រដ្ឋាភិបាល
ក្រសួងពិនិត្យក្រុមហ៊ុន ១ ជីករ៉ែខុសច្បាប់
ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...
Yesenia Amaro
http://bit.ly/1qIwWhF
ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក
រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/
នាយកដ្ឋាននៃក្រសួងសុខាភិបាលនឹងធ្វើការស៊ើបអង្កេតក្នុងករណីការស្លាប់របស់ទារក
នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death
រុស្ស៊ីចាប់អារម្មណ៍បើកការហោះហើរត្រង់មកតំបន់ឆ្នេរ
រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1XPTgTR
រុស្ស៊ី ពិចារណានាំចូលប្រេងឆៅមកចម្រាញ់នៅប្រទេសក្នុងតំបន់អាស៊ាន
ប្រទេសរុស្ស៊ីកំពុងស្វែងរកការពង្រីកការនាំចេញប្រេងឆៅរបស់ខ្លួនទៅប្រទេសអាស៊ានដែលរួមទាំងកម្ពុជាផងដែរទោះបីកម្ពុជាស្ថិតនៅឆ្ងាយក្នុងការមានសមត្ថភាពចម្រាញ់ប្រេងក៏ដោយ។ ...
Kali Kotoski
http://bit.ly/22n5io1
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
រដ្ឋាភិបាលត្រៀមខ្លួនទៅជួបជនភៀសខ្លួននៅកោះណូរុ
ក្រសួងមហាផ្ទៃបានរៀបចំគម្រោងបណ្តោះអាសន្នមួយដើម្បីបញ្ជូនគណៈប្រតិភូខ្មែរចំនួនបីរូបទៅកាន់កោះណូរុដែឡស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិចនៅខែក្រោយក្នុងជំនួបជាមួយជនភៀសខ្លួនចំនួនពីររូបទៀតដែលបានស្មគ្រ័ចិត្តធ្វើការផ្លាស់ទីមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter និងអូនភាព
https://www.cambodiadaily.com/news/government-readies-new-nauru-visit-to-meet-refugees-112947/
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំនៅខែតុលា
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៧នៅប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី២នៃខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសនៅទីក្រុងហូជីមិញរបស់នាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារជាតិវៀតណាមកាលពីសប្តាហ៍មុន។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/vietnam-host-annual-trade-fair-october
ប្រធានមូលនិធិកូហ្វីអាណាន់ចូលរួមពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត
កាលពីថ្ងៃចន្ទ លោក Alan Doss នាយកប្រតិបត្តិមូលនិធិកូហ្វីអាណាន់បានជួបជាមួយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិព្រមទាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដែលជាកិច្ចចាប់ផ្តើមដំបូងក្នុងជំនួយរបសស្ថាប័ននេះទៅកាន់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ...
ឃី សុវឌ្ឍី និងគុច ណារិន
https://www.cambodiadaily.com/news/kofi-annan-foundation-head-visits-to-talk-election-reform-112949/
ក្រសួងយុត្តិធម៌នឹងចូលរួមជាគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម
មន្ត្រីនៃក្រសួងយុតិ្តធម៌នឹងចូលរួមជាសមាជិកគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម ជាមួយក្រសួងការងារ អាជ្ញាធរមូលដ្ឋាន ប៉ូលីស និងអភិបាលខេត្ត បន្ទាប់ពីមេដឹកនាំសហជីពម្នាក់បានស្នើរសុំឱ្យដាក់បញ្ចូលខ្លួនជាសមាជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25283/justice-ministry-to-join-committee-to-settle-strikes/
បងប្អូនខ្មែរអិុស្លាមនាំគ្នាតវ៉ាប្រឆាំងគម្រោងធ្វើផ្លូវកាត់ព្រះវិហារ
បងប្អូនខ្មែរអិុស្លាមប្រហែល២០០នាក់នាំគ្នាចេញមកប្រមូលផ្តុំនៅព្រះវិហារ អាល់ សាកាល់ ក្បែរតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងផ្លូវដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលមានគម្រោងធ្វើកាត់ដីរបស់ព្រះវិហារនេះ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/31658
គជប ស្នើឲ្យមានកិច្ចប្រជុំនឹង NGO ដើម្បីបំបាត់មន្ទិល
ស្ថាប័នរៀបចំការបោះឆ្នោតដែលកំពុងជួបបញ្ហាបានស្នើឲ្យមានកិច្ចប្រជុំជាប្រចាំជាមួយនឹងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងគោលបំណងលុបបំបាត់ការសង្ស័យពីភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ...
