បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
ព្រៃឈើនៅដែន គូលែនព្រហ្មទេព កំពុងត្រូវកាប់បំផ្លាញ
ព្រៃឈើនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងស្រុកជាំក្សាន្ត និងស្រុកគូលែនបាននិងកំពុងតែត្រូវគេកាប់បំផ្លាញ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដោយបើកចំហយកទៅឲ្យក្រុមហ៊ុនដោយមានកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ...
ផាក់ ស៊ាងលី
http://bit.ly/2kqYnxZ
សមត្ថកិច្ចក្នុងខេត្តសម្បូរព្រៃឈើ ៣ ចាប់ឈើប្រណីតខុសច្បាប់ជាច្រើនដុំ
មន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បង្ក្រាបបានឈើប្រណីតខុសច្បាប់ជាច្រើនដុំ និងចាប់ខ្លួនមនុស្សមួយចំនួនក្នុងករណី ៣ ផ្សេងគ្នាកាលពីថ្ងៃសៅរ៍។ ...
នៀម ឆេង និង ម៉ិច ដារ៉ា
http://bit.ly/2jEircI
មួយឆ្នាំកន្លង កងកម្លាំងបង្ក្រាបការកាប់ឈើប្រែក្លាយទៅជាការសង្ស័យ
កាលពីថ្ងៃអាទិត្យមួយឆ្នាំមុន នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ពីការចាប់ផ្តើមវិធានការបង្ក្រាបការនាំចេញឈើខុសច្បាប់នៅទូទាំងភាគខាងកើតនៃប្រទេសកម្ពុជា។ ...
អូន ភាព និង Zsombor Peter
https://www.cambodiadaily.com/news/a-year-on-logging-force-proving-skeptics-right-123485/
អ្នកដើរតួក្នុងការអភិវឌ្ឍរំពឹងថាការផ្លាស់ប្តូរអំណាចនយោបាយនឹងជួយសង្គ្រោះព្រៃកម្ពុជាដែលត្រូវបានគេបំភ្លេច
នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅលើក្រឹត្យជាច្រើន ដែលដាក់ការទទួលខុសត្រូវក្នុងកិច្ចការពារព្រៃឡង់ជាមួយក្រសួងបរិស្ថាន និងរដ្ឋាភិបាលថ្នាក់ខេត្ត។ វាជាការផ្លាស់ប្តូរដែលមានជោគជ័យ នេះបើយោងតាមក្រុមអ្នកជំនាញអភិវឌ្ឍ និង ...
Kelli Rogers
https://www.devex.com/news/development-actors-bet-on-political-power-shift-to-save-cambodia-s-forgotten-forest-89395
អាជ្ញាធរសួរនាំ និងព្រមានប្ដឹងអ្នករាយការណ៍ពីបទល្មើសឈើ
សកម្មជនជនជាតិដើមភាគតិចកួយម្នាក់ត្រូវបានមន្ត្រីមូលដ្ឋានហៅសួរ និងគំរាមប្តឹង បន្ទាប់ពីគាត់រាយការណ៍ពីការទន្ទ្រានដីរដ្ឋក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ លោក អ៊ុក ម៉ៅ អាយុ ៥៣ ឆ្នាំបានឲ្យដឹងពីម្សិលមិញថាដីព្រៃសហគមន៍ និងព្រៃបម្រុង ...
ផាក់ ស៊ាងលី
http://bit.ly/2imw0vj
ដំណាក់កាលធ្វើផែនការនៃគម្រោង REDD+ ត្រូវបានចាប់ផ្តើម
ក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងអង្គការអភិរក្សអន្តរជាតិ និងសាជីវកម្មធនាគារ Mitsui កាលពីម្សិលមិញ ដើម្បីចាប់ផ្តើមដំណាក់កាលធ្វើផែនការនៃកម្មវិធី REDD+ ថ្មីមួយសម្រាប់ ព្រៃឡង់។ ក្រុមមន្រ្តីបានធ្វើការបញ្ជាក់ពីការចុះហត្ថលេខានេះផងដែរ។ ...
