ឧស្សាហកម្មនិស្សារណកម្ម

រ៉ែ ផលិតផលរ៉ែ និងទំនិញ

ការ​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ​បម្រើ​ឲ្យ​វិស័យ​សំណង់​កើនឡើង

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​ជាង​ ៤០​ ក្នុង​អំឡុង​ឆមាស​ទី​ ១​ ឆ្នាំ​នេះ​ដោយសារ​តម្រូវការ​សម្ភារ​សំណង់​ហើយ​ក្រុមហ៊ុន​សាងសង់​ និង​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ខណៈ​ដែល​អាជ្ញាប័ណ្ណ​ជាង​ ១០០​ ត្រូវ​បាន​លុប​ចោល​ដោយសារ​ក្តី​បារម្ភ​ពី​បរិស្ថាន​ និង​មិន​មាន​សកម្មភាព ...

Kali Kotoski
http://bit.ly/2cxVUJP

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដំបូង​ឲ្យ​ទៅ Mesco

រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...

Cam McGrath
http://bit.ly/2cUC953

ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ...

កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021

ក្រុមហ៊ុន Angkor Gold ប្រទះរ៉ែមាសដ៏ច្រើន

ក្រុមហ៊ុន Angkor Gold ជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅប្រទេសកាណាជាមួយនឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា បានបញ្ចប់ការរុករករបស់ខ្លួន នងការវិភាគសំណាកក្រោមដីនៅការដ្ឋាន កោះញែក ក្នុងខេត្តមណ្ឌលគិរី។ រ៉ែមាស ៣២.៨ ក្រាម ក្នុងមួយតោនត្រូវបានរកឃើញនៅក្នុងដីសំណាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុននេះកាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28560/angkor-gold-hits-the-jackpot/

Mesco បាន​ការ​យល់​ព្រម ESIA ពី​ក្រសួង

បន្ទាប់ពីការត្រួតពិនិត្យរយៈពេលវែងដែលគេមិនរំពឹងទុកក្រសួងបរិស្ថានកម្ពុជាបានយល់ព្រមលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា Mesco Gold ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុននេះដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរ៉ែកម្ពុជា។ ...

Cam McGrath
http://bit.ly/2aTZI8l

ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ​មាស​ Emerald​ នឹង​រ៉ុ​ករក​លើ​ទឹកដី​ថ្មី​

ក្រុមហ៊ុនរុករកអូស្ត្រាលី Emerald Resources កំពុងរៀបចំការរុករកសាកល្បងលើកទីមួយនៅតំបន់អូរមាននៃភាគឥសានប្រទេសកម្ពុជា ដែលដីបានមកពីចំណែកដីគំរូបានបង្ហាញថាមានសារធាតុមាសនៅទីនោះ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ។   ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/emeralds-gold-search-heads-fresh-territory

ក្រុមហ៊ុន​ Emerald​ Resources​ និង​ Renaissance​ Minerals​ នឹង​រួម​បញ្ចូល​គ្នា​

ក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី Emerald Resources និង Renaissance Minerals បានព្រមព្រៀងគ្នាដើម្បីរួមបញ្ជូលគ្នាក្នុងកិច្ចព្រមព្រៀងមួយក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការរួមបញ្ជូលមួយដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសនៅភាគឥសាននៃប្រទេសកម្ពុជា ដែលក្រុមហ៊ុនទាំងនេះបានឱ្យដឹងក្នុងសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញ។ ...

Cam McGrath
http://www.phnompenhpost.com/business/emerald-absorb-renaissance-merger

​ធ្យូងថ្ម​៥០​លាន​ដុល្លារ​នៅ​គម្រោង​តំបន់​គម្រោង​គូ​សារ​ត្រូវ​បាន​រក​ឃើញ​

ក្រុមហ៊ុនរ៉ុករកនាំមុខរបស់អូស្ត្រាលី GeoPacific បានប្រកាសអំពីរបកគំហើញដំបូងរបស់ខ្លួនទៅលើគម្រោងមាសនិងស្ពាន់នៅភាគខាងជើងរបស់ប្រទេសកម្ពុជា ដែលមានការប៉ាន់ស្មានប្រមាណ ៥១ ០០០ តោននៃទង់ដែងនឹងត្រូវបានរុករកឃើញនៅតំបន់គម្រោងគូសារ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/50m-copper-mine-kou-sa-site-envisaged

តម្លៃ​មាស​នៅ​កម្ពុជា​ហក់​ឡើង​ ១០០ ដុល្លារ​តែ​រយៈពេល​ ១ ថ្ងៃ

តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...

ហ៊ គឹមសាយ
http://bit.ly/293K4eh

ក្រសួង​រ៉ែ បន្ត​ព្យួរ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​​​ក្រុមហ៊ុន​របស់​វៀតណាម

ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...

ជា វណ្ណៈ
http://bit.ly/28NLjhp

ត្បូងមានតំលៃនឹងត្រូវបានស្គាល់ជាសកល

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJTA) បានជម្រុញភាគីដែលមិនមែនជាដែគូរបស់ពួកគេនៅក្នុងខេត្តសៀមរាបមកចូលរួមជាមួយសមាគម ដើម្បីធានាដល់ឧស្សាហកម្មត្បូងមានតម្លៃនៅកម្ពុជា ដោយរក្សាបាននូវតម្លៃ និងស្តង់ដាស្របទៅនឹងទីផ្សារអន្តរជាតិ។ តាមការរៀបរាប់ពីសមាគម ការសហការនេះនឹងទាក់ទាញអតិថិជនអន្តរជាតិមកកាន់ទីផ្សារគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26271/making-precious-stones-shine-globally/

ក្រុមហ៊ុន​ JOGMEC​ នឹង​រុករក​មាស​ក្នុង​ខេត្តរតនគិរី​

ក្រុមហ៊ុនរុករករ៉ែមកពីប្រទេសកាណាដា Angkor Gold បានចុះកិច្ចព្រមព្រៀងស្វែងរុករករួមមួយជាមួួយក្រុមហ៊ុន Japan Oil, Gas and Metals National Corp (JOGMEC) ដើម្បីធ្វើការរុករកតាមអាជ្ញាប័ណ្ណនៅតំបន់អូរយ៉ាដាវខាងត្បូងក្នុងខេត្តរតនគិរី។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/jogmec-explore-gold-ratanakkiri

រោងចក្រ​ថាមពល​ធ្យូងថ្ម​នឹង​បញ្ចប់​ចុង​ឆ្នាំ

ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm

កំណើន​ការ​សាងសង់​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន

ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...

ចេង សុខហ័ង
http://bit.ly/1XJCRSB

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ បដិសេធ​ការ​រុក​រក​រ៉ែ​នៅ​ក្នុង​តំបន់​ពួកគេ

ក្រុមហ៊ុនរុករករ៉ែAngkorGoldCorpកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs ក្នុងការពន្យល់ប្រជាពលរដ្ឋក្នុងភូមិប្លង់ឃុំប៉ាតេក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី បន្ទាប់ពីអ្នកភូមិមិនអនុញ្ញាតឲ្យក្រុមហ៊ុននេះរុករករ៉ែមាសនៅលើដីចម្ការរបស់ពួកគេ។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/1WU1t9Z

ក្រុមហ៊ុន​ជួញដូរ​ឧបករណ៍​និស្សន្ទ​អាច​ដំណើរការ​ក្នុង​ពេល​ពីរ​សប្តាហ៍​ទៀត​

ក្រុមហ៊ុន Golden FX Link (Cambodia) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនឹងក្លាយជាក្រុមហ៊ុនមូលបត្រក្នុងស្រុកទីមួយនៅកម្ពុជាដែលបើកដំណើរការជួញដូរឧបករណ៍និស្សន្ទស្របច្បាប់។ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៥ លានដុល្លារអាមេរិកលោក Lawrence Kook នាយកក្រុមហ៊ុន Golden FX Link បានឲ្យដឹងថាក្រុមហ៊ុនលោកបានទទួលអាជ្ញាប័ណ្ណជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីប្រតិបត្តិការទាំងជាសមភាគីកណ្ដាល និងជាឈ្មួញជើងសាឧបករណ៍និស្សន្ទ។ ...

Cheng Sokhorng and Kali Kotoski
http://www.phnompenhpost.com/business/new-firm-seeks-enter-gold-trading

ក្រសួង​ពិនិត្យ​ក្រុមហ៊ុន​ ១ ​ជីក​រ៉ែ​ខុស​ច្បាប់

ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...

