បរិស្ថាន និងធនធានធម្មជាតិ
សត្វបក្សីតំបន់អភិរក្សសត្វស្លាបព្រែកទាល់កំពុងកើនឡើង
មន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ចំនួនហ្វូងសត្វបក្សីនៅតំបន់អភិរក្សព្រែកទាល់ ដែលស្ថិតនៅលើផ្ទៃទន្លេសាប បានកើនឡើងចំនួន ៣០ ភាគរយនៅក្នុងឆ្នាំនេះ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50564095/prek-toal-bird-sanctuary-in-upwind/
អណ្តើក និងទន្សងជាង ១០០ ក្បាលត្រូវសមត្ថកិច្ចរឹបអូសពីឈ្មួញ
សត្វអណ្តើក និងទន្សងសរុបជាង ១០០ ក្បាលត្រូវបានដោះលែងឲ្យចូលទៅក្នុងព្រៃ និងបឹងធម្មជាតិវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងសង្កាត់រដ្ឋបាលព្រៃឈើបាគងបានបង្ក្រាប និងចាប់រឹបអូសបានពីក្រុមឈ្មួញជួញដូរសត្វព្រៃ ១ ក្រុមកាលពីថ្ងៃទី ២៤ ខែធ្នូ។ ...
ឃុត សុភចរិយា
https://bit.ly/2RjrXWf
មានការឈូសឆាយនៅក្នុងឧទ្យាននានាក្នុងខេត្តព្រះវិហារ
មន្ត្រីអនុរក្សព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បាននិយាយកាលពីថ្ងៃអង្គារថា ព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃព្រៃឡង់នៅខេត្តព្រះវិហារកំពុងត្រូវបានកាប់ឆ្ការដោយក្រុមជនល្មើសពីខេត្តកំពង់ធំ ខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/preah-vihear-parks-see-clearing
សកម្មជនព្រៃឈើនឹងប្រឈមមុខនឹងការស៊ើបអង្កេតពីបទ "ការញុះញង់"
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់ក្រុមសិទ្ធិមនុស្សម្នាក់ និងសមាជិកសហគមន៍ជនជាតិភាគតិចចំនួនប្រាំបីនាក់ត្រូវបានចោទសួរដោយព្រះរាជអាជ្ញាតុលាការខេត្តរតនគិរីទាក់ទងនឹងការចោទប្រកាន់ថាញុះញង់ឧក្រិដ្ឋកម្មព្រៃឈើ។ ...
នៀម ឆេង
https://www.phnompenhpost.com/national/forest-activists-face-incitement-probe
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបទល្មើសព្រៃឈើ
មន្ត្រីនគរបាលកម្ពុជា និងវៀតណាមបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការបង្ការបទល្មើសព្រៃឈើនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងខេត្តមណ្ឌលគិរី។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50562632/cambodian-vietnamese-police-meet-to-discuss-forestry-crimes/
អាជ្ញាធរជួយទប់ស្កាត់ការបាក់ច្រាំងទន្លេ ៣ កន្លែង
ទះរបស់ប្រជាពលរដ្ឋ ចំនួន ៣ ខ្នង ដែលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតដីច្រាំងទន្លេ នៅភូមិព្រែកយីហិន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ត្រូវបានអាជ្ញាធរជួយរុះរើចេញ ពីកន្លែងបាក់ដី និងជម្លៀសទៅរកទីមានសុវត្ថិភាព ខណៈការ ...
សុទ្ធ គឹមសឿន
https://bit.ly/2EESEia
លោក យន្ត មីន ប្រាប់ឧកញ៉ាឲ្យឈប់ចាក់ដីតាមព្រែកកោះខ្យង
អភិបាលខេត្ដព្រះសីហនុ លោក យន្ដ មីន បានប្រាប់ទៅឧកញ៉ាម្នាក់ដែលជាប្រធានក្រុមហ៊ុន អេចធីធីអេច អាយលែន អុិនវិសមេន ឲ្យបញ្ឈប់សកម្មភាពជីកយកអាចម៍ដីនិងការចាក់ដីបំពេញតាមដងព្រែកកោះខ្យង ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយសារតែ ...
វ៉ន ដារ៉ា
https://bit.ly/2BpuIeG
មន្ត្រី ប្រមូលបានឈើគ្មានម្ចាស់ ២៦ ដុំ
ឈើគ្មានម្ចាស់ជាច្រើនកំណាត់ ដែលត្រូវបានគេលាក់ទុកនៅក្នុងព្រៃក្រោយផ្ទះអ្នកភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចុះប្រមូល ...