Cristina Maza
http://bit.ly/2ibZgcU
ដែនជម្រកសត្វព្រៃត្រូវបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងជាលើកដំបូង
ស្ទើរតែរយៈពេល ៩ ឆ្នាំហើយ បន្ទាប់ពីប្រទេសកម្ពុជាបានកំណត់អាណត្តិតំបន់នៃតំបន់ការពារទាំងអស់ ដើម្បីការពារផ្នែកដែលមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាចុងក្រោយនេះ រដ្ឋាភិបាលបានកំណត់ និងបែកចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃចំនួនពីរ កាលពីស ...
អូន ភាព និង Zsombor Peter
https://www.cambodiadaily.com/news/wildlife-sanctuaries-issued-first-zoning-plans-123189/
រដ្ឋមន្រ្តីក្រសួងបរិស្ថានរកឃើញបទល្មើសព្រៃឈើ មានមុខសញ្ញាខ្លះពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើ បានថមថយចុះបើធៀបទៅនឹងឆ្នាំមុនៗ តែក្នុងនោះលោក ក៏បានរកឃើញនូវមុខសញ្ញាខ្លះនៃបទល្មើស ដែលមានជាប់ពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ក្នុង ...
តាំង វីដា
http://bit.ly/2iCjuvz
ដី ១ ពាន់ហិកតា ត្រូវបានទន្ទ្រានក្នុងជម្រកសត្វព្រៃ
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំណាំលៀយ៉ាងហោចណាស់ ១០០០ ហិកតាត្រូវបានសហគមន៍ និងអង្គការអះអាងថាត្រូវបានគេកាប់បំផ្លាញ ដើម្បីទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2hJ2aUT
អភិបាលខេត្តសន្យាចំណាត់ការនៅដែនជម្រកសត្វព្រៃ
អភិបាលខេត្តកំពង់ឆ្នាំង ប្តេជ្ញានឹងបង្កើនចំណាត់ការសំដៅការពារដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកអះអាងថាពោរពេញទៅដោយការកាប់ឈើ និងឡខុសច្បាប់។លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿ បានប្រាប់កាលពីម្សិលមិញថា “យើងកំពុងតែបញ្ឈប់មនុស្សមិន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/
ឈើល្មើសច្បាប់ជាង ៣០០ ដុំជារបស់ឧកញ៉ា
មន្រ្តីជំនាញរកឃើញឈើដឹកល្មើសច្បាប់ជាង ៣០០ ដុំរបស់ឧកញ៉ាម្នាក់ ខណៈដែលអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញរាប់រយកំណាត់លាក់ទុកក្នុងដេប៉ូ និងដីឡូត៍របស់មន្រ្តីយោធាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកំពង់ស្ពឺដែលយោធារូបនេះធ្លាប់ដឹកឈើលើសទម្ងន់បណ្តាលឲ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2icOe6V
រដ្ឋមន្ត្រី៖ បទល្មើសព្រៃឈើនៅតែមានក្នុងតំបន់ការពារធម្មជាតិ
របាយការណ៍បូកសរុបការងាររបស់ក្រសួងបរិស្ថាន បានបង្ហាញថា បទល្មើសព្រៃឈើកើតមានក្នុងតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០១៦នេះកើតមានជិត៦០០ករណីខណៈដែលបទល្មើសសត្វព្រៃ នេសាទ និងដីធ្លី កើតមានជិត ៧០០ករណី ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបាន ៣៥ករណី។ ...
ប៉ិច សុធារី
http://bit.ly/2hevjJ1
ការបញ្ជូនសារពីបញ្ហានៅព្រៃឡង់កើន និងមានមន្ត្រីជាប់ពាក់ព័ន្ធ
ការបញ្ជួនព័ត៌មានស្ដីពីសកម្មភាពបទល្មើស និងសកម្មភាពចុះល្បាតព្រៃឡង់តាមរយៈទូរស័ព្ទស្មាតហ្វូនមានការកើនឡើងដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងមន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់ ១០ នាក់នៅស្រុកសណ្តាន់ខេត្តកំពង់ធំផងដែរ។ រូបថត និងឯកសារផ្សេងៗ ...
