រដ្ឋាភិបាល

ក្រសួង​ពាណិជ្ជកម្ម​ រក​ចំណូល​បាន​ជាង​ $៨២ ​លាន​

ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ជាង​​ ៨២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ទទួល​បាន​ពី​ពន្ធ​គយ​ និង​សេវា​សាធារណៈ​។ នេះ​​បើ​​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​​។​ ...

ចេង សុខហ័ង
https://bit.ly/2BGRb74

មន្ត្រី​ទូត​ចិន​៖ ប្រទេស​លោក​ខាង​លិច​កំពុង​ប្រើ​ល្បិច​លាប​ពណ៌​មក​លើ​កម្ពុជា

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​លោក Wang Wentian ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ប្រទេស​លោក​ខាង​លិច​កំពុង​ប្រើល្បិច​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ដើម្បី​បំបែកបំបាក់​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ចិន​។ នេះ​បើ​តាម​លោក កេត សុផាន់ អ្នក ...

សុទ្ធ គឹមសឿន
https://bit.ly/2Rfuqky

ក្រុមប្រឹក្សាធម្មនុញ្ញ​ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​ច្បាប់​បក្សនយោបាយ​ នៅ​ថ្ងៃ​សុក្រ

វិសោធនកម្ម​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ម្សិលមិញ​នឹង​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​តាម​សំណើ​របស់​លោក​ ហេង សំរិន ប្រធាន ...

ម៉ិច ដារ៉ា
https://bit.ly/2CyNFNV

ក្រសួង​រៀបចំ​ដែនដី ​បង្ហាញ​លទ្ធផល​បញ្ចប់​ទំនាស់​​ដីធ្លី​ ខណៈ​មាន​ពលរដ្ឋ​សុំ​ឲ្យ​ពន្លឿន​ការចេញ​ប័ណ្ណ

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​សម្រាប់​ឆ្នាំ​នេះ​ថា សម្រេច​បាន​ចំនួន​ ២៦៣ ​ករណី​ដែល​មាន​ពលរដ្ឋ ១ ៤៤៧ គ្រួសារ​ស្មើ​នឹង​ផ្ទៃដី​ចំនួន​ ២២ ៨៩៤ ហិកតា ខណៈ​ចាប់ពី​ដំណើរការ​មក​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​ ៣៩៣៨ ករណី​ដែល​មាន​ពលរដ្ឋ​ ២០ ៩៣៧ ​គ្រួសារ​ស្មើនឹង​ផ្ទៃដី ...

សុទ្ធ គឹមសឿន
https://bit.ly/2CzZHX9

កម្ពុជា​ដាក់​របាយការណ៍​សិទ្ធិមនុស្ស​ ២២ ​ទំព័រ​ឆ្លើយតប​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស UN

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​៣០ ខែ​មករា​ក្នុង​អំឡុង​ការពិនិត្យ​ជា​សកល​នៃ​សម័យប្រជុំ​លើក​ទី​ ៣២ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ខែ​មករា​ដល់​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។ ...

នៀម ឆេង
https://bit.ly/2T6LLtm

ក្រសួង​សិក្សា​ពី​ការដាក់​មេរៀន ​សុវត្ថិភាព​ចំណីអាហារ​ ចូល​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​។ នេះ​បើ​តាម​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ...

វ៉ន ដារ៉ា
https://bit.ly/2QQBfd2

រដ្ឋមន្ត្រី​នៃ​ក្រសួង ​ដែល​មិន​ផ្ទេរ​អំណាច​ទៅ​ថ្នាក់ក្រោម​ ប្រឈម​នឹង​ការដកតំណែង

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​លោក ង៉ាន់ ចំរើន បាន​អះអាង​ថា​លោក​​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ទៅ​បើ​រដ្ឋមន្ត្រី​ក្រសួង​ណា​មួយ​មិន​ព្រម​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម ...

ម៉ិច ដារ៉ា
https://bit.ly/2rRVGHF

CPP បោះឆ្នោត​បន្ថែម​សមាជិក​ជាន់ខ្ពស់ គណៈ​អចិន្រៃ្តយ៍​ ៧ ​រូប

អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​កែសម្រួល​រចនាសម្ព័ន្ធ និង​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​គណៈអន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៧ ​រូប​បន្ថែម​ពី​លើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ចំនួន​ ៣០ ​រូប​។ ...

