អ្នក​ជំនាញ​៖ ​កម្ពុជា​អាច​​ទទួល​ទាំង​ផល​សេដ្ឋកិច្ច​និង​ផល​ប៉ះពាល់​ពី​គម្រោង​«ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ»

«ខ្សែក្រវាត់មួយ ផ្លូវមួយ»​ (One Belt One Road) ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាងធំ​ទូលំ​ទូលាយ​របស់​ចិន​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជា​ពិសេស​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិច។​ «ខ្សែ​ក្រវាត់​មួយ​ ផ្លូវមួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣។​ ​គិតត្រឹម​ឆ្នាំ​ ២០១៦​ ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​របស់​ប្រទេស​ ​កុម្មុយនីស្ត​ចិន ​មាន​ចំនួន​ប្រមាណ៩០០​ពាន់​លាន​ ដុល្លារ​អាមេរិក។​ កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ជា​ពេល​ដែល​លោក​ ស៊ី ជិនពីង​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។ ...

ហ៊ាន សុជាតា
http://khmer.voanews.com/a/analysts-see-benefits-for-cambodia-from-china-s-one-belt-initiative/3853546.html