រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
រដ្ឋមន្ត្រីក្រសួងការពារជាតិគាំទ្រការបណ្តេញចេញនៅក្នុងតំបន់ឧទ្យានអង្គរ
អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...
ពលរដ្ឋ ៣ នាក់ប្ដឹងមន្ត្រីនគរបាលជាកូនលោកស្នងការខេត្តកណ្ដាល
អធិការរងក្រុងតាខ្មៅម្នាក់ឈ្មោះ ចំរើន បញ្ញា ដែលជាកូនលោកស្នងការខេត្ត អ៊ាវ ចំរើន ត្រូវបានស្រី្ត ៣ នាក់ប្តឹងទៅក្រសួងមហាផ្ទៃពីបទរារាំងមិនឲ្យពួកគេដាក់ពាក្យបណ្តឹង និងបានកសាងសំណុំរឿងបំភ្លៃខុសការពិត ក្រោយពីពួកគាត់ត្រូវមនុស្សមួយក្រុមវាយឲ្យរបួស ...
សុទ្ធ គឹមសឿន
http://bit.ly/2sp2Oc2
ពលរដ្ឋ ៣ ស្រុកនាំគ្នាទម្លាយខ្នងទំនប់សង្គ្រោះដំណាំពីជំនន់ទឹកភ្លៀង
ពលរដ្ឋប្រមាណ ១០០ នាក់រស់នៅស្រុកចំនួនបីនៃខេត្តព្រៃវែងដែលមានព្រំប្រទល់ជាប់គ្នារួមមានស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកកញ្ច្រៀច កាលពីម្សិលមិញបាននាំគ្នាជីកខ្នងទំនប់អូរក្រចាបដើម្បីរំដោះទឹកចេញពីស្រែដោយសារបារម្ភ ...
ឃុត សុភចរិយា
http://bit.ly/2u05LSH
"អ្នកជំនាញ" វិស័យទេសចរណ៍ ៥០,០០០ នាក់នឹងត្រូវបានបណ្តុះបណ្តាល
រដ្ឋាភិបាលចង់បណ្តុះបណ្តាអ្នកជំនាញទេសចរណ៍ជារៀងរាល់ឆ្នាំចំនួន ៥០,០០០ នាក់ ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីសម្រាប់ធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/39785/50-000-to-be-trained-as-tourism-sector----experts---/
លោក ឃួង ស្រេង ប្តេជ្ញាធ្វើការបង្ក្រាបលើក្រុម «អគតិ»
លោក ឃួង ស្រេង បានស្បថចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញដោយបានផ្ញើសារព្រមានថាលោកនឹងចាត់វិធានការប្រឆាំងនឹងក្រុមមនុស្សអគតិក្នុងរាជធានីភ្នំពេញ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថាជ័យជម្នះនៃការបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សប្រឆាំងនឹងត្រូវ ...
ម៉ិច ដារ៉ា and Ananth Baliga
http://bit.ly/2tqPCIP
សេវាដឹកជញ្ជូនផ្លូវរថភ្លើងនៅមិនទាន់ច្បាស់នៅឡើយ
សេវារថភ្លើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំនេះ ហាក់ដូចជានឹងត្រូវពន្យារពេលដោយសារតែមានបញ្ហាចម្រូងចម្រាសការសាងសង់ផ្លូវរថភ្លើងប្រវែងមួយគីឡូម៉ែត្រនៅក្រុងប៉ោយប៉ែត។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/39753/still-no-train-in-sight/
រដ្ឋ និងឯកជនផ្ដើមសិក្សាគម្រោងលំនៅឋានថ្មី ៥ ម៉ឺនខ្នងផ្ទះក្នុង ១ ឆ្នាំសម្រាប់អ្នកចំណូលទាប និងមធ្យម
មន្រ្តី និងអ្នកជំនាញអះអាងថា កម្ពុជាត្រូវការលំនៅឋានថ្មីប្រមាណជា៥ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំសម្រាប់អ្នករស់នៅទីប្រជុំជនទូទាំងប្រទេស ដែលគម្រោងលំនៅឋាននេះនឹងមានតម្លៃសសមរម្យតែចាំបាច់ត្រូវការកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជន ...
ទូច សុខា
http://bit.ly/2sZ18YR
មន្រ្តី២រូបបានសារភាពពីការលក់ដីរដ្ឋនៅខេត្តព្រះវិហារ
ថ្នាក់ដឹកនាំនៃមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ២នាក់បានសារភាពនៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលម្សិញថា ពួកលោកពិតជាបានលក់ដីកាត់ពីមន្ទីរមែន ដើម្បីសងបំណុល និងជួយមន្ទីរដែលមានជីវភាពខ្វះខាត ខណៈមេធាវីស្នើឲ្យដោះលែងពួកគាត់ដោយសំអាងថា ហួសអាយុកាលនៃបទល្មើស ...