ម៉ិច ដារ៉ា
https://bit.ly/2BBgzLl

លោក​ ជា សុផារ៉ា ​ត្រូវ​តែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​រឿង​ដីធ្

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែងតាំង​សមាសភាព​ថ្មី​ ១ ​ក្រុម​ទៀត​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​ដែល​អម​ដោយ​ទេសរដ្ឋមន្ត្រី​ជា​អនុប្រធាន​ ១ ​រូប និង​សមាជិក​ ១៩ ​រូប​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ...

វ៉ន ដារ៉ា
https://bit.ly/2RbXvxb

រដ្ឋាភិបាល ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ដល់​មន្ត្រី​ជាប់​កិច្ច​សន្យា

រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី​ ៦០ ​ម៉ឺន​រៀល ទៅ​ ៦៥ ​ម៉ឺន​រៀល ក្នុង​ ១ ​ខែ​ដោយ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា​ឆ្នាំ​ ២០១៩ ខណៈ​ប្រាក់​ខែ​មន្ត្រី​រាជការ​ទូទៅ​ក៏​ត្រូវ​ដំឡើង​ផង​ដែរ។ នេះ​បើ​តាម ...

ម៉ិច ដារ៉ា
https://bit.ly/2SX97kS

មន្ត្រី៖ សន្និបាត​បក្ស​ប្រជាជន​ ដាក់​ទិស​ដៅ​កែ​ទម្រង់​ស៊ី​ជម្រៅ

មន្ត្រី​ជាន់​ខ្ពស់​អះ​អាង​ថា ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​បាន​ដាក់​ចេញ​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​និង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ដើម្បី​ដណ្តើម​យក ...

ម៉ិច ដារ៉ា
https://bit.ly/2BuwXgM

គណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោត​​​ជ្រើសរើស​បន្ថែមនូវគណៈកម្មាធិការអចិន្រៃ្តយ៍

សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​បំពេញ​បន្ថែម​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន​ ហើយ​ថា ​គណបក្ស​នេះ​ត្រូវ​តាម​ដាន​និង​ធ្វើ​ការ​សម្រេច ...

ម៉ិច ដារ៉ា
https://bit.ly/2QGrQo2

មន្ត្រី និងមេធាវីលោកកឹម សុខា ប្រតិកម្ម​នឹង​អនុ​ប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំង

មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ មួយ​ចំនួន​ និង​មេធាវី​ការពារ​លោក​ កឹម សុខា សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អនុ​ប្រធាន​ ២ រូប​នៃ​អតីត​គណបក្ស​​ប្រឆាំង​មួយ​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​តែងតាំង​លោក សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​រំលោភ ...

ម៉ិច ដារ៉ា
https://bit.ly/2QDerNR

គ្រឹះស្ថាន​ឧត្តម​សិក្សា ៣ រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​

គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​ ៣​ រួម​មាន​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ និង​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ កាល​ពី​ថ្ងៃទី​ ១៧ ​ខែ​ ធ្នូ​ ឆ្នាំ ២០១៨​ បាន​ព្រមព្រៀង​គ្នា​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អន្តរ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ​ដើម្បី​ពង្រឹង​វិស័យ​ មនុស្ស​សាស្ដ្រ ...

វ៉ន ដារ៉ា
https://bit.ly/2QBP92x

លោក​ ហេង សំរិន​​ ជួប​​អនុប្រធាន​រដ្ឋសភា​បារាំង​ ដើម្បី​ពង្រឹង​បន្ថែម​​ទំនាក់ទំនង​ទ្វេភាគី

លោក Sylvain WASERMAN អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​បាន​ជួប​ជាមួយ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​កាលពី​ម្សិលមិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ ៦ ​ថ្ងៃ​បំណង​ដើម្បី​ពង្រឹង និង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។ ...

ម៉ិច ដារ៉ា
https://bit.ly/2A5bnjd

លោក ​គង់ គាំ៖ លោក​ សម រង្ស៊ី ជា​មនុស្ស​បរាជ័យ​គ្រប់​វិញ្ញាសា

អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​​ លោក គង់ គាំ ដែល​ទើប​ប្រកាស​ត្រៀម​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ចាត់​ទុក​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​ថា​ជា​មនុស្ស​ «​បរាជ័យ​គ្រប់​វិញ្ញាសា​» និង​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង ហើយ​ «​ក្បត់​នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។ ...

បែន សុខហ៊ាន
https://bit.ly/2LjQ5CC

ចិន​ផ្ដល់​រថយន្ត​គ្លីនិក​ចល័ត​ ២០ ​គ្រឿង

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តល់​រថយន្ត​គ្លីនិក​ចល័ត​ចំនួន ២០ ​គ្រឿង​មក​ក្រសួង​សុខាភិបាល​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​ជាមួយ​ក្រសួង​សុខាភិបាល​។ នេះ​បើ​យោង​សេចក្តី​ជូន​ព័ត៌មាន ...

