និងធនធានធម្មជាតិ

កម្ពុជា-វៀតណាម​ ប្តេជ្ញា​ប្រឆាំង​បទល្មើស​ព្រៃឈើ

បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល​ ៥ ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​ជាមួយ​សមភាគី​វៀតណាម​អំពី​ករណី​ជួញដូរ​ឈើ​ខុសច្បាប់ និង​បទល្មើស​សត្វព្រៃ​ដែល​នាំ​ចេញ​ពី​កម្ពុជា រដ្ឋបាល​ព្រៃឈើ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង ២ នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ទាំងនោះ​។ ...

គង់ មេត្តា
https://bit.ly/2DbDHDu

សកម្ម​ភាព​លក់​ដូរ​សត្វ​ព្រៃ​ក្នុង ​ផ្សារ​ស្ទឹង​ត្រែង ​នៅ​តែ​បន្ត​កើត​មាន​

ពល​រដ្ឋ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ​បាន​អះ​អាង​នៅថ្ងៃទី​២៩​តុលា​នេះ​​​ថា ​បទ​ស្មើស​សត្វ​ព្រៃ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះ​ជា​ក្រុម​ឧទ្យា​នុរ​ក្ស ​និង​ប្រជា​សហ​គមន៍​​បាន​ប្រឹង​ប្រែង​ទប់​ស្កាត់​និង​ឃោស​នា ...

ឃុត សុភចរិយា
https://bit.ly/2ENZZgs

​ក្រសួង​៖​ ផ្តល់​ដី​ដែល​កាន់កាប់​ខុសច្បាប់​ទៅ​ឱ្យ​ទ្យា​ន​ជាតិ​វិញ​

​កាលពី​ថ្ងៃ​សុក្រ​ក្រសួងបរិស្ថាន​បាន​បញ្ជា​ឱ្យ​អ្នក​ដែល​បាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ​ ធ្វើការ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ និង​ប្រគល់​ដី​ទៅ​ឱ្យ​រដ្ឋាភិបាល​វិញ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50544868/give-back-grabbed-land-in-national-park-ministry/

ក្រុម​អភិរក្ស​សត្វ​ព្រៃ ថា​សួនសត្វ​សាហ្វារី ប្រើ​អំពើ​ឃោរឃៅ​លើ​សត្វ

ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​បាន​ចាត់ទុក​ការ​បង្វឹក​សត្វ​របស់​ក្រុម​អ្នក​ថែរក្សា​សត្វ​នៃ​សួនសត្វ Safari World ថា​ជា​ទង្វើ​ព្រៃផ្សៃ​ប្រឆាំង​នឹង​សត្វ ហើយ​ថា​សួន​សត្វ​ដ៏ធំ​បំផុត​នៅ​ភ្នំពេញ​មួយ​នេះ​រៀបចំ​ឡើង​សម្រាប់​បម្រើ​ឲ្យ​តែ​ការសប្បាយ​ដោយ​ពុំ​គិត​ដល់​ការងារ​អភិរក្ស​សត្វ ...

ឃុត សុភចរិយា
https://bit.ly/2Q3NH4A

អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ពលរដ្ឋ​​ នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត បើ​នៅ​តែ​មានះ

មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សំណង់​ផ្ទះល្វែង និង​តូប​ខុសច្បាប់​ចូល​ចំណី​ស្ទឹង​ព្រែកត្នោត​ក្នុង​សង្កាត់​ក្រាំងពង្រ ប្រសិន​បើ​ពួកគេ​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខណ្ឌ​ប្រាប់​ឲ្យ​រុះរើ​នោះ​។ ...

វ៉ន ដារ៉ា
https://bit.ly/2CBwWtH

កិច្ចព្រមព្រៀង​ឈើ​វៀតណាម​ និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​ពិភាក្សា

កាលពី​ថ្ងៃ​ចន្ទ​ មន្ត្រី​កម្ពុជា​ និង​វៀតណាម​ទបាន​ចាប់ផ្តើម​សន្និសីទ​រយៈពេល​ប្រាំ​ថ្ងៃ​ ដើម្បី​ពិភាក្សា​ពី​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ឈើ​ រួម​ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​វៀតណាម​ និង​សហភាព​អឺរ៉ុប​ដែល​ត្រូវ​បាន​រិះគន់​ដោយ​អ្នក​បរិស្ថាន​។​ ...

តាំង វីដា
https://www.khmertimeskh.com/50543866/eu-vietnam-timber-deal-discussed/

ឈើ​ជាង​១០០​កំណាត់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​

មេបញ្ជាការ​រង​ស្នងការ​នគរបាល​ស្រុក​ម្នាក់​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ កំណាត់ឈើ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្នាក់ការ​កងរាជអាវុធហត្ថ​ស្រុក​ ដើម្បី​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​អ្នកស្រុក​បាន​រាយការណ៍ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50543691/more-than-100-logs-found-in-forest/

សាលា​ខេត្តស្ទឹងត្រែង​ស្ដីបន្ទោស​ពី​ការ​រិះគន់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

មន្ត្រី​ខេត្តស្ទឹងត្រែង​បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ ឱ្យ​បន្ត​សហការ​គ្នា​ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​អវិជ្ជមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ សេចក្តីថ្លែងការណ៍​ពី​សាលាខេត្ត​កាលពី​ថ្ងៃ​ចន្ទ​ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព​ត៌​មាន​មិន​ពិត​ ស្តី​ពី​វិធានការ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50543689/stung-treng-provincal-hall-rebukes-forestry-crime-criticism/

ក្រសួង​បរិស្ថាន ​ជំរុញ​ឲ្យ​ឈប់​ប្រើ​សម្ភារ​អេឡិចត្រូនិក​ជជុះ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​គ្រឿង​អេឡិចត្រូនិក និង​ឧបករណ៍​អគ្គិសនី​ជជុះ​មក​ប្រើប្រាស់ ដើម្បី​ជួយ​ការពារ​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​កាត់បន្ថយ​ការជួសជុល​នាំឲ្យ​ខាតបង់​ថវិកា​ច្រើន​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2SdwFlZ

សកម្មជន​ថា​បទល្មើស​កាប់​ឈើ​ក្នុង​ព្រៃឡង់​នៅតែ​បន្ដ​កើត​មាន

​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាង​កាលពី​ម្សិលមិញ​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ បើ​ទោះ​ជា​ក្រុម​ឧទ្យានុរក្ស​ និង​សកម្មជន​ការពារ​ព្រៃឡង់ បាន​រួម​​សហការ​គ្នា​ចុះបង្ក្រាប និង​ទប់ស្កាត់​យ៉ាង​ណា​ក៏ដោយ​។ ...

ឃុត សុភចរិយា
https://bit.ly/2O0Ns8I

អាជ្ញាធរ​ខេត្ត​រតនគិរី​ ​ប្រកាស​មោឃភាព​លិខិត​លក់-ទិញ​ដី​ព្រៃ

រដ្ឋបាលខេត្ត​រតនគិរី​បាន​ប្រកាស​មិន​ទទួល​ស្គាល់ និង​ធ្វើ​មោឃភាព​រាល់​លិខិត​បញ្ជាក់​លើ​ការលក់-ទិញ និង​ការផ្ទេរ​ដីព្រៃ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើឲ្យ​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​តែ​ថា វិធានការ​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព ខណៈ​ដែល​បទល្មើស​ព្រៃឈើ​នៅ​តែ ...

