រដ្ឋាភិបាល
លោក ស ខេង ប្រកាសដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ២៥ រាជធានី-ខេត្
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី-ខេត្តដែលធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់។ លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធដោយអះអាងថា៖ «ការដាក់ឱ្យដំណើរការអង្គភាពនេះនឹងពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង និង ...
រី សុចាន់
https://bit.ly/2uxr5U3
នគរបាលកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ ២០២០
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជាគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងឆ្លងដែនខុសច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី ១៩ បានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...
ម៉ិច ដារ៉ា
https://bit.ly/376z1tY
ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%
ការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ ២០១៩ បានកើនដល់ប្រមាណ ៣៣ ភាគរយ ខណៈប្រាក់បញ្ញើកើនដល់ ៣៧ ភាគរយ។ នេះបើតាមធនាគារជាតិនៃកម្ពុជា (NBC)។ សេចក្តីប្រកាសព័ត៌មានរបស់ NBC កាលពីចុងសប្តាហ៍មុនបានសរសេរថា តម្រូវការប្រាក់រៀលក្នុងទីផ្សារបានកើនឡើងជាលំដាប់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ...
ហ៊ឹន ពិសី
https://bit.ly/2TGeQPC
កម្ពុជាប្រតិកម្មនឹងសេចក្តីថ្លែងការណ៍ UN រឿងសវនាការលើលោក កឹម សុខា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបដែលថា សវនាការ លោក កឹម សុខា «មិនមានគុណភាពដែលអាចទទួលយកបាន»។ ...
នៀម ឆេង
https://bit.ly/2tp9aiw
ស្ថានភាពគុណភាពខ្យល់ បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញ
យោងតាមលទ្ធផលការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់តាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាបង្ហាញថា ស្ថានភាពគុណភាពខ្យល់បាននិងកំពុងវិលមករកភាពល្អប្រសើរឡើងវិញហើយដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 បានធ្លាក់ចុះមកក្នុងរង្វង់ស្តង់ដា ៥០ ជាខ្យល់ល្អឡើងវិញ។ នេះ ...
វ៉ន ដារ៉ា
https://bit.ly/36bRK5Y
អ្នកតំណាង ៣ ក្រុមពិភាក្សាពីវិសោធនកម្មច្បាប់ការងារ
រដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិត សំហេង បានបង្កើតក្រុមការងារដែលមានសមាសភាពតំណាងនិយោជក រដ្ឋាភិបាល និងកម្មករ បានពិភាក្សាអំពីការធ្វើវិសោធនកម្មមាត្រាច្បាប់ការងារ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50680494/three-representatives-discuss-labour-law-amendments
ក្រសួងសាធារណការ ផ្ដល់សេវារថយន្តឆៀកចល័តទៅកាន់ខេត្ត ១៤
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញកាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តតាមបណ្ដាខេត្តចំនួន ១៤ ដែលគ្មានមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានយន្តដែលរស់នៅតាមបណ្ដាខេត្តទាំងនោះទទួលបានសេវាកម្មឆៀកយានយន្តរបស់ពួកគេតាមកាលកំណត់ ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/30y0Fhc
អាមេរិកផ្តល់ថវិកា $៧៥ ០០០ អភិរក្សសម្លៀកបំពាក់សល់ពីសម័យខ្មែរក្រហម
សហរដ្ឋអាមេរិកតាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយថវិកាចំនួន ៧៥ ០០០ ដុល្លារ ដើម្បីអនុវត្តលើគម្រោងអភិរក្សសម្លៀកបំពាក់ និងសម្ភារនានាដែលនៅលើខ្លួនជនរងគ្រោះកាលពីសម័យខ្មែរក្រហមក្នុងគោលបំណងថែរក្សាទុកឲ្យបានយូរអង្វែងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ការផ្តល់ជំនួយនេះធ្វើឡើង ...
សុទ្ធ គឹមសឿន
https://bit.ly/2R2cgBZ
នាយករដ្ឋមន្ត្រីស្វែងរកជំនួយពីប្រទេសជប៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆេង (Blockchain)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានជួបគណៈប្រតិភូជប៉ុននៅវិមានសន្តិភាព ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆេង (blockchain)។ នៅព្រឹកថ្ងៃដដែល លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយ លោក ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50680516/pm-seeks-japans-help-in-developing-blockchain-tech
ក្រសួងៈ អ្នកបង្កឲ្យមានភ្លើងឆេះព្រៃមានទោសពី ៣ ទៅ ១០ ឆ្នាំ
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីណែនាំមួយដោយរំឭកចំពោះអ្នកដែលបង្កឲ្យមានករណីភ្លើងឆេះព្រៃ ឬព្រៃលិចទឹកដោយរំឭកថា ពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៣ ដល់ ១០ ឆ្នាំ បន្ទាប់ពីមានឧប្បត្តិហេតុបែបនេះកើតមានជារៀងរាល់ឆ្នាំបណ្ដាល ...
