រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn
ការនាំចេញឈើប្រណិតបានបំពានលើច្បាប់ការពាររបស់អង្គការសហប្រជាជាតិ
ប្រទេសកម្ពុជាបាននាំចេញឈើប្រណិតដែលមានតម្លៃរាប់រយលានដុល្លារក្នុងរយៈពេល១៨ខែកន្លងមក បន្ទាប់ពីបានផ្តល់សច្ចាប័នទៅកាន់ច្បាប់អន្តរជាតិឆ្នាំ២០១៣ស្តីអំពីការការពារប្រភេទឈើកម្រពីការបំផ្លិចបំផ្លាញតាមរយៈការជួញដូរ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ...
Ben Paviour
https://www.cambodiadaily.com/news/rosewood-exports-undercut-un-protections-114612/
ក្រសួងសុខាភិបាលទទួលស្គាល់បញ្ហាអំពើពុករលួយក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់
នៅសប្តាហ៍នេះ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យមានការត្រួតពិនិត្យល្អិតល្អន់អំពីបញ្ហាកង់ត្រាបុគ្គលិកនិងបាននិយាយថានេះជាកត្តាមិនប្រក្រតីក្នុងការប្រតិបត្តិការនៃឯកសារផ្លូវការដោយមន្ត្រីថ្នាក់កណ្តាល ។នេះជាការទទួលស្គាល់ដែលបានចេញផ្សាយប្រមាណមួយខែកន្លងមកបន្ទាប់ពីមានភស្តុតាងអំពីការប្រព្រឹត្តអំពើពុករលួយជាច្រើនក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។ ...
ប៊ុន សេងគង់់និងStuart White
http://www.phnompenhpost.com/national/health-ministry-acknowledges-complications-nod-cnm-graft
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG
ហ្វូងដង្កូវបំផ្លាញដំណាំស្ថិតនៅក្រោមការគ្រប់គ្រងបាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាដង្កូវដែលស៊ីដំណាំក្នុងខេត្តជាច្រើនកាលពីប៉ុន្មានសបា្តហ៍មុន ឥឡូវនេះបានស្ថិតនៅក្រោមការគ្រប់គ្រងបាន ខណៈដែលសណ្តែកសៀងត្រូវបានគេប្រកាសថា រងការខូចខាតច្រើនបំផុត។ ...
ជា វណ្ណៈ
http://bit.ly/28PKnWu
ការរំលោភបំពានពលកម្មកុមានៅកម្ពុជា ប្រហែលប្រទេសជិតខាង
ការរំលោភបំពានពលកម្មកុមារនៅក្នុងប្រទេសតូចប្រជាជនតិចដូចកម្ពុជានៅតែមានស្ថានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃនិងវៀតណាមដែលមានប្រជាជនច្រើនជាងកម្ពុជា។ ...
ជា វណ្ណៈ
http://bit.ly/28S4Efp
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ សម្រួលនីតិវិធីបង់ពន្ធបន្ថែម
រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...
ស៊ន សារ៉ាត
http://bit.ly/28Se1vP
អគ្គិសនី និងអូសចូលបណ្តាភូមិទាំងអស់ទូទាំងប្រទេសនៅឆ្នាំ ២០២០
បណ្ដាញអគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេសដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំងអស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/28RUoUD
អ្នកទិញនឹងអាចបង់ថ្លៃបន្ថែម ៥០០ រៀលសម្រាប់ថង់ប្លាស្ទិក ១ ដាក់អីវ៉ាន់
អ្នកដើរផ្សារទិញអីវ៉ាន់អាចនឹងត្រូវកំណត់យក ៥០០ រៀលក្នុងមួយថង់ប្លាស្ទិកសម្រាប់ដាក់អីវ៉ាន់ទៅតាមសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងមួយដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សេចក្តីព្រាងប្រកាសនេះត្រូវបានពិនិត្យកាលពីម្សិលមិញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថានជាមួយនឹងតំណាងមកពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍អភិបាលរាជធានីភ្នំពេញអភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះសីហនុ និងម្ចាស់ហាងនានា។ ...
