រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងប្រកាសឱ្យមានការប្រុងប្រយ័ត្នភ្លៀងកក់ខែ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៃការមកដល់នៃភ្លៀងកក់ខែចាប់ពីសប្តាហ៍នេះ រហូតសប្តាហ៍ក្រោយ ជាពិសេសតំបន់វាលទំនាប។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/36224/ministry-warns-of-unusual-dry-season-rain/
រូបិយប័ណ្ណថ្មីនាំមកនូវមោទនភាពជាតិ
នៅក្នុងការិយាល័យរបស់លោកនៅធនាគារជាតិនៃកម្ពុជា លោក ហេង បូមករា បានជម្រាប អំពីដំណាក់កាលនៃការវិវត្តរូបិយវត្ថុរបស់កម្ពុជា។ ដំបូងឡើយ ប្រាក់កាសត្រូវបានប្រើប្រាស់ជាទូទៅ ។ ប៉ុន្តែបច្ចុប្បន្នប្រជាជនកម្ពុជាកម្រឃើញកាក់ទាំងនោះណាស់ ប៉ុន្តែ នៅលើ e-bay កាក់ទាំងនោះកំពុងត្រូវបានប្រមូលដាក់ឱ្យដេញ ...
សេដ្ឋកិច្ចប្រាក់រៀល
http://bit.ly/2ngxEl8
ក្រសួងពាណិជ្ជកម្ម រៀបចំយុទ្ធនាការទិញផលិតផលក្នុងស្រុក
ក្រសួងពាណិជ្ជកម្មរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទីពីរ ក្នុងឆ្នាំ២០១៧នេះដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជននិងជំរុញការប្រើប្រាស់ផលិតផលផលិតក្នុងស្រុកទៅកាន់ប្រជាពលរដ្ឋកម្ពុជា។ ...
ជា វណ្ណៈ
http://bit.ly/2lW1N9j
ក្រសួងការងារ ថា បដិវត្តពណ៌អាចកើតចេញពីបាតុកម្មរបស់កម្មករ
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបានលើកឡើងថា បដិវត្តពណ៌អាចនឹងកើតចេញពីបាតុកម្មរបស់កម្មករកម្មការិនីកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ប្រសិនបើមិនមានការបង្ក្រាបទាន់ពេលវេលារបស់រាជរដ្ឋាភិបាល។ ...
មុំ គន្ធា
http://bit.ly/2mvzYYf
ក្រសួង និង JICA ព្រមព្រៀងលើគម្រោងប៉ះពាល់ និងត្រួតពិនិត្យការបំពុលបរិស្ថាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា (JICA) ទៅលើគម្រោងវាយតម្លៃហេតុប៉ះពាល់ និងការត្រួតពិនិត្យការបំពុលបរិស្ថាន ដែលគម្រោងនេះនឹងជួយបង្កើនសមត្ថភាពដល់មន្ត្រី និងមានការរៀបចំនូវលិខិត ...
ប៉ិច សុធារី
http://bit.ly/2mPGsm1
រដ្ឋមន្ត្រីថា ស្ថានទូត និងស្ថានតំណាងកម្ពុជានៅប្រឈមបញ្ហា
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាឲ្យដឹងថាស្ថានទូត និងស្ថានតំណាងរបស់កម្ពុជានៅបរទេសមួយចំនួនបាននិងកំពុងជួបបញ្ហាលើផ្នែកធនធានមនុស្ស ថវិកា និងមធ្យោបាយធ្វើដំណើរដែលលោកបានលើកឡើងថាអ្វីទាំងនេះជាបញ្ហាកំពុងប្រឈមសម្រាប់ ...
ទូច សុខា
http://bit.ly/2mvLq7e
កម្មវិធីសាកល្បងតាមដានវត្តមានសិស្សតាមរយៈម៉ាស៊ីនស្គែន
សិស្សានុសិស្សរាប់ម៉ឺននាក់ទូទាំងប្រទេសកំពុងស្គែនកាតសម្គាល់ខ្លួន និងស្នាមក្រយៅដៃរបស់ពួកគេនៅតាមសាលារៀននានាក្នុងកម្មវិធីសាកល្បងមួយដែលសំដៅជំរុញឱ្យសិស្សចូលរៀនទៀងទាត់ពេលវេលា។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/36707
ក្រសួង អំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់សុវត្ថិភាពចំណីអាហារ
មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ដោយមិនត្រូវទិញអាហារដែលសង្ស័យមានដាក់ជាតិគីមីឬអាហារដែលមានតម្លៃទាបខុសធម្មតាដែលអាចជាអាហារខូចគុណភាពនិងដាក់ជាតិគីមី ក្រោយពីមានករណីសិស្សសាលានៅខេត្ត ...
