រដ្ឋាភិបាល
ការបោះឆ្នោត
CPP និងបក្សផ្សេងទៀតអបអរលេខរៀងគណបក្ស ខណៈ GDP ភ្ញាក់ផ្អើល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការអបអរសាទរ ចំពោះការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយដែលគណបក្សប្រជាជនកម្ពុជា CPP របស់លោកទទួលបានលេខរៀងទី ២០ ខណៈដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសម្តែងការភ្ញាក់ផ្អើលដោយទទួលបានលេខរៀងទី ៧ ជាលេខរៀងរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងចំណោមគណបក្សនយោបាយ ...
បែន សុខហ៊ាន
https://bit.ly/2spxdsL
គជប អនុម័តក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអនុម័តក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុនជាអ្វីដែលខ្លួនអះអាងថា ដើម្បីលើកកម្ពស់នូវសិទ្ធិនៃការផ្សព្វផ្សាយអំពីការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងតម្លាភាពស្របពេលដែលស្ថាប័ននេះក៏បានកំណត់ ...
សុទ្ធ គឹមសឿន
https://bit.ly/2sjYQ6v
បក្សចូលរួមបោះឆ្នោតបង្ហាញពីថវិកា និងជំហរ ខណៈមានការរិះគន់ថា ពួកគេចូលរួមបោះឆ្នោតគ្រាន់តែកំដរបក្សកាន់អំណាច
ស្របពេលដែលកំពុងមានការរិះគន់ថា គណបក្សនយោបាយចំនួន ២០ ដែលក្នុងនោះបក្សចំនួន ១៩ ត្រូវបានគេលើកឡើងថា បង្កើតឡើងដោយមានការផ្ចុងផ្តើមពីអ្នកមានអំណាចដើម្បីឲ្យបានចូលរួមក្នុងការបោះឆ្នោត គ្រាន់កំដរបក្សកាន់អំណាចរបស់លោក ...
មាស សុខជា និង បែន សុខហ៊ាន
https://bit.ly/2IIyw18
លោក ហ៊ុន សែន ហៅគណបក្សដែលមានឈ្មោះជាបក្សប្រឆាំងពិត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបដិសេធថា គណបក្សនយោបាយ ២០ តូចៗ ដែលបានចុះឈ្មោះក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ បានបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោក ...
Richard Finney
https://www.rfa.org/english/news/cambodia/parties-05222018161010.html
តើមានអ្វីបាត់បង់ពីប្រជាធិបតេយ្យរបស់កម្ពុជា?
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) នាយករដ្ឋមន្ត្រីកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថា «រដ្ឋាភិបាលនឹងប្តេជ្ញាការពារកិច្ចការនយោបាយពហុបក្ស»។ ជាក់ស្តែងមានគណបក្សចំនួន ២០ បានដាក់ពាក្យសុំចូលរួម ...
Andrew Nachemson
https://thediplomat.com/2018/05/whats-missing-from-cambodias-democracy/
គ.ជ.ប ចេញផ្សាយក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត
កាលពីម្សិលមិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានឱ្យដឹងថា ...
Xinhua
http://www.xinhuanet.com/english/2018-05/21/c_137195723.htm
បក្សប្រជាជនដាក់មន្ត្រីយោធា និងនគរបាលជាន់ខ្ពស់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ
បើទោះបីជាគ្មានគណបក្សប្រឆាំង ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់ខ្លួនចូលរួមប្រកួត នៅក្នុងការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខក៏ដោយ ក៏គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ចូលមន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីនគរបាល ដែលមានឥទ្ធិពលឱ្យឈរឈ្មោះ ...
បែន សុខហ៊ាន
https://bit.ly/2KJSmFP
គ.ជ.ប បានពន្យារពេលសម្រាប់គណបក្សចំនួន ៤ ដែលនៅសល់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញ បានទទួលស្គាល់គណបក្សនយោបាយចំនួន ១៦ ដើម្បីចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ ស្របពេលដែលបានពន្យារពេល ៥ ថ្ងៃ ដើម្បីពិនិត្យឯកសារពីគណបក្សចំនួន ៤ ផ្សេងទៀត។ ...
ឃួន ណារីម
https://www.khmertimeskh.com/50492134/nec-extends-window-for-remaining-four-parties/
គ.ជ.ប ទទួលស្គាល់បក្សចុះបញ្ជីចំនួន ១៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់ជាផ្លូវការ គណបក្សនយោបាយចំនួន ១៥ ហើយក្នុងចំណោមគណបក្សនយោបាយចំនួន ២០ ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ...
