រដ្ឋាភិបាល
គជប រៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងរៀបចំកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ជាមួយនឹងក្រុមសមាជិកនៃបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលបាននិយាយកាលពីម្សិលមិញថា ពួកគេ ...
Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/nec-plans-meeting-review-elections
រដ្ឋាភិបាលប្រមូលពន្ធ ៩១៥លានដុល្លារ ក្នុង៦ខែដំបូងនៃឆ្នាំ២០១៧
យោងតាមតួលេខដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រដ្ឋាភិបាលបានប្រមូលចំណូលពន្ធចំនួន ៩១៥លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។ ...
Post Staff
http://www.phnompenhpost.com/business/government-collects-915m-taxes-first-semester
អាជ្ញាធរបង្កើតខ្សែទូរស័ព្ទ hotline សម្រាប់ករណីចាប់ជំរិត
បន្ទាប់ពីមានការលើកឡើងយ៉ាងច្រើននៅលើទំព័រហ្វេសប៊ុកពីករណីឪពុក-ម្តាយបានបាត់កូន នាយកដ្ឋានកណ្តាលសន្តិសុខរបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានប្រកាសពីបណ្តាញទំនាក់ទំនងបន្ទាន់ពីរ សម្រាប់ឲ្យសាធារណៈជនធ្វើការរាយការណ៍អំពីករណីចាប់ជំរិត។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/40318/authorities-create-kidnapping-hotlines/
ថវិកាចំនួន ២៣ លានដុល្លារសម្រាប់ជំរុញវិស័យអប់រំ
ក្រសួងហិរញ្ញវត្ថុ គ្រោងនឹងបង្កើនថវិកាអប់រំជាតិដល់ជាង ៧០០ លានដុល្លារនៅឆ្នាំក្រោយ ក្នុងគោលបំណងដើម្បីកែលម្អស្តង់ដារនៅក្នុងសាលារៀន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40325/-23-million-boost-in-education-budget/
ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក
ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...
ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា
យោងតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានឯកភាពជុំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈ ការលើកទឹកចិត្តការវិនិយោគសហគ្រាសធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/
ប្រទេសបារាំងគាំទ្រការបោះឆ្នោតឃុំសង្កាត់
រដ្ឋាភិបាលបារាំងបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះការបោះឆ្នោតឃុំសង្កាត់របស់ប្រទេសកម្ពុជាកាលពីថ្មីៗនេះ ដោយនិយាយថា ការបោះឆ្នោតបានដំណើរការរលូន និងមានសេរីភាព និងយុត្តិធម៌។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40322/france-backs-commune-polls/
សាលារាជធានីទទួលរថយន្តក្រុង ១០០គ្រឿងពីចិន
ប្រទេសចិនកាលពីម្សិលមិញ បានផ្តល់រថយន្តក្រុងចំនួន ១០០គ្រឿងទៀត ដល់សាលារាជធានីភ្នំពេញ ខណៈដែលជប៉ុន ក៏នឹងផ្តល់រថយន្តក្រុងចំនួន ១៨០គ្រឿងផងដែរ ដើម្បីលើកម្ពស់ដល់សេវាដឹកជញ្ជូនសាធារណៈ ក្នុងការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ...
ឃុត សុភចរិយា
http://bit.ly/2ufSOXL
រដ្ឋាភិបាលនឹងបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយគ្រោងចំណាយថវិកាជិត១លានដុល្លារ
មន្រ្តីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ ...
ផាន់ ស៊ូមី និង Matt Surrusco
https://www.cambodiadaily.com/news/govt-to-continue-drug-crackdown-with-nearly-1m-budget-132497/
អង្គភាពប្រឆាំងអំពើពុករលួយ: សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តម្រូវឱ្យមេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីទាំងអស់ដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ដាក់លិខិតប្រកាសទ្រព្យសម្បត្តិទៅអង្គភាព ហើយរំលឹកដល់អ្នកដែលត្រូវបានជ្រើសរើសឡើងវិញត្រូវធ្វើសេចក្តីប្រកាសរបស់ខ្លួន។ ...
នៀម ឆេង
http://www.phnompenhpost.com/national/newly-elected-must-declare-assets-acu
រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...
ហ៊ គីមសាយ
http://bit.ly/2tKUE1I
ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប
របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap
ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ
សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...
Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/
ការធ្វើពហិការទទួលបានផ្លែផ្កាតិចតួចសម្រាប់គណបក្សប្រឆាំង
ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38157
មន្រ្តីរដ្ឋាភិបាលទទួលបានមុខតំណែងខ្ពស់នៅក្នុងICAPP
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលជាញឹកញាប់ត្រូវបានរិះគន់ចំពោះការអនុម័តបញ្ហាដ៏ចម្រូងចម្រាសលើការបោះឆ្នោតដោយមិនមានការពិចារណាដិតដល់ ខណៈមានការជាបន្តពីសំណាក់រដ្ឋាភិបាលទៅលើអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក។ ...
Andrew Nachemson
http://www.phnompenhpost.com/national/cpp-ties-controversial-election-monitor-deepen
គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង
ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...
Kali Kotoski
http://bit.ly/2tOXLEc
អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល
ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/
ពលករចំណាកស្រុកយ៉ាងច្រើនសម្រុកទៅកន្លែងធ្វើលិខិតឆ្លងដែន
កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary