ពាណិជ្ជកម្ម

ការនាំចូល/អាហរណ

ក្រសួង​ ឱ្យ​ផ្អាក​នាំ​ចូល​ថ្នាំ​កម្ចាត់​ស្មៅ ​ក្រោយ​មាន​ការ​ពុល

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​សម្រេច​​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការនាំចូល​ការផ្គត់ផ្គង់ និង​ការចែកចាយ​បន្ត​នូវ​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ បន្ទាប់ពី​មាន​ករណី​ពុល​ពលរដ្ឋ​នៅ​ភូមិ​ស្រែន និង ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​ដែល​គេ​សង្ស័យ​​លើ​ករណី​ប្រើប្រាស់​ថ្នាំ​កសិកម្ម​​ខុស​ច្បាប់ ...

ឃុត សុភចរិយា
https://bit.ly/2sbUGP0

កម្ពុជា​​ គ្រោង​នាំ​ចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ

ប្រទេស​កម្ពុជា​ទំនង​ជា​នឹង​ត្រូវ​នាំចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ខណៈ​ការផលិត​ក្នុង​ស្រុក​ប្រឈម​នឹង​កង្វះខាត ដោយសារ​តែ​អាកាសធាតុ​​ប្រែប្រួល​។ នេះ​បើ​យោង​តាម​សហគមន៍​ផលិត​អំបិល​។ លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/low-salt-yields-leave-industry-scrambling-keep-reserves

ក្រុមហ៊ុន​​អាមេរិក​មួយ​នាំចូល​សណ្តែកសៀង​ ខណៈ​​កសិករ​កម្ពុជា​​បោះបង់​ការដាំដុះ

កាលពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន​អាមេរិក​បាន​នាំ​ចេញ​សណ្ដែកសៀង​ស្ដង់ដារ​អាហារ​លើក​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​អាហារ​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា​សរុប​ ១៤ ​តោន​ជា​វិធានការ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិត​ធ្លាក់​ចុះ​សម្រាប់​ក្រុមហ៊ុន​អាហារ​ក្នុង​ស្រុក ប៉ុន្តែ​អាច​កាត់បន្ថយ​តម្លៃ ...

Robin Spiess and ចេង សុខហ័ង
http://bit.ly/2FilK3M

ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកើនឡើង៣០ភាគរយនៅឆ្នាំ២០១៧

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​វៀតណាម​កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​កើនឡើង​ជិត​ ៣០​ ភាគរយ​រហូត​ដល់​ ៣.៨​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​កម្ពុជា​នៅ​មិន​ទាន់​បាន​រាយការណ៍​អំពី​ស្ថិតិ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​ ២០១៧​ ។​ ...

ហ៊ គឹមសាយ
http://www.phnompenhpost.com/business/cambodia-vietnam-trade-30-percent-2017

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​ និង​កម្ពុជា​បាន​កើនឡើង​ ៣០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧

​អគ្គនាយកដ្ឋាន​គយ​បាន​រាយការណ៍​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​ និង​កម្ពុជា​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ ២៩,៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​រហូត​ដល់​ជិត​ ៣,៨​ ពាន់​លាន​ដុល្លារ​។​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/422484/viet-nam-cambodias-bilateral-trade-surged-30-in-2017.html#q1s8ssWTMd4ceTep.97

​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ ផលិត​ម៉ូតូ​ ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​ DNC​ Asiatic​ Holdings​ Sdn​ Bhd​ ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​នាំ​ចូល​ម៉ូតូ​ម៉ូ​ដែល​ Demak​ ចំនួន​ ២៥.០០០​ គ្រឿង​ មក​ក្នុង​ទីផ្សារ​កម្ពុជា​ ស្មើរ​នឹង​ចំនួន​ទឹកប្រាក់​សរុប​ ៥៦​ លាន​ដុល្លារ​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រីក​ទីផ្សារ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50101598/malaysian-motorcycle-maker-breaks-cambodian-market/