ប៊ុន សេងគង់
http://bit.ly/1OI80wJ
ក្រសួងមិនទាន់ឆ្លើយនឹងសំណើសុំបន្តសាងសង់របស់អគារ Gold Tower 42
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពុំទាន់បានឆ្លើយតបទៅនឹងការស្នើសុំបន្តការសាងសង់របស់ក្រុមហ៊ុនអគារGoldTower42នោះទេបើទោះជាក្រុមហ៊ុននេះបានស្នើសុំបន្តការសាងសង់ជាច្រើនដងក៏ដោយ ដោយសារក្រុមហ៊ុននេះមិនបានឆ្លើយតបតាមការទាមទាររបស់ក្រសួង។ នេះបើយោងតាមលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://goo.gl/yuuh0z
ជម្លោះទាក់ទងនឹងការចម្លងប្រាសាទព្រះវិហារនៅតែបន្ត ប៉ុន្តែក្រុមទាហានមិនមានការព្រួយបារម្ភ
ទាហានកម្ពុជាដែលឈរជើងនៅប្រាសាទព្រះវិហារបាននិយាយថា ទំនាក់ទំនងរបស់ពួកគេជាមួយក្រុមភាគីថៃនៅតែល្អ បើទោះបីជាមានសេចក្តីរាយការណ៍ថាមានការចម្រូងចម្រាសទាក់ទងនឹងការសាងសង់ចម្លងប្រាសាទដោយយោធាថៃអាចនឹងត្រូវបានបើកឡើងវិញ។ ...
Jonathan Cox
http://www.khmertimeskh.com/news/25238/replica-temple-dispute-drags--on--but-soldiers-unfazed/
ក្រសួងធ្វើស្លាកហាមជក់បារីថ្មីភ្ជាប់នឹងការពិន័យ
ក្រសួងសុខាភិបាលបានរៀបចំស្លាកបម្រាមនៃការហាមជក់បារីដោយមានភ្ជាប់នូវការផាកពិន័យជាទឹកប្រាក់ ២ ម៉ឺនរៀលទៅលើអ្នកជក់បារីនៅកន្លែងហាមឃាត់ និងតម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ ឬដាក់ស្លាកបម្រាមថ្មីនេះនៅទីតាំងរបស់ខ្លួនដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/1YQgpE6
មន្ត្រីយោធាជាន់ខ្ពស់កំពុងនៅ ឡាវ ដើម្បីប្រជុំពីបញ្ហាសន្ដិសុខបច្ចេកវិទ្យា
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដទៃៗប្រមាណ ១០ នាក់កំពុងស្ថិតនៅក្នុងប្រទេសឡាវនាសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលនឹងផ្តោតជាសំខាន់ទៅលើការពិភាក្សាអំពីសន្តិសុខបច្ចេកវិទ្យាការពារជាតិ និងមធ្យោបាយដោះស្រាយបញ្ហាដែលកើតឡើងពីគ្រោះធម្មជាតិ។ ...
វង្ស សុខេង
http://bit.ly/1XqTXlX
កម្ពុជាបញ្ជូនកងទ័ព៤៥នាក់ដើម្បីចូលរួមការហ្វឹកហាត់រក្សាសន្តិភាពពហុជាតិឆ្នាំ ២០១៦នៅម៉ុងហ្គោលី
កម្ពុជាបានបញ្ជូនក្រុមកងទ័ពចំនួន ៤៥នាក់ទៅចូលរួមការហ្វឹកហាត់រក្សាសន្តិភាពពហុជាតិឆ្នាំ ២០១៦ នៅប្រទេសម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍។ ...
ច្បាប់រវាយតម្លៃផលប៉ះពាល់បរិស្ថានថ្មីនឹងកើតមានសម្រាប់វិស័យរុករក
ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...
Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining
មន្ត្រីរាជការដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំនៅតែជាបុគ្គលិកនៅសាកលវិទ្យាល័យការពារជាតិ
មន្ត្រីនគរបាលដែលត្រូវបានជាប់ចោទពីបទក្លែងបន្លំនិងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅតែជាបុគ្គលិកនៃសាកលវិទ្យាល័យការពារជាតិ(NDU)ដដែល បើទោះបីជាជនឃុបឃិតជាមួយមន្ត្រីរូបនេះត្រូវបានជាប់ពន្ធនាគារក៏ដោយ។ ...
Buth kimsay and Taylor O'connell
https://www.cambodiadaily.com/news/officer-convicted-of-fraud-still-employed-at-defense-university-112874/
បើលោក រ៉ុង ឈុន ចាកចេញ បក្សប្រជាជនអាចវេតូសមាជិកគ.ជ.ប.ថ្មី
តំណាងរាស្ត្រម្នាក់បានលើកឡើងកាលពីម្សិលមិញថា រាល់ការតែងតាំងណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតែងតាំងដោយគណបក្សសង្គ្រោះជាតិ ដែលឥឡូវនេះប្រឈមសវនាការជំនុំជម្រះពីបទព្រហ្មទណ្ឌចំពោះ “ការប្រើអំពើហិង្សាដោយចេតនា” នឹងត្រូវអនុម័តយល់ព្រមដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាចក្រោមច្បាប់បច្ចុប្បន្ន។ ...
គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/31613
ចំនួនទេសចរណ៍នៅកម្ពុជាកើនបាន ២.៦%
ការមកដល់នៃទេសចរណ៍នៅកម្ពុជាត្រូវបានកើនឡើង ២.៦% ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ នេះបើយោងតាមនាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/05/cambodia-tourism-grows-2-6/
ធនាគារឯកទេសខ្មែរ សម្ពោធផ្លូវការ ជាមួយទុនវិនិយោគជាង$២០លាន
ធនាគារឯកទេសខ្មែរដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ ហូលឌីង គ្រុប Khmer Holding Group Co., Ltd កាលពីថ្ងៃពុធបានបើកសម្ពោធជាផ្លូវការនូវការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងទុនវិនិយោគជាង២០ លានដុល្លារសហរដ្ឋអាមេរិក ហើយវានឹងក្លាយទៅជាធនាគារឯកទេសទី១៣ នៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://goo.gl/4gOimY
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃធ្លាក់ចុះ ១៣%
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1U6TakT
ក្រុមការងារអង្គការសហប្រជាជាតិជួួយក្រសួងក្នុងការរៀបចំកញ្ចប់់ថវិការសម្រាប់បញ្ហាបំលាស់ប្តូរអាកាសធាតុ
ខណៈពេលដែលកម្ពុជាកំពុងបន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នៃរន្ទះនិងគ្រោះរាំងស្ងួត មន្ត្រីមកពីបណ្តាក្រសួងជាច្រើនបានចូលរួមក្នុងសិក្ខាសាលារយៈពេលបីថ្ងៃកាលពីសប្តាហ៍មុន ស្តីអំពីការរួមបញ្ជូលនូវផលប៉ះពាល់ជាច្រើនប្រភេទនៃបំលាស់ប្តូរអាកាសធាតុចូលទៅក្នុងការធ្វើកញ្ចប់ថវិការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ...
Jonathan Greig
http://www.khmertimeskh.com/news/25133/un-helps-ministries-budget-for-climate-change/