ឃុត សុភចរិយា
https://bit.ly/2Bpsig6
នាយករដ្ឋមន្ត្រីសរសើរក្រុមហ៊ុនចិនថា ធ្វើឲ្យតំបន់ស្ងាត់ទៅជាកន្លែងទេសចរណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍បានថ្លែងកោតសរសើរក្រុមហ៊ុនចិនមួយដែលកំពុងអភិវឌ្ឍទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរដោយលោកលើកឡើងថាបានធ្វើឲ្យតំបន់ស្ងប់ស្ងាត់ទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ តាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានបង្ហាញនៅថ្ងៃទី ១៥ ធ្នូនេះ ...
សុទ្ធ គឹមសឿន
https://bit.ly/2ScFE6s
តុលាការកំពុងចាត់ការបុរស ៣ នាក់ពាក់ព័ន្ធការបំផ្លាញព្រៃឈើដែនជម្រកសត្វព្រៃ
មន្ត្រីតុលាការខេត្តព្រះវិហារអះអាងថា តុលាការកំពុងចាត់នីតិវិធីទៅលើសំណុំរឿងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ ដែលប្រព្រឹត្តដោយជនចំណាកស្រុកចំនួន ៣ នាក់មកពីខេត្តកំពង់ធំ ក្រោយពីទទួលបានពាក្យបណ្ដឹងពីមន្ត្រីបរិស្ថាន និងតំណាងប្រជា ...
ឃុត សុភចរិយា
https://bit.ly/2C7YUN5
ក្រសួងបរិស្ថានរៀបចំឯកសារបណ្ដុះបណ្ដាលមន្ត្រី
អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានសហការជាមួយភ្នាក់ងារសេវាកម្មព្រៃឈើអាមេរិក (US Forest Service) បានរៀបចំឯកសារដើម្បីត្រៀមបណ្ដុះបណ្ដាលការយល់ដឹងដល់មន្ដ្រីឧទ្យានុរក្សពីការអភិរក្សធនធានធម្មជាតិដែលគ្រោងធ្វើនៅឆ្នាំក្រោយ។ នេះបើតាមលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2ErnMl2
សាលាដំបូងខេត្តឲ្យអាវុធហត្ថ បន្តឃុំខ្លួនបុរសខ្មែរ-វៀតណាម រឿងបង្កើតឡធ្យូង
សាលាដំបូងខេត្ត ក្រចេះកាលពីម្សិលមិញបាន សម្រេចឲ្យមន្ត្រីកងរាជអាវុធហត្ថនាំជនសង្ស័យ ២ នាក់ដែលជាប់ពាក់ព័ន្ធករណីលួចបង្កើតឡធ្យូងខុសច្បាប់យកទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តវិញ ដើម្បីរង់ចាំការសាកសួរជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃចន្ទនេះ។ ...
ឃុត សុភចរិយា
https://bit.ly/2ErhG48
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានយល់ព្រមឲ្យក្រសួងចំនួន ៤ រៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងដោះស្រាយសំរាម ប្រព័ន្ធលូទឹកស្អុយ និងទីលានសម្ងួតភក់ក្នុងក្រុងព្រះសីហនុ បន្ទាប់ពីស្ថាប័នទាំងនោះបានចុះពិនិត្យ និងសិក្សារួចរាល់។ ...
សុទ្ធ គឹមសឿន
https://bit.ly/2QaBnDD
សហគមន៍មួយបានរង្វាន់ចំពោះការចូលរួមអភិរក្សសត្វស្លាបកម្រ
សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានទទួលពានរង្វាន់អេកូទេសចរណ៍គំរូពីក្រសួងទេសចរណ៍កាលពីចុងខែមុនចំពោះការចូលរួមការពារ និងអភិរក្សសត្វស្លាបដ៏កម្រ និងការចូលរួមផ្តល់សេវាអេកូទេសចរណ៍។ ...
គង់ មេត្ដា
https://bit.ly/2Ec5vIs
ពលរដ្ឋរងផលប៉ះពាល់ពីការសង់ទំនប់ត្អូញខ្វះទឹកប្រើ
ប្រជាសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ កាលពីម្សិលមិញបានត្អូញត្អែរអំពីកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈស្រះទឹក ១ ដែលអាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជីកឲ្យពួកគាត់នៅចំណុចទួលស្រែវែងនៅពុំទាន់ចេញទឹកនៅឡើយ។ ...
ឃុត សុភចរិយា
https://bit.ly/2Q7Hgl7
សមត្ថកិច្ចស្រុកភ្នំស្រួច បង្ក្រាបទីតាំងលក់សាច់សត្វព្រៃប្រមាណជិត ៩០ គីឡូ
សមត្ថកិច្ចស្រុកភ្នំស្រួច កាលពីថ្ងៃទី១ធ្នូ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែង ដោយបានរឹបអូសសត្វព្រៃជាច្រើនប្រភេទសរុបប្រមាណជិត ៩០គីឡូក្រាម ស្ថិតនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ នេះបើតាមលោក យុគ ឌី មេបញ្ជាការកងរាជអាវុធ ...