ម៉ិច ដារ៉ា
https://bit.ly/2D0LST4

ខេត្តក្រចេះ​មាន​ដែនជម្រកសត្វព្រៃ​២​បន្ថែម​ទៀត​

​រដ្ឋាភិបាល​កំពុង​បង្កើត​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​បន្ថែម​ទៀត​ដែល​មាន​ទំហំ​ផ្ទៃដី​ចំនួន​ជាង​ ៦០.០០០​ ហិ​កតា​នៅ​ក្នុង​ខេត្តក្រចេះ​ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50542728/kratie-to-have-two-more-wildlife-sanctuaries/

​មនុស្ស​បួន​នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​កាប់​ឈើ​ខុសច្បាប់​

មន្ត្រី​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ជនសង្ស័យ​ ៤​ នាក់​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ពី​បទ​ប្រមូល​ផល​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​ ពី​ព្រៃ​ការពារ​មួយ​នៅ​ក្នុងស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​។​ លោក​ ម៉​ម​ ​វណ្ណ​ដា​ អ្នកនាំពាក្យ​សាលាក្តី​ខេត្ត​បាន​ថ្លែង ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50542461/four-jailed-for-illegal-logging/

ក្រុមហ៊ុន​ចាក់ដី ​រំលោភ​ឆ្នេរសមុទ្រ​ព្រែកត្រែង មិន​កាយ​ដី​ចេញ បែរ​ជា​ធ្វើ​របង​ថែម

ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ​ជាង​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​បន្ទាប់ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2Cn7hVw

សកម្មជន​ថា​ ការកាប់​ឈើ​ក្នុង​ព្រៃឡង់ ​នៅ​តែ​បន្ត​កើត​មាន

ក្រុម​បណ្ដាញ​សកម្មជន​ការពារ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​អះអាង​ថា​ព្រៃឡង់​នៅ​តែ​រង​ការកាប់​ទន្ទ្រាន​​ និង​លួច​ដឹកឈើ​ចេញ​ពី​សំណាក់​ជនល្មើស​អនាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្ដែ​មន្ត្រី​ថា​សកម្មភាព​ទាំងនោះ​មិន​មាន​ជា​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ​ទេ​ដោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2AgWn23

សកម្មជន​ស្នើ​អង្គការសហប្រជាជាតិ​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​ឈើ​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​

​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​ម្នាក់​ បាន​និយាយ​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឈើ​មួយ​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​។​ ...

តាំង វីដា
https://www.khmertimeskh.com/50541573/activist-asks-un-to-review-eu-vietnam-timber-deal/

ការសង់​ទំនប់​ និង​ការប្រែប្រួល​អាកាសធាតុ​ធ្វើឲ្យ​បាត់បង់​ធនធាន​ត្រី

អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេមេគង្គ ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​ប្រមាណ​នឹង​ធ្វើឲ្យ​បាត់បង់​ត្រី ២៥ ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ហើយ​វា​នឹង​បន្ត​បាត់បង់​រហូត​ដល់ ៣៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០៤០ ប្រសិន​បើ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​មិន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ទេ ...

ឃុត សុភចរិយា
https://bit.ly/2J2RPiF

EU​ ធានា​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​ពាណិជ្ជកម្ម​ឈើ​ជាមួយ​ប្រទេស​វៀតណាម​

​សហភាព​អឺរ៉ុប​បាន​ទម្លាក់​ការ​ព្រួយបារម្ភ​របស់​អង្គការ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​ជា​ច្រើន​ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឈើ​ ជាមួយ​ប្រទេស​វៀតណាម​ ដោយ​និយាយ​ថា​គម្រោង​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ឈើ​ដែល​ប្រមូល​ផល​តាម​ផ្លូវច្បាប់​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​ របស់​សហភាព ...