នៀម ឆេង
http://bit.ly/2sZiZPr
របាយការណ៌ព្រមានចំពោះគម្រោងផែនៅខេត្តកំពត
របាយការណ៌ថ្មីរបស់អង្គការមិនមែនរដ្ឋាភិបាលនិងអ្នកតំណាងសហគមន៌បានអះអាងថាគម្រោងទាក់ទាញភ្ញៀវទេសចរណ៌តាមរយៈការសាងសង់ផែអ្នកដំណើរដែលមានគម្រោងទឹកប្រាក់១០លានដុល្លារអាចធ្វើអោយប៉ះពាល់ដល់សហគមន៌ដោយសារមានការពិគ្រោះយោបល់មិនគ្រប់គ្រាន់ ...
Leonie Kijewski and Yon Sineat
http://www.phnompenhpost.com/national/report-warns-pier-project
រដ្ឋាភិបាលអនុញ្ញាតអោយក្រុមហ៊ុនបួនរុករករ៉ែ
ក្រសួងរ៉ែនិងថាមពលបានប្រកាសផ្តល់អាជ្ញាប័ណ្ណអោយក្រុមហ៊ុនបួនផ្សេងគ្នាក្នុងការរុករកធនធានរ៉ែដែលមានសក្តានុពលនៅក្នុងខេត្តក្រចេះ កំពង់ធំ មណ្ឌលគិរី និងកំពត ...
Post Staff
http://www.phnompenhpost.com/business/government-oks-four-firms-local-mineral-mining
NBC កំពុងធ្វើការសាកល្បងប្រព័ន្ធ ATM រួម
ធនាគារជាតិនៃកម្ពុជាកំពុងធ្វើតេស្តសាកល្បងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុអន្តរធនាគារថ្មីមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុបី ដែលអាចឲ្យអ្នកកាន់កាត ATM ពីគ្រឹះស្ថានទាំងបីអាចដាក់ ឬដកប្រាក់នៅតាមទូម៉ាស៊ីន ATM និងប្រើម៉ាស៊ីនឆូតកាត (POS) ពីគ្រឹះស្ថានណាមួយក៏បានក្នុងចំណោម ...
ហ៊ គីមសាយ
http://bit.ly/2sVqabi
តម្លៃដំឡូងមី បានធ្លាក់ចុះអាក្រក់បំផុត មិនធ្លាប់មាន
តម្លៃដំឡូងនៅពេលនេះបានធ្លាក់ចុះមកនៅត្រឹម ១០០ រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់ ដែលជាតម្លៃអាក្រក់បំផុត និងមិនធ្លាប់មាននៅក្នុងឧស្សាហកម្មនេះ ដែលជំរុញឲ្យកសិករបានកាត់បន្ថយការដាំដំណាំនេះជាបណ្តើរៗ។ នេះបើ ...
Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low
NBC-BOK ស្រាវជ្រាវរួមលើសេដ្ឋកិច្ចកម្ពុជា
ធនាគារកណ្ដាលកម្ពុជា និងធនាគារកណ្ដាលកូរ៉េបានប្រកាសពីការសិក្សារួមគ្នាលើការស្រាវជ្រាវឲ្យបានស៊ីជម្រៅស្តីពី អត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងគោលបំណងប្រើប្រាស់ការរកឃើញនេះក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ...
ហ៊ គីមសាយ
http://bit.ly/2s7sFKo
លោក ស ខេង ថាមានការជួញដូរអាវុធពីកម្ពុជា
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងទៅកាន់មន្ត្រីនៅខេត្តកោះកុងកាលពីថ្ងៃសុក្រដោយបានទទួលស្គាល់ថាប្រទេសកម្ពុជាបានក្លាយទៅជាកន្លែងជួញដូរអាវុធខុសច្បាប់។ ការថ្លែងនេះបានធ្វើឡើងទៅកាន់មន្ត្រីរបស់លោកនៅក្នុងពិធីប្រកាសចូល ...
ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2tbbR51
NBC តម្រូវឲ្យអាជីវកម្មសេវាទូទាត់សងប្រាក់ត្រូវសុំអាជ្ញាប័ណ្ណ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្មីៗនេះបានចេញប្រកាសមួយតម្រូវឲ្យគ្រឹះស្ថានដែលផ្តល់សេវាទូទាត់ប្រាក់ ត្រូវស្នើសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវដោយដាក់ចេញលក្ខខណ្ឌតឹងរ៉ឹងរាប់តាំងពីការគ្រប់គ្រងប្រតិបត្តិការ និងដើមទុនចុះបញ្ជី ក្នុងគោលដៅបង្កើនប្រសិទ្ធភាពគ្រប់គ្រងវិស័យនេះស្របពេល ...
ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i
ក្រសួងការបរទេស បញ្ជាឲ្យស៊ើបលិខិតឆ្លងដែនដែលថ្លៃហួសហេតុ
ក្រសួងការបរទេសកម្ពុជាបានបញ្ជាឲ្យមានការស៊ើបអង្កេតទៅលើតម្លៃលិខិតឆ្លងដែនដែលថ្លៃហួសហេតុសម្រាប់ពលករនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងដែលបានថ្លែងកាលពីសប្តាហ៍មុន។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃ ...
