រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៖​ សហគមន៍​អ៊ឺ​រ៉ុ​ប​គួរតែ​គោរព​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួលយក​អនុសាសន៍​របស់​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ EBA​ សហភាព​អឺរ៉ុប​ក៏​គួរតែ​គោរព​ផង​ដែរ​នូវ​ជំហរ​របស់​ព្រះរាជាណាចក្រ​។​ ​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50692508/hun-sen-eu-should-respect-kingdoms-stance-on-human-rights-democracy

កម្ពុជា-ឡាវ បន្ត​ពង្រឹង​ទំនាក់ទំនង​បន្ថែម​​លើ​ដៃគូ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ

រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ពិភាក្សាគ្នា និង​បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២ ហើយ​បាន​ជំរុញ​ទំនាក់ទំនង​ល្អ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទាំង​អាជ្ញាធរ​ដែនដី កងទ័ព និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ​រស់នៅ​តាម​បន្ទាត់ ...

ម៉ិច ដារ៉ា
https://bit.ly/2Seua50

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​កើនឡើង​ ១៩៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩

​ទិន្នន័យ​ចុង​ក្រោយ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ ២,២៧​ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ​ ជាមួយនឹង​កំណើន​ ១៩៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50689838/cambodias-exports-to-thailand-increase-by-195-in-2019

ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​ទោះបី​មានការ​ដក​ EBA​ ក៏​ដោយ​

​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​ បាន​ធានា​អះអាង​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បើ​ទោះបីជា​ EBA​ នឹង​ត្រូវ​បាន​ព្យួរ​ដោយ​គណៈកម្មការ​អឺរ៉ុប​ក្នុង​ខែ​នេះ​ក៏​ដោយ​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50688230/china-will-support-kingdom-despite-eba-withdrawal-official

ក្រសួងពាណិជ្ជកម្ម​៖​ ពាណិជ្ជកម្ម​កម្ពុជា​អង់គ្លេស​នៅ​តែ​មានជីវិត​បន្ទាប់​ពី​ Brexit

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​នឹង​មាន​ភាព​ប្រសើរ​ឡើង​នា​ពេល​អនាគត​។​ ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ៣១​ ខែមករា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50688294/cambodia-uk-trade-still-alive-after-brexit-ministry-of-commerce

កម្ពុជា​មាន​ក្តី​សង្ឃឹម​ខ្ពស់​លើ​ការ​រក្សា​ឯកសិទ្ធិ​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស​

រដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថានឹង​រក្សា​បាន​នូវ​ស្ថានភាព​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ចក្រភព​អង់គ្លេស​បន្ទាប់​ពី​ប្រទេស​នេះ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​ ​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50686838/kingdom-has-high-hopes-over-uk-trade-privilege-retention

លោក​ ហ៊ុន សែន ​ថា លោក​មិនដែល​ធ្វើ​សេចក្តី​សម្រេច​ដើម្បី​តម្រូវ​ចិត្ត​បរទេស​ទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មិនដែល​ធ្វើ​សេចក្ដី​សម្រេច​ណា ដើម្បី​តម្រូវ​ចិត្ត​បរទេស​ទេ ហើយ​ថា សហគមន៍​អន្តរជាតិ​គប្បី​ជួយ​កម្ពុជា​ឲ្យ​បាន​ខ្លាំង ជា​ជាង​ការបំបែក​បំបាក់​ខណៈ​ដែល​លោក​ក៏បាន​ដាក់​ទិសដៅ​ ៥ ​ចំណុច​សម្រាប់​កម្ពុជា​ត្រូវ​ប្រកាន់​យក ដើម្បី​លើកស្ទួយ និង​ការពារ​ផលប្រយោជន៍​គោល​របស់ ...

នៀម ឆេង
https://bit.ly/390gi3H

ក្រសួងការបរទេស​កត់សម្គាល់​បញ្ហា​ប្រឈម​ចំពោះ​គោលនយោបាយ​ការ​បរទេស​

​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ធំ​ ៗ​ ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ក្រោម​លេស​នៃ​សិទ្ធិ​មនុស្ស​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ...

ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy

នគរបាល​កម្ពុជា-វៀតណាម បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ​ ២០២០

កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ត​ទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងញៀន បទល្មើស​ធនធាន​ធម្មជាតិ និង​ឆ្លងដែន​ខុសច្បាប់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ​បាន​ឲ្យ​ដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...

ម៉ិច ដារ៉ា
https://bit.ly/376z1tY

​នាយក​រដ្ឋមន្ត្រី​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (Blockchain)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជួប​គណៈប្រតិភូ​ជប៉ុន​នៅ​វិមាន​សន្តិភាព​ ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ពិសេស​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (blockchain)​។​ នៅ​ព្រឹក​ថ្ងៃ​ដដែល​ លោក​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ លោក ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50680516/pm-seeks-japans-help-in-developing-blockchain-tech

កម្ពុជា-ស៊ុយអែត​ ប្រកាស​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ការងារ

កម្ពុជា និង​ស៊ុយអែត​ ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​ទាក់ទង​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខណៈដែល​ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​មាន​​ឱកាស​ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ​។ ការប្រកាស​ពី​កិច្ចសហការ​បន្ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង ...

ឡុង គីមម៉ារីតា
https://bit.ly/35VXf97

ប្រធានរដ្ឋសភា​កម្ពុជា​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ប្រជុំ​ APPF ​នៅ​ថ្ងៃ​ ១១ ​មករា

ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ ហេង ​សំរិន ​នៅ​រសៀល​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខនេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ នៃ​វេទិកា​សភា​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APPF នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​ អូស្ត្រាលី​។ ​នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ​។ លោក ប៉េងឡុង បាន ...

ឃុត សុភចរិយា
https://bit.ly/2tJvSS3

សហរដ្ឋអាមេរិក​ប្តេជ្ញា​ជួយ​កម្ពុជា​ ក្នុង​ការដោះស្រាយ​បញ្ហា​​ប្រឈម​នឹង​ការខ្វះ​ទឹក និង​ជួយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការខ្វះ​ទឹក​ និង​អាកាសធាតុ និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែមទៀត​។ ការថ្លែង​របស់លោក W. Patrick Murphy ធ្វើឡើង​ខណៈ​ដែល​លោក​ជួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង ...

រី សុចាន់
https://bit.ly/39QGoaQ

បារាំង​ផ្តល់​ឥណទាន​សម្បទាន​ជាង ​$១២០ លាន លើ​គម្រោង​ចំនួន ​២

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ...

រី សុចាន់
https://bit.ly/2tqa8L2

ឯកអគ្គ​រដ្ឋទូត​៖ គន្លឹះ​តម្លាភាព​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​លោក​ Patrick​ Murphy​ កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ពិភាក្សា​ពី​តំរូវការ​តម្លាភាព​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​អាមេរិក​បន្ថែម​ទៀត​។ លោក​ Murphy​ បាន​សរសេរ​នៅ​ក្រោយ​ជំនួប ...

ស៊ុន មេសា
https://www.khmertimeskh.com/50673427/transparency-key-to-attract-us-investments-ambassador

កម្ពុជា​-កូរ៉េ​ខាងត្បូង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៊ូ​សាន​

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​ បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ កាលពី​ម្សិលមិញ​បាន ...

ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements

កម្ពុជា​និង​វៀតណាម​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​រយៈពេល​ ៥ ឆ្នាំ​

ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ការពារ​ជាតិ​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​ រួម​ទាំង​ការធានា​សន្តិសុខ​ និង​សុវត្ថិភាព​នៅ​តាម​តំបន់​ព្រំដែន​។ ...

តាំង វីដា
https://www.khmertimeskh.com/50673092/cambodia-and-vietnam-sign-five-year-defence-pact

បង់​ក្លា​ដែ​សចង់បើ​កបេសកកម្ម​ការទូត​នៅ​ភ្នំពេញ​

ប្រទេស​បង់​ក្លា​ដែ​សកំ​ពុង​ពិចារណា​យ៉ាង​មុតមាំ​ក្នុង​ការ​បើក​បេសកកម្ម​ការទូត​នៅ​ទីក្រុង​ភ្នំពេញ​ជំនួស​ឱ្យ​ការ​គ្រប​ដណ្តប់​ការទូត​នៅ​កម្ពុជា​របស់​ខ្លួន​ពី​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​។ ...

Raquel R Bacay
https://www.khmertimeskh.com/50672735/bangladesh-eyes-opening-diplomatic-mission-in-phnom-penh

CHRC​ បង្ហាញ​ពី​លទ្ធផល​នៃ​បេសកកម្ម​នៅ​ប្រទេស​រុស្ស៊ី​

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (គ.ស.ម.ក​) នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ ថ្ងៃ​នៅ​ប្រទេស​រុស្ស៊ី​ ដែល​ជា​កន្លែង​ដែល​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន ...

តាំង វីដា
https://www.khmertimeskh.com/50672564/chrc-highlights-outcome-of-mission-in-russia

សហរដ្ឋអាមេរិក​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​វិស័យ​ថាមពល​

លោក​ឯកអគ្គ​រដ្ឋទូត​ Patrick​ Murphy​ បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការជំរុញ​វិនិយោគិន​ឯកជន​នៅ​សហរដ្ឋអាមេរិក​ ឱ្យ​ ធ្វើការ​ជាមួយ​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​ប្រទេស​កម្ពុជា​ ដរាបណា​កម្ពុជា​ចង់​សម្របសម្រួល​ការងារ​នេះ​ជាមួយ​អាមេរិក​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50671915/united-states-shows-interest-in-energy-sector

ក្រសួង​ការបរទេស​បាន​ដាក់​ការឆ្លើយតប​ ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ EBA ​កាលពី​ថ្ងៃ​ម្សិលមិញ

កម្ពុជា​រំពឹងថា សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ផលប៉ះពាល់​លើ​កម្មករ​ជិត​ ១ ​លាន​នាក់​ នៅ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២ ធ្នូ ម្សិលមិញ​ក្រសួងការបរទេស​បាន​ដាក់​ការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ ...

នៀម ឆេង
https://bit.ly/2PftD1g

លោក​ ហ៊ុន សែន​៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ គឺ​ប្រៀបដូចជា​ EU ​សម្លាប់​អ្នកប្រឆាំង​ផ្កាប់មុខ​ និង​បំផ្លាញ​ខ្លួនឯង

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ប្រៀប​ដូចជា​សហភាព​អឺរ៉ុប​ (EU) ​បំផ្លាញ​សមិទ្ធផល​ខ្លួនឯង​ដែល​បានធ្វើ​នៅ​កម្ពុជា និង​ជា​ការសម្លាប់​ក្រុម​អ្នកប្រឆាំង​ផ្កាប់មុខ​។ លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ៦ ៧០០ ​នាក់ ​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​។ លោក ...

នៀម ឆេង
https://bit.ly/2PhalIY

ក្រសួង​ការបរទេស​កម្ពុជា​ ប្រតិកម្ម​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​លោក គន់ គីម និង​ឧកញ៉ា​ ទ្រី ភាព

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ ប្រតិកម្ម​ទៅ​លើ​ច្បាប់​សកល​ម៉ានីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក​ដោយ​បាន​បំពាន​ជនជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​រដ្ឋ​ និង​ក្នុង​ផ្នែក​ឯកជន​ជា​កម្មវត្ថុ​នៃ​វិធាន​ទណ្ឌកម្ម ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការគោរព​ឯករាជភាព​នៃ​ច្បាប់ និង ...

ម៉ិច ដារ៉ា
https://bit.ly/2P7fenD

មន្ត្រី​ទូត​អាមេរិក​ សរសើរ​វិស័យ​ឌីជីថល​នៅ​កម្ពុជា

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេស​មាន​អត្រា​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើន​មួយ​នៅក្នុង​តំបន់​ដែល​អាមេរិក​មាន​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​នេះ​​ឲ្យ​រឹតតែ​ប្រសើរ​ថែមទៀត ។ ...

ម៉ិច ដារ៉ា
https://bit.ly/2rZd2FF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ae6CP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!