រដ្ឋាភិបាល

កម្ពុជា-ថៃ សន្យាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

កម្ពុជា និងថៃ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បន្ថែមទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3P2YBFn

កម្ចី​ជប៉ុន​ ២០០​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​កំពង់​ផែ​ក្រុងព្រះសីហនុ​

កម្ពុជា​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កម្ចី​ ២០០​ លាន​ដុល្លារ​ជាមួយ​ប្រទេស​ជប៉ុន​ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​កំពង់​ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ​ ដើម្បី​ឲ្យ​កប៉ាល់​ទម្ងន់​រហូត​ដល់​ ១២០០​ តោន​ចូល​ចត​។​ ...

ឆន រស្មី
https://kiripost.com/stories/a-200m-japanese-loan-to-upscale-sihanoukville-port

ឈ្មោះ​ដែន​ជាតិ​នឹង​នាំ​មក​នូវ​ប្រាក់​ចំណូល​ ១០​ លាន​ដុល្លារ​

​យោង​តាម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចុះបញ្ជី​ឈ្មោះ​ដែន​ជាតិ​តែ​មួយ​គត់​ (.kh)​ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រមូល​បាន​ប្រាក់​ចំណូល​ចំនួន​ ១០​ លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំៗ​ ទៅ ...

សេង ម៉េងហេង
https://kiripost.com/stories/national-domain-name-brings-10m-in-revenue

ប្រាក់ចំណូលពន្ធគយកើនឡើង ១២ ភាគរយនៅក្នុងឆមាសទី១ឆ្នាំនេះ

របាយការណ៍ផ្លូវការបានបង្ហាញថា អគ្គនាយកដ្ឋានគយ និងរដ្ឋាកររកចំណូលបាន ១,២៩៥ លានដុល្លារក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ កើនឡើង ១២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zr1QAM

កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតប្រមាណចំនួន១៧,៨​លាន​នាក់

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណ ១៧,៨ លាននាក់ ដែលលើសពីចំនួនប្រជាជនសរុបរបស់ប្រទេសចំនួន ១៦ លាននាក់ ដោយសារមនុស្សជាច្រើនបានជាវសេវាអ៊ីនធឺណិតច្រើន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zZjFIM

នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបលោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអួស្រ្តាលី​នៅ​វិមាន​សន្តិភាព​កាលពី​រសៀល​ម្សិលមិញ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d7sEP8

មន្ត្រីការទូតកំពូលកម្ពុជា និងជប៉ុនជួបពិភាក្សាទ្វេភាគី

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីម្សិលមិញនៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Q3IV63

ឥណ្ឌា​មានគម្រោងសាងសង់​ផ្លូវ​តភ្ជាប់​មក​កម្ពុជា

ឥណ្ឌាមានបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការតភ្ជាប់ផ្លូវពីឥណ្ឌាមកកម្ពុជា ដោយឆ្លងកាត់មីយ៉ាន់ម៉ា និងថៃ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BJenlY

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានជាមួយដៃគូសន្ទនាបានបញ្ចប់ដោយជោគជ័យ

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទាំង ១២ ជាមួយដៃគូសន្ទនាចំនួន ១១ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ដែលត្រូវបានរៀបចំធ្វើឡើង បានបញ្ចប់ដោយជោគជ័យ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JvnnwG

ក្រសួង​បរិស្ថាន​សិក្សា​ពី​គម្រោង​បង្កើត​ឧទ្យាន​បាត​សមុទ្រ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​

​ក្រសួង​បរិស្ថាន​កំពុងតែ​សិក្សា​ជាមួយ​រដ្ឋបាល​ខេត្ត​កែប​ ​ដើម្បី​បង្កើត​ឧទ្យាន​ជាតិ​បាត​សមុទ្រ​បន្ថែម​ពី​ឧទ្យាន​ជាតិ​លើ​គោក​ដែល​មានស្រាប់​ ​ដោយ​រំពឹង​ថា​ឧទ្យាន​បាត​សមុទ្រ​នឹង​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ការ​ស្រូប​ទាញ​ភ្ញៀវ​ភ​ទេសចរ ...

ត​ន​ ​វិបុល​
https://bit.ly/3vIsVOV

សហរដ្ឋអាមេរិក បន្តរក្សាទំនាក់ទំនងវិជ្ជមានជាមួយកម្ពុជា

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរក្សាទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជាដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍ផ្សេងទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d3pUSK

នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុបនៅខែធ្នូ

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថា អាស៊ាន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zZoh1o

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​កើន​ដល់​១១​ពាន់​លាន​ដុល្លារ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា​ និង​ចិន​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ដល់​ជាង​ ១១​ ពាន់​លាន​ដុល្លារ​ ខណៈ​លោក​បាន​ស្នើ​ឱ្យ​លោក​ Wang​ Yi​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​បង្កើន ...

សេង ម៉េងហេង និងប្រាក់ ចន្ធុល
https://kiripost.com/stories/cambodia-china-bilateral-trade-hits-11b

កម្ពុជារកចំណូលបាន ៨៩ លានដុល្លារពីការនាំចេញអង្ករទៅប្រទេសចិនក្នុង ខែមករា ដល់ខែកក្កដា

សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១៦៩,៧៦៦ តោន ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ៨៩ លានដុល្លារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vzGsbd

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ប្រកាស​ថា ​នឹង​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្ដិសុខ​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ​ប្រកាស​ថា លោក​នឹង​ពិភាក្សា​ពី​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ជាមួយ​សមភាគី​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣ សីហា នេះ ដោយ​លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូចជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា​ និង​​សមុទ្រ​ចិន​ខាងត្បូង ...

