រដ្ឋាភិបាល
ការរឹបអូសដីធ្លីរីករាលដាលនៅកំពត
អ្នកភូមិរាប់រយនាក់មកពីខេត្តផ្សេងៗបានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចនៅស្រុកឈូក ខេត្តកំពត។ ដីនេះត្រូវបានផ្តល់ឱ្យលោកស្រី ចាន់ សុធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនហ្វឺស បាយអូថេក អេហ្គ្រីខលឈឺ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5078148/land-grabbing-spreads-kampot/
រដ្ឋាភិបាលបន្តជំរុញតាមដានបញ្ហាតម្លៃស្រូវ
រដ្ឋាភិបាលកាលពីម្សិលមិញបានបន្តជំរុញឱ្យមានការយកចិត្តទុកដាក់លើឧស្សាហកម្មស្រូវអង្ករ ដោយជំរុញឱ្យអាជ្ញាធរគ្រប់កំរិតទាំងអស់ត្រូវឃ្លាំមើលឱ្យបានដិតដល់លើបញ្ហានេះ ដើម្បីធានាតម្លៃស្រូវមិនឱ្យក្រោមតម្លៃទីផ្សារ។ ...
ចេង សុខហ័ង
http://bit.ly/2uX4hYs
សកម្មភាពយោធា កម្ពុជា-ឡាវ ស្ងប់វិញក្រោយពីមានការចរចា
មន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានអះអាងកាលពីម្សិលមិញថាស្ថានភាពយោធានៅតាមព្រំដែនកម្ពុជា-ឡាវ នៅតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវក្នុងខេត្តស្ទឹងត្រែងបានស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ទៅវិញក្រោយពីទាហានឡាវព្រមដកចេញកាលពីថ្ងៃសៅរ៍។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/2w4sZdI
វិទ្យុអាមេរិក២ត្រូវបានដាក់កំហិតឱ្យបង់ពន្ធ
វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកបានទទួលរងការរិះគន់ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ បានស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការទៅលើវិទ្យុទាំងពីរនេះ ចំពោះការមិនបង់ពន្ធ និងមិនមានអាជ្ញាប័ណ្ណ។ ...
នៀម ឆេង និង Ananth Baliga
http://bit.ly/2uUxB1Q
អ្នកអានព័ត៌មានធ្វើឱ្យមានការខឹងសម្បាចំពោះការនិយាយថាស្ត្រីគួរតែកុំប្រឆាំងនឹងការរំលោភ
អ្នកអានព័ត៌មានទូរទស្សន៍ក្នុងស្រុកម្នាក់ កំពុងប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះការផ្តល់យោបល់ឱ្យជនរងគ្រោះពីការចាប់រំលោភមិនគួរប្រឆាំងនឹងអ្នកវាយប្រហារ និងគួរតែទទួលយកការរំលោភផ្លូវភេទដើម្បីចៀសវាងការសំលាប់ ដោយសំដៅទៅលើការចាប់រំលោភ ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/news-anchor-draws-ire-saying-women-should-not-resist-rape
គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដែលនឹងអនុញ្ញាតអោយពលករចំណាកស្រុកកម្ពុជាចុះឈ្មោះ និងបោះឆ្នោតនៅបរទេស។ ការធ្វើវិសោធនកម្មត្រូវបានបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃសុក្រ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/
គម្រោងផ្លូវដែកទៅព្រលានយន្តហោះត្រូវបានផ្អាក
បន្ទាប់ពីមានការតវ៉ាជាច្រើនដោយអ្នកភូមិ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសបញ្ឈប់គម្រោងផ្លូវដែកដែលមានបំណងដឹកជញ្ជូនទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5077929/airport-railway-project-halted/
នាយករដ្ឋមន្ត្រីផ្តល់ពេល ៦ថ្ងៃ ឲ្យកងទ័ពឡាវចាកចេញពីតំបន់ព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះបាននិយាយថា ទាហានមកពីឡាវដែលបានចូលប្រទេសកម្ពុជានៅក្នុងខែមេសាក្បែរតំបន់ព្រំដែនត្រូវតែដកចេញមុនថ្ងៃពុធ សប្តាហ៍ក្រោយនេះ។ ...
