ការផលិត
សម្លៀកបំពាក់និងវាយនភណ្ឌ
ក្រុមហ៊ុន Wah Sun នឹងពង្រីកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Wah Sun Handbags International Holding បានបង្ហាញផែនការប្រមូលថវិការហូតដល់ ១៧,៦ លានដុល្លារពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) នៅផ្សារហ៊ុនហុងកុង ដែលជិតពាក់កណ្ដាលនៃទឹកប្រាក់នេះគ្រោងនឹងប្រើប្រាស់ដើម្បីពង្រីករោងចក្រផលិតរបស់ ...
ហ៊ គឹមសាយ
http://bit.ly/2Fp74jH
កម្មករយល់ព្រមលក់ម៉ាស៊ីនរោងចក្រ
កម្មករជាង ៥០០ នាក់នៅរោងចក្រ Benoh Apparel ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីម្សិលមិញបានយល់ព្រមលក់ម៉ាស៊ីនដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីចំណាយលើការបាត់បង់ប្រាក់ខែរបស់ពួកគេ បន្ទាប់ពីម្ចាស់ក្ស័យធន និងភៀសខ្លួនចេញពីប្រទេស។ ...
សែន ដាវីត
http://www.khmertimeskh.com/50101011/workers-hawk-factory-machines/
កម្មករធ្វើកូដកម្ម បន្ទាប់ពីដឹងថា ថៅកែបានរត់ចោលរោងចក្រ
កម្មកររោងចក្រ Benoh Apparel ដែលបានវិលត្រឡប់មកធ្វើការវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ខែនោះបាននាំគ្នាធ្វើកូដកម្ម ក្រោយពីថៅកែរោងចក្ររត់ចោលកម្មករមិនបើកប្រាក់ខែឲ្យ ហើយទាមទារសំណងពីរាជរដ្ឋាភិបាល។ ...
យន់ ស៊ីនាត និង Andrew Nachemson
http://bit.ly/2CtbmED
កម្មករនៅរោងចក្រ Pou Yuen ប្រមាណ១០០នាក់តវ៉ា ប្រឆាំងនឹងការជួលទាហានមកធ្វើសន្តិសុខ
កម្មករកាត់ដេរប្រមាណ ១០០ នាក់ បានធ្វើការតវ៉ាជាថ្មីម្តងទៀត នៅមុខរោងចក្រ Pou Yuen នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ខណៈមានការចោទប្រកាន់ថា រោងចក្រស្បែកជើងមួយនេះ បានជួលទាហាន ...
ម៉ិច ដារ៉ា
http://bit.ly/2zyY873
លោក ហ៊ុន សែន មិនឲ្យឡើងថ្លៃផ្ទះដែលកម្មករកាត់ដេរជួលឆ្នាំ ២០១៨
កាលពីម្សិលមិញក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១៦០០០ នាក់ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំឭកសាជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលមិនឲ្យដំឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ នេះទេ។ ...
យន់ ស៊ីនាត
http://bit.ly/2DlyR3p
អ្នកតវ៉ាបញ្ឈប់ការបិទផ្លូវ
កម្មករកាត់ដេរនៅរោងចក្រ ហ្គាវ័ន អាផារៀល ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលបានយល់ព្រមបញ្ឈប់ការបិទផ្លូវឆ្ពោះទៅកាន់រោងចក្រក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ ដោយពួកគេរង់ចាំដំណោះស្រាយសម្រាប់ជម្លោះការងាររបស់ខ្លួនពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
មុំ គន្ធា
http://www.khmertimeskh.com/5096984/protesters-stop-blocking-road/
កម្មករតវ៉ាបិទផ្លូវឲ្យថៅកែលក់រោងចក្រ សងថ្លៃឈ្នួលប្រាក់ខែ
កម្មករ-កម្មការិនីប្រមាណជាង ៧០០ នាក់ដែលបម្រើការនៅរោងចក្រកាត់ដេរ ហ្គាវ័ន្ត អែភភ័ររៀល (Gawon Apparel(Cambodia) Co.,Ltd) នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីម្សិលមិញបានតវ៉ាបិទផ្លូវជាថ្មីម្ដងទៀតនៅមុខរោងចក្រដើម្បីបង្ខំឲ្យថៅកែលក់រោងចក្រ និងសម្ភារយកលុយបង់ឲ្យពួកគេ បន្ទាប់ពីតវ៉ាអស់ពេល ...
សុទ្ធ គឹមសឿន
http://bit.ly/2o7IQ8V
សហភាពអឺរ៉ុបមិនចាត់វិធានការលើឧស្សាហកម្មកាត់ដេរទេ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានធានាចំពោះមន្រ្តីសហជីពកាលពីថ្ងៃអង្គារថា មិនមានការដាក់ទណ្ឌកម្មលើវិស័យកាត់ដេរទេ។ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងក្រុមសង្គមស៊ីវិលជាច្រើនបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើឧស្សាហកម្មកាត់ដេរ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែមុន។ ...
