រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
នាយកអង្គការមិនមែនរដ្ឋាភិបាលបានអះអាងពីការរារាំងលើដំណើរចុះទស្សនកិច្ចទៅកាន់ព្រំដែនវៀតណាម
នាយកអង្គការមិនមែនរដ្ឋាភិបាលម្នាក់បានអះអាងថា កាលពីថ្ងៃអាទិត្យ អាជ្ញាធរខេត្តស្វាយរៀងបានរារាំងក្រុមរបស់គាត់ពីការចុះទៅទស្សនកិច្ចលំនៅដ្ឋានដែលពួកគាត់បានកសាងឡើងវិញក្នុងស្រុករមាសហែកជិតព្រំដែនប្រទេសវៀតណាម។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/ngo-director-claims-visit-to-border-blocked-89480/
ចំណងទាក់ទងមិនអាចកាត់ផ្តាច់បានរវាងអ្នកភូមិនៅតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា
អ្នកភូមិនៅតាមបណ្តោយព្រំដែនវៀតណាម-កម្ពុជា នៅតែបន្តរក្សាបានទំនាក់ ទំនងជិតស្និតរាប់ជំនាន់ ហើយសម្រាប់ពួកគេ ‘បន្ទាត់ព្រំដែន’ គឺគ្រាន់តែរបងមួយរវាងផ្ទះពីរនៅជិតខាងគ្នា។ ...
បុគ្គលិកសារព័ត៌មាន Tuoitrenews.vn
http://tuoitrenews.vn/society/29405/the-inseparable-ties-of-villagers-along-vietnamcambodia-border
ផែនទី១៨ផ្ទាំង ត្រូវបានបញ្ជូនមកមន្ត្រីបេសកកម្មកម្ពុជានៅទីក្រុងញូវយ៉ក
មន្ត្រីអង្គការសហប្រជាជាតិ បានបញ្ជូនផែនទីចំនួន១៨ផ្ទាំង ទៅឱ្យប្រទេសកម្ពុជា ដែលកំពុងមានជម្លោះព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ...
ទាហ៊ានថៃនៅចាប់ការពារកសិករដែលឆ្លងព្រំដែនមកកម្ពុជា
កសិករថៃត្រូវបានការពារដោយទាហានថៃប្រដាប់អាវុធបានឆ្លងកាត់ព្រំប្រទល់នៅខេត្តបន្ទាយមានជ័យមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានចំណាយពេលវេលាក្នុងថ្ងៃព្រហស្បតិ៍ភ្ជួររាស់ដីស្រែសម្រាប់ដំណាំស្រូវ នេះបើយោងតាមពាក្យសម្តីរបស់មេបញ្ជាការទាហ៊ាននិងមន្ត្រីយោធាស្រុក។ ...
អូន ភាព
https://www.cambodiadaily.com/news/soldiers-monitor-border-crossing-thai-farmers-89315/
អ្នកស្រាវជ្រាវព្រំដែនឲ្យភាគីពាក់ព័ន្ធបង្ហាញឯកសារជាសាធារណៈ
ក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសឲ្យភាគីពាក់ព័ន្ធផ្សេងទៀតដាក់បង្ហាញនូវឯកសារអំណះអំណាងរបស់ខ្លួនជាសាធារណៈទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមដើម្បីចូលរួមដោះស្រាយបញ្ហានាពេលបច្ចុប្បន្នកុំឲ្យគណបក្សនយោបាយប្រើប្រាស់បញ្ហានេះ ...
តាំង វីដា
http://bit.ly/1Dwz1O8
អ្នកស្រាវជ្រាវនិងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជជែកពិភាក្សាគ្នាយ៉ាងក្តីគគុកជុំវិញបញ្ហាផែនទីព្រំដែន
ក្រុមអ្នកស្រាវជ្រាវមួយក្រុមកពីរាជបណ្ឌិតសភាកម្ពុជា នឹងខិតខំប្រឹងប្រែងសិក្សាផែនទីប្រវត្តិសាស្រ្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមដោយសន្តិវិធី។ ...
Ven Rathavong
http://www.khmertimeskh.com/news/13592/researchers--cnrp
កម្ពុជាកំពុងស្វែងរកតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាន និងចិន
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហោ ណាំហុង បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងបន្តខិតខំឱ្យក្លាយខ្លួនជាអ្នកសម្របសម្រួល នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងបណ្តាប្រជាជាតិ នៃសមាគមអាស៊ាន។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/cambodia-seeks-role-as-mediator-between-asean-china/2873352.html
កិច្ចសហប្រតិបត្តិការខាងយោធាកម្ពុជា-ចិន៖ ឥទ្ធិពលប៉េកាំងនៅឥណ្ឌូចិនកំពុងដណ្តើមឥទ្ធិពលវ៉ាស៊ីងតោននៅអាស៊ីប៉ាស៊ីហ្វិក
អ្នកវិភាគ មួយចំនួនបានឱ្យដឹងថា នៅខែនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជា បង្ហាញថា មេដឹកនាំនៅទីក្រុងភ្នំពេញ ទំនងជាត្រឡប់ទៅរកទីក្រុងប៉េកាំង សម្រាប់ការគាំទ្រនៅក្នុងជម្លោះតំបន់ ជៀសជាងទីក្រុងវ៉ាស៊ីនតោន ...
Michelle FlorCruz
http://www.ibtimes.com/cambodia-china-military-cooperation-beijing-influence-indochina-usurps-washingtons-2019842
មន្ត្រីថាកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនតែមិនបោះបង់ប្រទេសដទៃ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនមិនមែនមានន័យថាកម្ពុជាបោះបង់ចោលទំនាក់ទំនងជាមួយប្រទេសដទៃទៀតនោះទេតែកម្ពុជាបានយកចិត្តទុកដាក់គិតគូរ និងថ្លឹងថ្លែងរវាងប្រទេសទាំងអស់លើពិភពលោក។ ...
តាំង វីដា
http://bit.ly/1JwugGj
មន្ត្រីថា នឹងដោះស្រាយបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំឲ្យបានឆាប់
គណៈប្រតិភូរដ្ឋាភិបាលកាលពីម្សិលមិញបានប្រាប់ទៅមន្រ្តីខេត្តត្បូងឃ្មុំ និងមន្ដ្រីមូលដ្ឋានថារដ្ឋាភិបាលនឹងដោះស្រាយជម្លោះព្រំដែនជាមួយវៀតណាមនៅស្រុកមេមត់ «នាពេលឆាប់ៗ» ខណៈអ្នកភូមិខ្មែរនៅតាមព្រំដែនត្រូវបានអាជ្ញាធរវៀតណាមរារាំងមិនឲ្យ ...
វង្ស សុខេង, ប៉ិច សុធារី និង Shaun Turton
http://bit.ly/1KjQA96
គណៈកម្មាធិការព្រំដែនចុះទៅបំពេញទស្សនកិច្ចនៅបង្គោលព្រំដែនភាគខាងជើង
រដ្ឋលេខាធិការក្រសួងការបរទេស លោកឡុង វិសាលោ បានដឹកនាំក្រុមការងារមួយក្រុមដើម្បីចុះត្រួតពិនិត្យ តំបន់ជម្លោះ ព្រំដែនជាមួយវៀតណាមនៅខេត្តត្បូងឃ្មុំកាលពីម្សិលមិញ។ ...
Pav Suy
http://www.khmertimeskh.com/news/13549/border-committee-visits-northern-border-posts/
សណ្តាប់ធ្នាប់ត្រូវបានរក្សានៅព្រំដែនវៀតណាម និងកម្ពុជា
អាជ្ញាធរនៅខេត្តភាគខាងត្បូង ឡុងអាន និងខេត្តជិតខាងនៃប្រទេសកម្ពុជា ស្វាយ រៀង បានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែន បន្ទាប់ពីមានប្រជាជនកម្ពុជាមួយក្រុម បានទៅដល់បង្គោលព្រំប្រទល់លេខ ២០៣។ ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/society/273340/order-kept-at-vn-cambodia-order.html
ទំនាក់ទំនងយោធារបស់កម្ពុជា ជាមួយនឹងចិន កំពុងត្រូវបានពង្រឹង
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា ទៀ បាញ់ បានធ្វើទស្សនកិច្ចរយៈពេលប្រាំថ្ងៃកាលពីសប្តាហ៍មុន នៅប្រទេសចិន និងបានជួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ និង ទទួលបានការសន្យាខាងជំនួយពីយោធាចិន។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-military-ties-with-china-strengthening/2871797.html
ប្រជាជនកម្ពុជា១,៨០០នាក់ ត្រូវបានហាមឃាត់មិនឱ្យបំពានចូលដែនដីវៀតណាម
កាលពី ថ្ងៃអាទិត្យ មន្ត្រីឆ្មាំព្រំដែនជាន់ខ្ពស់មួយរូប បានឱ្យដឹងថា អាជ្ញាធរព្រំដែនវៀតណាម និងកម្ពុជា បានការពារប្រជាជនកម្ពុជាប្រមាណជា ១,៨០០នាក់ មិនឱ្យឆ្លងកាត់ព្រំដែនចូលទៅខេត្តភាគខាងត្បូងនៃប្រទេសវៀតណាម ឡុងអាន។ ...
បុគ្គលិកសារព័ត៌មាន Tuoitrenews.vn
http://tuoitrenews.vn/society/29344/1800-cambodians-barred-from-intruding-into-vietnams-territory
ពង្រីកសហប្រតិបត្តិការសន្តិសុខអឺរ៉ុបអាសុី
បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល១៤ឆ្នាំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានឈានទៅដល់ការកំណត់ទិសដៅសម្រាប់រយៈពេល១០ឆ្នាំខាងមុខ នៅឯកិច្ចប្រជំុលើកទី១៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារព្ធធ្វើ ...
Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm
សេវារថយន្តក្រុងឆ្លងកាត់ប្រទេសថៃ-ឡាវ-វៀតណាម ត្រូវបានគ្រោងទុក
ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋ Transport Co របស់ប្រទេសថៃ គ្រោងនឹងដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរដំបូងគេ ជាមួយនឹងប្រទេសឡាវ និងប្រទេសវៀតណាម បន្ទាប់ពីទទួលបានជោគជ័យលើសេវាឆ្លងកាត់ប្រទេសរបស់ខ្លួន។សេវាទៅប្រទេសកម្ពុជា រត់ពីទីក្រុង ...
បុគ្គលិកសារព័ត៌មាន Today
http://www.todayonline.com/world/asia/thai-lao-vietnamese-bus-service-planned
មន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាមកជួបគ្នានៅប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនវិស័យលើស្ថាបត្យកម្មសន្តិសុខក្នុងតំបន់
ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ មន្ត្រីមកពីបណ្តាប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានជួបគ្នា នៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរទស្សនវិស័យលើស្ថាបត្យកម្មសន្តិសុខ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293404
បណ្តាប្រជាជាតិជាសមាជិកអាស៊ានត្រូវបានជម្រុញឱ្យធ្វើសុខដុមនីកម្មកម្រិតកាបូនទាប ទៅទីក្រុងប៉ារីស
ក្រុមអ្នកបរិស្ថាននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងជម្រុញរដ្ឋាភិបាលរបស់ប្រជា ជាតិទាំង ១០ ដែលជាសមាជិកអាស៊ាន ឱ្យបង្ហាញពីផែនការសកម្មភាពអាកាសធាតុរួមគ្នា និងប្រកបដោយមហិច្ឆតា នៅក្នុងសន្និសីទស្តីពីអាកាស ធាតុ នៅពេលខាងមុខ ដែលនឹងប្រារព្ធធ្វើនៅក្នុងទី ...