Yesenia Amaro
http://bit.ly/1qIwWhF

ក្រុមហ៊ុន​រ៉ែ​ពីរ​របស់​អូស្រ្តាលី​សម្រេច​បាន​កិច្ចព្រមព្រៀង

ក្រុមហ៊ុនរុករករ៉ែ Renaissance Minerals និង Emerald Resources បានបញ្ចប់កិច្ចព្រមពៀងវិនិយោគរួមរបស់ខ្លួនហើយបានចាប់ផ្ដើមការខួងរុករករ៉ែនៅជិតអណ្ដូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firms-jv-exploratory-drilling

ក្រុមហ៊ុន​រ៉ែ​របស់​ កាណាដា​ ទិញ​ភាគហ៊ុន​ដើម្បី​រុករក​រ៉ែ​នៅ​ប្រទេស​កម្ពុជា

Angkor Gold Corp ដែលជាក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសកាណាដាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយ Blue River Resources Ltd ជាក្រុមហ៊ុនរុករករ៉ែខ្នាតតូចមានមូលដ្ឋាននៅទីក្រុង Vancouver ប្រទេសកាណាដាដើម្បីផ្ដល់មូលនិធិ រ៉ុករកអណ្ដូងរ៉ែមាសរបស់ខ្លួននៅ ភាគឦសានកម្ពុជា។ នេះបើយោងតាមក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ។ ...

Cam McGrath
http://bit.ly/1XkDIqS

ក្រុមហ៊ុន Geopacific រាយការណ៍ពីឆ្នាំជោគជ័យរបស់ខ្លួននៅក្នុងគម្រោងគូសា

ក្រុមហ៊ុន​រុករក​រ៉ែ​អូស្ត្រាលី​ Geopacific​ Resources​ Ltd ​បាន​បញ្ចប់​រដូវ​កាល​ខួង​មួយ​ ដែល​ទទួល​បាន​ជោគជ័យ​ និង​សមិទ្ធិ​ផលកាល​ពី​ឆ្នាំ​មុន​នៅ​តំបន់​គម្រោង​រ៉ែ​មាស​ និង​ទង់ដែង​គូ​សា​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ នេះ​បានឱ្យ​ដឹង ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/geopacific-reports-solid-year-kou-sa-project

នគរបាល​អូស្ត្រាលី​បាន​ពង្រីង​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​ក្នុង​រឿង​ក្តី​ក្រុមហ៊ុន​OZ​ Minerals

អាជ្ញាធរ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ពង្រីង​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ទៅ​ក្នុង​ករណី​ចោទប្រកាន់​ទាក់ទិន​នឹង​រឿង​ក្តី​ស៊ីសំណូក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​របស់​មន្ត្រី​ក្នុង​ជួរ​រាជការ​និង​អតីត​ប្រធាន​នៃ​ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ​របស់​អូស្ត្រាលី​OZ​ Minerals ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/australian-police-expand-cambodia-probe-of-oz-minerals-111397/

បុរស​ម្នាក់​ស្លាប់​ក្នុង​អណ្តូងរ៉ែ​មាស​នៅ​ខេត្តបាត់ដំបង​

កាលពី​ម្សិលមិញ​ មានការ​អះអាង​ផ្សេងៗ​គ្នា​អំពី​ឧបទ្ទវហេតុ​ការ​ស្លាប់​របស់​បុរស​ម្នាក់​ក្នុង​អណ្តូងរ៉ែ​មាស​ ដែល​ត្រូវ​បាន​បោះបង់​ចោល​ក្នុងស្រុក​ភ្នំ​ប្រុស​ខេត្តបាត់ដំបង​។​ ...

នៀម ឆេង
http://www.phnompenhpost.com/national/battambang-man-dies-old-gold-mining-pit

Emerald មានទិសដៅថ្មីជាមួយនឹងការវិនិយោគរ៉ែមាសរួមគ្នានៅកម្ពុជា

ផ្សា​រមូល​ប​ត្រ​អូស្ត្រាលី​ (ASX)​ បាន​ចុះបញ្ជី​ក្រុមហ៊ុន​ Emerald​ កាលពី​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ថា​ ពួក​គេ​បាន​ចុះហត្ថលេខា​កិច្ចសន្យា​ និង​ព្រមព្រៀង​គ្នា​លើ​ការ​វិនិយោគ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ Renaissance​ Minerals​ ដើម្បី​ទទួល​បានការ​ប្រាក់​យ៉ាងច្រើន​នៅ​ក្នុង​គម្រោង​រុករក ...

Esmarie Swanepoel
http://www.miningweekly.com/article/emerald-takes-a-new-direction-with-cambodia-gold-jv-2016-03-30

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XT75j
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!