រដ្ឋាភិបាល

ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង

កាលពីម្សិលមិញ ឯកឧត្តម​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...

Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading

ការប្រើប្រាស់មូលដ្ឋានទិន្នន័យ ដើម្បីទប់ស្កាត់ការដំឡើង​ឋានន្តរស័ក្តិ​ដែល​ប្រកបដោយ​អំពើ​ពុក​រលួយ​​

លោក​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ កាលពី​ម្សិលមិញ​បាន​ចេញ​បញ្ជារ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ ចាប់ផ្តើម​បញ្ចូល​កាលបរិច្ឆេទ​ និង​ឋានន្តរស័ក្តិ​ ក្នុង​មូលដ្ឋាន​ទិន្នន័យ​កុំព្យូទ័រ ​ដើម្បី​ជៀសវាង​ការដំឡើងឋានន្តរស័ក្តិ​ដែល​ប្រកបដោយ​អំពើ​ពុក​រលួយ​។​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/40163/database-to-curb-corrupt-promotions/

តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...

មាស សុខជា
http://bit.ly/2tCu3UF

សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន

ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ​ ...

ហ៊ គីមសាយ
http://bit.ly/2tCpVEb

ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ

ឯកឧត្តម​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/

សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...

គង់ មេត្តា
http://bit.ly/2t3wHyX

ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត

ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា

ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/

ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួង​ការងារ ​ឯកឧត្តម ​អ៊ិ​ត ​សំ​ហេង ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​ព្រមព្រៀង​បង្កើត​ស្ថានីយ៍​នៅ​ទូ​ទាំង​ប្រទេស​​ ដែលអនុញ្ញាតឲ្យពលករ​ខ្មែរ​ខុសច្បាប់​​ចុះបញ្ជី​ឯកសារ ដើម្បី​ឲ្យ​ពួក​គេអាច​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ​។​​ ...

ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/

ឱសថខុសច្បាប់ចំនួន ៤តោន ត្រូវបានរឹបអូស

កាលពី​ថ្ងៃ​ម្សិលមិញ​ នគរបាលប្រឆាំង​ឧក្រិដ្ឋកម្ម​​សេដ្ឋកិច្ច​មក​ពី​ក្រសួងមហាផ្ទៃ​ បាន​រឹបអូស​ឱសថ​ខុសច្បាប់​ជាង​ ៤តោន ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​។​​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40077/four-tonnes-of-illegal-medicine-seized/

ខេត្តយូណានផ្តល់ជំនួយដល់វិស័យទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​ទេសចរណ៍ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅខេត្ត​យូ​ណា​ន​ ប្រទេសចិន ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​ទេសចរណ៍ និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/news/40085/yunnan-offers-to-help-tourism-sector/

កម្មករភ័យខ្លាចការចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី

កម្មករកម្ពុជាបន្តការភ័យខ្លាចពីការចាប់ខ្លួន និងការនិរទេស នៅពេលដែលមានការបង្ក្រាបជាបន្តបន្ទាប់ទៅលើពលករចំណាកស្រុកដែលគ្មានឯកសារ នៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាជនចំណាកស្រុក ២,០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែរហូតមកដល់ម្សិលមិញនេះ។ ...

យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/workers-fear-arrest-malaysia

អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...

ហ៊ គីមសាយ
http://bit.ly/2tT8gs3

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រិះគន់​អង្គការ​សង្គម​ស៊ី​វិល​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​ព្រមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ឱ្យ​គោរព​តាម​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​តាម​ផ្លូវច្បាប់​ នៅ​ពេល​តែ​មួយ​ដែល​ក្រសួង​នេះ​បាន​បញ្ជា ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085

ពលករចំណាកស្រុកកម្ពុជាត្រឡប់មកពីប្រទេសថៃ

ថ្វីបើរដ្ឋាភិបាលថៃបានពន្យាពេលជាបណ្តោះអាសន្នលើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើពលករអន្តោប្រវេសន៍ដែលគ្មានឯកសារក៏ដោយ ក៏ប្រជាជនកម្ពុជារាប់រយនាក់ដែលកំពុងធ្វើការនៅប្រទេសថៃ នៅតែបន្តត្រលប់ទៅស្រុកកំណើតវិញកាលពីម្សិលមិញ។ ...

Leonie Kijewski និង យុន ស៊ីនាថ
http://www.phnompenhpost.com/national/cambodian-migrant-workers-return-thailand

សម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាព

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៧​នេះ​ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់​មីន​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៧០០,០០០​ ដុល្លារ​ នៅ​ខេត្តសៀមរាប​ បន្ថែមពីនេះរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​បច្ចេកទេស​បោសសម្អាត​មីន​ ដែល​សរុប ...

