ក្រសួង​ការបរទេស​កម្ពុជា​ ប្រតិកម្ម​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​លោក គន់ គីម និង​ឧកញ៉ា​ ទ្រី ភាព

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ ប្រតិកម្ម​ទៅ​លើ​ច្បាប់​សកល​ម៉ានីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក​ដោយ​បាន​បំពាន​ជនជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​រដ្ឋ​ និង​ក្នុង​ផ្នែក​ឯកជន​ជា​កម្មវត្ថុ​នៃ​វិធាន​ទណ្ឌកម្ម ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការគោរព​ឯករាជភាព​នៃ​ច្បាប់ និង​​យុត្តិធម៌​របស់​កម្ពុជា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​បទបញ្ជា​ប្រតិបត្តិ​នេះ (​ច្បាប់​សកល​ម៉ានីតស្គី​) ​គឺជា​ការ​វាយប្រហារ​ប្រឆាំង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្ដារ​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​តាមរយៈ​ការផ្ញើ​សារ​ទៅវិញ​ទៅមក​នាពេល​ថ្មីៗ​នេះ​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋ​អាមេរិក​គោរព​អធិបតេយ្យភាព​កម្ពុជា ហើយ​មាន​បំណង​ដ៏មុតមាំ​ក្នុង​ការលើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឈរលើ​ការគោរព​គ្នា​ទៅវិញ​ទៅមក​»​។ …

ម៉ិច ដារ៉ា
https://bit.ly/2P7fenD