ប៉ិច សុធារី
http://bit.ly/2lKsIat
ប្រាក់ចំណូលរបស់ក្រសួងរ៉ែ និងថាមពលកើនឡើងប្រហែល២០%
ក្រសួងរ៉ែ និងថាមពល (MME) បានប្រមូលចំណូលមិនមែនសារពើពន្ធសរុបចំនួន ២០,៣ លានដុល្លារកាលពីឆ្នាំ២០១៦ កើនឡើងប្រមាណ ២០ ភាគរយធៀបនឹងឆ្នាំ២០១៥ ដោយសារការធ្វើកំណែទម្រង់ប្រព័ន្ធប្រមូលចំណូល។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៦ របស់ក្រសួងដែលចេញផ្សាយកាលពី ...
ហ៊ គឹមសាយ
http://bit.ly/2mjiFHq
បរទេសជាង៣០០០នាក់បង្កបទល្មើសនៅកម្ពុជា ក្នុងឆ្នាំ ២០១៦
របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ ជនបរទេសជាង ៣៥០០នាក់ បានបង្កបទល្មើសអន្តោប្រវេសន៍ និងបទល្មើសព្រហ្មទណ្ឌនៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងនោះ មានជនបរទេសជាង ៨០០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលកម្ពុជា។ ...
ប៉ិច សុធារី
http://bit.ly/2mem9ei
របាយការណ៍ក្រសួងមហាផ្ទៃលើកសរសើរដល់ការបង្ក្រាបជាច្រើនពាក់ព័ន្ធនយោបាយ
ដោយត្រូវញាំញីដោយបដិវត្តន៍ពណ៌ អ្នកបង្កការរំជើបរំជួល និងអ្នកនយោបាយពាក់ព័ន្ធករណីព្រហ្មទណ្ឌនោះ ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រទេសជាតិរួចផុតពីភាពអសន្តិសុខ ដែលជាការអួតអាងរបស់ក្រសួងនេះកាលពីម្សិលមិញនៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36638
ចំនួនអ្នកទោសក្នុងគុក កើនជាង ២០%
ចំនួនអ្នកទោសក្នុងពន្ធនាគារបានកើនឡើងជាង ២០ ភាគរយកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃដែលទទួលស្គាល់ចំនួនអ្នកទោសចូលថ្មីច្រើននេះបណ្តាលឲ្យមាន «បញ្ហាប្រឈមធ្ងន់ធ្ងរ» ជាមួយនឹង ...
ម៉ិច ដារ៉ា
http://bit.ly/2lHVMiT
ធនាគាររដ្ឋវៀតណាម ជម្រុញបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា
គណៈគ្រប់គ្រងនៃធនាគាររដ្ឋវៀតណាម លោក Lê Minh Hưng និងគណៈគ្រប់គ្រងនៃធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ...
សារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/351435/vn-cambodia-state-banks-foster-ties.html#VSUuqSzs55vRy9a4.97
រដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្សាយឃោសនាកញ្ចប់ប្តូរលុយក្រុមហ៊ុនទូរស័ព្ទ
និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំជាថ្មីម្តងទៀតកាលពីថ្ងៃពុធ ទៅដល់ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តនៅកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម អំពីការប្តូរប្រាក់ ឬបន្ថែមទឹកប្រាក់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ ...
សុខ ចាន់
http://bit.ly/2lRpMdm
ក្រសួងវប្បធម៌ប្រាប់ឱ្យការថតចម្លងមានកម្រិត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនៅកំហិតសម្រាប់អ្នកនិពន្ធ និងនាយកដឹកនាំសម្តែង ដែលមានបំណងបង្កើតឡើងវិញនូវការងារទាក់ទងនឹងសិល្បៈអក្សរសិល្ប៍ និងតន្ត្រី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/35327/culture-groups-told-of-copy-limits-by-ministry/
រដ្ឋាភិបាលឲ្យប្រតិបត្តិករទូរស័ព្ទមកបង់ពន្ធ ដែលជំពាក់
រដ្ឋាភិបាលកម្ពុជាបានឲ្យក្រុមហ៊ុនទូរស័ព្ទចល័តប្រកាសពីចំណែកប្រាក់ចំណូល និងទូទាត់បំណុលនៅត្រឹមចុងខែនេះ ដោយព្រមានថានឹងបង្កកគណនីធនាគារ ផ្អាកអាជ្ញាប័ណ្ណ និងប្រឈមនឹងវិធានការដាក់ពិន័យតាមផ្លូវច្បាប់របស់ពួកគេ។ ...
Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2kOjyYh
TRC ទុកពេល១០ថ្ងៃឲ្យក្រុមហ៊ុនទូរស័ព្ទចល័តបន្ទាប់ពីគម្រោងដូរលុយ
និយតករទូរគមនាគមន៍កម្ពុជាកាលពីម្សិលមិញបានឲ្យដឹងថា ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់មានរយៈពេល១០ថ្ងៃ ក្នុងការដាក់បញ្ជូនរបាយការណ៍ប្រាក់ចំណេញលើផលិតផលដែលខ្លួនបានដាក់ចេញ ដើម្បីធ្វើការត្រួតពិនិត្យ ហើយថានឹងកោះប្រជុំប្រតិបត្តិករទាំង៦ ត្រឹមចុងខែនេះ មុនពេល ...
