រដ្ឋាភិបាល
ក្រសួងជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើពាក្យ «សម្តេច»
ក្រសួងព័ត៌មានកាលពីម្សិលមិញបានជំរុញឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវប្រើពាក្យ«សម្តេច» ដែលជាគោរមងាររបស់ឥស្សរជនជាន់ខ្ពស់ចំពោះអ្វីដែលត្រូវបានក្រសួងនេះពន្យល់ថាដើម្បីជាការគោរពដល់ព្រះមហាក្សត្រ។ ...
សែន ដាវីត
http://bit.ly/1mp5CmV
សន្ដិសុខត្រូវបានបង្កើនបន្ទាប់ពីមានសកម្មភាពចោរប្លន់
កាលពីថ្ងៃពុធ ប៉ូលីសនិងមន្ត្រីកងរាជអាវុធហត្ថនៅទូទាំងប្រទេសបានឱ្យដឹងថា ពួកគេបានពង្រឹងសន្ដិសុខ នៅតាមហាង លក់ទំនិញនិងទីផ្សារដែល ជាសកម្មភាពដែលកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេង បានគម្រាម ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/security-upped-following-robberies-103252/
ច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វដោយមានការគាំទ្រ ពីគណបក្សទាំងពីរ
ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សទាំងពីរ កាលពីម្សិលមិញរដ្ឋាសភាបានអនុម័តច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វជាលើកដំបូងនៅក្នុងប្រទេស ដែលកំណត់នូវវិធានសម្រាប់ការ ...
ការប្រឆាំងអំពើពុករលួយត្រូវដាក់ចូលក្នុងកម្មវិធីសិក្សា
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចាប់ពីថ្នាក់ក្រោមទៅលើក្រសួងអប់រំបានប្រកាសកាលពីម្សិលមិញអំពីការបន្ថែមកម្មវិធីសិក្សាស្តីពីការប្រឆាំងអំពើពុករលួយដល់សិស្សអនុវិទ្យាល័យ។ ...
Charles Rollet
http://bit.ly/1MiadfB
បក្សជាប់ឆ្នោតស្រុះស្រួលគ្នាអនុម័តច្បាប់ចំនួន ៣ ខណៈមេបក្សឆ្លៀតជួបគ្នា
តំណាងរាស្រ្តគណបក្សប្រឆាំងចំនួន ៣៤ រូបបានចូលរួមប្រជុំរដ្ឋសភាជាមួយនឹងសមាជិករដ្ឋសភា ៦៨ រូបរបស់គណបក្សកាន់អំណាចដោយបានអនុម័តច្បាប់ចំនួនបីជាឯកច្ឆន្ទក្នុងរយៈពេលប្រហែលតែ ៤ ម៉ោងប៉ុណ្ណោះកាលពីម្សិលមិញដោយសំឡេង ១០១ លើ ១០១ សំឡេងខណៈដែលមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបាន ...
មាស សុខជា
http://bit.ly/2290vI5
នីតិវិធីដោះស្រាយជម្លោះពន្ធ ត្រូវបានរឹតបន្តឹង
បន្ទាប់ពីការលុបចោលរបបពន្ធម៉ៅការនាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានចេញប្រកាសថ្មីមួយសំដៅពន្លឿនសវនកម្មពន្ធ និងដំណើរការបណ្ដឹងឧទ្ធរណ៍ ប៉ុន្តែក៏នឹងបង្កើនបន្ទុកលើអ្នកជាប់ពន្ធក្នុង ...
Ananth Baliga
http://bit.ly/1IazsFF
គណបក្សអំណាចខ្មែរនឹងប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរនឹងដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសទៅសាលាដំបូងរាជធានីនៅថ្ងៃចន្ទសប្តាហ៍ក្រោយពីបទបរិហារកេរ្តិ៍បើទោះបីជាដឹងថាតុលាការកម្ពុជាមិនឯករាជ្យយ៉ាងណាក៏ដោយ។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1P9vpLg
ប្រធានសភាជួបប្រជំុពិភាក្សាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា
កាលពីថ្ងៃទី ១៦ ខែធ្នូ ប្រធានរដ្ឋសភាជាតិ (នៃប្រទេសវៀតណាម) ង្វៀង សិញហុង ជួបប្រជំុពិភាក្សាជាមួយនឹងប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ...
បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/148864/national-assembly-chairman-holds-talks-with-cambodian-senate-president.html
ហ៊ុន សែន ត្រូវការសហប្រតិបត្តិការអាស៊ាន ក្នុងពេលមានគ្រោះមហន្តរាយ
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមគ្នាធ្វើកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជិតខាង ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ ឬដោយសារមនុស្ស។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-calls-for-asean-cooperation-in-times-of-disaster/3105429.html
ប្រធានាធិបតី ជឿជាក់លើចំណងទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាមនិងកម្ពុជា
ប្រធានាធិបតី (នៃប្រទេសវៀតណាម) ត្រឿង តានសាង បានសម្តែងជំនឿទុកចិត្តរបស់លោកថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសវៀតណាម និងព្រឹទ្ធសភានៃប្រទេសកម្ពុជា នឹងរីកធំធាត់ជាបន្តបន្ទាប់។ ...
