កម្ពុជា-កូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងប៊ូសាន
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងកាលពីម្សិលមិញ បានពិភាក្សាអំពីការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានកាលពីខែមុនដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីម្សិលមិញបានជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា លោក Park Heung-kyoeng។ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានមានប្រសាសន៍ថា “ ដៃគូទាំងពីរបានឯកភាពគ្នាពង្រឹងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាពិសេសនៅក្នុងវិស័យទេសចរណ៍ដូចដែលបានព្រមព្រៀងគ្នាពីមុនក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសាន”។ …
ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements