បរិស្ថាន និងធនធានធម្មជាតិ

គណៈ​កម្មការ​ទន្លេមេគង្គ​ធ្វើ​វេទិកា​តំបន់​ពិភាក្សា​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់​ឡាយ​នៅ​ឡាវ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គណៈកម្មការ​ទន្លេមេគង្គ​ (Mekong River Commission) ​ហៅ​កាត់​ថា​ MRC​ ​បាន​ចាប់​ផ្តើម​វេទិកា​តំបន់​នៃ​ភាគី​ពាក់ព័ន្ធ​លើក​ទីប្រាំ​ក្នុង​ទីក្រុង​វៀងចន្ទ​ន៍​ប្រទេស​ឡាវ ​ដើម្បី​ស្វែង​យល់​ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ​ ​ដែល​មាន​លទ្ធភាព​អាច​ផលិត ...

ហ៊ុល រស្មី
https://khmer.voanews.com/a/Mekong-river-commission-launched-regional-forum-to-consult-lao-hydropower-dam-pak-lay/4579802.html

អាជ្ញាធរ​ខេត្ត​សៀម​រាប ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ដែល​ចាក់​ដី​លុប ​បឹង​ត្រាវកុដិ​ កាយ​ដី​ចេញ​វិញ

សាលា​ខេត្ត​សៀម​រាប បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៣ ដែល​បាន​ចាក់​ដី ​និង​សាង​សង់​សំណង់​​នៅ​លើ​តំបន់​អាង​ទឹក នៃ​​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ត្រាវ​កុដិ​របស់​រដ្ឋ ឲ្យកាយ​​ដី​ចេញ​វិញ​ដោយ​ទុក​រយៈ​ពេល​ ១សប្ដាហ៍​។ លោក​ សុខ ថុល នាយក​រង​រដ្ឋបាល​សាលា ...

វ៉ន ដារ៉ា
https://bit.ly/2QfSEaa

ជន​ជាតិ​ភាគ​តិច​ព្នង​ចាប់​ឃាត់​ខ្លួន​អ្នក​កាប់​រាន​ដីព្រៃ​សហគមន៍​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច

ប្រជាសហគមន៍​ពូទិល ស្ថិត​ក្នុង​ឃុំប៊ូស្រា ខេត្ត​មណ្ឌល​គិរី នៅព្រឹក​ថ្ងៃ​ទី ២៧​ខែ​កញ្ញា​ បានចាប់​​ បញ្ជូនបុរសពី​រ​នាក់​ និង​វត្ថុតាង​មួយ​ចំនួន​ ទៅ​ឲ្យ​​​​នគរបាល​ស្រុក​ពេជ្រា​ដា ចាត់​វិធានការទៅ​តាមផ្លូវ​ច្បាប់ បន្ទាប់​ពី​បុរស​ទាំង​ពីរ​នាក់​នោះ បាន​លួច​កាប់​ទន្ទ្រាន​ដីព្រៃនៅ​ក្នុង​សហគមន៍​ របស់​ពួកគេ អស់ ...

ឃុត សុភចរិយា
https://bit.ly/2xHfroq

​លោក​ ស្វាយ​ សំ​អ៊ា​ង​ ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​លោក​ ស​ ខេ​ង​

​លោក​ ស្វាយ​ ​សំ​អ៊ា​ង​ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​ ពី​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​អះអាង​ថា​ មន្ត្រីខេត្ត​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50536930/svay-sam-eang-responds-to-sar-kheng-criticism/

​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ព្រៃឈើ​ត្រូវធ្វើ​មុន​ឆ្នាំ​ ២០២៣

​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កំពុង​ជំរុញ​អោយ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ ព្រៃឈើ​ដែល​ត្រូវធ្វើ​មុន​ពេល​បញ្ចប់​អាណត្តិ​បច្ចុប្បន្ន​។​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ លោក​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50536611/forest-law-amendment-to-be-done-before-2023/

