ការផលិត
សម្លៀកបំពាក់និងវាយនភណ្ឌ
កម្មករ ១០០០ នាក់តវ៉ាបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត
កម្មករប្រមាណ ១០០០ នាក់នៅក្នុងចំណោម ១៩៥០ នាក់នៅរោងចក្រសៅលែនខេមបូឌា (Southland Cambodia Co, Ltd) បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃអង្គារ និងបន្តរហូតមកដល់ថ្ងៃពុធម្សិលមិញបន្ទាប់ពីវិលត្រឡប់មកពីបោះឆ្នោត ដោយសារតែមិនសុខចិត្តនឹងរោងចក្រដែលកាត់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។ ...
បុគ្គលិកកាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2r4c8Xi
ឧស្សាហកម្មកាត់ដេរ មានការនាំចេញកើនឡើង ខណៈចំនួនការងារថយចុះ
ឧស្សាហកម្មកាត់ដេរ មានការនាំចេញកើនឡើង ក្នុងឆ្នាំ២០១៦, កើនឡើង ៧,២ភាគរយ មានទំហំប្រមាណ ៧,៣ពាន់លានដុល្លារ, ខណៈពេលដែលចំនួននៃការចុះបញ្ជីរោងចក្រកាត់ដេរ បានធ្លាក់ចុះ១០,៤ភាគរយទៅវិញ បាននាំអោយចំនួនការងារសំរាប់កម្មករ ក៏ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39024/garment-industry-exports-up--jobs-down/
ការជួលបុគ្គលិកក្នុងឧស្សាហកម្មកាត់ដេរធ្លាក់ចុះ
ទោះជាវិស័យកាត់ដេរនៅកម្ពុជាបានបង្ហាញពីកំណើននាំចេញខ្ពស់កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែកម្រិតនៃការជួលបុគ្គលិកកំពុងធ្លាក់ចុះ ដែលបង្ហាញពីសញ្ញាមិនសូវល្អនៃការកើនឡើងទីផ្សារម៉ៅការបន្តដែលគ្មានការគ្រប់គ្រង។ នេះ ...
Kali Kotoski
http://bit.ly/2revvJN
ILO ៖ ឧស្សាហកម្មកាត់ដេរប្រឈមការប្រើប្រាស់អ្នកម៉ៅការបន្តកាន់តែច្រើនឡើង
រោងចក្រកាត់ដេរនៅកម្ពុជាទំនងជាបង្កើនការប្រើប្រាស់អ្នកម៉ៅការបន្តដែលទំនងជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតករ និងដែលធ្វើឲ្យមានកង្វល់ខ្លាំងបំផុតក្នុងចំណោមអង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពាន នេះបើយោងតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37619
នាំចេញសម្លៀកបំពាក់កម្ពុជា ទៅ EU វ៉ា វៀតណាម
ឧស្សាហកម្មផលិតសម្លៀកបំពាក់ កម្ពុជា កាលពីឆ្នាំទៅ បានឈរពីលើប្រទេស វៀតណាម ជាប្រទេសផ្គត់ផ្គង់ដ៏សំខាន់ទៅទីផ្សារសហភាពអឺរ៉ុប ហើយនិងវ៉ាប្រទេសឥណ្ឌាក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមអគ្គនាយកក្រុមហ៊ុនមានមូលដ្ឋាននៅអាល្លឺម៉ង់ ដែលជាអ្នករៀបចំពិព័រណ៍ពាណិជ្ជកម្ម ...
