ក្រសួង​រ៉ែ​ និង​ថាមពល​ បើក​ចំហ​កិច្ច​សហការ​លើ​វិស័យ​រ៉ែ​ជាមួយ​​​​សង្គម​ស៊ីវិល

ក្រសួង​រ៉ែនិង​ថាមពលបាន​ប្រកាស​​បើក​ចំហ​ឲ្យ​សង្គម​ស៊ីវិលធ្វើការ​សហការនិង​ផ្តល់​ភស្តុតាង​ជាក់​លាក់​បន្ថែម​ទៀតលើ​ភាព​មន្ទិលសង្ស័យ​របស់​ខ្លួន​ចំពោះ​របាយការណ៍​នៃ​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ​លោក ឌិត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្វាគមន៍​ចំពោះ​តំណាង​អង្គការ​ចំនួន​ ១៣ ក្នុង​ចំណោម​ ៤៧ ដែល​បាន​ចូលរួម​ប្រជុំ។ ​នៅ​ពេល​ចាប់​ផ្តើម​កិច្ច​ពិភាក្សា លោក​ បាន​សួរ​ទៅ​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល​ ដែល​មាន​វត្តមាន​ពាក់ព័ន្ធ​នឹង​ការ​ចូល​មើល​ទិន្នន័យ​របស់ UN Comtrade និង​គោលការណ៍​កម្មសិទ្ធិ​បញ្ញា​របស់​អង្គការ​​សហ​ប្រជាជាតិ។ …

វ៉ែន រដ្ឋាវង្ស និង រស់​ ចាន់វាសនា
http://bit.ly/2fu5T4f