រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

អតីតពលករខ្មែរនៅប្រទេសថៃប្រមាណ២២ម៉ឺននាក់ ក្នុងចំណោមជិត១លាននាក់ទទួលបានឱកាសការងារ

អតីតពលករខ្មែរ ដែលត្រឡប់មកពីថៃប្រមាណ ២២ម៉ឺននាក់ បានទទួលឱកាសការងារធ្វើនៅក្នុងស្រុក តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជួយសម្របសម្រួលពីវិស័យឯកជន និងមេដឹកនាំសហជីព គិតត្រឹម១០ ខែកញ្ញានេះ។ នេះបើយោងតាមក្រសួងការងារនេះថ្ងៃសុក្រ ទី១២ ខែកញ្ញានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-12-1733-263259

ក្រសួងមុខងារសាធារណៈកំណត់ស្តង់ដាសម្រាប់ជំរឿនមន្ត្រីរាជការ

ក្រសួងមុខងារសាធារណៈបានកំណត់ស្ដង់ដាសម្រាប់ជំរឿនមន្ត្រីរាជការតាមគោលដៅនីមួយៗ ដែលនឹងប្រព្រឹត្តទៅបីដំណាក់កាល គឺដំណាក់កាលមុនថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រី ដំណាក់កាលថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការតាមគោលដៅ និងដំណាក់កាលក្រោយថ្ងៃចុះប្រតិបត្តិការជំរឿនមន្ត្រីរាជការ ដើម្បីទិន្នន័យរួមមួយដែលច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា។ ...

តន វិបុល
https://shorturl.at/7etzO

​ក្រុម​សង្កេតការណ៍អន្ដរកាល​​អាស៊ានចាប់ផ្ដើម​ចុះ​ទៅកាន់ទីតាំង​តាមបណ្ដា​ខេត្ត​ជាប់​ព្រំដែន

​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរកាល​អាស៊ាន​ (IOT)​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246

ក្រសួងជនបទទទួលស្គាល់សហគមន៍ជនជាតិដើមជាង២១០ និងចុះបញ្ជីក្រសួងមហាផ្ទៃជាង១៥០

របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន ១៥៥ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍។ ...

ហង្ស ពណ្ណរាយ
https://shorturl.at/KEEuH

ធនាគារជាតិនៃកម្ពុជានិងអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវិធានការចំនួន២២ ដើម្បីជំរុញកិច្ចការពារអ្នកប្រើប្រាស់

ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានសហការរៀបចំ “កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធលើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពអាទិភាពចំនួន២២ ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/BJfjK

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកសិ-ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយហ្វីលីពីន

កាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីឆន្ទៈសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបើកទីផ្សារផលិតផលកសិកម្ម ការពង្រឹងសន្តិសុខស្បៀង និងការលើកកម្ពស់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសតាមរយៈការជំរុញការនាំចេញអង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ ...

មុំ គន្ធា
https://shorturl.at/qTXLt

កម្ពុជា-ថៃ​រកវិធី​បន្ថយ​ភាពតានតឹង​តាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា​ និង​​ពិភាក្សា​ករណី​ទាហាន​កម្ពុជា១៨រូបដែល​ថៃ​កំពុង​ឃុំឃាំង

ម្ពុជា​ និង ថៃ ពិភាក្សា​គ្នា​អំពី​ការ​កាត់បន្ថយ​ភាព​តានតឹង ការដោះលែង​ទាហាន​កម្ពុជា ១៨រូប និង​​ការ​ស្នើ​របស់​ជប៉ុន​ក្នុង​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន នៅ​ក្នុង​កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា​នេះ​ នៅខេត្តកោះកុង។ កិច្ច​ប្រជុំ GBC ដែល​ជា​កិច្ច​ប្រជុំ​កម្រិត​ក្រសួង​ការពារ​ជាតិ ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​របស់​លោក ទៀ សីហា រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​លោក​ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-10-1358-263231

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ មាន​មនសិការ​និងតម្កល់ឧត្តមប្រយោជន៍របស់ជាតិ​​និង​ក្រមសីលធម៌​ វិជ្ជាជីវៈ

ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ទេព អស្នារិទ្ធ អ្ន​ក​នាំ​ពាក្យ​ក្រសួងព័ត៌មាន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1654-263219

អ្នកនាំពាក្យក្រសួង​មហា​ផ្ទៃ៖ កម្ពុជា​ស្វាគមន៍កិច្ច​សហការ​ពី​ប្រទេស​នានា​លើ​ការ​បង្ក្រាប​បទ​ល្មើស​បោក​តាម​អនឡាញ

ឆ្លើយ​តប​ទៅ​នឹង​ការដាក់​ទណ្ឌកម្ម​របស់​​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ នៅ​ទាំង​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លើក​ទឹក​ចិត្ត​ឲ្យ​​សហរដ្ឋ​អាមេរិក​​ផ្ដល់​កិច្ច​សហការ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-9-188-263221

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ឱ្យបង្កើនគុណភាពសេវាកម្មក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ឱ្យបង្កើនគុណភាពសេវាកម្ម និងរក្សាតម្លៃសមរម្យ ខណៈដែលមនុស្សម្នារាប់លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើរទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យនេះ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យពុទ្ធសាសនាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកខ្មែរគ្រប់រូប។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/8I83x

កម្ពុជា​អនុម័ត​ស្តង់ដារ​ពិភពលោក​ចំនួន ២១ ដើម្បី​ជំរុញ​កំណើន

កម្ពុជាបានបោះជំហានយ៉ាងម៉ឺងម៉ាត់មួយទៀតក្នុងការសម្របសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងស្តង់ដារពិភពលោក បន្ទាប់ពីក្រុមប្រឹក្សាស្តង់ដារជាតិ (NSC) បានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ នៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួន ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/ixyeb

ក្រសួងអប់រំប្រជុំគ្នារកដំណោះស្រាយកាត់បន្ថយការបោះបង់នៅបឋមសិក្សាដើម្បីជំរុញកំណើនចូលរៀននៅមធ្យមសិក្សា

ក្រសួងអប់រំបានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយនិងការផ្ដល់អាហារូបត្ថម្ភនៅសាលារៀនកម្រិតបឋមសិក្សាដែលជាផ្នែកមួយចូលរួមចំណែកកាត់បន្ថយបញ្ហាការបោះបង់នៅបឋមសិក្សា ដើម្បីជំរុញកំណើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់ឱ្យយុវជនកម្ពុជានូវចំណេះដឹងមុខវិជ្ជា ជំនាញ និងសមត្ថភាពសតវត្សទី២១។ ...

តន វិបុល
https://shorturl.at/IMc4J

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំរុញការអនុលោមតាមឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងអាជីវកម្ម

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យនិយ័តករគណនេយ្យនិងសវនកម្ម (ACAR) ជំរុញការរាយការណ៍តាមប្រព័ន្ធឌីជីថល ការអនុលោមភាព និងការអភិវឌ្ឍជំនាញ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មរបស់កម្ពុជា។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/FseMk

កងទ័ពជើងគោកកម្ពុជាបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើទ័ព

​កងទ័ពជើងគោក​កម្ពុជា​បាន​បើក​ដំណើរការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កង​យោធពលខេមរភូមិន្ទ​ បំពេញ​ក្រប​ខណ្ឌ​កងទ័ពជើងគោក​ ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ការពារ​ជាតិ​។ ...

តន វិបុល
https://shorturl.at/MoO2e

កម្ពុជាជំរុញឱ្យមានការឯកភាពអាស៊ានកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន

ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលដោយប្លាស្ទិក នៅតែបន្តគំរាម​កំហែង​ដល់​ជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ នេះជាការលើក​ឡើងរបស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត​ ខណៈ​លោកថ្លែង​ក្នុងកិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​លើក​ទី​១​៨ស្តី​ពី​ប​រិ​ស្ថាន នាថ្ងៃពុធ ទី៣ខែកញ្ញានេះ នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-3-1534-263159

កម្ពុជាទូទាត់បំណុលចិនជិត ១៥០លានដុល្លារក្នុងឆមាសទី១

ទោះបីជាមានការផ្អាកផ្តល់មូលនិធិតាំងពីឆ្នាំមុនក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ថា កម្ពុជាបានសងសេវាបំណុលចំនួន ១៤៥,៧ លានដុល្លារដល់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/bTRWp

សន្និធិ​​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជាស្ថិត​ក្នុង​​ភាព​អាច​គ្រប់​គ្រង

សន្និធិ​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជា​គិត​ត្រឹម​ចុង​​ឆមាស​ទី​១ ឆ្នាំ ​២០២៥ មាន​ប្រមាណ​ជាង ១២​ ប៊ី(ពាន់)លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​​ស្ថិត​ក្នុង​ភាព​អាច​គ្រប់​គ្រង​បាន ​គឺ​នៅ​តែ​មាន​«ចីរភាព» ​និង​​«ហានិភ័យ​កម្រិត​ទាប»។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-2-1658-263149

ពលរដ្ឋទូទាំងខេត្តបាត់ដំបងត្រូវប្រុងប្រយ័ត្នខ្ពស់ ក្រោយពីកម្ពស់ទឹកស្ទឹងសង្កែហក់ដល់កម្រិតអាចបង្កហានិភ័យ

​អាជ្ញាធរ​ខេត្តបាត់ដំបង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បន្ទាប់​ពី​កម្ពស់​ទឹកស្ទឹង​សង្កែ​ក្នុង​ក្រុង​បាត់ដំបង​បាន​ហក់​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន​ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-2-1640-263147

ទឹកកខ្វក់ជិត១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យហូរចូលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជិត១២លានម៉ែត្រគូបមិនឱ្យហូរចេញពីរោងចក្រ និងក្រុមហ៊ុននានា ចូលបំពុលប្រភពទឹកសាធារណៈ ដែលបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពពលរដ្ឋ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-2-1416-263142

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរិះរកមធ្យោបាយកាត់បន្ថយថ្លៃដើមផលិតកម្មស្រូវ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងកាលពីថ្ងៃសុក្រថា ក្រសួងនឹងរិះរកវិធីដើម្បីរក្សាតម្លៃផលិតកម្មស្រូវ ដើម្បីកាត់បន្ថយកង្វល់របស់កសិករកម្ពុជា។ ...

Sreekanth Ravindran
https://shorturl.at/PEGAt

សហគ្រាសទេសចរណ៍ធំៗនៅចិន​ចាប់​អារម្មណ៍​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

សហគ្រាសក្នុង​វិស័យ​ទេសចរណ៍ធំៗ ចំនួន ១០ នៅ​ក្នុង​ប្រទេស​ចិន​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើសក្តានុពលទេសចរណ៍របស់កម្ពុជា ខណៈ​ឆ្នាំ​២០២៥ នេះក៏​ជា​«ឆ្នាំទេសចរណ៍កម្ពុជា-ចិន​ ២០២៥​»ផងដែរ​។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2025-9-1-1616-263131

ប្រែក្លាយវិបត្តិទៅជាឱកាសវិនិយោគនៅកម្ពុជា

ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​ បរិយាកាស​អំណោយ​ក្នុង​ការ​វិនិយោគ​ និង​ការ​រីក​ចម្រើន​ជា​លំដាប់​ កម្ពុជា​កំពុង​លេច​ចេញ​យ៉ាង​ឆាប់រហ័ស​ជា​ទិស​ដៅ​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ពិភពលោក​។ ...

បុគ្គលិកខ្មែរថាមស៍
https://shorturl.at/sNlEC

លទ្ធផលបឋមACU៖ ឯកសារបង្ហោះពីការសង្ស័យបែកធ្លាយវិញ្ញាសា គឺដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យា ពី៨០% ទៅ១០០%

លទ្ធផលដំបូង នៃការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើការសង្ស័យបែកធ្លាយវិញ្ញាសាគណិត ពេលប្រឡងបាក់ឌុបថ្ងៃទី២៩ ខែសីហាថ្មីៗនេះ បានបង្ហាញថា ឯកសារទាំងនោះ គឺពិតជាដូចនឹងវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ពី៨០% ទៅ ១០០%។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-1-948-263122

ភ្ញៀវទេសចរចិន​មក​កម្ពុជា​នឹង​កើន​ឡើង​ បន្ទាប់​ពី​ភាគី​ទាំង ២ ចុះ MoU

​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ជំនឿ​ថា​ កម្ពុជា​នឹង​មាន​សក្តានុពល​កាន់តែ​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ពិសេស​ទេសចរ​ចិន​ឱ្យ​ចូល​មក​កម្សាន្ត​កាន់តែ​ច្រើន​ បន្ទាប់​ពី​ប្រទេស​ទាំង​ ២​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MoU)​ចំនួន​ ៥ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-28-145-263097

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V4ju7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!