សមត្ថកិច្ច បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​​នៅ​មណ្ឌលគិរី

ទីតាំង​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ ទ្រង់ទ្រាយ​មធ្យម​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​អន្ទ្រង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច អះអាង​បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិ​ការ​ស៊ើបអង្កេត​ជាង ​២​សបា្តហ៍ ហើយ​ជន​ល្មើស ​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខណៈ​ដែល​ ២​នាក់​ទៀត បាន​រត់​គេច​ខ្លួន​បាត់។​ តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ថ្ងៃ​ទី​៩ខែ​មករាឆ្នាំ​២០១៧ ជា​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​កម្រិត​មធ្យម​នេះ សមត្ថកិច្ចបាន​ចាប់​ឃាត់​ទុក​គ្រឿងចក្រ​អេស្កាវាទ័រ​ចំនួន២​គ្រឿងដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទ​ល្មើស​ដើម្បី​រក្សា​ទុក និង​រៀបចំ​ពាក្យ​បណ្តឹង​តាម​នីតិវិធី​ទៅ​តុលាការ។ …

តាំង វីដា
http://bit.ly/2jnyESx