សុទ្ធ គឹមសឿន
https://bit.ly/2RtRpVW
ក្រសួងបានជម្រុញការចូលរួមរបស់យុវជនកាន់តែច្រើនក្នុងការការពារព្រៃឈើ
ក្រសួងបរិស្ថានកំពុងជម្រុញឱ្យប្រជាពលរដ្ឋជាពិសេសយុវជនចូលរួមក្នុងកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ នៅពេលដែលរដ្ឋាភិបាលខ្វះកម្លាំងពលកម្ម និងឧបករណ៍។ លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ផ្ទៃដីសរុបប្រហែល ...
ប៉ិច សុធារី
https://www.khmertimeskh.com/50555320/ministry-urges-greater-youth-participation-in-forest-protection/
សហភាពអឺរ៉ុប និងអាល្លឺម៉ង់ផ្តល់មូលនិធិប្រមាណ ១០ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គ
ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបបន្តផ្ដល់មូលនិធិថ្មីចំនួន ៨,៩២ លានអឺរ៉ូ ឬប្រហែល ១០ លានដុល្លារអាមេរិកដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងចំណោមបណ្តាប្រទេសមេគង្គក្រោមដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការ ...
ឃុត សុភចរិយា
https://bit.ly/2Q23tkH
ខេត្ត ២ បានចុះរឹបអូសឈើជាង ១០០ កំណាត់ និងគោយន្ត ៩ គ្រឿង
សមត្ថកិច្ចខេត្តរតនគិរី និងសកម្មជនការពារព្រៃឈើបានចុះរឹបអូសឈើជ្រុងប្រភេទគគីរ និងមូលប្រភេទសុក្រំ និងធ្នង់ជាង ១០០ កំណាត់ដែលប្រភេទឈើជ្រុងត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយសាលាឃុំវ៉ើនសៃ និងសាលាឃុំប៉ក់កាឡាន់ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្ទាប់ពីពលរដ្ឋរាយការណ៍ ឯ ...
សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv
អាជ្ញាធរខេត្តក្រចេះហាមមិនឱ្យសង់ផ្ទះនៅតាមដងទន្លេបន្ទាប់ពីការដួលរលំ
អាជ្ញាធរស្រុកឆ្លូងខេត្តក្រចេះកាលពីម្សិលមិញបានបញ្ជាឱ្យមិនឱ្យអ្នកភូមិសង់ផ្ទះ និងរើផ្ទះចេញសម្រាប់អ្នកដែលបានសាងសង់រួចនៅតាមបណ្តោយច្រាំងទន្លេ បន្ទាប់ពីផ្ទះចំនួនប្រាំខ្នងបានដួលរលំចូលទន្លេកាលពីថ្ងៃអង្គារ។ ...
សែន ដាវីត
https://www.khmertimeskh.com/50553933/kratie-authorities-ban-homes-on-riverbank-after-collapse/
គណប្រតិភូមកពី៦ប្រទេសជួបជុំគ្នា ដើម្បីរៀបផែនការអភិរក្សសត្វរមាំង
មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកអភិរក្សមកពីប្រទេសចំនួន ៦ បានជួបជុំគ្នាក្នុងសន្និសិទរយៈពេលបីថ្ងៃ នាទីក្រុងភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការអភិរក្សសត្វរមាំងដែលជិតផុតពូជ។ មន្ត្រីម្នាក់បាននិយាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50553628/officials-from-six-countries-meet-to-save-elds-deer/
ក្រសួងពាក់ព័ន្ធឯកភាព ធ្វើវិសោធនកម្មច្បាប់ចំនួន ៣
ច្បាប់ចំនួន ៣ រួមមាន ច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិត្រូវបានក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទរួមទាំងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សម្រេចជាគោលការណ៍ថានឹងស្នើធ្វើវិសោធនកម្មដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ ...
ម៉ិច ដារ៉ា
https://bit.ly/2AuL19J
ឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅតែរងការរំលោភយក ទោះបីមានបម្រាម
ឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុនៅតែត្រូវបានបំពានដោយក្រុមអ្នកវិនិយោគឯកជន ដោយបានចាក់ដីរំលោភចូលឆ្នេរ និងសាងសង់កំពង់ផែសំណង់រឹងជាបន្ដបន្ទាប់ ខណៈអាជ្ញាធរមានត្រឹមវិធានការធ្វើកិច្ចសន្យាហាមឃាត់ បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បញ្ជាចាត់វិធានការបន្ទាន់ឲ្យម្ចាស់ក្រុមហ៊ុនកាយដីលុប ...
វ៉ន ដារ៉ា
https://bit.ly/2DXfaTd