លោក ហ៊ុន សែន មានបំណងហាមឃាត់ការនាំចូលកាកសំណល់មិនអាចកែច្នៃបាន
ឆាប់ៗនេះកម្ពុជាអាចក្លាយជាប្រទេសអាស៊ីបន្ទាប់ដែលបដិសេធការនាំចូលកាកសំណល់ពីក្រៅប្រទេស ទោះបីជាមានការលើកឡើងពីវិស័យឯកជនថា កម្ពុជាអាចដុតកាកសំណល់ដើម្បីផលិតអគ្គិសនី។ យោងតាមកាសែត The Guardian បានឱ្យដឹងថា ការហាមឃាត់របស់ប្រទេសចិនលើកាកសំណល់ពីបរទេសកាលពីឆ្នាំមុនបានធ្វើឱ្យបណ្តាប្រទេសអភិវឌ្ឈន៍ខិតខំប្រឹងប្រែងរកកន្លែងដើម្បីផ្ញើកាកសំណល់។ កាសែត The Guardian បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា “បរិមាណដ៏ធំសម្បើមបានប្តូរទិសទៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការប្រឆាំងនឹងការដោះស្រាយកាកសំណល់ដែលបាននាំចេញកំពុងតែកើនឡើងនៅក្នុងតំបន់” ។ …
បែន សុខហ៊ាន
https://www.khmertimeskh.com/50623834/hun-sen-aims-to-ban-imports-of-non-recyclable-waste/