ការការពារថ្លៃឈ្នួលសម្រាប់កម្មករកម្ពុជាទៅហុងកុង
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងហុងកុង បានជំរុញឱ្យភ្នាក់ងារមិនឲ្យគិតកម្រៃសេវាហួសប្រមាណដល់អ្នកបំរើតាមផ្ទះកម្ពុជាដែលចង់ទៅធ្វើការនៅហុងកុង និងផ្តល់ការធានាថាសិទ្ធិរបស់ពួកគេនឹងត្រូវបានការពារ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5077731/fee-protection-plea-hong-kong-workers/
ក្រុមហ៊ុន KrisEnergy នឹងចុះកិច្ចព្រមព្រៀងដើម្បីទាញយកប្រេង
រដ្ឋាភិបាល និងក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងនៅខែនេះ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនចាប់ផ្តើមការទាញយកប្រេងពីប្លុក A ដែលរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5077640/krisenergy-set-sign-petroleum-extraction-agreement/
រដ្ឋមន្រ្តីនៃមហាអនុតំបន់ទន្លេមេគង្គនឹងមានកិច្ចប្រជុំនៅខេត្តសៀមរាប
កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងកសិកម្មនៃមហាអនុតំបន់ទន្លេមេគង្គលើកទី២ នឹងត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នៅដើមខែខាងមុខនេះ ដោយមានផលិតផលកសិផល ការស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម និងការដោះស្រាយបញ្ហានៅក្នុងវិស័យនេះ។ ទាំងនេះត្រួវបានគេរំពឹងថាជារបៀបវារៈនៃកិច្ចប្រជុំខាងមុខ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5077636/gms-ministers-meet-siem-reap/
ការនាំចេញឈើដោយសម្ងាត់
ឯកសារបានបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនឯកជនក្នុងការដឹកជញ្ជូនឈើខុសច្បាប់ចំនួន ១៥ លានដុល្លារ ដែលបានទិញនៅឯការដេញថ្លៃមួយកាលពីឆ្នាំមុនទៅឱ្យប្រទេសវៀតណាម។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077733/timber-exported-secret/
ក្រសួងមហាផ្ទៃបានចេញបទបញ្ជាសំរាប់សេវាច្រកចេញចូលតែមួយ
ក្រសួងមហាផ្ទៃបានចេញបទបញ្ជាថ្មីៗដើម្បីលុបបំបាត់អំពើពុករលួយលើសេវាច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដែលជាកន្លែងប្រជាពលរដ្ឋទៅសុំបញ្ជាក់ឯកសារសាធារណៈ។ បទបញ្ជានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ដោយ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077728/interior-ministry-issues-one-window-service-regulations/
កម្ពុជា នៅមិនទាន់កំណត់តម្លៃអង្ករ ឲ្យបង់ក្លាដែសនោះទេ
កម្ពុជានៅតែកំពុងរង់ចាំការប្រែប្រួលតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មុនពេលការផ្ដល់តម្លៃដល់បង់ក្លាដែស ដើម្បីនាំចេញ ២៥ ម៉ឺនតោននៅខែតុលា។ នេះបើយោងតាមអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ឆេង សុខហ៊ង
http://bit.ly/2hLL1fh
កម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើវិស័យវាយនភ័ណ្ឌ
នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ប៉ូទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា ពិសេសលើការនាំ ...
សូ សុផាវី
http://www.akp.gov.kh/?p=107430
ក្រសួងមហាផ្ទៃប្ដេជ្ញាបញ្ឈប់ការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដើម្បីការពារពលរដ្ឋ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។ ...
កម្ពុជាជំរុញឱ្យអត់ធ្មត់ក្នុងការព្រាងសេចក្តីថ្លែងការណ៍អាស៊ាន និង កូរ៉េខាងជើង
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានបន្ទាប់ពីវិលត្រឡប់ពីទីក្រុងម៉ានីលថា អំឡុងខួបអាស៊ានលើកទី៥០រដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យសមាជិកនៃប្លុកក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់នៅក្នុងការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រឆាំងការប្រើប្រាស់មីសីុលរបស់កូរ៉េខាងជើងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ ...
