កម្ពុជា​នាំ​ចេញ​ទៅ​អឺរ៉ុប មាន​ជាង​ ​៣​ ពាន់​លាន​ដុល្លារ​

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​​ប្រហែល​ ៣ ពាន់​លាន​ដុល្លារ​ទៅ​សហ​ភាពអឺរ៉ុប (EU)​ ក្នុង​រយៈ​​ពេល​ ៩ ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១​៧។ នេះ​បើ​យោង​តាម​​លោក​ អ៊ូច​ បូរិទ្ធិ ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ការបរ​ទេស​។ ការ​លើក​ឡើង​របស់​លោក ​អ៊ូច ​បូររិទ្ធិ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ ហើយ​ជា​ការ​​ឆ្លើយ​តប​នឹង​​សេចក្តី​ថ្លែង​ការណ៍​ កាល​ពី​ថ្ងៃចន្ទ​ ដោយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប​ ដែល​បាន​ព្រមាន​រដ្ឋា​ភិ​បាល​កម្ពុជា​ «​នូវ​វិធាន​ជាក់​លាក់​​» និង​បាន​អំពាវ​នាវ​​ឲ្យ​មាន​ការត្រួត​ពិនិត្យ​លើ​កិច្ច​ព្រម​ព្រៀង​ អ្វីៗ​គ្រប់​យ៉ាង​លើក​​លែង​តែ​អាវុធ​ (EBA)​ ឡើង​វិញ​ដោយ​សារ​តែ​ការ​បង្រ្កាប​នយោ​បាយ​ពេល​ថ្មី​របស់​រដ្ឋា​ភិបាល​លើ​ក្រុម​ប្រឆាំង។ …

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2oE4wqe