គង់ មេត្ដា
http://bit.ly/28OP6qe
នាយករដ្ឋមន្រ្តីផ្ដល់ថវិកាផ្ទាល់ខ្លួន៤០០លានរៀលក្នុងមួយឆ្នាំដល់សពអតីតយុទ្ធជន កងកម្លាំង នគរបាល និងយោធិនពិការនៅក្នុងពិធីរំឭកខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ នាសាលមហោស្រពកោះពេជ្រ កាលពីព្រឹកម្សិលមិញ។ រូបភាពពីហ្វេសប៊ុក
រដ្ឋាភិបាលបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមដល់អតីតយុទ្ធជនបន្ទាប់ពីលោកបានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់សពអតីតយុទ្ធជនចំនួន១០០សពក្នុងមួយឆ្នាំៗដែលគិតថាថវិកាសរុបចំនួន៤០០លានរៀល។ ...
មុំ គន្ធា
http://bit.ly/28NJjp4
ក្រសួងរ៉ែ បន្តព្យួរអាជ្ញាប័ណ្ណរុករករ៉ែមាសក្រុមហ៊ុនរបស់វៀតណាម
ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...
ជា វណ្ណៈ
http://bit.ly/28NLjhp
ក្រុមហ៊ុនវីងនឹងធ្វើឱ្យការទូទាត់ការចុះបញ្ជីយានយន្តកាន់តែងាយស្រួល
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីម្សិលមិញជាមួយនឹងធនាគារឯកទេសវីងលីមិតធីត ដើម្បីសម្រួលដល់ការសាធារណៈជនក្នុងការទូទាត់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ និងបណ្ណបើកបរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26322/wing-makes-vehicle-payments-easy/
ដង្កូវហ្វូងបំផ្លាញដំណាំបង្កើតកង្វល់ដល់វិស័យស្រូវអង្ករកម្ពុជា
ដំណាំស្រូវនិងដំណាំកសិផលផ្សេងទៀតលើផ្ទៃដីបង្កបង្កើនផលជាងពីរម៉ឺនហិកតារក្នុងខេត្តជាងដប់នៅភាគខាងជើងនិងភាគឦសានប្រទេសដែលរងគ្រោះដោយសារដង្កូវហ្វូងស៊ីរិចរិលកំពុងបង្កើនកង្វល់លើលទ្ធភាពបង្កបង្កើនផលស្រូវ និងដំណាំកសិផលផ្សេងទៀត បន្ទាប់ពីវិស័យកសិកម្មទើបតែរងគ្រោះដោយគ្រោះរាំងស្ងួតរយៈពេលវែង។ ...
ជា វណ្ណៈ
http://bit.ly/28JMysp
ថាមពលកកើតឡើងវិញទទួលបានការជម្រុញតាមរយៈមូលនិធិ ៣០លានដុល្លារ
ក្រសួងធនធានរ៉ែ និងថាមពលបានទទួលមូលនិធិ ៣០លានដុល្លារពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប (SREP)-ដែលជាគោលបំណងនៃការផ្តួចផ្តើមបរិយាកាសវិនិយោគមូលនិធិសកល-សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដែលរួមបញ្ជូលទាំងប្រព័ន្ធតាមគេហដ្ឋាន បណ្តាញខ្នាតតូច និងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
កាលី កូតូស្គី
http://www.phnompenhpost.com/business/renewables-receive-30m-funding-boost
ពលរដ្ឋរស់នៅអគារប៊ូឌីញ ត្រេកអរនឹងគម្រោងអភិវឌ្ឍប៉ុន្តែទាមទារឲ្យចៀសវាងជម្លោះ
ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារសឬអគារប៊ូឌីញស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញបានស្វាគមន៍ទៅនឹងគម្រោងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងការអភិវឌ្ឍទីតាំងនេះនៅនឹងកន្លែង ខណៈដែលមន្ត្រីសង្គមស៊ីវិលបានស្នើឲ្យក្រសួងគ្រប់គ្រងស្ថិតិរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះឲ្យបានច្បាស់លាស់ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងដូចករណីសហគមន៍បុរីកីឡា។ ...
