​ផលិតផល​ព្រៃឈើ​

ឧស្សាហកម្មព្រៃឈើ

ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ​ចូល​កាប់​ព្រៃ​អភិរក្ស

ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ថា បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា ដោយ​មិន​ត្រឹម​តែ​មិន​មាន​ចំណាត់​ការ​ទប់​ស្កាត់ ថែម​ទាំង​បាន​ឃុបឃិត​គ្នា​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​ចូល​ទៅ ...

សុទ្ធ គឹមសឿន
http://bit.ly/2lbdltm

លទ្ធផល​ទិន្នផល​នេសាទ​ត្រី​ និង​ការ​បង្ក្រាប​ព្រៃឈើ​

​ជិត​ ៣,០០០​ ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ និង​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ​លទ្ធផល​ទាំងនេះ​មាននៅ​ក្នុង​របាយការណ៍​របស់​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​ចេញផ្សាយ​កាលពី ...

សែន ដាវីត
http://www.khmertimeskh.com/5087200/fishing-forest-crackdown-yields-results/

PM ​បង្ក្រាប​បាន​ឈើ​ហុប ​១០០ ​ដើម​និង​ឃាត់​ខ្លួន​វៀតណាម​ ៦ ​នាក់

កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​ឆ្មក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ដោយ​បាន​រកឃើញ​ឈើ​ហុប​ចំនួន​ ១០០ ​ដើម គ្រឿងចក្រ និង​រថយន្ត​ដឹក​ឈើ​ជាង​ ១០ ​គ្រឿង​សម្រាប់​ដឹកឈើ​ទៅ​វៀតណាម និង​ជនជាតិ​វៀតណាម​ចំនួន​ ៦ ​នាក់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2gp1QsY

ក្រសួងបដិសេធទិន្នន័យពីការបាត់បង់ព្រៃឈើ

​ក្រសួងបរិស្ថាន​បាន​បដិសេធ​ចោល​ទិន្នន័យ​ស្តី​ពី​ការ​បាត់បង់​ព្រៃឈើ​កម្ពុជា​កើនឡើង​ដល់​ប្រមាណ​ជា​ ២​ សែន​ហិ​កតា​ កាលពី​ឆ្នាំ​២០១៦​ ដែល​សកល​វិទ្យាល័យ​ Maryland​ នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ​ ខណៈ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ថា​ ការ ...

ផាក់ ស៊ាងលី
http://bit.ly/2ykHdrP

ការ​បំផ្លាញ​ព្រៃឈើ​នៅ​ឆ្នាំ​មុន​កើនឡើង​ ៣០%

ទិន្នន័យ​ថ្មី​នេះ​ត្រូវ​បាន​ចេញ​ដោយ​សាកលវិទ្យាល័យ Maryland ដែល​តាមដាន​ការ​បាត់បង់​គម្រប​ព្រៃឈើ​ទូទាំង​ពិភពលោក​ក្នុង​រយៈកាល​ពី​ ១៦ ​ឆ្នាំ​ចុង​ក្រោយ​ដោយ​ប្រើ​រូបភាព​ផ្កាយរណប​បង្ហាញ​ថា​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​មាន​ការ​កាប់​ព្រៃឈើ​សម្រាប់​ការ​នាំ​ចេញ​ឈើ ...

ផាក់ ស៊ាងលី និង Ananth Baliga
http://bit.ly/2g7VPo0

មន្ត្រី​ជំនាញ​បាន​រឹបអូស​ឈើ​ប្រណីត​ខុស​ច្បាប់​ ៣០០ ​កំណាត់

ឈើ​ប្រភេទ​លេខ ១ ជិត​ ៣០០ កំណាត់​ត្រូវ​បាន​មន្ត្រី​ជំនាញ​រកឃើញ និង​រឹបអូស​តែ​ម្ចាស់​ឈើ និង​អ្នក​ពាក់ព័ន្ធ​បាន​គេច​ខ្លួន​បាត់​មុន​ពេល​ដែល​ក្រុម​សមត្ថកិច្ច​ទៅ​ដល់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2xZZVDg

ប៉ូ​លី​សបាន​ឆ្មក់​ចូល​ឃ្លាំង​ឈើ​ខុសច្បាប់

​​ប៉ូ​លី​សបាន​ឆ្មក់​ចូល​ឃ្លាំង​មួយ​នៅ​ក្នុងស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​សុក្រ​ ដោយ​រឹបអូស​បាន​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​តោន​បន្ទាប់​ពី​ម្ចាស់​បាន​រត់គេច​ខ្លួន​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5084032/police-raid-illegal-timber-warehouse/

ឈើ​ប្រមាណ​ ២០ ​ម៉ែត្រគុប​ត្រូវ​បាន​រឹបអូស

កងរាជ​អាវុធហត្ថ​ស្រុក​គងពិសី និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​បាន​រឹបអូស​ឈើ​ប្រណីត​ប្រមាណ​ ២០ ​ម៉ែត្រគុប​នៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​ឡែក​ពី​គ្នា​កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ហើយ​បាន​ឃាត់​ខ្លួន​បុរស​ ២ ​នាក់​ និង​រថយន្ត​ខណៈ​ដែល​កំពុង​ដឹក​ឈើ​ដោយ ...

សុទ្ធ គឹមសឿន
http://bit.ly/2w3oDAC

កម្លាំង​ចម្រុះ​រក​ឃើញ​ឈើ​ឥត​ច្បាប់​រក្សា​ទុក​ប្រហែល​ ២០ ​តោន

កាលពី​ម្សិលមិញ​កម្លាំង​ចម្រុះ​ជាង​ ១០ ​នាក់​បាន​ឆែកឆេរ​ឃ្លាំង​មួយ​កន្លែង​ក្នុង​ស្រុក​កៀនស្វាយ​ដែល​ជា​របស់​ឈ្មួញ​ស្រី​ម្នាក់​ឈ្មោះ លី ហួ ហើយ​បាន​រកឃើញ​គ្រញូង និង​ឈើ​ប្រណីត​យ៉ាង​ហោច​ណាស់​ ២០ ​តោន​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2etKCNN

សមាគម​វៀតណាម​ថា​ ឈើ​ចាប់​មិនមែន​របស់​ខ្លួន

តំណាង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា​ឈើ​គ្រញូង និង​ធ្នង់​ប្រមាណ​ជាង​ពីរ​ម៉ែត្រគុប​ដែល​សមត្ថកិច្ច​ឆែក​ឃើញ និង​រឹបអូស​កាលពី​ថ្ងៃ​អង្គារ​នោះ​មិន​​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ថា​រឿង​នេះ​ក៏​មិន​ពាក់ព័ន្ធ​នឹង​សមាគម​ដែរ​។ ...

ឃុត សុភចរិយា
http://bit.ly/2ir48eW

ក្រសួងជំទាស់នឹងរបាយការណ៍កាប់ឈើខុសច្បាប់

ក្រសួងបរិស្ថានបានជំទាស់ទៅនឹងរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថានមួយ ដែលថាការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តមិនមានការឈប់សម្រាក ដោយមានឈើជាច្រើនត្រូវបានដឹកជញ្ជូនទៅប្រទេសវៀតណាម។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5078976/ministry-disputes-illegal-logging-report/

ការនាំឈើទៅវៀតណាម១ឆមាសកើនស្ទើរស្មើនឹង១ឆ្នាំមុន

ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបឆមាសទី១នៃឆ្នាំនេះស្ទើរស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយចំនួននិយាយថាការហាមប្រាមរបស់កម្ពុជាមិនឱ្យមានចេញឈើទៅប្រទេសវៀតណាម “បានបរាជ័យទាំងស្រុង” ដោយសារបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។ ...