បុគ្គលិកសារព័ត៌មាន Vietnam+
http://en.vietnamplus.vn/president-confident-in-ties-between-vietnamese-cambodian-legislatures/86328.vnp
កម្ពុជាប្តេជ្ញាប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍមិត្តភាពជាមួយវៀតណាម
កាលពីថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងអំឡុងកិច្ចប្រជំុពិភាក្សា ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សាយ ឈុំ បានធានាអះអាងចំពោះអគ្គលេខាធិការបក្ស ង្វៀង ភូទ្រុង ថា ប្រទេសកម្ពុជា ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការយោគយល់ ...
បុគ្គលិកសារព័ត៌មាន Vietnam+
http://en.vietnamplus.vn/cambodia-to-do-best-to-develop-friendship-with-vietnam/86334.vnp
បញ្ហាព្រំដែន មិនស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សា
នាយករដ្ឋមន្ត្រី ប្រាយុត ចាន់អ៊ូចា បានប្រាប់ឱ្យដឹងថា ជម្លោះដែនដីរវាងប្រទេសថៃ និងប្រទេសកម្ពុជា នឹងមិនត្រូវបានលើកមកពិភាក្សា នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅប្រទេសថៃ នៅស ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/general/796340/border-scrap-off-talks-agenda
គណបក្សប្រឆាំងនៃប្រទេសកម្ពុជា បញ្ចប់ការធ្វើពហិការមិនចូលសភា
កាលពីថ្ងៃពុធនេះ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានចូលរួមកិច្ចប្រជុំពេញអង្គ នៅរដ្ឋសភា ដោយបញ្ចប់ការធ្វើពហិការមិនចូលសភា ដែលមានរយៈពេល ២សប្តាហ៍។ ...
នៅ វណ្ណារិន
http://www.voanews.com/content/cambodian-opposition-ends-assembly-boycott/3105729.html
ក្រសួងគម្រាមពីសកម្មភាពប្រឆាំងនឹងការសាងសង់ខុសច្បាប់
កាលពីថ្ងៃម្សិលមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានការធ្លាក់ចុះនៃសំណង់ខុសច្បាប់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានគម្រាមថានឹងចាត់វិធានការផ្លូវច្បាប់តឹងរឹងប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនសាងសង់ណាមួយដែលធ្វើប្រតិបត្តិការ ដោយពុំមានការអនុញ្ញាត្តិនៅក្នុងទីក្រុង ...
Pav Suy
http://www.khmertimeskh.com/news/18711/ministry-threatens-action-against-illegal-construction/
លោក សម រង្ស៊ី ចង់ដោះស្រាយបញ្ហានយោបាយដោយខ្មែរ និង ខ្មែរ
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសបានបង្ហាញនូវភាពទន់ភ្លន់ជាមួយនឹងគណបក្សកាន់អំណាចដោយចង់ដោះស្រាយបញ្ហានយោបាយដែលកំពុងឡើងកម្តៅដោយខ្មែរ និងខ្មែរដោយមិនចាំបាច់ពឹងផ្អែកលើបរទេសដូចនៅក្នុងប្រវត្តិសាស្ត្រដែល ...
មាស សុខជា
http://bit.ly/1I7ToJi
មេប៉ូលីសបានប្រាប់ឱ្យមានការរឹតបណ្តឹងខ្លាំងជាងមុន
ប្រធានប៉ូលីសក្នុងខេត្តទាំងបីត្រូវបានផ្តល់ឱសានវាទពីឧបនាយករដ្ឋមន្ត្រីសខេងដោយបញ្ជាឱ្យមានការបញ្ឈប់អំពើប្លន់ប្រដាប់អាវុធឬចុះចេញពីតំណែង។ ...
May Titthara
http://www.khmertimeskh.com/news/18718/police-chiefs-told-to-shape-up/
រដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការផ្សព្វផ្សាយម៉ាកល្អប្រសើរជាងមុននៅឯពិព័រណ៍ពាណិជ្ជកម្ម
រោងចក្រនៅប្រទេសកម្ពុជាត្រូវតែកែលម្អគុណភាពនៃការវេចខ្ចប់ទំនិញរបស់ពួកគេ ឱ្យបានល្អប្រសើរ ជាងមុនដើម្បីទាក់ទាញការវិនិយោគនិងការប្រកួតប្រជែងជាអន្តរជាតិ នេះបើយោងតាមលោកស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ...