ផាក់ ស៊ាងលី
http://bit.ly/2hqBwQU
មន្ត្រីនៅមូលដ្ឋានចូលរួមបំផ្លាញព្រៃឈើនៅក្នុងព្រៃឡង់ទោះត្រូវបានដាក់ជាតំបន់ការពារ
បណ្ដាញសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត និងរបាយការណ៍ឃ្លាំមើលស្ថានភាពព្រៃឡង់ បានរកឃើញថា បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិ ពីសំណាក់ជនល្មើសអណាធិបតេយ្យ អ្នកមានអំណាច និងមន្ត្រីមូលដ្ឋាន នៅតែបន្តកើតមាន និងជាការគំរាមកំហែងដ៏ធំចំពោះ ...
ប៉ិច សុធារី
http://bit.ly/2hA4SwR
ក្រសួងបរិស្ថាន ជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែម
ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសមន្ត្រីឧទ្យានុរក្សថ្មីចំនួន ៣០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរបរិស្ថានរាជធានី-ខេត្តក្នុងឆ្នាំ២០១៧ដើម្បីបំពេញកង្វះខាតមន្ត្រីឧទ្យានុរក្សនៅតាមគោលដៅនៃតំបន់ការពារធនធានធម្មជាតិ ដែលករណីនេះ សកម្មជនការពារព្រៃឈើ និងសង្គមស៊ីវិល បានស្នើឲ្យក្រសួងកែលម្អ ...
ប៉ិច សុធារី
http://bit.ly/2gmmpXP
អាជ្ញាធរព្រមានដល់អ្នកមកតាំងលំនៅក្នុងឧទ្យានជាតិ
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលដ្ឋដែលតាំងលំនៅខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោចាកចេញជាបន្ទាន់ បើមិនដូច្នោះទេអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។ ...
សែន ដាវីត
http://bit.ly/2hfaFIa
ព្រៃការពារជួយដល់អ្នកភូមិ
រឿងរ៉ាវនៃព្រៃសហគម អូរសោម នៅក្នុងខេត្តកំពង់ធំ គឺជារឿងមួយដែលត្រូវបានលើកឡើងមកពិភាក្សានៅក្នុងទម្រង់នានាជាច្រើនដងនៅក្នុងប្រទេសកម្ពុជា ប្រជាជនមូលដ្ឋានត្រូវបានជាប់គាំងនៅក្នុងជម្លោះតវ៉ាមិនចេះចប់ជាមួយនឹងក្រុមហ៊ុន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/32690/forest-protection-saves-village/
បច្ចេកវិទ្យាផ្កាយរណបចាប់សកម្មភាពអ្នកកាប់ឈើខុសច្បាប់នៅកម្ពុជាពីអវកាស
អ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសនេះ អាចនឹងមានសត្រូវថ្មីដ៏មានឥទ្ធិពលក្នុងពេលឆាប់ៗ នោះគឺផ្កាយរណបចំនួនពីររបស់អង្គការណាសា ដែលចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើស្រេចតែចិត្ត។ អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៅសហរដ្ឋអាមេរិកបានលើកឡើងថា ប្រព័ន្ធបង្កើតថ្មីនេះដែលចាប់យកសញ្ញានៃការបាត់បង់ព្រៃឈើពីទីអវកាសបានទាន់ពេលវេលា និងមានភាពច្បាស់ជាងមុននោះ អាចនឹងឃ្លាំមើលប្រទេសកម្ពុជាចាប់ពីដើមឆ្នាំក្រោយទៅ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35522
ការជួញដូរឈើគ្រញូងទៅវៀតណាម នៅតែមានការកើនឡើង
បើទោះបីជាមានវត្តមាននៃការហាមឃាត់ពីរដ្ឋាភិបាលកម្ពុជាទៅលើការជួញដូរលើឈើគ្រញូង ចាប់តាំងពីឆ្នាំ ២០១៣ មក ការនាំចេញឈើប្រណីតៗទៅប្រទេសវៀតណាមមានការកើនឡើងនៅត្រីមាសទីបីនៃឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យពន្ធគយរបស់ប្រទេស វៀតណាម ប្រមូល ...