២ ឆ្នាំ ​អង្គការ VSO ​បង្កើត​បានតំបន់​អភិ​រក្ស ​ក្នុង​សហ​គមន៍​នេ​សាទ ចំនួន ២០ ដោយមាន​​ពលរដ្ឋ​ជាង​ ៧ ម៉ឺន​នាក់​ទទួល​ផល

អង្គការ វីអេសអូ (VSO) តាម​រយៈ​ «គម្រោង​អភិ​វឌ្ឍន៍​ជី​វភាព​រស់​នៅ​និង​វិស័យ​ជល​ផល​ប្រកប​ដោយ​និរន្ដរ​ភាព​និង​បរិយា​ប័ន្ន​ក្នុង​តំបន់​បឹង​ទន្លេ​សាប​» បាន​បង្ហាញ​ពី​ការ​បង្កើត​តំបន់អភិរក្សសហ​គមន៍​នេ​សាទ​ចំនួន​ ២០ ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំង​ និង ​កំពង់​ធំ​ក្នុង​រយៈ ...

វ៉ន ដារ៉ា
https://bit.ly/2DEvsRI

​គ្រួសារ​ពយ​កំ​ពេញ​ទទួល​បាន​ដី​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ រដ្ឋាភិបាល​បាន​ប្រទាន​កម្ម​ដី​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១០៣​ គ្រួសារ​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50536089/poy-kampenh-families-granted-land/

ពលរដ្ឋ​ថា​ ​ក្រុមហ៊ុន ​ហ៊ាង​លី​ បន្ដ​ឈូសឆាយ​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ

ប្រជាសហគមន៍​ស្រែ​ពក​ជាង​ ១០០ ​គ្រួសារ​នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា បាន​ចោទ​ក្រុមហ៊ុន ហ៊ាងលី ថា​នៅ​តែ​បន្ត​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​ហើយ​បាន​ស្នើឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ ប៉ុន្ដែ​មន្ត្រី​ថា​ក្រុមហ៊ុន​បាន​បញ្ឈប់​សកម្មភាព​តាម​កិច្ចសន្យា​ហើយ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2OQpFcI

អាជ្ញា​ធរ​គ្រោង​​ផ្លាស់​ទី​ជន​ជាតិ ​វៀត​ណាម ​ពី​ក្នុង​ទឹក​មក​ឱ្យ​រស់​នៅ​លើ​គោក​វិញ

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​នឹង​ចាប់​ផ្ដើម​បន្លាស់​ទី​ជន​ជាតិ​វៀតណាម​ជិត​១ពាន់​គ្រួសារ​​ឲ្យ​ទៅ​រស់​នៅ​លើ​ដី​គោក​នៅ​សប្តាហ៍​ក្រោយ​នេះ ហើយ​គ្រោង​នឹង​ជម្លៀស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំ​នេះ។​ លោក​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំ​ងបាន​ឲ្យ​ដឹង​ថា ការ ...

នៀម ឆេង
https://bit.ly/2IbmjhO

លោក​ ស ខេង ​រិះគន់​ច្បាប់​ និង​​មន្ត្រី​ចំពោះ​បទល្មើស​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ចំពោះ​ការ​បណ្តោយ​​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ទៅ​បំផ្លាញ​ព្រៃឈើ​ខណៈ​សកម្មជន​ការពារ​បរិស្ថាន​ថា វិធានការ​មាន​ភាព​យឺតយ៉ាវ​ និង​គ្មាន​ប្រសិទ្ធភាព​។ ...

ម៉ិច ដារ៉ា
https://bit.ly/2OMHxFi

កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៥៦៥ ​ក្បាល​ត្រូវ​លែង​ចូល​ទន្លេ

យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ឱ្យ​ដឹង​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៦៥ ក្បាល​ត្រូវ​បាន​លែង​ឱ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ជម្រក​ធម្មជាតិ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្ត​ក្រចេះ​វិញ​កាលពី​ម្សិលមិញ​។ ...