បែន សុខហ៊ាន
https://bit.ly/2KHrExC
គណៈកម្មការសភាអាមេរិក នឹងបើកសវនាការរឿងប្រជាធិបតេយ្យនិងទណ្ឌកម្មលើមេដឹកនាំកម្ពុជាថ្ងៃនេះ
ក្រុមសមាជិកសភាអាមេរិកាំងក្នុងគណៈកម្មការការបរទេស នឹងបើកសវនាការមួយ ដើម្បីពិភាក្សាលើសេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ឬ ហៅថា H.R. 5754, Cambodia Democracy Act រួមនឹងវិសោធនកម្មផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយ ផ្តោតទៅលើការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមមន្ត្រី ដែលមានជាប់ពាក់ព័ន្ធ ...
គ.ជ.ប ស្នើឲ្យចាត់ការលោក សម រង្ស៊ី ដែលមិនឲ្យពលរដ្ឋទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ដែលនៅតែបន្តធ្វើការឃោសនាកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ដែល គ.ជ.ប ថាការឃោសនារបស់អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនេះ «ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត» ...
បែន សុខហ៊ាន
https://bit.ly/2rSEr8s
អង្គការល្បីឈ្មោះ ២ ប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោតក្រោយរងការព្រមាន ស្របពេលលោក ហ៊ុន សែន ហៅអ្នកប្រាប់ពលរដ្ឋកុំទៅបោះឆ្នោតជាជនអគតិ
អង្គការឃ្លាំមើលការបោះឆ្នោតចំនួន ២ ដែលជាស្ថាប័នឯករាជ្យដ៏ល្បីមានជំនាញខាងសង្កេតការណ៍លើដំណើរការបោះឆ្នោតគឺអង្គការ Comfrel និង Nicfec បានប្រកាសពីម្សិលមិញថា មិនចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិខែ កក្កដា ខាងមុខទេ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅអ្នកដែលបានអំពាវនាវប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតថា ...
ម៉ិច ដារ៉ា
https://bit.ly/2L6Gejh
អតីត CNRP និងបក្ស១ទៀតប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ខណៈបក្សកាន់អំណាចថា ជាការឈ្នានីស
អតីតគណបក្សប្រឆាំង និងគណបក្សមួយទៀតដែលតាំងខ្លួនជាអ្នកប្រឆាំងដែរនោះ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងមិនចូលរួមឈរឈ្មោះបោះឆ្នោត នាខែកក្កដាខាងមុខនេះទេ ដោយចាត់ទុកជា«ការបោះឆ្នោតក្លែងក្លាយ»ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ...
បែន សុខហ៊ាន
https://bit.ly/2wJja6X
ប្រធាន គជប ចំអកឱ្យ អតីត CNRP តែអ្នកវិភាគថាជារឿងមិនគួរធ្វើ
ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៩ ខែឧសភានេះ បានចំអកឲ្យអតីតគណបក្សសង្គ្រោះជាតិថា ខ្លួនបានប្រព្រឹត្តកំហុសផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ទើបបានជារលាយខ្លួនបែបនេះ ខណៈដែលសង្គមស៊ីវិលនិង ...
សុទ្ធ គឹមសឿន
https://bit.ly/2ryVTQ7
សមាជិកព្រឹទ្ធសភា អាមេរិកប្រកាសចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោនលោក Doug Ericksen កាលពីថ្ងៃពុធបានសម្ដែងឆន្ទៈត្រឡប់មកប្រទេសកម្ពុជាធ្វើជាអ្នកសង្កេតការណ៍ម្នាក់ក្នុងអំឡុងការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាដែលមជ្ឈដ្ឋានសហគមន៍អន្តរជាតិខ្លះមានក្តីបារម្ភអំពីបរិយាកាសបោះឆ្នោតនាពេលខាង ...
ម៉ិច ដារ៉ា
https://bit.ly/2KRrX9R
អ្នកច្បាប់ និង អង្គការអះអាងថា ពលរដ្ឋមានសិទ្ធិទៅ ឬ មិនទៅបោះឆ្នោតខែកក្កដា
អ្នកច្បាប់ និងអង្គការឃ្លាំមើលការបោះឆ្នោតបានប្រតិកម្មជាមួយនឹងសារនយោបាយរបស់មន្ត្រីគណបក្ស កាន់អំណាច ដែលចាត់ទុកអ្នកដែលមិនទៅបោះឆ្នោតថា ជាអ្នកគាំទ្រពួកក្បត់ជាតិ ប្រសិនណាជាគ្មានស្នាមប្រឡាក់ទឹកខ្មៅនៅលើម្រាម ...