ការ​នាំ​ចូល​ សារធាតុ​ត្រួតពិនិត្យ​ជីវសាស្ត្រ​ ត្រូវ​បាន​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​

​ប្រទេស​កម្ពុជា​ទើបតែ​បាន​បើក​អោយ​មានការ​ចុះបញ្ជី​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បំណង​នាំ​ចូល​សារធាតុ​ត្រួតពិនិត្យ​ជីវសាស្ត្រ​ (BCA)​ ជា​ការ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​អតិសុខុមប្រាណ​ទាំងនេះ​ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ដទៃ​ទៀត​ដើម្បី​គ្រប់គ្រង​សត្វល្អិត ...

សុខ ចាន់
http://www.khmertimeskh.com/5097360/biological-pest-control-agents-given-green-light-government/

អ៊ីតាលី​ជំរុញ​ឲ្យ ​EU ​កំហិត​ការ​នាំ​ចូល​អង្ករ​កម្ពុជា

ប្រទេស​អ៊ីតាលី​ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប​ (EU)​ កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​ដើម្បី​ការពារ​ឧស្សាហកម្ម​អង្ករ​របស់​ខ្លួន និង​សហភាព​អឺរ៉ុប​ទាំង​មូល​។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា ប៉ុន្តែ​ពេល​នេះ​អ៊ីតាលី ...

ចេង សុខហ័ង
http://bit.ly/2j7Fpxu

អ្នក​ផលិត​សាច់​ត្រូវ​បាន​ប្រាប់​ឱ្យ​ពង្រឹង​សមត្ថ​ភាព​

​ថ្មីៗ​នេះ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​មិន​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​កូតា​នាំ​ចូល​សម្រាប់​សត្វ​ជ្រូក​រស់​ ហើយ​ក៏​មិន​ហាមឃាត់​ការ​នាំ​ចូល​សត្វ​ចិញ្ចឹម​ដែរ​។​ លើស​ពី​នេះ ...

សុខ ចាន់
http://www.khmertimeskh.com/5094594/meat-producers-told-shape/

ការនាំ​ចូល​​ជ្រូក​​​ពី​វៀតណាម កំពុង​បំផ្លាញ​កសិករ​ក្នុង​ស្រុក​

សមា​គម​អ្នក​ចិញ្ចឹម​​ជ្រូក​​កម្ពុជា​​បាន​បញ្ជាក់​ថា ​វិ​ស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នៅ​តែ​​​ប្រឈម​នឹង​​ភាព​រ៉ាំរ៉ៃ​ដោយ​គ្មាន​អន្ត​រាគ​មន៍​ពី​ស្ថា​ប័ន​ណា​មួយ​ពី​រដ្ឋាភិ​បាល​នោះ​ទេ ​ខណៈ​កា​រ ...

ហ៊ គីមសាយ
http://bit.ly/2AVab41

SME ត្អូញត្អែរពីបញ្ហាប្រឈមរដ្ឋាភិបាលឱ្យពង្រឹងខ្លួនឯង

សហគ្រាសធូនតូច និងមធ្យម (SME) នៅកម្ពុជាបានលើកឡើងជាថ្មីអំពីបញ្ហាប្រឈមរបស់ខ្លួន និងបានស្នើឱ្យរដ្ឋាភិបាលជួយ ខណៈមន្ត្រីរដ្ឋាភិបាលជំរុញវិស័យឯកជនឱ្យបង្កើនសមត្ថភាពខ្លួនឯង។ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/smes-look-help-against-imports

សាច់មាន់ខូចគុណភាពត្រូវបានរឹបអូសនៅព្រំដែន

ឆ្អឹងមាន់ដែលមានគុណភាពទាបជាង ១.៥០០ គីឡូក្រាម និងទំនិញខូចគុណភាពផ្សេងទៀតៗដែលនាំចូលពីប្រទេសថៃត្រូវបានរឹបអូស និងបំផ្លាញដោយក្រុមមន្ត្រីកាំកុងត្រូល នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៅសប្តាហ៍នេះ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5077495/tainted-chicken-seized-border/

អង់គ្លេសនៅតែបន្តអនុគ្រោះពន្ធដល់ការនាំចូលពីកម្ពុជា

អង់គ្លេសអះអាងថាខ្លួននៅតែបន្តការអនុគ្រោះដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)ដូចជាកម្ពុជាក្នុងការនាំចូលមកអង់គ្លេសដោយមិនគិតពន្ធទោះបីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្តី។ ...