នៀម ឆេង
https://bit.ly/2PTI2NV

ឈ្មួញ​ខ្មែរ​ ឃុបឃិត​ជាមួយ​វៀតណាម ​​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

ក្រុម​សកម្ម​ជន​ព្រៃ​ឈើ​ក្នុង​ស្រុក ​អូយ៉ា​ដាវ​ ខេត្ត​រតន​គិរី​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃម្សិល​មិញ​ថា​ មានក្រុម​ឈ្មួញ​ឈើ​ក្នុង​ស្រុក​មួយ​ កំពុង​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ឈើ​វៀតណាម​ នាំយក​រថយន្ត​បង្កង់ ​៨ គ្រឿង​ (ប្រ​ភេទរថ​យន្ត​សម្រាប់​ដឹក​ឈើហ៊ុម ...

ឃុត សុភចរិយា
https://bit.ly/2NX5RXY

ក្រសួង​បរិ​ស្ថាន ​ឱ្យ​ក្រុម​ហ៊ុន​ចំនួន ​២ ​គោ​រព​តាម​បទ​ដ្ឋាន​ច្បាប់​និង​បច្ចេក​ទេស

ក្រសួង​ប​រិស្ថាន​នៅពេល​ថ្មី​ៗ​នេះ បាន​ណែនាំ​ឲ្យក្រុម​ហ៊ុន​វិនិយោគ​លើវិស័យ​កសិកម្ម​ចំនួន ២ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញទៅ​លើ​បទ​ដ្ឋាន​ច្បាប់និងបទ​ដ្ឋាន​បច្ចេក​ទេស​របស់​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើ​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ ...

ឃុត សុភចរិយា
https://bit.ly/2Nsvj85

​ប្រាក់​រាប់​លាន​ដុល្លារ​បាន​បរិច្ចាគ​សម្រាប់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ក្រុមហ៊ុន​ Tetra​ Tech​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​ផ្តល់​ប្រាក់​ចំនួន​ ២១​ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ Tetra​ Tech​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ ដើម្បី​កែ​លម្អ​ការ​អភិរក្ស​ធម្មជាតិ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ព្រៃ ...

មុំ គន្ធា
https://www.khmertimeskh.com/50535264/millions-donated-for-prey-lang-conservation/

រទេះក្របី​ដឹកឈើ ១១ គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ ប៉ុន្ដែ​​ម្ចាស់គេចខ្លួន​

រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់ ...

សុទ្ធ គឹមសឿន
https://bit.ly/2povZwO

WCS​ រក​ឃើញ​សត្វ​ត្រដក់​តូច​ជិត​ផុត​ពូជ​នៅ​កែវ​សីមា​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ចំនួន​ ៧​ ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៅ​ខេត្ត​មណ្ឌល​គី​រី​។​ ​លោក​សូត្រ​ វ៉ា​ន់​ឌឿ​ន​ អ្នកសម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​តាមដាន ...

មុំ គន្ធា
https://www.khmertimeskh.com/50534472/wcs-finds-endangered-stork-nests-in-keo-seima/

​រឹបអូស​រថយន្ត​ពី​អ្នក​ដឹកឈើ​ខុសច្បាប់​

​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​កាលពី​ម្សិលមិញ​ បាន​រឹបអូស​យានយន្ត​៣​គ្រឿង​ដែល​ដឹកឈើ​ខុសច្បាប់​។​ លោក​ មុំ​ សុផល​ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​បាន​ថ្លែង​ថា​ មន្ត្រី​របស់​គាត់​បាន​រឹបអូស​យក​រថយន្ត​3​គ្រឿង​ដឹកឈើ​តូចៗ​ និង​អុស​ដោយ​មិន​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ...

ឃួន ណារីម
https://www.khmertimeskh.com/50534497/vehicles-seized-from-illegal-timber-transporters/

តំណាង​សហ​គមន៍​ ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​បំភ្លឺ​ ករណី​រាន​ដី​ក្នុង​តំបន់​ការពារ

តំណាង​សហ​គមន៍​ជន​ជាតិ​ទំពូន​ម្នាក់​ ក្នុង​ភូមិ​កែង​សាន់ ឃុំ​សេដា ស្រុក​លំ​ផាត់ ខេត្ត​រតន​គិរី ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ការ​ពារនិង​អភិរក្ស​ធម្ម​ជាតិនៃការិយា​ល័យ​ដែន​​ជម្រក​សត្វ​ព្រៃ​លំផាត់ កោះឲ្យ​​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​កាប់​គាស់ ...

ឃុត សុភចរិយា
https://bit.ly/2MNLR5f

សហគមន៍​ព្នង តវ៉ា​ការដក​បង្គោល​កំណត់​ដីព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគេ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​ជាង​ ១០០ ​នាក់​ដែល​រស់នៅ ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​តវ៉ា​ពី​ម្សិលមិញ​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​បាន​ចុះ​ដក​បង្គោលរបង​ឈើ​កំណត់​ទីតាំង​ព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគាត់​។ ...

ឃុត សុភចរិយា
https://bit.ly/2xkG8za

លោក ហ៊ុន សែន បញ្ជា​លោក​ ជា សុផារ៉ា ​ចុះ​ពិនិត្យ​ និង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​កាយ​ដី​ចេញ​ពី​ឆ្នេរសមុទ្រ​វិញ

លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ចុះ​ទៅ​ពិនិត្យ​ដោយផ្ទាល់​ចំពោះ​ការចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ហើយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នោះ​កាយ​យក​ដី​ចេញ​វិញ និង​ត្រូវ​រក្សា​ឆ្នេរ​ធម្មជាតិ​ឲ្យ​នៅ​ដូចដើម​វិញ ...

វ៉ន ដារ៉ា
https://bit.ly/2OBJjcu

​ការ​អភិវឌ្ឍ​ឆ្នេរ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​កំពុង​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​មិន​បញ្ចេញ​ឈ្មោះ​មួយ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចាក់​ដី​លុប​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50534017/beach-development-being-scrutinised/

​ប៉ូ​លី​ស​ឃាត់ខ្លួន​អ្នក​កាប់​ឈើ​ខុសច្បាប់​ ៦​ នាក់​មក​ពី​ឡាវ​

​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឃុំខ្លួន​អ្នក​កាប់​ឈើ​ខុសច្បាប់​ ៦​ នាក់​មក​ពី​ប្រទេស​ឡាវ​ ដែល​ត្រូវ​បាន​គេ​ចាប់​ពេល​ឆ្លង​ចូល​ខេត្ត​កាលពី​ថ្ងៃ​សុក្រ​។​ លោក​ ម៉ៅ​ ដា​រ៉ា​ ស្នងការ​នគ​បាល​ខេត្ត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ បុរស​ ៦​ នាក់​កំពុង ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50534075/police-detain-six-illegal-loggers-from-laos/

រដ្ឋមន្ត្រី​ក្រសួង​ចំនួន​ ២ ចុះ​ពិនិត្យ​ក្រុមហ៊ុន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ឆ្នេរសមុទ្រ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹងថា គណៈកម្មការ​ចម្រុះ​កំពុង​តែ​ពិនិត្យ និង​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ព្រែកត្រែង និង​សង្កាត់​ ១ ក្រុង-ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​ការរិះគន់​ធ្ងន់ៗ​មក​លើ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ករណី​ក្រុមហ៊ុន​ចាក់ដី​លុប​ឆ្នេរ សាងសង់​ខុនដូរ​លើ​ឆ្នេរ និង​ការធ្វើឲ្យ​ទឹកសមុទ្រ​ប្រែក្លាយ​ជា​ល្អក់ ...

សុទ្ធ គឹមសឿន
https://bit.ly/2pbQBsf

ថ្ងៃ​ស្អែក ​ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក

នៅ​ថ្ងៃទី​ ១៥ ​ខែ​កញ្ញា​ស្អែក​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​លាន​នាក់​ក្នុង​បណ្ដា​ប្រទេស ១៥០ លើ​ពិភពលោក​រួមទាំង​កម្ពុជា​ផង​ដែរ​នឹង​នាំគ្នា​រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​ដែល​សំរាម​នៅ​តែ​ត្រូវ​បាន​គេ​បោះចោល​ពាសវាល​ពាសកាល ...

ឃុត សុភចរិយា
https://bit.ly/2NNBMdu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8T67U
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!