មុំ គន្ធា
http://www.khmertimeskh.com/5095913/eu-not-taking-action-garment-industry/
កម្មករកាត់ដេររាប់រយនាក់សន្លប់នៅតាកែវ
កម្មករជាង ១០០ នាក់នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ជេឌី តូយូម៉ា ក្នុងស្រុកបាទី ខេត្តតាកែវបានសន្លប់កាលពីព្រឹកម្សិលមិញខណៈកំពុងធ្វើការ។ ប៉ូលីសសង្ស័យថាមូលហេតុនៃការដួលសន្លប់គឺជាផ្សែងគីមីនៅក្នុងរោងចក្រ ប៉ុន្តែសមាគមរោងចក្រ ...
មុំ គន្ធា
http://www.khmertimeskh.com/5094481/hundreds-garment-workers-faint-takeo/
រោងចក្រត្រូវបានពិន័យក្រោយបណ្ដឹងពីមានការបំពុល
ក្រសួងបរិស្ថានបានផាកពិន័យរោងចក្រកាត់ដេរកាត់ដេរមួយរបស់ចិន នៅក្នុងខេត្តតាកែវ ចំនួន ៧ ៥០០ ដុល្លារ បន្ទាប់ពីអ្នកភូមិបានប្តឹងថា រោងចក្រនេះកំពុងបំពុលអូនៅ ...
Daphne Chen
http://bit.ly/2Byygd1
កម្មកររោងចក្រតវ៉ាទាមទារឱ្យមានលក្ខខណ្ឌល្អប្រសើរ
កម្មករជាង ២០០ នាក់នៅរោងចក្រកាត់ដេរ Nantai បានយល់ព្រមបញ្ចប់ការតវ៉ារបស់ពួកគេ បន្ទាប់ពីក្រសួងការងារ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនបានសន្យាថានឹងដោះស្រាយជម្លោះរបស់ពួកគេនៅថ្ងៃពុធ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5093919/garment-workers-protest-demand-better-conditions/
ការតវ៉ាប្រាក់រង្វាន់របស់កម្មករ
កម្មករកាត់ដេរជាង ៥០០ នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ បានធ្វើការតវ៉ា និងបានបិទផ្នែកមួយនៃមហាវិថីវេងស្រេងដើម្បីទាមទារប្រាក់រង្វាន់ប្រចាំឆ្នាំពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧។ ...
សែន ដេវិដ
http://www.khmertimeskh.com/5093740/workers-bonus-fight/
និយោជក: កុំដាក់ទណ្ឌកម្មយើង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវដល់អ្នកទិញអន្ដរជាតិឱ្យបន្តបញ្ជាទិញសំលៀកបំពាក់ និងផលិតផលវាយនភ័ណ្ឌដែលបានធ្វើឡើងនៅក្នុងប្រទេសនេះដោយសារតែការភ័យខ្លាចថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបអាចបញ្ឈប់ការនាំចេញរបស់កម្ពុជា ...
មុំ គន្ធា
http://www.khmertimeskh.com/5093735/dont-punish-us-employers/
ក្រុមហ៊ុនតូចៗ អាចនឹងរងផលប៉ះពាល់ពីច្បាប់ការងារថ្មី
វិស័យឯកជនបារម្ភថា ច្បាប់ប្រាក់ឈ្នួលអប្បបរមាសកល ដែលបានស្នើឡើងនាពេលថ្មីៗនេះ ហើយពេលនេះកំពុងត្រូវបានពិភាក្សាលើបទប្បញ្ញត្តិការងារថ្មីមួយចំនួន នឹងបង្ហាញផលប៉ះពាល់អវិជ្ជមានលើប្រាក់ចំណេញរបស់ក្រុមហ៊ុនពេលអនាគត។ ...
Robin Spiess
http://bit.ly/2A6ooHK
លោកហ៊ុន សែនព្រលយពីបេក្ខភាព គ.ជ.ប. និងព្រមានចាប់លោកសម រង្ស៊ីបើមកប្រទេសក្នុងតំបន់អាស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយពីបេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បន្ទាប់ពីអនុប្រធាន និងសមាជិកនៃស្ថាប័ននេះ៣រូបមកពីកូតា គណបក្សសង្គ្រោះជាតិ បានលាលែងដោយសារបក្សប្រឆាំងដ៏ធំមួយនេះត្រូវបាន ...