ឃុត សុភចរិយា
https://bit.ly/2NynmfO
លោក អ៊ិត សំហេង៖ ការធ្វើវិសោធនកម្មច្បាប់ការងារ គឺដើម្បីកាត់បន្ថយហានិភ័យចំពោះការអត់ការងារធ្វើ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ការកែប្រែច្បាប់ស្ដីពីការងារដោយបន្ថយប្រាក់ឈ្នួលវេនយប់លុបចោលថ្ងៃឈប់សង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ និងធានាថាពលរដ្ឋកម្ពុជានឹងមិនប្រឈមការអត់ការងារធ្វើដូចប្រទេសខ្លះទេ ...
ខន សាវិ
https://bit.ly/30ulxpB
សង្គមស៊ីវិលទាមទារឱ្យតុលាការផ្សព្វផ្សាយសវនាការរឿងលោក កឹម សុខា ឱ្យបានទូលាយ
ក្រុមអង្គការសមាគមចំនួន ៨២ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាមទារឱ្យសាលាដំបូង រាជធានីភ្នំពេញ ឱ្យផ្សព្វផ្សាយដំណើរការសវនាការសំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យបានទូលំទូលាយ ដើម្បីធានាអំពីតម្លាភាព និងមានការចូលរួមដោយពេញលេញពីសាធារណជន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការទាមទារនេះ គឺជាការជ្រួលជ្រើម តាមតែការនឹកឃើញ។ ...
វ៉ែន សុមេធ
https://www.rfa.org/khmer/news/human-rights/update-trial-of-Kemsokha-01162020100708.html
ពលរដ្ឋមិនសុខចិត្តចំពោះការរុះរើតូបលក់ដូររបស់ពួកគាត់នៅឆ្នេរអូរត្រេះ និងគ្រោងឡើងមកតវ៉ានៅភ្នំពេញ
រដ្ឋបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី ១៥ ខែមករា បានរុះរើតូបនៅតាមបណ្ដោយឆ្នេរអូរត្រេះ ១ និងអូរត្រេះ ២ អស់ទាំងស្រុងចំនួន ៦២ តូបដើម្បីរក្សាឆ្នេរនេះជាសម្បត្ដិសាធារណៈ និងរៀបចំសោភណភាពឆ្នេរឡើងវិញ ដោយធ្វើឲ្យអាជីវករម្ចាស់តូបទាំងអស់ដែលបើកដំណើរការរយៈពេល ២០ ឆ្នាំមកហើយនោះសម្ដែង ...
វ៉ន ដារ៉ា
https://bit.ly/30qrYda
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច កំពុងធ្វើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងសំរាម
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្នុងការលើកកម្ពស់សុខភាពសាធារណៈសោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី។ ...
វ៉ន ដារ៉ា
https://bit.ly/2QV39To
រដ្ឋមន្ត្រីបរិស្ថាន ស្វាគមន៍បំណងវិនិយោគការគ្រប់គ្រងសំណល់ពីប្រទេស ម៉ាឡេស៊ី
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ីដែលមានបំណងឱ្យអ្នកវិនិយោគរបស់ខ្លួនមកវិនិយោគលើការគ្រប់គ្រងសំណល់ និងការរៀបចំរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នៅទីក្រុងមួយចំនួននៅកម្ពុជា។ ការប្រកាសស្វាគមន៍បែបនេះធ្វើឡើង ខណៈលោក សាយ សំអាល់ ជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំ ...
រី សុចាន់
https://bit.ly/3892dAx
សាលាដំបូងរាជធានីបើកសវនាការសំណុំរឿងលោក កឹម សុខា ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស»
សាលាដំបូងរាជធានីភ្នំពេញពេញកាលពីថ្ងៃពុធម្សិលមិញបានចាប់ផ្តើមបើកសវនាការសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» ដោយតុលាការបានចាក់បញ្ចាំងឃ្លីបវីដេអូដាក់បន្ទុករយៈពេល ២ នាទីតែលោក កឹម សុខា បានបដិសេធការចោទប្រកាន់ និងដាក់ភ័ស្តុតាងថ្មី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានចោទប្រកាន់ពីបទ ...
