អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ពី​ការ​កកស្ទះ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃ​ម្សិលមិញបាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​កកស្ទះ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មុន​សវនាការ​មាន​ចំនួន​ច្រើន​លើសលប់ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​ហិង្សា​លើ​ស្ត្រី និង​កុមារ ព្រម​ទាំង​ការ​បង្កើត​ច្បាប់​ដើម្បី​ទប់ស្កាត់​សេវា​ពរ​ពោះ​ជំនួស។​ ​ការ​ព្រួយ​បារម្ភ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​លោកស្រី រ៉ូណា​ ស្មីត អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌។ ...

ប៉ិច សុធារី
http://bit.ly/2dI0J7A