៥ ខែពិន័យឡានដឹកលើសចំណុះបានជាង ៥០០ គ្រឿងបានប្រាក់ជាង $៣០ ម៉ឺន
ក្នុងរយៈពេលប្រាំខែចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផាកពិន័យរថយន្តដឹកទំនិញលើសទម្ងន់កំណត់បានជាង ៥០០ គ្រឿងទទួលបានទឹកប្រាក់ជាង ៣ សែនដុល្លារខណៈដែលរថយន្តប្រភេទនេះជាកត្តាចម្បងបង្កការខូចខាតធ្ងន់ធ្ងរដល់ផ្លូវថ្នល់។ បើតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយជាបន្តបន្ទាប់តាំងពីខែឧសភារហូតដល់ខែកញ្ញា ឆ្នាំ ២០១៦ មន្ត្រីជំនាញរបស់ក្រសួងបានចាប់រថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៥៣២ គ្រឿង និងពិន័យជាប្រាក់បានជាង ៣១ ម៉ឺនដុល្លារ។ បើតាមរបាយការណ៍ដដែលរថយន្តទាំងនោះបានដឹកលើសទម្ងន់ចាប់ពី ៤ តោនរហូតដល់ ៤៨ តោនដែលការដឹកលើសទម្ងន់ដ៏ច្រើនបែបនេះជាកក្តាចម្បងធ្វើឲ្យផ្លូវថ្នល់ខូចមុនអាយុកាល។ …
ទូច សុខា
http://bit.ly/2e5YAAc