ឧស្សាហកម្មនិស្សារណកម្ម
គណៈកម្មការរដ្ឋសភាស្នើឱ្យលោក ស៊ុយ សែម មកឆ្លើយបំភ្លឺជុំវិញបញ្ហាបូមខ្សាច់ និងការរុករករ៉ែ
គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...
សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668
រដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីរ៉ែសួររឿងពុករលួយ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភាដើម្បីសាកសួរនៅពាក់កណ្តាលខែនេះក្នុងករណីពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបុរីដែលធ្វើឲ្យបាត់ចំណូលជាតិរាប់រយលាន ...
មាស សុខជា
http://bit.ly/2gMBR0d
Angkor Gold ទិញយកភាគហ៊ុនមកវិញ
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសកាណាដា Angkor Gold បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមទិញហ៊ុនទាំងអស់មកវិញដែលខ្លួនបានលក់ឱ្យទៅក្រុមអ្នកវិនិយោគនៅក្នុងឆ្នាំ ២០១៤ តាមរយៈសិទ្ធិ NSR នៅក្នុងតំបន់រុករករ៉ែ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/32628/angkor-gold-share-restored/
ក្រសួងរ៉ែ និងថាមពល បើកចំហកិច្ចសហការលើវិស័យរ៉ែជាមួយសង្គមស៊ីវិល
ក្រសួងរ៉ែនិងថាមពលបានប្រកាសបើកចំហឲ្យសង្គមស៊ីវិលធ្វើការសហការនិងផ្តល់ភស្តុតាងជាក់លាក់បន្ថែមទៀតលើភាពមន្ទិលសង្ស័យរបស់ខ្លួនចំពោះរបាយការណ៍នៃការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី។ លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានស្វាគមន៍ចំពោះតំណាងអង្គការចំនួន ១៣ ក្នុងចំណោម ៤៧ ដែល ...
វ៉ែន រដ្ឋាវង្ស និង រស់ ចាន់វាសនា
http://bit.ly/2fu5T4f
រដ្ឋាភិបាល នឹងធ្វើកិច្ចព្រមព្រៀងប្រេងកាតជាមួយ KrisEnergy
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងភាពជាម្ចាស់ភាគហ៊ុនទាំងមូលនៃក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីKrisEnergyដែលកាន់កាប់អណ្ដូងរ៉ែប្រេងកាតប្លុក A នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា នឹងបង្កើនល្បឿនការងារសម្រាប់ការទាញយករ៉ែរបស់ ...
ម៉ៃ គុណមករា
http://bit.ly/2fB0kGC
ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវតែបំបាត់
ការបូមខ្សាច់ខុសច្បាប់ត្រូវបានលុបបំបាត់ចេញពីកម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការកែទម្រង់ ក្រសួងរ៉ែ និង ថាមពល បាននិយាយកាលពីថ្ងៃព្រហស្បត្តិ ដែលកំពុងប្រឈមនឹងសំពាធទាក់ទងនឹងការកត់ត្រាការនាំចេញខ្សាច់ ដែលចំនួនតួលេខខុសគ្នា ១០ លានតោន ...
គុច ណារិន និង Ben Paviour
https://www.cambodiadaily.com/news/illegal-sand-dredging-eradicated-mines-ministry-claims-120115/
ក្រសួងបន្ទោស ‘ការអនុវត្តគ្មានប្រសិទ្ធភាព’ ទាក់ទិននឹងប្រាក់ខ្សាច់បាត់ជាង៤០០លានដុល្លារ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃអង្គារក្នុងពេលមានការអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើប្រាក់ជាង៤០០លានដុល្លារ ក្នុងការនាំចេញខ្សាច់គ្មានការកត់ត្រាក្នុងបញ្ជីទៅប្រទេសសឹង្ហបូរីថា ប្រទេសកម្ពុជាកំពុងពុះពារដោះស្រាយបញ្ហា “ការអនុវត្តគ្មានប្រសិទ្ធភាព” និងមិនគួរប្រកាន់តាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ទេ។ ...
អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/35135
ដេប៉ូលក់ខ្សាច់គ្មានសណ្ដាប់ធ្នាប់ត្រូវបានផ្អាក
ក្រសួងរ៉ែ និងថាមពល កាលពីម្សិលមិញបានបិទដេប៉ូលក់ខ្សាច់ ៦ កន្លែង នៅក្នុងខេត្តកណ្តាល ស្រុកស្អាង ដោយសារដេប៉ូទាំងនោះមិនគោរពតាមការណែនាំរបស់ក្រសួងស្តីពីការដឹកជញ្ជូនខ្សាច់ឱ្យបានត្រឹមត្រូវ ប៉ុន្តែពួកគេនឹងអនុញ្ញាតឱ្យបើកអាជីវកម្ម ...
មុំ គន្ធា
http://www.khmertimeskh.com/news/31486/messy-sand-depots-suspended/
អ្នកជីករ៉ែស្នើសុំជីករ៉ែដល់ជម្រៅ ១៥០ ម៉ែត្រ
ប្រជាពលរដ្ឋជាង ៥០០ នាក់រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមាបានស្នើទៅក្រសួងមន្ទីររ៉ែ និងថាមពលអនុញ្ញាតឲ្យពួកគេនៅក្នុងតំបន់សហគមន៍រ៉ែមាសចុងផ្លាស់អាចធ្វើអាជីវកម្មជីករ៉ែមាសក្នុងជម្រៅ ១៥០ ម៉ែត្របន្ថែមទៀត។ ...
សែន ដាវីត
http://bit.ly/2eI0FWb
រដ្ឋាភិបាលពង្រឹងអភិបាលកិច្ចវិស័យធនធានរ៉ែ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអភិបាលកិច្ចក្នុងឧស្សាហកម្មរ៉ែនៅកម្ពុជា ដោយផ្ដោតលើការបង្កើនប្រាក់ចំណូលក្នុងជំនាន់រាជរដ្ឋាភិបាលបានអនុម័តនូវអនុក្រឹត្យមួយដែលមានចំនួន១១មាត្រាទាក់ទងនឹងលិខិតអនុញ្ញាតឲ្យនាំចេញសម្រាប់ធនធានរ៉ែ។ អនុក្រឹត្យដែល ...
ម៉ៃ គុណមករា
http://bit.ly/2eHRfv5
ទិន្នន័យគយសិង្ហបុរី ស្តីពីការនាំចូលខ្សាច់ពីកម្ពុជា មានទឹកប្រាក់ច្រើនជាងការបង្ហាញរបស់កម្ពុជា
ទិន្នន័យគយរបស់ប្រទេសសិង្ហបុរីស្តីពីការនាំចូលខ្សាច់ពីប្រទេសកម្ពុជាបានបង្ហាញនូវតួលេខជិតដូចគ្នានឹងតួលេខដែលកត់ត្រាដោយអង្គការសហប្រជាជាតិដែលមន្រ្តីកំពូលកម្ពុជាកាលពីខែមុនបានច្រានចោលបន្ទាប់ពីទិន្នន័យ ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2e4TDdo
Emerald បង្ហាញលទ្ធផលវិជ្ជមាននៃគម្រោងរ៉ែ
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្រ្តាលី Emerald Resources បានរកឃើញលទ្ធផលពីទីតាំងអណ្ដូងរ៉ែដែលកំពុងខួងនៅក្នុងគម្រោងរ៉ែមាសអូខ្វាវរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមឯកសារដែលក្រុមហ៊ុនបានផ្ញើទៅផ្សារហ៊ុនអូស្ត្រាលី ASX ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2e0wg3v
ជនជាតិចារ៉ាយ ប្រឆាំងនឹងក្រុមហ៊ុនរុករក រ៉ែមាសរបស់ឥណ្ឌា
ការបះបោរដែលដឹកនាំដោយអ្នកភូមិជនជាតិភាគតិចចារ៉ាយប្រឆាំងនឹងពាណិជ្ជកម្មអណ្តូងរ៉ែមាសក្រោមដីលើកដំបូងរបស់កម្ពុជា ដែលប្រតិបត្តិដោយក្រុមហ៊ុនប្រទេសឥណ្ឌា Mesco Gold (Cambodia) មានការព្រួយបារម្ភលើធម្មជាតិ នៃភូមិប្លង ដែលដាច់ស្រយាល និងស្ងប់ស្ងាត់មានចម្ងាយពីរបីគីឡូម៉ែត្រ ...
ម៉ៃ គុណមករា និង Sonny Inbaraj Krishnan
http://bit.ly/2dlxiEB
រដ្ឋាភិបាលរកចំណូលបានពីវិស័យរ៉ែជាង ៧ លានដុល្លារ
រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែបានជាង ៧ លានដុល្លារនៅក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះដែលកើនលើសផែនការដែលបានកំណត់ក្នុងឆ្នាំ ២០១៦ ជាង ១ លានដុល្លារ។ នេះបើតាមរបាយការណ៍ ...
ចេង សុខហ័ង and Kali Kotoski
http://bit.ly/2e7SGBY
ការផ្តល់អាជ្ញាប័ណ្ណរ៉ែបម្រើឲ្យវិស័យសំណង់កើនឡើង
រដ្ឋាភិបាលកម្ពុជាបានចេញអាជ្ញាប័ណ្ណរ៉ែថ្មីជាង ៤០ ក្នុងអំឡុងឆមាសទី ១ ឆ្នាំនេះដោយសារតម្រូវការសម្ភារសំណង់ហើយក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យកើនឡើងខ្ពស់ខណៈដែលអាជ្ញាប័ណ្ណជាង ១០០ ត្រូវបានលុបចោលដោយសារក្តីបារម្ភពីបរិស្ថាន និងមិនមានសកម្មភាព ...
Kali Kotoski
http://bit.ly/2cxVUJP
គណបក្សប្រឆាំងឲ្យអាជ្ញាធរ ចាត់ការករណីជីករ៉ែខុសច្បាប់
គណៈកម្មការទី៧នៃរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យអាជ្ញាធរខេត្តរតនគិរី ពិនិត្យនិងមានវិធានការចំពោះករណីជីករុករករ៉ែត្បូងខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅកាន់តំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើននូវសក្ដានុពលវិស័យទេសចរណ៍ឲ្យកាន់តែច្រើន។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត ទាក់ទងនឹងវិស័យទេសចរណ៍ នៅសាលាខេត្តរតនគិរី សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហេង ដាណារ៉ូ បានថ្លែងថា រតនគិរី ជាខេត្តកសិឧស្សាហកម្ម និងសម្បូរទៅដោយទេសចរណ៍ធម្មជាតិ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នីមួយៗ មានការលំបាក ដោយសារតែផ្លូវថ្នល់ និងស្ពានជាដើម បានរងនូវការខូចខាតមិនមានការជួសជុលកែលម្អ និងពុំមានការតភ្ជាប់ផ្លូវពីតំបន់មួយទៅកាន់តំបន់មួយទៀត។ ក្រៅពីនោះ លោកសង្កេតឃើញមានការជីករករ៉ែត្បូងខុសច្បាប់ ជាច្រើនកន្លែងដែរ ដែលតំបន់ខ្លះមានក្រុមហ៊ុន ឬក្រុមឈ្មួញ ជីករុករករ៉ែត្បូង ក្រោមរូបភាពក្នុងតំបន់ចម្ការកៅស៊ូ ដែលធ្វើឲ្យប៉ះពាល់ដល់អេកូទេសចរណ៍។ ...
ប៉ិច សុធារី
http://bit.ly/2csJd6l
តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា
កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទាញយករ៉ែដំបូងឲ្យទៅ Mesco
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...
Cam McGrath
http://bit.ly/2cUC953
ការផលិតប្រេង និងឧស្ម័នមិនទាន់រពឹងបាននៅមុនឆ្នាំ ២០១៨
ប្រេង និងឧស្ម័នបម្រុងរបស់កម្ពុជា នឹងមិនទំនងជាមានការផលិតណាមួយទេរហូតដល់ឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍មួយរបស់ BMI ដែលមានមូលដ្ឋាននៅទៅក្រុងឡុងដុង។ ...
Post Staff
http://www.phnompenhpost.com/business/oil-gas-production-not-expected-2018
ក្រុមហ៊ុនឥណ្ឌានឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែក្រោមដីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា
ក្រសួងរ៉ែ និងថាមពល គ្រោងនឹងចេញអាជ្ញាប័ណ្ណជីករ៉ែក្រោមដីទ្រង់ទ្រាយពាណិជ្ជកម្មដំបូងគេបង្អស់នៅក្នុងប្រទេសឱ្យទៅក្រុមហ៊ុន មេ៉ស្កូ ហ្គូល (Mesco Gold) របស់ឥណ្ឌា ក្នុងរយៈពេល២សប្ដាហ៍ទៀត ទោះបីជាមានការប្រឆាំងជំទាស់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួនពីរ ដែលមានការព្រួយបារម្ភអំពីសំណង និងការខូចខាតដល់បរិស្ថានយ៉ាងណាក្ដី។ លោក ហាស់ សាម៉ា (Harsh Sharma) នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Mesco Gold ដែលជាបុត្រសម្ព័ន្ធនៅកម្ពុជារបស់ក្រុមហ៊ុន ម៉េស្កូ ស្ទីល (Mesco Steel) បានមានប្រសាសន៍ថា ក្រុមហ៊ុននេះគ្រោងបើកការដ្ឋានលើដីសម្បទានរបស់ខ្លួនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីរយៈពេលប្រហែល៦សប្ដាហ៍ទៀត។ ...
កង សុធា និង AISHA DOWN
http://www.cambodiadailykhmer.com/34021
ក្រសួងតម្រូវឲ្យក្រុមហ៊ុនរាយការណ៍ស្តុកប្រេង
ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...
ហ៊ គឹមសាយ
http://bit.ly/2bFasu3
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រជុំប្រេងកាតអាស៊ាន នៅខែក្រោយ
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2c98zIu
ប្រេងធ្លាក់ថ្លៃ ខណៈក្រុមហ៊ុនដឹកជញ្ជូនកាន់តែប្រឈមការប្រកួតប្រជែង
តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។ ...
ចេង សុខហ័ង
http://bit.ly/2bs9xgu