គង់ មេត្ដា
https://bit.ly/2rMtgP1

ក្រសួង ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​រាយការណ៍​ពី​ផ្លូវ​ខូច

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ប្រកាស​ដាក់​​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ថែទាំ​ផ្លូវ​ដ៏ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​មួយ​ឈ្មោះ​ថា «Road Care Mobile App» ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ករណី​ផ្លូវ​ខូច​តាមរយៈ​ទូរស័ព្ទដៃ Smart Phone ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ជួសជុល​ផ្លូវ​ឡើងវិញ​បាន​ទាន់​ពេល​។ ...

ឃុត សុភចរិយា
https://bit.ly/2zV7YTW

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការដក​បម្រាម​នយោបាយ

រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​ ៤៥ ​ថ្មី​ (​ស្ទួន​) ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​សំឡេង​ឯកច្ឆន្ទ​ដែល​ច្បាប់​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាច​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី​ហើយ​នាយករដ្ឋមន្ត្រី​ដាក់​សំណើ​នេះ​បន្ត ...

បែន សុខហ៊ាន
https://bit.ly/2UCkIHI

​លោក​ ហ៊ុន​ សែន​ ស្នើ​ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ ក្រៅពី​វិស័យ​រោងចក្រ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ពិចារណា​លើ​សំណើ​របស់​ក្រុម​សហភាព​សហព័ន្ធ​សហជីព​ និង​សមាគម​ចំនួន​ ៦​ ដែល​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​វិស័យ​សំណង់​ និង​សេវាកម្ម​នានា​កាលពី​ថ្ងៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2C8GDPE

​លោក​ ស​ ខេ​ង​៖​ មាន​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ប្រទេស​ ថៃ​ ដែល​មិន​ទាន់​ស្របច្បាប់​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ​ង​ ពី​ម្សិលមិញ​បាន​ថ្លែង​ថា​ នៅ​មាន​កម្មករ​ចំណាកស្រុក​កម្ពុជា​ប្រមាណ​រាប់​ម៉ឺន​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​មិន​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​ពេញលេញ​ ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គេ​ បើ​ទោះបីជា​ដំណោះស្រាយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស ...

គង់ មេត្ដា
https://bit.ly/2EiUt3e

​លោក​ ហ៊ុន​ សែន​៖​ គ្មាន​ការ​បែកបាក់​ក្នុង​ជួរ​ដឹកនាំ​បក្ស​ដូច​ពាក្យ​ចចាមអារ៉ាម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​ម្សិលមិញ​បាន​បដិសេធ​ពី​ការ​លើក​ឡើង​ថា​ «​បែកបាក់​»​ គ្នា​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​ច្រានចោល​ព័ត៌មាន​អំពី​ការ​ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ​ ឈុំ​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ ...

បែន សុខហ៊ាន
https://bit.ly/2QsQRTD

រដ្ឋា​ភិ​បាល ​ប្រ​​មូល​ចំ​ណូល​ពី​​ពន្ធបាន​ជាង​ $២ ពាន់​លា​ន

អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារ​ (GDT)​​ ប្រ​មូល​​ចំ​ណូល​បាន​​ជាង​ ២ ​ពាន់​លាន​ដុ​ល្លារ​ក្នុង​​អំ​ឡុង​ ១១​ ខែ​នៃ​ឆ្នាំ​នេះ ​ដោយ​​បាន​កើន​ឡើង​ ១២,​៤៨​ ភាគ​រយ បើ​​ធៀប​នឹង​រយៈ​ពេល​ដូច ...

ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2AambfP

ក្រសួង​បរិស្ថាន​រៀបចំ​ឯកសារ​បណ្ដុះបណ្ដាល​មន្ត្រី

អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ភ្នាក់ងារ​សេវាកម្ម​ព្រៃឈើ​អាមេរិក (US Forest Service) បាន​រៀបចំ​ឯកសារ​ដើម្បី​ត្រៀម​បណ្ដុះបណ្ដាល​ការយល់ដឹង​ដល់​មន្ដ្រី​ឧទ្យានុរក្ស​ពី​ការអភិរក្ស​ធនធាន​ធម្មជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​តាម​លោក នេត្រ ភក្ដ្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​។ ...

វ៉ន ដារ៉ា
https://bit.ly/2ErnMl2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vURY8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!