រី សុចាន់
https://www.postkhmer.com/national/2022-08-03-1013-239373.html

មន្ត្រី៖ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ អាច​នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើត​មានឡើង​នៅ​កោះ​តៃវ៉ាន់​មក​ធ្វើការ​ពិភាក្សា

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​អាច​នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅ​កោះ​តៃវ៉ាន់​មក​ធ្វើការ​ពិភាក្សា​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​ ៥៥ នា​ថ្ងៃទី​ ០៣ ខែសីហា​នេះ ដើម្បី​ឱ្យ​អាស៊ាន​អាច​រួមចំណែក​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា​កុំ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-08-03-1106-239378.html

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំណត់​ផែន​ការផ្ដល់​សេវា​ទឹកស្អាត​ និង​អនាម័យ​ជនបទ​ ១០០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៥

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផែនការ​កំណត់​ទិសដៅ​នៃ​ការផ្ដល់សេវា​ទឹកស្អាត​ និង​អនាម័យ​ឱ្យបាន​សម្រេច​ ១០០ ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ក្រោយពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើក​កម្ពស់​អនាម័យ​ជនបទ​បាន​សម្រេច​លើស​ផែនការ​ដែល​បាន​គ្រោង​ទុក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក ...

វ៉​ន​ ដា​រ៉ា​
https://www.postkhmer.com/national/2022-08-02-1028-239323.html

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនមានតេស្តវិជ្ជមាន កូវីដ- ១៩ នឹងមិនបានចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា

រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo នឹងមិនមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារ បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zpx5wa

ភ្ញៀវទេសចរក្នុងស្រុកជាង ២២០,០០០ នាក់ ធ្វើដំណើរកំសាន្តក្នុងប្រទេសកម្ពុជានៅចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា

ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២២០,៩៣៧ នាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសកម្ពុជាក្នុងចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា។ តួលេខ​នេះ​​មាន​ការ​កើន​ឡើង ៣,៤៣ ភាគរយ បើ​ធៀប​នឹង​ចុង​សប្តាហ៍​មុន ដោយ​សារ​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ ពោល​គឺ​ភ្លៀង​ធ្លាក់​តិច នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BzGrYF

បំណុល​កម្ពុជា​មាន​ចំនួន​ ៩,៨១​ពាន់​លាន​ដុល្លារ​

​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​សងបំណុល​បរទេស​ចំនួន​ ១៨៣​ លាន​ដុល្លារ​ ដោយ​បំណុល​សរុប​មាន​ចំនួន​ ៩,៨១​ ពាន់​លាន​ដុល្លារ​។​ ទោះជា​យ៉ាងណា​ អាជ្ញាធរ​នៅ​តែ​មិន​មានការ​ព្រួយបារម្ភ​ទេ​ ដោយ​អះអាង​ថា​មូលនិធិ​កំពុង​ត្រូវ​បាន​គេ​ដាក់​ចូល ...

សេង ម៉េងហេង និង​ ឆន រស្មី​
https://kiripost.com/stories/cambodian-debt-stands-at-981b

ជាង៨០ ភាគរយ ប្រជាជនតាមជនបទនៃប្រទេសកម្ពុជា ទទួលបានទឹកស្អាត ប្រព័ន្ធអនាម័យ

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ជាង ៨០ ភាគរយនៃប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជាឥឡូវនេះមានលទ្ធភាពទទួលបានទឹកស្អាត និងប្រព័ន្ធអនាម័យ ពោលគឺកើនឡើងពី៧០ភាគរយ​ ប្រៀបធៀបកាលពីប្រាំឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d1hBqE

ក្រសួងជំរុញ​កុំ​ឲ្យយកលេស​រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​ក្រសួងយុត្តិធម៌​ ​បាន​ជំរុញកុំ​ឲ្យយកលេស​ ​បើ​ក្លាហាន​អង្គការសង្គម​ស៊ីវិល​ ​និង​បក្ស​នយោបាយ​មួយ​ចំនួន​ ​ដែល​រិះគន់​ពាក់ព័ន្ធ​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​គួរតែ​ចូលខ្លួន​ជជែក​គ្នា​ដោយ​ផ្ទាល់​ ​ដើម្បី​ឱ្យ​សាធារណជន​មើលឃើញ​ថា​ ​ត្រឹមត្រូវ​ ​ឬ​មានការ​ភ័ន្ត​ច្រឡំ ...

ហង្ស ពណ្ណរាយ
https://bit.ly/3Qbn1xp

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​បានចាប់ផ្ដើម​ហើយពី​ថ្ងៃទី​ ២៩ កក្កដា

លោក ស៊ឹម វីរៈ អគ្គនាយក​អាស៊ាន​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សេចក្តី​ព្រាង​ឯកសារ​នៃ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ស្តីពី​សេចក្តី​ប្រកាស​រួម​របស់ AMM លើក​ទី​ ៥៥ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣០ ខែ​កក្កដា តាម​ទម្រង់​ផ្ទាល់​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-08-01-0943-239292.html

កូនប្រុស​នាយឧត្ដមសេនីយ៍​មូយរូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តព្រះវិហារ​ថ្មី

កូនប្រុសមួយរូបរបស់នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែលស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ខណៈគិតរហូតមកដល់ពេលនេះ មានសែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់មកពីគណបក្សកាន់អំណាចចំនួន៩រូបហើយដែលកំពុងតែកាន់តំណែងជាអភិបាលខេត្តទូទាំងប្រទេស។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/07/29/generals-son-at-least-ninth-ruling-party-scion-made-provincial-governor/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UR5E8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!