Shaun Turton
http://bit.ly/2uHqzlS

ការនាំចេញឈើដោយសម្ងាត់

ឯកសារបានបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនឯកជនក្នុងការដឹកជញ្ជូនឈើខុសច្បាប់ចំនួន ១៥ លានដុល្លារ ដែលបានទិញនៅឯការដេញថ្លៃមួយកាលពីឆ្នាំមុនទៅឱ្យប្រទេសវៀតណាម។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077733/timber-exported-secret/

មន្ត្រីដែនជម្រកសត្វព្រៃ និងអ្នកភូមិរបួសទាំងសងខាងក្នុងជម្លោះចាប់ឈើ

នាយកដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងអ្នកភូមិម្នាក់បានរបួសយ៉ាងដំណំខណៈអ្នកផ្សេងទៀតរបួសស្រាលដោយសារភាគីទាំង២មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប៉ុន្តែមូលហេតុនៃជម្លោះហិង្សានេះ ត្រូវបានមន្ត្រីបិស្ថាននិងអ្នកភូមិអះអាងផ្សេងៗគ្នា។ ...

នៀម ឆេង
http://www.phnompenhpost.com/national/villagers-attack-officials-after-logging-bust

កិច្ចសន្យា​លក់​ឈើ​ក្នុង​ជម្រក​សត្វព្រៃ​ឲ្យ​វៀតណាម ​បែកធ្លាយ

​កិច្ចសន្យា​លក់​ឈើ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ឈើ​យ៉ាង​តិច ៥០០ ដើម​ក្នុង​តម្លៃ​ត្រឹមតែ​ ១៥ ០០០ ដុល្លារ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ទៅ​ឲ្យ​វៀតណាម​នោះ​ត្រូវ​បាន​បែកធ្លាយ​នៅ​សប្តាហ៍​នេះ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បទល្មើស​លក់​ឈើ​ទៅ​ឲ្យ​ប្រទេស​វៀតណាម ...

ផាក់ ស៊ាងលី
http://bit.ly/2h7CtyP

ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង

ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។  ...

Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38141

រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង

សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...

ផាក់ ស៊ាងលី
http://bit.ly/2uL5OBY

ព្រះមហាក្សត្រអំពាវនាវឱ្យមានការការពារព្រៃឈើ

កាលពីម្សិលមិញ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តមសីហមុនី បានយាងឃ្លាំមើលការដាំដើមឈើនៅខេត្តកណ្តាល ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិលើកទី 27 ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40129/king-calls-for-forest-protection/

ប្រធានព្រៃឈើត្រូវបានផ្លាស់ប្តូរអំឡុងពេលមានរឿងអាស្រូូវ

កាលពី​ម្សិលមិញ រដ្ឋបាល​ខេត្តក្រចេះ​បាន​បដិសេធ​របាយការណ៍​ស្តីពី ការ​ដក​ចេញពី​តំណែងរបស់​ប្រធាន​ព្រៃឈើ​ខេត្ត​ ​បន្ទាប់​ពី​មានការ​ចោទ​ប្រ​កាន់​ថា​លោក​បានកំពុង​ឃុបឃិត​ជាមួយ​ពាណិជ្ជករ​ឈើ​ខុសច្បាប់​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40080/forestry-chief-moved-amid-scandal/

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38091

ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ

ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/

បុរស​ ៣ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រឿង​ដឹក​ឈើ​ខុស​ច្បាប់

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ខ្លួន​បុរស​ ៣ ​នាក់​ដែល​ជាប់​ជនសង្ស័យ​ក្នុង​ករណី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ជាង​ ១៦ ​តោន​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។ ...

ឃុត សុភចរិយា
http://bit.ly/2tGFoUO

ឈើ​កម្រ​ចំនួន​ដប់​តោន​ត្រូវ​បាន​រឹបអូស​

​ប៉ូ​លី​សបាន​ចាប់ខ្លួន​មនុស្ស​បី​នាក់​ និង​រឹបអូស​ឈើ​ធ្នង់​ចំនួន​ដប់​តោន​ពី​រថយន្ត​ដឹក​ទំនិញ​មួយ​ក្បែរ​ព្រំដែន​ថៃ​ក្នុង​ខេត្តព្រះវិហារ​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/39890/ten-tonnes-of-rare-wood-seized/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4M2Ce
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!