នៀម ឆេង
https://bit.ly/2I7KVHA
លោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីសម្រួលដល់បក្សនយោបាយ ទើបតែបង្កើតថ្មី និងចំអកដាក់អតីតមេបក្សប្រឆាំងដែលតែងលើកពីសម្ពាធសហគមន៍អន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឲ្យមន្ត្រីរបស់ខ្លួន «សម្រួល» និង «បង្កលក្ខណសម្បត្តិ» ងាយស្រួលដល់គណបក្សនយោបាយទើបតែបង្កើតថ្មីដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ហើយក៏ហាក់ដូចជាចំអកដាក់អតីត ...
បែន សុខហ៊ាន
https://bit.ly/2FUFSIr
គណបក្សចុះឈ្មោះនៅ គ.ជ.ប ជាថ្ងៃចុងក្រោយ
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបបាននិយាយកាលពីល្ងាចម្សិលមិញថា គណបក្សនយោបាយចំនួន ៨ បន្ថែមទៀតបានទទួលពាក្យសុំរបស់ខ្លួនសម្រាប់បេក្ខជន ដើម្បីចូលរួមការបោះឆ្នោតជាតិនាខែកក្កដា។ មន្ត្រីរូបនោះក៏បាននិយាយផងដែរថា ...
មុំ សុភ័ណ
https://www.khmertimeskh.com/50487390/parties-register-with-nec-as-deadline-looms/
គណបក្សបង្កើតថ្មីបើកការវាយប្រហារលោក សម រង្ស៊ី
គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំនិងគណបក្សមាតុភូមិយើងរបស់លោក ច័ន្ទ ប៊ុនហន បង្ហាញជំហរបញ្ច្រាសគ្នាជាមួយគណបក្សភ្លើងទៀន ដឹកនាំដោយ លោក ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។ នេះបើយោងតាមសេចក្តីថ្លែងរបស់គណបក្សទាំងពីរដែល ...
ហ៊ុល រស្មី
https://khmer.voanews.com/a/new-parties-condemns-rainsy-call-for-election-boycott/4377617.html
GDP សម្រេចចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដា
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមក គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលកំពុងមានភាពរីកចម្រើន បានជួបបញ្ហាលំបាក និងភាពរលូនដូចគ្នា។ មនុស្សជាច្រើនបានអំពាវនាវឱ្យពួកគេធ្វើពហិការការបោះឆ្នោត ដែលលែងមានប្រជាធិបតេយ្យពេញលេញ នា ...
Andrew Nachemson និង យន់ ស៊ីនាត
https://www.phnompenhpost.com/national-post-depth-politics/middle-way-outside-shot-gdp-members-see-victory-july-election
លោក ញឹក ប៊ុនឆៃនឹងគ្រងតំណែងប្រធានបក្សខ្មែររួបរួមជាតិឡើងវិញ ក្រោយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិងជាអតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងគ្រងតំណែងប្រធានគណបក្សឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ ក្រោយតុលាការសម្រេចដោះលែងលោកឲ្យនៅក្រៅឃុំ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/former-army-general-nhek-bun-chhay-to-return-to-his-political-party-after-released-on-bail/4372284.html
អ្នករាយការណ៍ពិសេស អ.ស.ប.ចាត់ទុកការបោះឆ្នោតខែកក្កដាថា «មិនពិតប្រាកដ» បើគ្មានគណបក្សប្រឆាំងចូលរួម
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ដែលបានបន្តឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានថ្លែងតាមសេចក្ដីប្រកាសព័ត៌មានមួយថា ការបោះឆ្នោតនៅពេលខាងមុខ គឺជាការបោះឆ្នោតមិនពិតប្រាកដ ប្រសិនបើគណបក្សប្រឆាំងដ៏ ...
គ.ជ.ប ចាប់ផ្តើមទទួលយកបេក្ខជន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃនេះ ចាប់ផ្តើមចុះឈ្មោះបេក្ខជនពីគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខនេះ ខណៈដែលអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យធ្វើ ...
ឃួន ណារីម
https://www.khmertimeskh.com/50484808/nec-begins-accepting-candidates/
លោក សម រង្ស៊ីក្នុងនាម «CNRP» អំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ក្នុងនាម «គណបក្សសង្គ្រោះជាតិ» កាលពីថ្ងៃសៅរ៍បានអំពាវនាវជាផ្លូវការឱ្យមានការធ្វើពហិការការបោះឆ្នោត ដែលនេះបានចោទជាសំណួរអំពីសមត្ថកិច្ចរបស់លោកក្នុងការនិយាយ ក្នុងនាមជា ...
Andrew Nachemson និង បែន សុខហ៊ាន
https://bit.ly/2HCJIvJ