នៀម ឆេង
https://bit.ly/2QZXtYy
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតមានគម្រោងពង្រីកដល់ ១៥ ខេត្ត
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) មានគម្រោងពង្រីកមណ្ឌលដល់ ១៥ ខេត្ត ដូច្នេះការអប់រំតាមអ៊ីនធឺណិតអាចត្រូវបានផ្តល់ជូនដល់សិស្សដែលចង់បញ្ចប់ថ្នាក់ទី ៩។ យោងតាមរបាយការណ៍របស់យូណេស្កូ ...
សែន ដាវិដ
https://www.khmertimeskh.com/50680053/alternative-education-programme-to-expand-to-15-provinces
ការចុះបញ្ជីទាក់ទងនឹងការថែទាំសុខភាពមានជាង ១ ម៉ឺនសហគ្រាស ខណៈរដ្ឋមន្ត្រីការងារជំរុញបន្ថែមលើផ្នែកសោធន
គិតត្រឹមឆ្នាំ ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចុះបញ្ជីសហគ្រាសជាង ១ ម៉ឺនស្ថាប័ន ដែលទាក់ទងនឹងការថែទាំសុខភាពដែលមានសមាជិកជាង ១ លាន ៧ សែននាក់ បានប្រើប្រាស់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ប៉ុន្តែលោក អ៊ិត សំហេង រដ្ឋមន្ត្រី ...
ឡុង គីមម៉ារីតា
https://bit.ly/2QUNnbq
លោករដ្ឋមន្រ្តីអំពាវនាវឱ្យក្រុមហ៊ុនសាងសង់ត្រូវផ្ទៀងផ្ទាត់ការងាររបស់ពួកគេ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកជំនាញផ្នែកពាណិជ្ជកម្មទាំងអស់ដែលធ្វើការក្នុងវិស័យសំណង់ត្រូវមានការត្រួតពិនិត្យលើការរចនា និងការងារសំណង់។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50679696/minister-calls-on-construction-companies-to-verify-their-work
របាយការណ៍ NSSF បង្ហាញថាករណីដួលសន្លប់ថយចុះ
មានករណីដួលសន្លប់ចំនួន ១៣ ករណីក្នុងចំណោមកម្មកររោងចក្រកាត់ដេរបានកើតឡើងកាលពីឆ្នាំមុន ពោលគឺមានការថយចុះជាង ៦០ ភាគរយបើប្រៀបធៀបទៅនឹងនៅឆ្នាំ ២០១៨ ដែលមានចំនួនដល់ទៅ ១៧ ករណី នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខ ...
មុំ គន្ធា
https://www.khmertimeskh.com/50679706/nssf-reports-decrease-in-fainting-cases
ពលរដ្ឋជាង ៧០០ នាក់ មកទាមទារក្រសួងដែនដីរកដំណោះស្រាយដីធ្លីឲ្យបានឆាប់
អ្នកមានជម្លោះដីធ្លីជាង ៧០០ នាក់ មកពីតំបន់ផ្សេងគ្នាក្នុងខេត្តចំនួន ៤ កាលពីម្សិលមិញបានប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដើម្បីទាមទារឲ្យមានការពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ ក្រោយពីក្រសួងនេះបានសម្រេចបង្វែរសំណុំរឿងទាំងនេះទៅឲ្យអាជ្ញាធរ ...
ឡុង គីមម៉ារីតា
https://bit.ly/2NnimdM
ព្រលានយន្តហោះមួយនៅខេត្តកោះកុងកំពុងសាងសង់ ខណៈមួយទៀតទុកចោល
គម្រោងវិនិយោគព្រលានយន្តហោះថ្មីពីរនៅខេត្តកោះកុងភាគនិរតីនៃរាជធានីភ្នំពេញត្រូវបានបញ្ចេញ។ បច្ចុប្បន្នខេត្តនេះមានអាកាសយានដ្ឋានចំនួនពីរ គឺមួយកំពុងសាងសង់ និងមួយទៀតត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ ...
ជា វណ្ណៈ
https://bit.ly/2Nmifz8
សេវាធ្វើដំណើរតាមកាណូត គឺហាក់មិនបង្ហាញពីសញ្ញាវិជ្ជមាន
ចំនួនភ្ញៀវធ្វើដំណើរតាមកាណូតសាធារណៈបានធ្លាក់ចុះប្រមាណ ៥ ភាគរយ នាដើមឆ្នាំ ២០២០ នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីរដ្ឋាភិបាលបានប្រកាសបន្តមិនយកប្រាក់ពីកម្មកររហូតដល់ដើមខែកញ្ញា ឆ្នាំ ២០២១ ក៏ដោយ។ នេះបើតាមថ្នាក់ដឹកនាំនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ សាលា ...
ហ៊ឹន ពិសី
https://bit.ly/2Tn6ixc
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែ ...
ធូ វិរៈ
https://bit.ly/2tUse80