នាយករដ្ឋមន្ត្រីអះអាងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងត្រូវអនុម័តក្រោយការបោះឆ្នោត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងព័ត៌មានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលបានពន្យារពេលជាយូរមកហើយនោះ អំឡុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅរាជធានីភ្នំពេញ។ លោកបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ក្រោយពេលការបោះឆ្នោតជាតិនៅខែកក្កដា។ …