Kali Kotoski
http://bit.ly/2s3Q8rZ

ពាណិជ្ជកម្ម​សត្វ​ខុសច្បាប់​លើសលុប​

​ក្រសួងកសិកម្ម​បាន​និយាយ​ថា​ ខ្លួន​មិន​អាច​គ្រប់គ្រង​លើ​ការ​នាំ​ចូល​សត្វ​ខុសច្បាប់​ពី​បណ្តា​ប្រទេស​ជិតខាង​បាន​នោះ​ទេ​  ​ដោយ​ប្រកែក​ថា​ មន្ត្រី​គយ​ ត្រូវ​តែ​ទទួលខុសត្រូវ​សម្រាប់​បញ្ហា​នេះ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39216/row-over-illegal-livestock-trade/

អ្នករត់ពន្ធភ្លុកដំរីទទូចសុំការលើកលែងទោស

អ្នកជំនួញម្នាក់ត្រូវបានផ្តន្ទាទោសពីបទនាំចូលទំនិញខុសច្បាប់ ដែលបានរត់ពន្ធភ្លុកដំរីច្រើនជាងបីតោនចូលក្នុងប្រទេសកម្ពុជា។ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/38078/ivory-smuggler--insists-on-innocence/

ក្រសួងធ្វើអន្ដរាគមន៍ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​​ជ្រូកក្នុងស្រុក

ក្រសួងកសិកម្ម​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ទប់ស្កាត់​ កុំអោយ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សាច់​ជ្រូក​ដូច​ឆ្នាំ​មុន​ ដោយសារ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/37888/ministry-intervenes-to-halt-pork-price-crash/

ពាណិជ្ជកម្មទ្វេភាគីជាមួយចិនកើនដល់ ៤,៨ពាន់លានដុល្លារ

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​និយាយ​អំពី​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុជា​បាន​កើនឡើង​ដល់​៤,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ គឺ​កើនឡើង​ប្រមាណ​២០០​លាន​ដុល្លារ​បើ​ធៀប​និង​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ ...

គុ​ច​ ណា​រ៉េ​ន​ និង Ben Paviour
https://www.cambodiadaily.com/news/bilateral-trade-with-china-jumps-to-4-8-billion-127916/

ប្រទេស​ថៃ​សម្លឹង​មើល​ទីផ្សារ​គ្រឿង​ឧបករណ៍​អគ្គិសនី​

​ដោយសារ​តម្រូវការ​កើនឡើង​ខ្ពស់​ ប្រទេស​ថៃ​រំពឹង​ថា​ការ​នាំ​ចេញ​ផលិតផល​គ្រឿងអគ្គិសនី​ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​នឹង​កើនឡើង​ដល់​ប្រមាណ​ ៥០​ លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/36510/thais-eye-appliances-market/

រដ្ឋាភិបាល ​ពិនិត្យ​ភូតគាម​អនាម័យ​តាម​ច្រក​នាំចេញ-​ចូល​ឡើង​វិញ

ក្រសួង​កសិកម្ម​ នឹង​ដាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ខ្លួន​ចូលរួម​ត្រួត​ពិនិត្យ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្មជលផលនិង​សត្វ​នៅ​តាម​ច្រក​នាំចេញនាំចូល ដើម្បី​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាជន ការពារ​ផលិតកម្ម​កសិកម្ម និង​ការពារ​សុខភាព​សត្វ។ ការ​ដាក់​ដំណើរការ​ត្រួត​ពិនិត្យ​នេះ​ គឺ​បន្ទាប់​ពី​កម្ពុជា ​ធ្វើ​ការ​លើ​ការងារ​នេះ ជាង ...

