ជនជាតិភាគតិច កំពុងព្រួយបារម្ភយ៉ាងខ្លាំងរឿងផ្តល់ដីជាង ២ ម៉ឺនហិកតា ឲ្យក្រុមហ៊ុនចិនរករ៉ែ
ក្រុមហ៊ុនចិនមួយទទួលបានអាជ្ញាប័ណ្ណរុករករ៉ែបុកស៊ីតលើផ្ទៃដីជាង ២ ម៉ឺនហិកតានៅក្នុងខេត្តមណ្ឌលគិរីធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៩០% ក្នុងតំបន់នោះមានការបារម្ភយ៉ាងខ្លាំងថាគម្រោងដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារនេះនឹងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ពួកគាត់ និងទំនៀមទម្លាប់ហើយនិងបំផ្លាញព្រៃស្រោងមានតម្លៃជាង ២ លានដុល្លារផងដែរ។ ក្រុមហ៊ុនចិនឈ្មោះ Alex Corporation មានគម្រោងធ្វើអាជីវកម្មរុករករ៉ែបុកស៊ីតលើផ្ទៃដីចំនួន ២៦ ២៧០ ហិកតាស្ថិតក្នុងភូមិចំនួន ១១ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យក្នុងរយៈពេល ៣៣ ឆ្នាំហើយគម្រោងនេះនឹងចាប់ផ្តើមធ្វើសកម្មភាពនៅឆ្នាំ ២០១៧ ។ …
ផាក់ ស៊ាងលី
http://bit.ly/2hl1i61