Jack Davies
http://bit.ly/2gFQMK4
តំណាងរាស្រ្តគណបក្សប្រឆាំង ស្នើរាជរដ្ឋាភិបាលបញ្ឈប់ការនាំចេញឈើខុសច្បាប់
តាមរយៈបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញសភាពេញអង្គ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំង បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតកិច្ចសហការជាមួយប្រទេសវៀតណាម បិទច្រកព្រំដែនបញ្ឈប់ការនាំឈើប្រណិតខុសច្បាប់ចេញពីកម្ពុជា ដើម្បីបញ្ឈប់នូវការកាប់បំផ្លាញព្រៃឈើ ដែលជាហេតុបង្កឲ្យមានការ ...
តាំង វីដា
http://bit.ly/2fDCohb
ឈើខ្មែរនៅតែត្រូវគេនាំចេញយ៉ាងគំហុកទៅ វៀតណាម
បើទោះបីជាមានការបង្កើតក្រុមការងារពិសេសប្រឆាំងនឹងការកាប់ឈើ និងអនុវត្តការហាមប្រាមមិនឲ្យមានការនាំចេញឈើក៏ដោយក៏កម្ពុជាបាននាំចេញឈើចំនួន ...
Jack Davies
http://bit.ly/2gkV9Y7
របាយការណ៍៖ គម្រោងវារីអគ្គិសនីសេសាទក្រោម២ កំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងធ្ងន់ធ្ងរ
យ៉ាងហោចណាស់ក៏មានម៉ាស៊ីនរ៉ៃខ្នាតយក្សប្រមាណ ៤០គ្រឿងនិងមានឡានដឹកឈើធំៗ បានដឹកជញ្ជូនឈើចូលនៅក្នុងរោងចក្រអារឈើ១០គ្រឿងក្នុងរយៈពេលមួយម៉ោង នៅក្នុងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតាមបណ្តោយទន្លេសេសាន ស្ថិតនៅក្នុងភូមិស្រែគរ ឃុំ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fHYDmP
មន្ត្រីអាជ្ញាធរអប្សរា ពីរនាក់ត្រូវចាប់ខ្លួនបន្ទាប់ពីកាប់រំលំឈើក្រញូងនៅតំបន់អង្គរ
អភិបាលខេត្តសៀមរាបបានឲ្យដឹងថាមន្ត្រីអាជ្ញាធរអប្សរាពីររូបត្រូវបានចាប់ខ្លួនម្សិលមិញពេលព្រឹកក្រោយពីពួកគេត្រូបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវក្នុងការកាប់ផ្តួលឈើដែលមានអាយុកាលរយឆ្នាំ ...
ប៉ាវ ស៊ុយ
http://bit.ly/2eMBUrk
ឈើប្រណិតត្រូវបានរកឃើញនៅក្បែរព្រំប្រទល់
កាលពីថ្ងៃពុធ ក្រុមការងារចម្រុះប្រហែល ៤០ នាក់ដែលមានមូលដ្ឋាននៅព្រំប្រទល់កម្ពុជា-ថៃនៅក្នុងខេត្តប៉ៃលិន បានរឹបអូសឈើប្រភេទថ្នាក់លេខមួយ ប៉ុន្តែពួកគេបរាជ័យក្នុងការចាប់ឃាត់ខ្លួនជនល្មើសដែលបានចូលទៅក្នុងទឹកដីថៃដើម្បីកាប់ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31671/luxury-wood-found-near-border/