Kali Kotoski
http://bit.ly/2k62uuF
សិស្សថ្នាក់ ១២ អាចតេស្ដសមត្ថភាពលើប្រព័ន្ធអ៊ីនធឺណិតបាន
ក្រសួងអប់រំប្រកាសនឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី ១២ លើប្រព័ន្ធអ៊ីនធឺណិតដើម្បីជាជំនួយបន្ថែមដល់ពួកគេក្នុងការហាត់ធ្វើលំហាត់ និងឆ្លើយសំណួរដោយខ្លួនឯង។ ...
សែន ដាវីត
http://bit.ly/2lqm4mv
កូរ៉េខាងត្បូង ផ្ដល់ជំនួយសម្ភារយោធាដល់ខ្មែរ
ប្រទេសកម្ពុជាកំពុងរង់ចាំគ្រឿងបំពាក់ និងបរិក្ខារយោធាដែលជាជំនួយផ្តល់ដោយប្រទេសកូរ៉េខាងត្បូង។ បើយោងតាមអនុក្រឹត្យមួយបានបង្ហាញថាក្រសួងហិរញ្ញវត្ថុបានផ្តល់ថវិកាប្រហែល ១ លានដុល្លារដល់ក្រសួងការពារជាតិដើម្បីប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារទាំងនេះនៅ ...
ម៉ិច ដារ៉ា
http://bit.ly/2kkz4tD
ក្រសួងដែនដី នឹងហៅលោកស្រី ស៊ុយ សុផាន ចូលដោះស្រាយវិវាទដីធ្លី ២០ករណីសិន
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមដោះស្រាយវិវាទដីធ្លីចំនួន ២០ករណី ដែលជាជម្លោះទាស់គ្នារវាងប្រជាពលរដ្ឋចំនួន ៥៥៤គ្រួសារ ជាមួយនឹងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអុីម៉ិច នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្ដាល ក្រោយការសម្រេចយល់ព្រមពីរដ្ឋាភិបាល។ ...
តាំង វីដា
http://bit.ly/2lduHk7
មានការតវ៉ាកាន់តែច្រើននៅក្រសួងរៀបចំដែនដី
មនុស្សប្រមាណ ១០០ នាក់ តំណាងឱ្យប្រជាជនប្រមាណ ២០០ គ្រួសារ បានធ្វើការតវ៉ានៅមុខក្រសួងរៀបចំដែនដី រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារឱ្យក្រសួងពន្លឿនការផ្តល់ដំណោះស្រាយដល់បញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយនឹងក្រុមហ៊ុនដំនាំអំពៅចំនួនបី នៅ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/35079/more-protests-at-land-ministry/
លោក ហ៊ុន សែន ព្រមានមិនឲ្យរដ្ឋមន្ត្រី ៣រូប ចូលបំភ្លឺតាមការកោះហៅ
ប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានមិនឲ្យរដ្ឋមន្ត្រីបីរូបដែលក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង គ្រោងកោះហៅចូលបំភ្លឺលើភាពមិនប្រក្រតីក្នុងវិស័យជំនាញរបស់ខ្លួនក្នុងមន្ទីររដ្ឋសភាឡើយ លុះណាតែអ្នកតំណាងរាស្ត្រទាំងនោះ គោរពច្បាប់ ហើយចូលប្រជុំសភា វិញសិន។ ...
តាំង វីដា
http://bit.ly/2jFqdSn
រដ្ឋាភិបាលកម្រិតរបបម៉ោង និងប្រាក់ម៉ោងបន្ថែមក្នុងគ្រឹះស្ថានសិក្សា
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកម្រិតរបបម៉ោងកំណត់ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈដើម្បីឆ្លើយតបតាមតម្រូវការ និងតាមលទ្ធភាពនៃថវិកា។ ...
សែន ដាវីត
http://bit.ly/2kqrLUk
ទំហំទឹកប្រាក់តាមប្រព័ន្ធទូទាត់រហ័សមាន $២,៥លាន
ទំហំទឹកប្រាក់ប្រតិបត្តិការតាមរយៈសេវាប្រព័ន្ធទូទាត់រហ័ស ដែលត្រូវបានដាក់ដោយធនាគារជាតិនៃកម្ពុជា (NBC) រយៈពេល៦ខែមកនេះមានសរុប១០ពាន់លានរៀល (២,៥លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ធនាគារជាតិដែលបានចេញផ្សាយកាលពី ...
ហ៊ គឹមសាយ
http://bit.ly/2jOxrag