ឃុត សុភចរិយា
http://www.phnompenhpost.com/national/peace-museum-opens

មន្ត្រី​កសិកម្ម​ខេត្ត​ព្រះវិហារ ​ចុះ​អន្ដរាគមន៍​ករណី​ខ្យង​បំផ្លាញ​សន្ទូង

មន្ត្រី​កសិកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បន្ទាប់ពី​ផ្ទុះ​ករណី​ខ្យង​មាស​បំផ្លាញ​សន្ទូង​កសិករ​នៅ​ស្រុក​ឆែប​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​លោក ពឹង ទ្រីដា បាន​ចាត់​ឲ្យ​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ឆែប​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាកសិករ​ដើម្បី​រក​ ...

ឃុត សុភចរិយា
http://bit.ly/2uMuw48

សភាពិភាក្សាសំណើច្បាប់ផាត់លោកសម រង្សុីចេញពីនយោបាយ

គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ស្នើឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នាពេល​ថ្មីៗ​នេះ​ដើម្បី​ហាមប្រាម​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ស្រុកទេស​។ ...

មាស សុខជា
http://bit.ly/2try8ch

CMA សម្រេចពន្យាការអនុវត្តអាករបន្ថែម VAT

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគ្នាកាលពីម្សិលម្សិញថានឹងពន្យាពេលអនុវត្តអាករលើតម្លៃបន្ថែម (VAT) ១០ ភាគរយ ទៅលើកម្រៃសេវាហិរញ្ញវត្ថុបន្ទាប់បន្សំ ដោយអះអាងថាវាជាសម្ពាធដ៏ធ្ងន់មួយសម្រាប់ពួកគេ ហើយថានឹងព្យាយាមតវ៉ាទៅអគ្គនាយកដ្ឋានពន្ធដារជាមុនសិនដើម្បីសុំការអនុគ្រោះបញ្ឈប់ការអនុវត្តអាករនេះ។ ...

ហ៊ គីមសាយ
http://bit.ly/2sIqxZX

ចៅសង្កាត់ធ្លាក់ឆ្នោតមកពី CPP មិនប្រគល់ការិយាល័យឲ្យ CNRP

អតីត​ចៅសង្កាត់​មួយ​ចំនួន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ការិយាល័យ​ធ្វើការ​ក្នុង​សាលា​សង្កាត់​ទៅ​ឲ្យ​ចៅសង្កាត់​ថ្មី​ដែល​ជា​អ្នក​បន្ត​វេន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឆ្នោត​កាលពី​ដើម​ខែ​មិថុនា​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​សុពលភាព​ចូល​កាន់ ...

ទូច សុខា
http://bit.ly/2tOoLWG

ប្រទេសជប៉ុនផ្តល់ជំនួយ ៥,៧ លានដុល្លារដើម្បីបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់

ជប៉ុនបានសន្យាផ្តល់ជំនួយ ៥,៧ លានដុល្លារដើម្បីបណ្តុះបណ្តាលមន្រ្តីកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីម្សិលមិញដោយ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ។ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39996/japan-donates--5-7m-to-train-senior-officials/

ផែនការដាំដើមឈើដើម្បីស្តារព្រៃឈើឡើងវិញ

ក្រសួងបរិស្ថានគ្រោងនឹងដាំដើមឈើចំនួន ៥០០.០០០ ដើមនៅក្នុងតំបន់ការពារនៅទូទាំងប្រទេសក្នុងឆ្នាំនេះដើម្បីបង្កើនគម្របព្រៃឈើនិងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/39992/tree-planting-plan-to-revive-national-forests/

AMRO បានប្រមើលទុកជាមុនពីកំណើនស្ថេរភាពនៅពេលខាងមុខ

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូកបី (AMRO) បានបូកសរុបបន្ទាប់ពីការធ្វើទស្សនកិច្ចប្រចាំឆ្នាំរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងនៅតែមានស្ថេរភាពនៅឆ្នាំនេះជាមួយនឹងអតិផរណាបានកើនឡើងតិចតួចដោយសារតម្លៃប្រេងឥន្ធនៈពិភពលោកនិងម្ហូបអាហារកើនឡើង។  ...

Kali Kotoski
http://www.phnompenhpost.com/business/amro-forsees-stable-growth-ahead

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

An4HV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!