រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/
ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី
ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/
ការកាត់បន្ថយពន្ធរបស់CLMVនៅមានកម្រិត
ប្លុកពាណិជ្ជកម្មប្រទេសទាំង១០ដែលបានបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានធ្វើឱ្យភាពវិជ្ជមានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយពន្ធគយ និងថ្លៃសេវា ប៉ុន្តែមួយផ្នែកនៃតំបន់នេះនៅតែស្ថិតពីក្រោយបណ្តាប្រទេសផ្សេងទៀតក្នុងការអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន។ ...
Kali Kotoski
http://www.phnompenhpost.com/business/cambodia-lags-asean-peers-eliminating-tariffs
ឡាវម្នាក់ និងខ្មែរ ៣ នាក់ត្រូវបានឃាត់ខ្លួនជាមួយថ្នាំញៀនជាង ៨ គីឡូ
មនុស្ស ៤ នាក់ក្នុងនោះមានជនជាតិឡាវម្នាក់ផង ត្រូវនគរបាលក្រសួង មហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌចំនួន ៣ នៅ ភ្នំពេញ ចុះឃាត់ខ្លួននិងដកហូតថ្នាំញៀនបានជាង ៨ គីឡូនៅក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃសៅរ៍។ នេះបើតាម លោក មាស វីរិទ្ធ អ្នកនាំពាក្យ ...
ឃុត សុភចរិយា
http://bit.ly/2wRcpyB
បេក្ខជនបាននិទ្ទេស A ច្រើន ខណៈអ្នកប្រឡងជាប់ជាង ៦៣%
បើទោះជាការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ កាលពីម្សិលមិញបានធ្វើឡើងចំពោះរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈខេត្តនានាត្រូវប្រកាសនៅថ្ងៃនេះក្ដី ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានរំលេចនូវកម្រិត ...
សុទ្ធ គឹមសឿន
http://bit.ly/2ePsjPB
មហាអនុតំបន់មេគង្គគាំទ្រយុទ្ធសាស្រ្តសុវត្ថិភាពអាហារ
រដ្ឋមន្រ្តីកសិកម្មនៅមហាអនុតំបន់មេគង្គ (GMS) កាលពីថ្ងៃសុក្របានគាំទ្រយុទ្ធសាស្រ្ត និងផែនការសកម្មភាពរយៈពេលប្រាំឆ្នាំដើម្បីកសាងប្រព័ន្ធសុវត្ថិភាពស្បៀងនៅទូទាំងតំបន់។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5082183/region-backs-safe-food-strategy/
គម្រោងថាមពលពន្លឺព្រះអាទិត្យ ៤០០ លានដុល្លារបានចាប់ផ្តើម
ក្រុមហ៊ុន គ្លូប៊ល ភ្យួរីហ្វាយ ផៅវ័រ (GPP) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើគម្រោងថាមពលពន្លឺព្រះអាទិត្យដែលមានតម្លៃ ៤០០ លានដុល្លារបានចាប់ផ្តើមដំណើរការកាលពីថ្ងៃសុក្រ ជាមួយការវិនិយោគជាង ១០ លានដុល្លារនៅក្នុងខេត្តកំពង់ស្ពឺ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5082184/400m-solar-project-launched/
មន្ត្រីថា គ្មានប្រភេទពូជ GMO នៅកម្ពុជា
ខណៈប្រភេទគ្រាប់ពូជដំណាំកសិកម្ម Genetically Modified ឬ (GMO) ត្រូវបានប្រើប្រាស់ក្នុងបណ្ដាប្រទេសជិតខាង អ្នកជំនាញកម្ពុជាក្នុងឧស្សាហកម្មនេះបារម្ភពីការលំហូរចូលគ្រាប់ពូជប្រភេទនេះមកកម្ពុជាដែលអាចធ្វើឲ្យខូចដល់វិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/2xPJPva
អ្នកភូមិសង្ស័យថាក្រុមហ៊ុនជួលមនុស្សឲ្យតវ៉ាប្រឆាំងអង្គការ
បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងអង្គការសមធម៌កម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុននៅមានអ្នកភូមិជាច្រើននាក់ទៀតដែលរស់នៅសហគមន៍ ដែលរងផលប៉ះពាល់មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយពួកគាត់សង្ស័យថា ការតវ៉ានោះអាចជាការរៀបចំឡើងដោយក្រុមហ៊ុនដែលសហគមន៍កំពុងមាន ...
