បរិស្ថាន និងធនធានធម្មជាតិ
ការបំពុលបរិស្ថាន និងកាកសំណល់
រោងចក្រ និងក្រុមហ៊ុន៣១ទីតាំងត្រូវបានរកឃើញបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ
យ៉ាងហោចណាស់ក្រុមហ៊ុននិងរោងចក្រចំនួន៣១ត្រូវបានរកឃើញថា បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថានដែលល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-102-262166
រោងចក្រផលិតគ្រឿងបង្គុំស្បែកជើង ត្រូវបានរកឃើញ បំពុលខ្យល់ និងពលរដ្ឋ៤០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធមូលដ្ឋានបានរកឃើញរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ ស្ថិតក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-23-1152-262146
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ខ្ញុំមានដាវហើយ បើចាប់បាន កាប់ហើយ មិនលើកលែងទេ
ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានផ្តាំទៅរោងចក្រ សហគ្រាស ជាពិសេស រោងចក្រស្វាយ ឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះថា នាពេលបច្ចុប្បន្ននេះ ក្រសួង«មានដាវ ដើម្បីកាប់ហើយ»។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-21-1418-262123
យ៉ាងហោចណាស់ក្រុមហ៊ុន២៩ ត្រូវបានរកឃើញ បញ្ចេញកាកសំណល់ បំពុលទឹកសាធារណៈ
ក្រុមហ៊ុនបំពុលប្រភពទឹកសាធារណៈមួយផ្សេងទៀត ត្រូវបានក្រសួងបរិស្ថានរកឃើញ ដែលបានធ្វើចំនួនរោងចក្រ សហគ្រាស ដែលពាក់ព័ន្ធនឹងការបញ្ចេញសារធាតុរាវកខ្វក់នេះ កើនឡើងដល់ចំនួន២៩ចាប់តាំងពីឆ្នាំ២០២៤មក។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-938-262025
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន១៤កំពុងសាងសង់ ខណៈតំណាងសកម្មជនអំពាវនាវឱ្យមានការអភិរក្សបឹងធម្មជាតិ
កម្ពុជាបានដាក់ដំណើរការគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលចំណាយថវិកាចំនួន៩០លានដុល្លារនៅខេត្តកណ្ដាល នាំឱ្យចំនួនអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទូទាំងប្រទេសមានសរុប១៤ទីតាំង។ គំនិតផ្តួចផ្តើមនេះត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិលដែលបានសរសើររដ្ឋាភិបាលសម្រាប់ការធានានូវនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។ ...
គម្រោងកាត់បន្ថយឧស្ម័នមេតាន តម្លៃ២០លានដុល្លារ ត្រូវបានដាក់ឱ្យអនុវត្តនៅកម្ពុជា
គម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្ដីពីការកាត់បន្ថយឧស្ម័នមេតាន (AKCMM) ដែលមានថវិកា២០លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់ ហើយរួមចំណែកធ្វើឱ្យមានការឡើងកម្តៅផែនដី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-6-160-262009
លោកនាយករដ្ឋមន្រ្តី បញ្ជាឱ្យបិទដំណើរការរោងចក្រ សហគ្រាស ដែលបំពុលប្រភពទឹកសាធារណៈ
ប្រមុខរដ្ឋាភិបាលបានបញ្ហាឱ្យផ្អាកដំណើរការរោងចក្រ សហគ្រាសណា ដែលមិនមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ហើយបង្កឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមបណ្តាខេត្ត ដែលជាប់ទន្លេ និងសមុទ្រ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-6-1349-262003
រដ្ឋមន្ត្រីប្តេជ្ញាលុបបំបាត់ក្រុមហ៊ុនបំផ្លិចបំផ្លាញបរិស្ថាន អាចប៉ះពាល់អាយុជីវិតប្រជាជនឆ្នាំ២០២៥
ក្នុងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអនាគតបរិស្ថានរបស់ប្រទេសកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្តេជ្ញាលុបបំបាត់ក្រុមហ៊ុនដែលបង្កការបំផ្លិចបំផ្លាញបរិស្ថាន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-4-28-1030-261941
សហគមន៍អេកូទេសចរណ៍ជីផាតបង្កើតយុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក»
ជាការឆ្លើយតបទៅនឹងបញ្ហាប្លាស្ទិកនៅតំបន់ជីផាត សហគមន៍អេកូទេសចរណ៍ជីផាត បានបង្កើតនូវយុទ្ធនាការជីផាតគ្មានប្លាស្ទិក ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ នៅជីផាត ខេត្តកោះកុង។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-4-24-1823-261924
សេវាប្រមូលសំរាមថ្មីពង្រីកដល់តំបន់ជនបទ ការពារបឹងទន្លេសាប
សេវាប្រមូលសំរាមតាមលំនៅដ្ឋាន ទើបដាក់ឱ្យដំណើរការទៅកាន់ភូមិជនបទជាច្រើននៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីការពារបរិស្ថានបឹងទន្លេសាប។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-4-7-1352-261809
ការបង់ថ្លៃសេវាប្រមូលសំរាមសាកល្បង តាមបែបឌីជីថល ក្នុងក្រុងពោធិ៍សាត់ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ
ចាប់ពីថ្ងៃទី១ ខែមេសា សប្តាហ៍ក្រោយនេះទៅ រដ្ឋបាលក្រុងពោធិ៍សាត់ នឹងក្លាយជាម្ចាស់គ្រប់គ្រងការប្រមូលថ្លៃសេវាសម្អាត ដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន តាមបែបឌីជីថល សាកល្បង ក្នុងក្រុងពោធិ៍សាត់ ដើម្បី បង្កើនប្រសិទ្ធភាព នៃការប្រមូលសេវានេះ និងធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងសុខភាពសាធារណៈ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-28-1725-261747
សំណល់កខ្វក់ពីរោងចក្រកែច្នៃផ្លែឈើមួយ កំពុងបំពុលបរិស្ថាន និងប្រភពទឹកពលរដ្ឋ៥០០គ្រួសារក្នុងខេត្តបាត់ដំបង
រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុនចិនមួយ បានកំពុងតែបញ្ចេញសំណល់រាវកខ្វក់ បង្កការបំពុលបរិស្ថាន និងប្រភពទឹករបស់ពលរដ្ឋប្រមាណជា៥០០គ្រួសារ ក្នុងភូមិចំនួន២ នៃឃុំត្រែង ស្រុករតនមណ្ឌល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-24-1251-261692
ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ ត្រូវពិន័យប្រមាណ៣០០លានរៀល ដោយសារមិនរាងចាល បំពុលបរិស្ថាន
ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយ(Cangxinlong Food (Cambodia) Co., Ltd)ត្រូវបានពិន័យប្រមាណជា៣០០លានរៀល ចំពោះការមិនរាងចាល ក្នុងការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-20-1616-261672
រោងចក្រដំណាប់ស្វាយបំពុលប្រភពទឹក ឱ្យត្រីងាប់ និងពលរដ្ឋខ្វះទឹកប្រើប្រាស់
ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយមួយឈ្មោះ កាងស៊ិនឡុងហ្វូត ត្រូវបានរកឃើញថា បានបញ្ចេញកាកសំណល់រាវកខ្វក់បំពានច្បាប់ ដែលធ្វើឱ្យពុលត្រីងាប់ និងបំផ្លាញប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋជាង៤០គ្រួសារ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-17-1623-261631
ក្រុមហ៊ុន៧ ត្រូវបានរកឃើញថា លួចបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត
យ៉ាងហោចណាស់ក្រុមហ៊ុន៧ នៃរោងចក្រជាង១០០នៅកម្ពុជា ត្រូវបានរកឃើញថា បានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាតធម្មជាតិ ក្នុងនោះមានក្រុមហ៊ុនមួយបានលួចធ្វើសកម្មភាពខុសច្បាប់នេះអស់រយៈពេល៣ឆ្នាំមកហើយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-12-1518-261591
កង់ឡានចាស់ៗទម្ងន់ជាង៧៨តោនដែលគ្រោងនាំមកបោះចោលនៅកម្ពុជាត្រូវបានបញ្ជូនត្រឡប់ទៅវិញ
កង់ឡានចាស់ៗជាង ៧៨តោន ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅកម្ពុជាតាមកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានបញ្ជូនត្រឡប់ទៅវិញ ខណៈដែលអ្នកនាំចូលត្រូវបានផាកពិន័យទៅតាមច្បាប់។ នេះបើតាមអគ្គនាយកដ្ឋានគយ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-7-125-261540
ក្រសួងបរិស្ថានផ្តួចផ្តើម ឱ្យប្រើប្រាស់ថង់សំណាញ់ ជំនួសថង់ប្លាស្ទិក នៅតាមផ្សារទំនើប
ក្រសួងបរិស្ថានបានផ្តួចផ្តើម និងលើកទឹកចិត្ត ឱ្យផ្សារទំនើបក្នុងរាជធានីភ្នំពេញ ប្រើប្រាស់ប្រភេទ ថង់សំណាញ់ (Net Bags) ជំនួសការប្រើប្រាស់ថង់ប្លាស្ទិកវិញ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលប៉ះពាល់ចំពោះបរិស្ថាន និងសុខភាពសាធារណៈ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-3-1710-261491
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បើខ្ញុំមិនអនុវត្តច្បាប់ មានន័យថាខ្ញុំមិនគោរពទាំងព្រះមហាក្សត្រ ទាំងប្រមុខរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានលើកឡើងថា ក្រសួងបរិស្ថានបានកំពុងតែអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែងនោះទេ ចំពោះការបង្ហូរទឹកកខ្វក់ ដែលបំផ្លាញប្រភពទឹកស្អាត។ បើលោកមិនអនុវត្តច្បាប់ មានន័យថា លោកមិនគោរពទាំងព្រះមហាក្សត្រ និងទាំងប្រមុខរដ្ឋដែលបានឡាយព្រះហស្ថលេខាលើច្បាប់នោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-26-1047-261442
រដ្ឋមន្ដ្រីបរិស្ថានស្នើពលរដ្ឋប្រើ App ស្ដង់ដាបង្ហាញគុណភាពខ្យល់ផ្ទាល់ៗ ចៀសវាងប្រភពមិនច្បាស់
ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនចំពោះគុណភាពខ្យល់ និងការសង្ស័យចំពោះទិន្នន័យផ្លូវការ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសន្យាថានឹងពង្រឹងតម្លាភាព និងការអនុវត្តការងារក្នុងការត្រួតពិនិត្យបរិស្ថាន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-2-21-1049-261403
ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ឧបត្ថម្ភដោយមូលនិធិ (AKCF) កាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានជួយដល់រដ្ឋាភិបាលកម្ពុជា នូវការផ្តល់ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ (AQMS)។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-2-20-1510-261391
ក្រសួងបរិស្ថានពិន័យអន្តរការណ៍រោងចក្រផលិតដំណាប់ស្វាយមួយ ដោយសារបង្ហូរសំណល់កខ្វក់រាវចូលប្រភពទឹក
រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd ត្រូវបានពិន័យអន្តរការណ៍ ឱ្យផ្តល់សំណង និងស្តារបរិស្ថានឡើងវិញ នៅស្ទឹងសែនជ័យ ដែលក្រុមហ៊ុនបានបង្ហូរសំណល់កខ្វក់រាវចូល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-20-922-261386
កម្ពុជាសម្រេចអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ ដើម្បីលើកកម្ពស់គុណភាពខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
រាជរដ្ឋាភិបាលកម្ពុជា ដោយយោងទៅលើលិខិតរបស់ក្រសួងបរិស្ថាន បានសម្រេចអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ដើម្បីជួយដល់ការលើកកម្ពស់គុណភាពខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-19-1749-261384
អ្នកចោលសំរាមនៅទីសាធារណៈ នឹងត្រូវផាកពិន័យពី២ម៉ឺន ទៅដល់៤០ម៉ឺនរៀល ក្នុងខេត្តពោធិ៍សាត់
រដ្ឋបាលស្រុកក្នុងខេត្តពោធិ៍សាត់បាននឹងកំពុងតែអនុវត្តវិធានការផាកពិន័យ ចាប់ពី២ម៉ឺន ទៅដល់៤០ម៉ឺនរៀល ចំពោះការបោះចោលសំរាមនៅទីសាធារណៈ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-14-1436-261339
ក្រសួងបរិស្ថាននឹងបិទអាជីវកម្មរបស់រោងចក្រWin Ta Garment & Finishing ដែលនៅបន្តបង្ហូរសំណល់កខ្វក់ចូលស្ទឹងព្រែកត្នោត
ក្រសួងបរិស្ថានកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ និងបិទអាជីវកម្មរបស់រោងចក្រក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. នាពេលខាងមុខ ក្រោយពីរកឃើញថា ក្រុមហ៊ុននេះនៅតែបន្តលួចបង្ហូរសំណល់កខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-13-1226-261322