រដ្ឋាភិបាល
កម្ពុជារកចំណូលបានជិត៤ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែសីហា
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦,៤៣០ ពាន់លានរៀល (ប្រហែល ៣,៩៨ ពាន់លានដុល្លារ) ជាប្រាក់ចំណូលក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3x4bSaq
កម្ពុជា និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងអាឡឺម៉ង់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3cSGuVE
វៀតណាមបញ្ជាក់សារជាថ្មីនូវការគាំទ្រសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣
វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងខែវិច្ឆិកា ក៏ដូចជាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AVCE68
កម្ពុជាទទួលបានការវិនិយោគបរទេសចំនួន ៣,៣ ពាន់លានដុល្លារ
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានជិត ៣.៣ ពាន់លានដុល្លារសម្រាប់គម្រោងវិនិយោគបរទេសចំនួន ១២៣ ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501146129/cambodia-gets-3-3b-in-foreign-investment/
សហរដ្ឋអាមេរិកផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ និងស្ញប់ស្ញែងដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា
លោក Eric Catalfamo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌ នៃការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែកញ្ញា ដោយលើកឡើងថា សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ATU8Ql
ផែនការផ្តល់អំណាចដល់ស្ត្រីក្នុងការងារ
អង្គការអុកស្វាមប្រចាំប្រទេសកម្ពុជា និងក្រសួងកិច្ចការនារីបានរួបរួមគ្នាដើម្បីកំណត់តម្រូវការរបស់ស្ត្រីក្នុងគោលបំណងធ្វើសមាហរណកម្មការថែទាំគ្រួសារ និងសុវត្ថិភាពសង្គម ដោយមានគោលដៅផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងមុខរបររបស់ពួកគេ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/plans-to-empower-women-in-work
មន្ត្រីរដ្ឋាភិបាល៖ ការស៊ើបអង្កេតលើការជួញដូរមនុស្សមកកម្ពុជានៅតែបន្ត
មន្ត្រីរដ្ឋាភិបាលបានរាយការណ៍អំពីបញ្ហាជនជាតិវៀតណាមដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលនៅទីក្រុងហាណូយកាលពីថ្ងៃទី៦ ខែកញ្ញា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AODgui
លោក ហ៊ុន សែន សរសើរចំពោះកិច្ចសហប្រតិបត្តិការបានល្អរវាងកម្ពុជា-ថៃ ទោះស្ថិតក្នុងស្ថានភាពកូវីដរាលដាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរ កម្ពុជា និងថៃថា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អ ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-09-06-1001-240604.html
រដ្ឋាភិបាលបានដាក់បញ្ចូលគម្រោងចំនួន ១៨ ដែលមានតម្លៃ ៧៦៣ លានដុល្លារនៅក្នុងឆមាសទី ១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចុះកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងចំណាយសាធារណៈចំនួន ១៨ ដែលមានតម្លៃ ៧៦៣ លានដុល្លារ ក្រោមជំនួយឥតសំណង និងកម្ចីសម្បទាននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ MEF ។ ...
កង សុធា
https://www.khmertimeskh.com/501145316/government-inks-18-projects-worth-763-million-in-h1/
កម្ពុជាផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជា ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ឆ្នាំ ២០២២ បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារ ដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3APfZIz
ការបោះបង្គោលព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពច្បាស់
អ្នកនាំពាក្យទាហានថៃ លោកស្រី Sirichan Ngathong បាននិយាយថា ប្រទេសថៃ និងកម្ពុជាកំពុងធ្វើការរួមគ្នាដើម្បីបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ស្របពេលជំរុញសកម្មភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រជាពលរដ្ឋរបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KW5pUT
កម្ពុជាចាប់ផ្តើមនាំចេញពោតទៅចិន
ប្រទេសចិនបានផ្តល់ភ្លើងខៀវសម្រាប់កម្ពុជាក្នុងការនាំចេញពោត ដោយក្រុមហ៊ុន HN Outsources Trading and Technology Co.Ltd ជាក្រុមហ៊ុនដំបូងគេដែលត្រូវបានចុះបញ្ជីដើម្បីដឹកជញ្ជូនដំណាំទៅប្រទេសចិន។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-to-start-exporting-corn-to-china
ចាប់ពីឆ្នាំ ២០២០ ដល់ឆមាសទី ១ ឆ្នាំ ២០២២ ក្រសួងព័ត៌មានបានស្រាវជ្រាវរកឃើញព័ត៌មានក្លែងក្លាយ ៤ ៦៥៧ មាតិកា
ចាប់ពីឆ្នាំ ២០២០ ដល់ឆមាសទី ១ ឆ្នាំ ២០២២ នេះក្រសួងព័ត៌មានបានស្រាវជ្រាវរកឃើញព័ត៌មានក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកា ឬករណី ក្នុងនោះបានបញ្ចូនទៅស្ថាប័នពាក់ព័ន្ធចំនួន ១៧០ មាតិកា ដើម្បីចាត់វិធានការបន្តតាមច្បាប់ ខណៈអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌលើកឡើងថា កម្ពុជា ពុំមានការរិតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាននោះទេ បើទោះបីជាក្នុងអំឡុងពេលមាន ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-02-1017-240423.html
គ.ជ.ប នឹងបើកវគ្គបណ្តុះបណ្តាលមន្ត្រីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ ៥ ដល់ថ្ងៃ ៧ កញ្ញា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីតំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀតសរុបចំនួន ១៤០ នាក់ស្តីពីនិតិវិធីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-01-1540-240385.html
កម្ពុជាចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន១០,៥៤៥នាក់ក្នុងរយៈពេល៨ខែដំបូង
របាយការណ៍របស់នាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀន (ADP) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ១០,៥៤៥ នាក់ ក្នុងនោះមានជនបរទេសចំនួន ១៥៤ នាក់ ក្នុងចំណោម ៤,៣៨៤ ករណី ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3RrDLBh
កម្ពុជាវាយតម្លៃការសិក្សារបស់សិស្ស ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ
កាលពីខែមិថុនា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមអនុវត្តលើកម្មវិធីសម្រាប់ការវាយតម្លៃសិស្សជាលក្ខណៈអន្តរជាតិ (Program for International Student Assessment-PISA) ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងពីលទ្ធផលសិក្សារបស់សិស្ស ដោយចាប់យកនូវអ្វីដែលអ្នកសិក្សាដឹង និងវាស់ស្ទង់ការត្រៀមខ្លួនរបស់យុវជនកម្ពុជាសម្រាប់អនាគត និងតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ លទ្ធផលត្រូវបានរំពឹងថានឹងរួចរាល់នៅដើមឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wPVnyQ
វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិនជួយជីវិត និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
បញ្ញវ័ន្តម្នាក់បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិនមិនត្រឹមតែជួយការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនេះផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AHG38x
មន្ត្រីសុខាភិបាលថា ការដាក់ចេញក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម ជាការចូលរួមជួយឱ្យផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិអាចអនុវត្តទៅបាន
ការដាក់ចេញក្របខ័ណ្ឌអនុវត្តការជំរុញ លើការថែទាំសុខភាពបឋមនៅកម្ពុជា ជាការចូលរួមចំណែកមួយជួយធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបានដាក់ចេញ អាចអនុវត្តទៅបាន និងឈានទៅដល់ការកំណត់បាននូវកិច្ចការដែលអាចចងក្រងចុងក្រោយទៅជាគំរូដ៏ល្អមួយសម្រាប់គ្រប់គ្នា ...
មុំ គន្ធា
https://www.postkhmer.com/national/2022-08-31-1812-240358.html
សហជីពជំរុញប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរឪ្យបានចំនួន ២១៣ ដុល្លារ
ការចរចាចុងក្រោយស្តីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរឃើញថា សហជីពជំរុញប្រាក់ឈ្នួលឪ្យបានចំនួន ២១៣ ដុល្លារក្នុងមួយខែ ខណៈដែលនិយោជកកំពុងទាមទារឱ្យត្រឹម ១៩៦ ដុល្លារ ។ ...
សេង ម៉េងហេង
https://kiripost.com/stories/unions-push-for-minimum-garment-workers-wage-of-213
កម្មវិធីមានគោលបំណងវាយតម្លៃកម្រិតសិក្សាក្នុងការអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើគម្រោងជាសកលមួយដែលមានគោលបំណងវាយតម្លៃគុណភាពអប់រំនៅក្នុងសាលារៀន និងកម្រិតសិក្សារបស់សិស្ស និងជួយដល់ការស្តារឡើងវិញក្រោយការរីករាលដាលនៃមេរោគកូវីដនៅក្នុងវិស័យនេះ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/program-aimsto-assess-learning-levels-in-education
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបប្រតិភូវិនិយោគិនម៉ាឡេស៊ី
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអនុញ្ញាតអោយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា និងអ្នកពាក់ព័ន្ធចំនួន ១៥០នាក់ចូលជួបសម្តែងការគួរសម ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KEeEZF
អនុរដ្ឋមន្ត្រីការបរទេសគុយបានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ
លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា( AKP) ថា “លោក Gerardo Peñalver Portal នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែកសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ”។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3wFQ05h
មេដឹកនាំគណបក្សនយោបាយចំនួន ៤ នឹងជួបជាមួយប្រធាន គជប ពិភាក្សាពីការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី ៣១ សីហា
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ អនុញ្ញាតឱ្យថ្នាក់ដឹកនាំ គណបក្សនយោបាយចំនួន ៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀនចូលជួបពិភាក្សាលើសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាព្រឹកថ្ងៃទី ៣១ សីហា។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-08-30-1005-240279.html
លើកកម្ពស់ការបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី
នៅថ្ងៃទី ២៩ ខែសីហា ក្រសួងកិច្ចការនារីកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោងស្តីពីការបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅសណ្ឋាគារភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3pUAfDN