ជា វណ្ណៈ
http://bit.ly/2leExSL

កម្ពុជា​ចំណាយ $១០០​ លាន​លើ​ការ​នាំ​ចូល​សាច់​កាល​ពី​ឆ្នាំ​មុន

កម្ពុជា​បាន​ចំណាយ ១០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​លើ​ការ​នាំ​ចូល​សាច់ ដែល​បង្កើន​គម្លាត​បន្ថែម​ទៀត​នៃ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក ខណៈ​អ្នក​ផលិត​ក្នុងស្រុក​មិន​អាច​ចាប់​យក​ទីផ្សារ​សាច់​ដ៏​កាក់​កប​នេះ​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​។ ...

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2l5LXYm

សមត្ថកិច្ច​ចាប់​ត្រី​ប្រហុក​មាន​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម

ប្រហុក​សាច់ត្រី​រ៉ស់​នាំ​ចូល​ពី​វៀតណាម​មាន​សារធាតុ​គីមី​ជាង​ ៣ ​តោន​ត្រូវ​បាន​សាខា​កាំកុងត្រូល​ខេត្ត​តាកែវ​បង្រ្កាប​កាល​ពី​ថ្ងៃ​សុក្រ​ក្រោយ​ពេល​ទីតាំង​ទាំង​នេះ​មិន​រាង​ចាល​បន្ទាប់ពី​ទទួល​ការ​​ព្រមាន​ម្តង​រួច​មក​ហើយ។ ...

នៀម ឆេង
http://bit.ly/2f3SH7u

ការ​នាំ​ចូល​វត្ថុ​ធាតុដើម​ស្រូវ​សាលី​កើនឡើង

ផលិតផលស្រូវសាលីមិនមានទីផ្សារធំនៅក្នុងប្រទេសកម្ពុជានោះទេខណៈអាហារជាទូទៅធ្វើឡើងពីអង្ករតែប៉ុណ្ណោះប៉ុន្តែឥទ្ធិពលរបស់លោកខាងលិចកំពុងបង្កើតរសជាតិក្នុងស្រុកខ្លាំងឡើងៗដែលជំរុញឲ្យមានការនាំចូលម្សៅស្រូវសាលីកាន់តែច្រើនខណៈហាងដុតនំកំពុងកើនឡើង និងផលិតផលនំដុតទាំងនោះកំពុងត្រូវបានដាក់លក់នៅតាមទីផ្សារទំនើប។ ...

ចេង សុខហ័ង
http://bit.ly/2bwE7DK

ក្រុមហ៊ុន​ថៃ​ M.S.K Fertilizer ​នាំចូល​ជី​សរីរាង្គ​ពី​ប្រទេស​ថៃ មក​កម្ពុជា

ក្រុមហ៊ុនក្នុងស្រុកប្រាយវ៉េគ្រុបនិងក្រុមហ៊ុនថៃ M.S.K Fertilizerដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតនិងចែកចាយជីកសិកម្មសរីរាង្គនៅប្រទេសថៃ កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការសហការនាំចូលជីសរីរាង្គពីប្រទេសថៃ មកកាន់កម្ពុជា។ ...

សុខ ចាន់
http://bit.ly/2blTKSJ

ទីផ្សារ​កង់​តម្លៃ​ថ្លៃ​ បន្ត​ស្ទុះ​ងើប​ឡើង​​នៅ​ក្នុង​ប្រទេស ​កម្ពុជា

ងាកចេញពីការជិះយានយន្ត ដែលបង្កឲ្យមានផ្សែងនៅតាមផ្លូវដែលកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ ប្រជាជនបានងាកមកជិះកង់កាន់តែច្រើនឡើង បន្ទាប់ពីកំណើនឧស្សាហកម្មកង់ដែលមានតម្លៃខ្ពស់បន្តកើតមាន។ ...

ចេង សុខហ័ង
http://bit.ly/2amGzNW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

d224S
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!