ឆន ភារុណ និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/38483
ការសាងសង់មណ្ឌលបន្សាបគ្រឿងញៀននឹងចាប់ផ្ដើុម
ពិធីបញ្ចុះបឋមសិលានឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដើម្បីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអប់រំកែប្រែដល់អ្នកញៀនថ្នាំដែលមានតម្លៃ ៦លានដុល្លារ នៅខេត្តព្រះសីហនុ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5077549/drug-rehab-centre-work-start/
ប្រភេទសត្វជិតផុតពូជត្រូវបានដាក់បង្ហាញ
រូបថតចំនួនប្រាំបួនសន្លឹកនៃសត្វដ៏កម្រនៅកម្ពុជាត្រូវបានបង្ហាញនៅក្រសួងបរិស្ថាន ដើម្បីជំរុញឲ្យសាធារណជនចូលរួមក្នុងការថែរក្សាប្រភេទសត្វដែលជិតផុតពូជយ៉ាងធ្ងន់ធ្ងរទាំងអស់នេះ។ ...
Zahron Sokry
http://www.khmertimeskh.com/5077518/endangered-species-display/
មេឃុំត្រូវបានបញ្ជាឱ្យជួសជុលផ្លូវដែលឧបត្ថម្ភដោយ ADB
អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាអោយមេឃុំដែលទើបតែជាប់ឆ្នោតថ្មី ជួសជុលផ្លូវដែលគាត់បានចាប់ផ្តើមជីកដើម្បីយកទឹកចេញពីវាលស្រែរបស់អ្នកភូមិនៅក្នុងឃុំជើងព្រៃ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5077496/commune-chief-ordered-repair-adb-funded-road/
ក្រុមហ៊ុន៦ទទួលបានសិទ្ធិនាំស្រ្តីធ្វើការតាមផ្ទះទៅក្រុងហុងកុង
មានក្រុមហ៊ុនចំនួន៦ ទទួលបានសិទ្ធិពីក្រសួងការងារក្នុងការនាំស្ត្រីបម្រើការតាមផ្ទះទៅធ្វើការនៅទីក្រុងហុងកុងដែលនឹងត្រូវបញ្ជូនចេញក្នុងជំហានដំបូងចាប់ពី១០០ ទៅ ២០០ នាក់ នៅក្នុងអំឡុងខែវិច្ជិកា ឬខែធ្នូខាងមុខនេះ ដែលបើតាមការឃោសនារបស់ក្រុមហ៊ុនស្រ្តីបម្រើការតាមផ្ទះទាំងនេះអាចនឹងទទួលបានប្រាក់ខែចាប់ពី ៥៥០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ...
យន់ ស៊ីនាថ
http://www.phnompenhpost.com/national/agencies-send-maids-hong-kong
លោក កឹម សុខា ចុះមូលដ្ឋានប្រមូលមតិកែលម្អក្រោយការបោះឆ្នោត
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38475
ទូកទេសចរណ៍បន្ថែមពន្ធលើសំបុត្រ
អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឲ្យម្ចាស់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវចេញទៅកម្សាន្តតាមកោះទាំងអស់បង់លុយចំនួន ២ដុល្លា ពីការលក់សំបុត្រទូកមួយសន្លឹកជូនរដ្ឋបាលខេត្តនេះ ដើម្បីរដ្ឋបាលយកថវិការនោះជួយដល់ការអភិវឌ្ឍតំបន់ឆ្នេរ និងការពារបរិស្ថាន។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077283/tourist-boats-add-tax-tickets/
គម្រោងសាកវប្បកម្ម ៥លានដុល្លារ
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Gerry Brownlee បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសនូវែលសេឡង់នឹងផ្តល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសាកវប្បកម្មប្រកបដោយចីរភាពក្នុងរយៈពេល ៥ឆ្នាំនៅក្នុងប្រទេស ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5077252/5-million-horticulture-project/