តាំង វីដា
https://www.khmertimeskh.com/50541199/eu-reassures-ngos-over-timber-trade-with-vietnam/

គម្រោង​អភិវឌ្ឍ​បឹង​ព្រែក​ទប់​ត្រូវ​បាន​ជំទាស់​

គណបក្ស​យុវជន​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ លើ​ការ​អភិវឌ្ឍ​តំបន់​បឹង​ព្រែក​ទប់​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ បឹង​ព្រែក​ទប់​ជាង​ ១៦​ ហិ​កតា​ត្រូវ​បាន​កំណត់​ថា​ជា​ តំបន់​អភិរក្ស​ទឹកសាប​នៅ​ឆ្នាំ​២០១៦ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50541168/boeng-prek-tup-project-opposed/

សហគមន៍​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ព្រួយបារម្ភ​អំពី​ការ​កាប់​ព្រៃឈើ​

​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​កែវ​សី​ម៉ា​ ខេត្តមណ្ឌលគិរី​ កាលពី​ម្សិលមិញ​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​កាប់​ព្រៃ​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ ដែល​ពួក​គេ​អះអាង​ថា​ត្រូវ​បាន​អនុញ្ញាត​ ដោយ​អាជ្ញាធរ​ឃុំ​មួយ​ចំនួន​។​​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50540804/mondulkiri-communities-worried-over-forest-clearing/

ក្រសួង​ព្រាងបញ្ជា​មួយ​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​សេចក្តី​ព្រាងបញ្ជា​មួយ​ ដើម្បី​ដាក់តំបន់មួយចំនួនធំ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ទៅ​ជា​តំបន់​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ បន្ទាប់​ពី​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​ក្រុមល្បាត​នៅ​ក្នុង​តំបន់​ដែល​មាន​ស្រាប់​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50540828/ministry-drafts-directive-to-save-royal-turtles/

ក្រុម​មន្ត្រី​ប្រទះ​ឃើញ​សត្វ​ព្រៃ​ ៣ ​ប្រភេទ​ក្នុង​ការុង​ចំនួន ​២ ខណៈ​កំពុង​ចុះ​ល្បាត​ តែ​ជន​ល្មើស​គេច​ខ្លួន

ក្រុម​មន្ត្រី​ឧទ្យានុ​រក្សនៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង សហ​ការ​ជា​មួយ​កម្លាំង​ប្រដាប់​អាវុធ​ និង​ ប្រជា​សហ​គមន៍​ ស្ទឹង​ព្រាត់ ​​បាន​ប្រទះ​ឃើញ​ឆ្កែ​ប្រមាញ់​មួយ​ក្បាល និង ការុង​ដែល​មាន​ផ្ទុក​សត្វ​ព្រៃ​ ចំនួន ​២ ​ត្រូវ​បាន​គេ​លាក់​ទុក​ចោល​ ខណៈកំពុង ...

ឃុត សុភចរិយា
https://bit.ly/2yrK0z5

អ្នកស្រាវជ្រាវ​ជនជាតិ​ ដា​ណឺ​ម៉ាក ​ម្នាក់​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី ​រក្សា​ព្រៃ​ឡង់​កម្ពុជា

អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ឈ្មោះ Ida Theilade បាន​ទទួល​ពាន​រង្វាន់​ច្នៃប្រ​ឌិត​ពី​សា​កល​វិទ្យា​ល័យ ​Cope​nh​agen ប្រចាំ​ឆ្នាំនេះ​ តាម​រយៈ​ការ​បង្កើត​កម្មវិ​ធី​ស្មា​ត​ហ្វូ​ន(Smartphone) ដែល​ជួយ​ដល់​ការ​ពារ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ ...

សុទ្ធ គឹមសឿន
https://bit.ly/2RRtIr2

អា​ជ្ញា​ធរ​គ្រោង​ផ្ទេរ​ពល​រដ្ឋ ​ប្រមាណ​ ១ ពាន់​គ្រួសារ​ចេញពី​ខ្នង​ភ្នំ​គូលែន បន្ទាប់ពីមាន​ការ​កាប់​រាន​យក​ដីព្រៃ

ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន ...

វ៉ន ដារ៉ា
https://bit.ly/2AaAVvO

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

u5D8X
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!