Medilyn Manibo
http://www.eco-business.com/news/asean-urged-to-harmonise-low-carbon-path-to-paris/
ម៉ុងតាញ៉ា៦នាក់កំពុងស្វែងរកស្ថានភាពជាជនភៀសខ្លួននៅរាជធានីនៃប្រទេសកម្ពុជា
កាលពីថ្ងៃច័ន្ទ មន្ត្រីនៃអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយរូបបានឱ្យដឹងថា ម៉ុងតាញ៉ា៦នាក់ ដែលបានរត់គេចពីប្រទេសវៀតណាម និងចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ដើម្បីស្វែងរកស្ថានភាពជាជនភៀសខ្លួន បានមកដល់រាជធានីភ្នំពេញហើយ។ ...
រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-seek-refugee-status-in-cambodian-capital-07202015144307.html
ទីស្ដីការគណៈរដ្ឋមន្ត្រីរិះគន់លោក សម រង្ស៊ី ជុំវិញផែនទីទិញពីបារាំងក្នុងតម្លៃត្រឹមតែ១៦៨ដុល្លារ
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ រិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ខ្លាំងៗជុំវិញផែនទីមួយផលិតដោយបារាំង ដែលលោកបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយអះអាងថា ប្រធានគណបក្សប្រឆាំងរូបនេះមិនគោរព ...
សកម្មជនព្រំដែនត្រូវបានបញ្ឈប់មុនធ្វើដំណើរទៅដល់កន្លែងជម្លោះ
មនុស្សភាគច្រើនក្នុងចំណោមសកម្មជនចំនួន២០០០នាក់ដែលបានធ្វើដំណើរទៅកាន់កន្លែងជម្លោះនៃព្រំដែនជាមួយ ប្រទេសវៀតណាម ក្នុងសង្កាត់កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចម្សិលមិញមិនត្រូវបានអនុញ្ញាតិ្តឱ្យធ្វើដំណើរ ទៅកាន់ប៉ុស្តិ៍ព្រំដែនលេខ២០៣ ដែលជាគោលដៅរបស់ពួកគេនោះទេ។ ...
Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13464/border-activists-fall-short-of-mark/
តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ដឹកនាំអ្នកគាំទ្រទៅពិនិត្យមើលព្រំដែនមានជម្លោះជាមួយប្រទេសវៀតណាមសារជាថ្មី
កាលពីថ្ងៃអាទិត្យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា រៀល ខេមរិន្ទ្រ និង អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រជាង ១,០០០នាក់ ទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង សារជាថ្មី ដែលជាទីកន្លែងពួកគេបានប្រឈមជាមួយនឹងអ្នកភូមិវៀតណាម កាលពីខែ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340
សមាជិកសភាឈ្លោះប្រកែកគ្នាដោយសារលិខិតស្តីអំពីបញ្ហាព្រំដែន
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋសភា លោកឈាង វុន បានវាយប្រហារសារជាថ្មីម្តង ទៀតទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលជាអ្នកដឹកនាំយុទ្ធនាការបច្ចុប្បន្នរបស់គណបក្សប្រឆាំងដើម្បីបង្ហាញពីការលុកលុយរបស់វៀតណាមចូលមកក្នុងទឹកដីប្រទេសកម្ពុជា។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/assembly-members-quarrel-over-border-letter-88864/
អង្គការសហប្រជាជាតិ ឆ្លើយតបនឹងសំណើផែនទីរបស់ហ៊ុនសែន
អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹងសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសុំផែនទីសម័យមុនខ្មែរក្រហម ដែលលោកសង្ឃឹមថា នឹងជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ...
សុខ ខេមរា
http://www.voacambodia.com/content/un-responds-to-hun-sen-map-request/2866459.html