មុំ គន្ធា
http://bit.ly/201fam6
រាជរដ្ឋាភិបាលដាក់ តំបន់ជុំវិញកោះរ៉ុងជាតំបន់អភិរក្សជីវចម្រុះសមុទ្រ
រាជរដ្ឋាភិបាលបានចុះហត្ថលេខាដាក់តំបន់ជុំវិញកោះរ៉ុងជាតំបន់ការពារជីវចម្រុះដែនសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតពពួកសត្វសមុទ្រ និងថ្មប៉ប្រះទឹក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28JCK2q
ដើមឆ្នាំ២០១៦ ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជា ធ្លាក់ចុះ៣០ភាគរយ
ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាបានធ្លាក់ចុះប្រមាណ ៣០ ភាគរយ នៅក្នុងរយៈពេលបីខែដំបូងឆ្នាំ២០១៦ នេះ ក្នុងប្រមាណ ៣០២.៧៧៦ តោន ធ្លាក់ចុះពី ៤៣៤.២៨៨តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ ...
សុខ ចាន់
http://bit.ly/1UCiZd3
ការនាំចេញផលិតផលវាយនភ័ណ្ឌកើនប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១
ការនាំចេញសំលៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលវាយនភ័ណ្ឌផ្សេងៗបានកើនឡើងប្រមាណ ៣៩,១ ភាគរយក្នុងត្រីមាសទី១ឆ្នាំនេះដែលកើនដល់ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីសបា្តហ៍មុន។ ...
សុខ ចាន់
http://bit.ly/1tzB0Df
ទ្វារសមុទ្រនឹងជួយការពារឆ្នេរ
គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងសាងសង់ទ្វារសមុទ្រចំនួន ១៧នៅតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារតំបន់ឆ្នេរពីសំណឹកដោយទឹកសមុទ្រ និងដើម្បីជម្រុញវិស័យទេសចរណ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline/
រដ្ឋមន្ត្រីពាណិជ្ជកម្មជម្រុញការបង្កើតជើងហោះហើរផ្ទាល់រវាងតួរគីនិងកម្ពុជា
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight
គម្រោងដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីត្រូវបានសម្ភោធជាផ្លូវការ
គម្រោងថ្មីមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្ភោធជាផ្លូវការកាលពីម្សិលមិញនៅសណ្ឋាគារកាបូឌីយ៉ាណា។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/26174/project-to-stop-violence-against-women-launched/
ក្រសួងគ្រោងរៀបប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអេឡិចត្រូនិកនៅចុងឆ្នាំ ២០១៦ នេះ និងប្រើប្រាស់រថយន្តទំនើបដើម្បីចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ទាំងស្រុងនូវអ្នករត់ការក្រៅផ្លូវការក្រោយពីក្រសួងបានបើកឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON ភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ...
ប៉ិច សុធារី
http://bit.ly/1UwH5di
ប.ស.ស. មិនទាន់កំណត់កាលបរិច្ឆេទបង់ភាគទានដំបូងសម្រាប់ផ្នែកថែទាំសុខភាព
ការចាប់ផ្តើមបង់វិភាគទានដំបូងសម្រាប់ផ្នែកថែទាំសុខភាពចំពោះសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជិកាមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទនៅឡើយទេខណៈដែលក្រសួងការងារបានចេញសេចក្តីសម្រេចដោយកំណត់អត្រាភាគទានចំនួន ១,៣ភាគរយនៃប្រាក់ឈ្នួលរបស់កម្មករនិយោជិត។ ...
មុំ គន្ធា
http://bit.ly/1S6pxil
ប្រាក់បៀរវត្តន៍សម្រាប់មន្ត្រីរាជការនឹងកើនឡើងបន្ទាប់ពីមានកាត់បន្ថយខ្ទង់ចំណាយ
កាលពីថ្ងៃអង្គារ រដ្ឋាលេខាធិការក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការកាត់បន្ថយខ្ទង់ចំណាយមិនចាំបាច់តាមក្រសួងនានានឹងអនុញាតិឱ្យរដ្ឋាភិបាលធានាឱ្យបាននូវប្រាក់បៀរវត្តន៍អប្បបរិមាចំនួន២៥០ដុល្លារសម្រាប់មន្ត្រីស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។ ...
ខេង សុធា
http://www.cambodiadaily.com/news/government-wage-hikes-depend-on-cost-cutting-114142/