បែន សុខហ៊ាន
http://bit.ly/2iIRdCH
WB: សេដ្ឋកិច្ចកម្ពុជានៅតែខ្លាំងតែប្រឈមហានិភ័យ
សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាភាពខ្លាំង និងរឹងមាំនៅក្នុង រយៈពេល ២ ឆ្នាំខាងមុខ ដែលត្រូវបានជំរុញដោយការផ្លាស់ប្តូរទៅជាផលិតកម្មបន្ថែមតម្លៃកាន់តែខ្ពស់ ទោះបីមានការបារម្ភពីស្ថិរភាពនយោបាយ និង កំណើនយឺតក្នុង ...
Kali Kotoski
http://bit.ly/2A4O6MV
ក្រុមវិនិយោគិនចិន ស្វែងរកឱកាសនៅកម្ពុជា
ក្រុមពាណិជ្ជករមកពីខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលពីម្សិលមិញ បានអះអាងថា ខ្លួនកំពុងស្វែងរកឱកាសពង្រីកពាណិជ្ជកម្មនៅប្រទេសកម្ពុជាលើអាជីវកម្ម លក់ផលិតផលទាក់ទងនឹងអគ្គិសនី និងផលិតផលសម្លៀកបំពាក់។ នេះបើតាមតំណាងគណៈប្រតិភូឲ្យដឹង កាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2zb1HB5
អ្នកបញ្ជាទិញសម្លៀកបំពាក់បានស្នើឱ្យនាំយកបច្ចេកវិទ្យា
យោងតាមមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម (MoC) បានឱ្យដឹងថា រដ្ឋាភិបាលកំពុងអំពាវនាវដល់អ្នកទិញអន្តរជាតិដើម្បីបង្កើនការវិនិយោគលើវិស័យកាត់ដេរ និងស្បែកជើង និងដើម្បីណែនាំបច្ចេកវិជ្ជាថ្មីៗដើម្បីជួយធ្វើទំនើបកម្មឧស្សាហកម្ម។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5090886/garment-buyers-asked-bring-tech/
ក្រុមហ៊ុន Walmart ជំរុញឧស្សាហកម្មកាត់ដេរ
ក្រុមហ៊ុន Walmart ពហុជាតិសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងទិញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលឥវ៉ាន់បន្ថែមទៀតពីប្រទេសកម្ពុជានៅឆ្នាំក្រោយ ដោយសារតែមានសមត្ថភាពកើនឡើងពីអ្នកផ្គត់ផ្គង់ និងធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរឡើងនៅក្នុងប្រទេស។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5089512/walmart-deal-boosts-garment-industry/
CDC អនុម័តគម្រោងតម្លៃ ១០លានដុល្លារ នៅខែតុលា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែតុលានេះ បានអនុម័តផ្តល់សិទ្ធិលើគម្រោងស្នើរសុំវិនិយោគរបស់ក្រុមហ៊ុន៤ ដែលសុទ្ធសឹងទាក់ទងនឹងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលទឹកប្រាក់នៃគម្រោងវិនិយោគទាំង៤បូក ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cdc-post-project-decisions-facebook
ពិព័រណ៍ផលិតភាពការងារត្រូវបានប្រារព្ធឡើងនៅលើចុងសប្តាហ៍នេះ
បន្ទាប់ពីមានកិច្ចព្រមព្រៀងនឹងបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនាពេលថ្មីៗនេះ ពិព័រណ៍ផលិតភាពការងារមួយ នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ នៅរាជធានីភ្នំពេញ ដែលកម្មវិធីនេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5087884/productivity-fair-held-weekend/
អ្នកជំនាញព្រមានពីបញ្ហានានានៅក្នុងវិស័យកាត់ដេរ
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្សែកជើងរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាទាបជាមួយនឹងកំណើនតែ ៥ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បើប្រៀបធៀបនឹងកំណើន ៧ ភាគរយកាលពីឆ្នាំទៅ ខណៈអ្នកក្នុងឧស្សាហកម្មនេះព្រមានពីការបាត់បង់ការប្រកួតប្រជែង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/garment-exports-slow
កម្មករត្រូវបានប្រាប់ពីការដំឡើងប្រាក់ឈ្នួល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ប្រាក់ប្រហែល ៤០ លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំក្រោយ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ និងស្បែកជើងបានកើនដល់ ១៧០ ដុល្លារក្នុងមួយខែ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5087388/workers-told-wages-boost/
កម្មករជាង ២ ពាន់នាក់តវ៉ារឿងបន្ថយកិច្ចសន្យាការងារ
កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង ពូយៀន (POU YEUN CAMBODIA INTERPRISE., LTD) ជាង ២ ពាន់នាក់ នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម្សិលមិញបានឈរតវ៉ានៅខាងមុខរោងចក្រដើម្បីទាមទារឲ្យថៅកែរោងចក្រអនុវត្តតាមកិច្ចសន្យាចាស់ ដែលមានស្រាប់រយៈពេល ១ ឆ្នាំ ខណៈដែលភាគីរោងចក្របានបន្ថយមកត្រឹម ៣ ខែវិញ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2gSAyfe