កម្ពុជា ​ចាប់​ផ្តើម​ពង្រឹង​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​​ខ្លួន​​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មី​ៗ​នេះ​​បាន​ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជភាព​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ​ដើម្បី​​​ទប់​ស្កាត់​ភាព​ងាយ​​រង​គ្រោះ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ក្រៅ​​ប្រទេស​​​តាម​​រយៈ​ការ​សម្រួល​​​បែប​បទ​ធ្វើ​ពាណិជ្ជកម្ម និង​លុប​ចោល​នីតិ​វិធី​មួយ​ចំនួន​​​។​ ក្នុង​ចំណោម​ការ​សម្រេច​ចិត្ត​ជា​ស៊េរី​នៃ​​យុទ្ធនា​ការ​ថ្មី​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​​​ក្នុង ជំនួប​សំណេះ​​​​សំណាល​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ជាង ៥ ពាន់​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​បាន​សម្រេច​លែង​ឲ្យ​​មាន​ស្ថាប័ន​​កាំ​កុង​ត្រូល​ជា​អ្នក​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ​នាំចូល​ទៀត​ហើយ ដោយ​លើក​ឡើង​ថា​ ស្ថាប័ន​​ច្រើន​​នឹង​​​បង្កើត​ទៅ​ជា​ឧបសគ្គ​ដែល​​​​រារាំង​​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​។​ …

ហ៊ គីមសាយ
https://bit.ly/2RrZ0Z9