Sok Chan
http://www.khmertimeskh.com/news/18700/minister-calls-for-better-branding-at-trade-show/
ស្ត្រីចំនួន១១៨នាក់ត្រូវបានជួយសង្គ្រោះនៅបរទេស ក្នុងឆ្នាំ ២០១៥
ក្នុងឆ្នាំ២០១៥ ក្រសួងការបរទេសបានជួយសង្គ្រោះស្ត្រីកម្ពុជាចំនួន ១១៨នាក់ដែលបានជាប់ខ្លួននៅក្នុងប្រទេសចិននិងប្រទេសម៉ាឡេស៊ី នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ ស៊ុនរី បានឱ្យដឹងកាលពីម្សិលមិញ។ កូនក្រមុំចំនួន៨០នាក់ដែល ...
Srey Kumneth
http://www.khmertimeskh.com/news/18715/118-women-rescued-abroad-in-2015/
រដ្ឋប្រហារមិនមានឧបសគ្គដល់ទស្សនកិច្ចពាណិជកម្មរបស់ ហ៊ុន សែន ទេ
នៅសប្តាហ៍នេះ ទស្សនកិច្ចរបស់ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មកប្រទេសថៃ បញ្ជាក់កាន់តែច្បាស់ពីទំនាក់ទំនងភ្លឺចិញ្ចាចរវាងប្រទេសទាំងពីរ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានបញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីសម្តែងចេតនាល្អជាមួយនឹង ...
Chananthorn Kamjan and Achara Ashayagachat
http://www.bangkokpost.com/news/asean/794780/coup-no-obstacle-to-hun-sen-trade-visit
តន្ត្រីប្រពៃណីចិនសម្តែងនៅកម្ពុជា
កាលពីថ្ងៃអង្គារ គ្រូបង្វឹកដូរតន្ត្រីប្រពៃណីចិនពីររូប មកពីសាលាអភិរក្សដូរតន្ត្រីធៀនជីន បានមកសម្តែងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនទំនាក់ទំនងខាងវប្បធម៌ រវាងប្រទេសទាំងពីរ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6705456/2015/12/15/chinese-classical-music-performed-cambodia
ប្រាក់ចំណូលពីការចុះបញ្ជីពាណិជ្ជកម្មមានការកើនឡើង
ប្រាក់ចំណូលបានពីចុះបញ្ជីអាជីវកម្មបានកើនឡើង ១៣ ភាគរយរហូតដល់ប្រហែល ២.៤ លានដុល្លារនៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនជាមួយនឹងអាជីវកម្មចំនួន៤០៧៦ ចុះឈ្មោះនៅក្រសួង ពាណិជ្ជកម្មបើធៀបទៅនឹងតួរលេខ ៣៦១៨អាជីវកម្មនៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបើយោងតាមក្រសួង បានឱ្យដឹងកាលពីម្សិលមិញ។ ...
Sok Chan
http://www.khmertimeskh.com/news/18655/revenue-from-business-registration-fees-rises/
នាយករដ្ឋមន្ដ្រីផ្ញើចេញការព្រមានស្រាអង្ករ
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យប្រជាជនបន្ថែមការប្រុងប្រយ័ត្នជាមួយនឹងអ្វីដែលពួកគេពិសារ ដោយសារមនុស្សស្លាប់ពីការពុលស្រាអង្ករក្នុងសប្តាហ៍កន្លងទៅនេះបានកើនឡើងដល់ទៅ២០នាក់ ជាមួយនឹងការស្លាប់ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/prime-minister-sends-out-rice-wine-warning-103025/
រដ្ឋាភិបាល៖រ៉ែមាសរបស់ចិនក្នុងខេត្តមណ្ឌលគិរីត្រូវមានការយល់ព្រមពីមូលដ្ឋាន
មន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលបានបញ្ជាក់ថាមានក្រុមហ៊ុនចិនមួយកំពុងដាក់ពាក្យស្នើរសុំអាជ្ញាប័ណ្ណដើម្បីទាញយករ៉ែមាសពីដីចំនួន ១០០ ហិកតានៅក្នុងខេត្តមណ្ឌលគិរីប៉ុន្តែបានទទូចថាគម្រោងនេះនឹងអាចដំណើរការទៅមុខដោយ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/govt-says-chinese-gold-mine-in-mondolkiri-needs-local-consent-103029/
មន្ត្រី៖ទិន្នផលត្រីនឹងមានការកើនឡើង
បរិមាណទិន្នផលត្រីពីបឹងទន្លេសាបទំនងជានឹងកើនឡើងនៅក្នុងរដូវនេសាទដែលចាប់ផ្តើមនៅថ្ងៃនេះដោយសារតែលក្ខខណ្ឌអាកាសធាតុល្អប្រសើរជាងមុននេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់កាសែតខ្មែរថែមស៍កាលពីម្សិលមិញ។ ...
May Kunmakara
http://www.khmertimeskh.com/news/18653/fish-harvest-likely-to-rise--official/