Kali Kotoski
http://bit.ly/2qhRqCA
GMAC ចុះ MOU ធ្វើពិព័រណ៍នៅក្រុង ប៉ារីស
ក្រុមហ៊ុន Messe Frankfurt France មានមូលដ្ឋាននៅអាល្លឺម៉ង់ ជាក្រុមហ៊ុនមួយដែលរៀបចំពិព័រណ៍ពាណិជ្ជកម្មទូទាំងពិភពលោកសម្រាប់ឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ទាន់សម័យ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមកាត់ដេរកម្ពុជា (GMAC) កាលពីម្សិលមិញ ជាកិច្ចព្រមព្រៀងមួយមាន ៤៥០ ០០០ ដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកាត់ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2rn6Xl0
ការប្រកួតប្រជែង និងស្ថានភាពសេដ្ឋកិច្ចធ្វើឱ្យវិស័យកាត់ដេរជួបនឹងការប្រឈម
ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសដែលមានចំណូលទាបធម្យម និងការប្រកួតប្រជែងខ្លាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-វៀតណាម បានក្លាយជាបញ្ហាចំបងសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសនាំចេញសំលៀកបំពាក់ និងស្បែកជើងដ៏ធំ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/second2/competition-economic-status-leave-garment-sector-risk-130460/
សហជីពនិយាយថា គួរអនុញ្ញាតឱ្យកម្មកររោងចក្រឈប់សម្រាកត្រឡប់ទៅស្រុក ដើម្បីបោះឆ្នោត
សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/37568
ការនាំចេញទៅអាមេរិកងើបឡើងវិញ
ការនាំចេញទៅកាន់សហរដ្ឋអាមេរិកងើបឡើងវិញ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលបានកើនឡើងជិត ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Donald Trump ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38644/us-exports-rebound/
កម្មកររោងចក្រកាត់ដេរជាង១.០០០នាក់បិទផ្លូវដើម្បីតវ៉ាទាមទាររឿងបើកប្រាក់ខែយឺត
មន្ត្រីសហជីពម្នាក់បាននិយាយថា កម្មករជាង១.០០០នាក់មកពីរោងចក្រកាត់ដេរមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានបិទផ្លូវសាធារណៈមួយកាលពីម្សិលមិញ តវ៉ាចំពោះការបើកប្រាក់ខែយឺតយ៉ាវ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការចំណាយលើម្ហូបអាហារ និងថ្លៃឈ្នួលផ្ទះ។ ...
ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37485
វិស័យកាត់ដេរនៅតែល្អ តែអ្នកជំនាញព្រមានពីកំណើនទាប
វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជានៅតែអាចរក្សាកំណើនប្រកបដោយសុខុមាលភាពនៅឆ្នាំនេះ ទោះបីជាជួបបញ្ហាប្រឈមថ្មីមួយចំនួនក៏ដោយ ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានព្រមានថា កំណើននឹងកាន់តែទាប។ ...
ហ៊ គឹមសាយ
http://bit.ly/2pRIV0z
ប្រទេសជប៉ុនសន្យានឹងជម្រុញឧស្សាហកម្មសូត្រ
ក្រុមហ៊ុនផលិតផលសម្រស់មួយរបស់ជប៉ុន នឹងវិនិយោគនៅក្នុងផលិតកម្មសូត្រកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់តំបន់អាស៊ី និងសហរដ្ឋអាមេរិក។ Il Brille ដែលបានបើកដំណើរការកន្លែងថែរក្សាសម្រស់ចំនួនពីរកន្លែង និងហាងមួយនៅ ...
សុខ ចាន់
http://www.khmertimeskh.com/news/37173/japan-pledges-to-boost-silk-industry/
ចំណូលរបស់ ហ្គ្រេនធ្វីន កើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៦
ចំណូលសរុបរបស់ក្រុមហ៊ុនរោងចក្រកាត់ដេរ ហ្គ្រេនធ្វីន ដែលចុះបញ្ចីក្នុងផ្សារហ៊ុនកម្ពុជាសម្រាប់ឆ្នាំ ២០១៦ បានកើនឡើងជាង ៤៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ ដោយសារការបញ្ជាទិញកើនឡើង។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយក្នុងផ្សារហ៊ុនកម្ពុជា កាលពី ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2ovYFpf
ក្រសួងការងារឲ្យម្ចាស់រោងចក្រ យកចិត្តទុកដាក់កម្មករខ្លួនក្នុងរដូវក្ដៅ
ដោយបារម្ភពីការប៉ះពាល់ដល់សុខភាពរបស់កម្មករ-កម្មការិនីក្នុងរដូវក្តៅជាពិសេសការបង្កឲ្យមានការដួលសន្លប់នៅកន្លែងធ្វើការ ក្រសួងការងារ បានធ្វើការណែនាំដល់បណ្តាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ចំពោះកម្មកររបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2om5h5M
អ្នកតម្បាញសូត្រជួបការលំបាក
សព្វថ្ងៃនេះ ដើមមនមិនសូវសំបូរទេនៅក្នុងប្រទេសកម្ពុជា ស្ទើរតែទាំងអស់នៃដើមរុក្ខជាតិនេះត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃរបបខ្មែរក្រហម ហើយអ្នកតម្បាញនៅរាជធានីភ្នំពេញដ៏សំខាន់គឺ ស្ថិតនៅតំបន់កោះដាច់ ដែលជាកោះមួយនៃដងទន្លេមេគង្គ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/36568/silk-weavers-find-it-tough/
GMAC បារម្ភចំណុចអវិជ្ជមានកើតមានពេលបើកប្រាក់ខែមួយខែពីរដងដល់កម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានការព្រួយបារម្ភចំពោះចំនុចអវិជ្ជមានមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលថ្នាក់ដឹកនាំក្រសួងការងារបានជូនដំណឹងពីការជំរុញឲ្យនិយោជកអនុវត្តនូវការបើកប្រាក់ឈ្នួលពីរដងក្នុងមួយខែជូនដល់កម្មករ។ ជាមួយ ...