គង់ មេត្ដា
http://bit.ly/2x95NfC
សភានឹងប្រជុំដកអភ័យឯកសិទ្ធិលោក កឹម សុខា
រដ្ឋសភានឹងប្រជុំសម្រេចលើករណីដកអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីតុលាការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅលើប្រធានគណបក្សប្រឆាំងរូបនេះពីបទ «ក្បត់ជាតិ» ខណៈដែលមានការផ្សព្វផ្សាយថាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ...
នៀម ឆេង Leonie Kijewski និង Ananth Baliga
http://bit.ly/2gFpp09
កម្ពុជា-ឡាវឯកភាពបង្កើតគណៈកម្មការវាស់វែងព្រំដែនមានទំនាស់
កម្ពុជា-ឡាវកាលពីម្សិលមិញបានឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះដើម្បីចុះពិនិត្យ និងវាស់ដីនៅតំបន់ជម្លោះក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជា ហើយភាគីទាំងពីរក៏បានស្នើឲ្យបារាំងផ្ទៀងផ្ទាត់ផែនទី និងសុំឲ្យអ្នកជំនាញផែនទី និងព្រំដែនបារាំងមកជួយអន្តរាគមន៍ផង ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
ក្រុមហ៊ុនស៊ីនទ្រីផ្អាកប្រមូលសំរាមនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលសំរាមនៅខេត្តព្រះសីហនុបាន សម្រេចផ្អាកប្រមូលសំរាមនៅទី នោះដោយលើកហេតុផលពីការ លំបាកមួយ ចំនួនទាក់ទងនឹងកត្តាផ្លូវមិនអំណោយផល និងការចំណាយមិនស៊ីគ្នាជាមួយការវិនិយោគរបស់ខ្លួន ខណៈពុំមានកិច្ចសន្យាថ្មី និងយន្តការប្រមូលកម្រៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2w5D6eB
សង្គ្រោះជាតិ មិនតែងតាំងប្រធានថ្មីទេ ខណៈ UN សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើការតែងតាំងប្រធានថ្មី ជំនួសលោក កឹម សុខា នោះទេ ខណៈដែលអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឆ្មក់ចូលចាប់ខ្លួនមេបក្សប្រឆាំង ទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ហើយបានបញ្ជូនយក ...
Andrew Nachemson និង Leonie Kijewski
http://bit.ly/2vGDtkl
ការវាយប្រហារតាមអ៊ីនធឺណេតផ្ដោតលើកម្ពុជា
បណ្ដាញកុំព្យូទ័រនៅកម្ពុជារួមទាំងម៉ាស៊ីន servers របស់រាជរដ្ឋាភិបាលផង ត្រូវបានរាយការណ៍ថា ជាគោលដៅវាយប្រហារពីមេរោគកុំព្យូទ័រ ដែលត្រូវបានដាក់បញ្ចូលទៅក្នុង spam email និងយុទ្ធនាការក្លែងបន្លំដែលបានទាក់ទាញជនរងគ្រោះ តាមរយៈអ៊ីម៉ែលក្លែងក្លាយ ...
Alessandro Marazzi Sassoon និង Rinith Taing
http://www.phnompenhpost.com/national/kingdom-targeted-new-malware
គម្រោងបន្លែគ្មានសារធាតុគីមីត្រូវបានចាប់ផ្តើមយ៉ាងឆាប់រហ័ស
យោងតាមមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងរបស់រដ្ឋាភិបាលដើម្បីបង្កើនការផលិតបន្លែគ្មានជាតិគីមីបានចាប់ផ្តើម ដោយមានការផ្គត់ផ្គង់រួចហើយនៅទីផ្សារកម្ពុជា។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5081484/chemical-free-vegetable-project-takes-off-fast/
ការសាកល្បងដាំស្រូវ Japonica
ប្រទេសកម្ពុជាមានបំណងដាំដុះស្រូវ Japonica ហើយក្រសួងកសិកម្មកំពុងធ្វើការពិសោធន៏ដើម្បីស្វែងយល់ពីលទ្ធភាព។ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានមានប្រសាសន៍ថា “បច្ចុប្បន្នយើងកំពុងសិក្សាពីរបៀបដាំដុះស្រូវ Japonica ...