Leonie Kijewski
http://bit.ly/2scBuOr
រដ្ឋាភិបាលស៊ើបអង្កេតលើ NGO ដែលនៅពីក្រោយរបាយការណ៍រិះគន់
ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945
ធនាគារជាតិលុបចោលអាជ្ញាប័ណ្ណនៃក្រុមហ៊ុនឌូបៃ
ធនាគារជាតិនៃកម្ពុជាកាលពីម្សិលមិញបានដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Royal Index Pte ដែលមានមូលដ្ឋាននៅឌូបៃ ដែលជាបុត្រសម្ព័ន្ធរបស់ Royal Index UAE បន្ទាប់ពីក្រុមហ៊ុននេះបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចចាំបាច់របស់ខ្លួនជាមួយក្រុមហ៊ុនពាណិជ្ជកម្មហិរញ្ញវត្ថុ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39454/national-bank-revokes-licence-of-dubai-firm/
ក្រសួងការពារជាតិ បង្ហាញប្រវត្តិតស៊ូលោក ហ៊ុន សែន
ក្រសួងការពារជាតិបានបង្ហាញឯកសារលម្អិតទាក់ទងនឹងការចងក្រងប្រវត្តិនៃការដួលរលំរបប ប៉ុល ពត ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពី ៤០ ឆ្នាំមុនហើយបានស្នើសុំក្រសួងអប់រំឲ្យដាក់បញ្ចូលកម្មវិធីនយោបាយឈ្នះឈ្នះ និងទិវាចងចាំរបបនេះចូលក្នុងការសិក្សា ...
ម៉ិច ដារ៉ា និង ឆាយ ច័ន្ទនីដា
http://bit.ly/2rPtDpx
អាជីវកម្មហាងបញ្ចាំ ប្រឈមនឹងបញ្ហាការគ្រប់គ្រង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំដែលរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីពង្រឹងការគ្រប់គ្រងអ្នករកស៊ីក្នុងវិស័យនេះឲ្យបានត្រឹមត្រូវ ខណៈបទប្បញ្ញត្តិដែលមានស្រាប់មានភាពខ្វះចន្លោះស្របពេលអាជីវកម្មនេះកំពុងកើនឡើង។ នេះបើតាម ...
ហ៊ គីមសាយ
http://bit.ly/2tm9t8H
រដ្ឋាភិបាលបានយល់ស្របបន្ថែមឧត្តមសេនីយ៍ ៥៦ នាក់
រដ្ឋាភិបាលបានអនុម័តជុំថ្មីនៃការតំឡើងឋានន្តរស័ក្តិយោធាទ្រង់ទ្រាយធំ ដោយតំឡើងឋានៈមន្ត្រីយោធានជានខ្ពស់ ៤០ នាក់ដោយឡើងឋានៈជាឧត្តមសេនីយ៍ត្រី និងមន្ត្រី ១៦ នាក់ទៀតទៅឧត្តមសេនីយ៍ទោ។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/government-approves-56-additional-generals
សហជីពសង្ឃឹមថាឆ្នាំ ២០១៨ កម្មករអាចនឹងឡើងប្រាក់ឈ្នួលបានច្រើន ដោយសារជាឆ្នាំបោះឆ្នោតថ្នាក់ជាតិ
ក្រុមសហជីពបានសម្ដែងសុទិដ្ឋិនិយមថានៅឆ្នាំ ២០១៨ ខាងមុខកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់មានឱកាសច្រើនក្នុងការឡើងប្រាក់ឈ្នួលលើសពី ១០% ដោយសារតែជាឆ្នាំដែលបក្សនយោបាយនានានឹងប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិដែលត្រូវការទាក់ទាញទឹកចិត្តកម្មករ ខណៈ ...
សុទ្ធ គឹមសឿន
http://bit.ly/2tmllHH
បុរសម្នាក់ឃាត់ខ្លួនដោយអាជ្ញាធរថៃមានជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា
មន្ត្រីអន្តោប្រវេសន៍ លោក លៀង ពិសិដ្ឋ ដែលត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រទេសថៃពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធអាវុធ គឺជាសាច់ញាត្តិរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក៏ដូចជាអភិបាលខេត្តកោះកុងដែលទើបតែផ្ទេរចេញ លោក ប៊ុន ឡឺត ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/man-held-thais-linked-senior-cambodian-officials
បក្សកាន់អំណាចនឹងតែងតាំងអតីតមេឃុំ-ចៅសង្កាត់របស់ខ្លួនដែលមិនឈរឈ្មោះ ជាជំនួយការនិងទីប្រឹក្សា
គណបក្សកាន់អំណាច ប្រកាសធ្វើតាមក្រសួងមហាផ្ទៃ ដោយលុបចោលគម្រោងតែងតាំងអតីតមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ដែលចាញ់ការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យកន្លងទៅឱ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។ នេះបើតាមការលើក ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/ruling-cpp-to-promote-former-commune-chiefs-as-advisors/3893849.html