ជា វណ្ណៈ
http://www.khmertimeskh.com/5081482/japonica-field-trials/
កូនលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិមួយចំនួនទៀតអាចនឹងត្រូវចាប់ខ្លួន
កូនស្រីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិអាចនឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ថែមទៀត បន្ទាប់ពីមេបក្សប្រឆាំងល្បីឈ្មោះរូបនេះត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនយ៉ាងតក់ក្រហល់ទាំងកណ្តាលយប់រំលងអធ្រាត្រនៅគេហដ្ឋាន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2xJ52XJ
Microsoft : កម្ពុជា ងាយរងគ្រោះ ពីការវាយប្រហារពីមេរោគតាមប្រព័ន្ធអ៊ីនធឺណិត
យោងតាមរបាយការណ៍ថ្មីបំផុតមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន Microsoft បានឱ្យដឹងថា ប្រទេស កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតមួយនៅក្នុងទ្វីបអាស៊ីពីការវាយប្រហារពីមេរោគ spam spyware និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ...
Daphne Chen
http://bit.ly/2exfKIu
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឡាវ ពិភាក្សាពីការស្នើសុំផែនទីពីបារាំង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឡាវគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធក្នុងសប្តាហ៍នេះនៅភ្នំពេញ ដើម្បីពិភាក្សាគ្នាធ្វើលិខិតរួមមួយផ្ញើជូនរដ្ឋាភិបាលបារាំងក្នុងការសុំអ្នកជំនាញឲ្យជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ ទៅ ១/៥០០០។ ...
ផាក់ ស៊ាងលី
http://bit.ly/2wxEWsl
ម្ចាស់រោងចក្ររត់ចោលកម្មករ ៦៦០ នាក់
ក្រសួងការងារបានថ្លឹងថ្លែងពីជម្លោះរវាងកម្មកររោងចក្រជាង ៦០០ នាក់ និងអតីតនិយោជករបស់ពួកគេដោយបញ្ជាក់ថា ម្ចាស់រោងចក្របានបិទទ្វារ ហើយបាត់ខ្លួន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5081246/factory-owner-leaves-660-worker-lurch/
ចិនស្វែងរកការនាំចូលកៅស៊ូ
ប្រទេសចិនចង់នាំចូលកៅស៊ូ ៣០០.០០០ តោនពីប្រទេសកម្ពុជានៅដើមឆ្នាំក្រោយ នៅពេលដែលរដ្ឋាភិបាលកម្ពុជាបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់ការនាំចេញកៅស៊ូដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5081294/china-seeks-rubber-imports/
មើលឃើញដំណោះស្រាយសម្រាប់វិវាទដីធ្លី
ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានបង្កើតក្រុមការងារចំនួន ៣ ដើម្បីបែងចែកដីទៅគ្រួសារដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករនៅខេត្ដកំពង់ស្ពឺ កោះកុង និងព្រះវិហារ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5081204/solution-sight-land-disputes/
កងយោធពលខេមរភូមិន្ទគ្រោងនឹងជ្រើសរើសទាហានជិត ៤.០០០ នាក់
ឯកសារដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា កងយោធពលខេមរភូមិន្ទគ្រោងនឹងជ្រើសរើសទាហានថ្មីចំនួន ៣.៨៥០ នាក់ដែលភាគច្រើននឹងត្រូវបានជ្រើសរើសចូលក្នុងកងពលតូចថ្មីមួយដែលបានបង្កើតឡើងបន្ទាប់ពីមានជម្លោះព្រំដែនជាមួយឡាវ។ ...
មុំ សុផុន
http://www.khmertimeskh.com/5081208/forces-get-nearly-4000-troops/
កាសែតឌឹខេមបូឌាដេលីនឹងត្រូវបិទទ្វារចាប់ពីថ្ងៃចន្ទនេះទៅ
កាសែត ឌឹខេមបូឌាដេលី ដែលបានដំណើរការនៅកម្ពុជាអស់រយៈពេលជាង ២៤ ឆ្នាំមកហើយ ហើយដែលត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជាកាសែតដែលហ៊ានសរសេរព័ត៌មានពិតពីភាពអសកម្មនៅក្នុងសង្គមកម្ពុជា ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2wzptGz