មំុ គន្ឋា
http://bit.ly/2nyrpt7
កម្មករជាង ២០០ នាក់តវ៉ាពេលថៅកែរត់ចោល
កម្មករចំនួន ៦២០ នាក់ធ្វើការនៅរោងចក្រ បឌីឃីត Bodykids Fashion ស្ថិតនៅទួលពង្រ ក្នុងសង្កាត់ចោមចៅបាននាំគ្នាធ្វើការតវ៉ាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈដែលពួកគេឮថាថៅកែបានរត់ចោលរោងចក្រនៅពេលដែលមិនទាន់បានបើកប្រាក់ខែ សម្រាប់ខែកុម្ភៈឲ្យពួកគេនៅឡើយ។ ...
សែន ដាវីត
http://bit.ly/2mhuDRi
ឆ្នាំ២០១៦ វិវាទការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរធ្លាក់ចុះ
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានលើកឡើងថាបណ្តឹងវិវាទការងារដែលទទួលបាននៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ក្នុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧ ...
ប៉ិច សុធារី
http://bit.ly/2m0m2Fx
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រ ខណៈថៅកែគេចខ្លួន
រោងចក្រ Top World garment ត្រូវបានតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្នក្រោយពីថៅកែរត់គេចមិនបានបើកប្រាក់ឈ្នួលដល់កម្មករសម្រាប់ខែធ្នូឆ្នាំ ២០១៦ ដែលរហូតមកទល់ពេលនេះពួកគេមិនទាន់ទទួលបាននោះទេ។ ...
សែន ដាវីត
http://bit.ly/2lZ0Ro6
ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក ធ្លាក់ចុះ
ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីឆ្នាំមុនបើធៀបទៅនឹងឆ្នាំ២០១៥ ដោយសារតែភាពមិនច្បាស់លាស់នៅក្នុងការប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាមេរិក ការកើនឡើងនៃការនាំចេញពីប្រទេសវៀតណាម និងទីផ្សារ ...
ម៉ៃ គុណមករា
http://bit.ly/2k99pID
កម្មករដែលថៅកែរត់ចោលសុំឲ្យតុលាការជួយដោះស្រាយ
កម្មករ-កម្មការិនីប្រមាណ ១០០នាក់ មកពីរោងចក្រជុងហ្វៃ នីតវៀរ ដែលត្រូវបានថៅកែរត់ចោលដោយមិនបានផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេតាំងពីខែកក្កដា ឆ្នាំ២០១៦ មក បានមកប្រមូលផ្តុំគ្នាស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ អនុគ្រោះពន្ធលើបណ្តឹងអង្គសេចក្តីរបស់ ...
មុំ គន្ធា
http://bit.ly/2kBtmEZ
ក្រសួងការងារ រកដៃគូដើម្បីរៀបចំដឹកជញ្ជូនកម្មករនិយោជិត
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងតែពិចារណា និងស្វែងរកដៃគូដើម្បីរៀបចំគម្រោងលើការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដោយធ្វើការអភិវឌ្ឍលើខ្សែរថភ្លើងនិងការវិនិយោគទៅលើរថយន្តសម្រាប់ដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព។ ...
មុំ គន្ធា
http://bit.ly/2koJs7g
ILO ព្រមានពីការគំរាមកំហែងដល់វិស័យកាត់ដេរដោយសារអង់គ្លេស ដកខ្លួនពីសហភាពអឺរ៉ុប
អង្គការពលកម្មអន្តរជាតិ ILO បានព្រមានថា វិស័យនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា អាចប្រឈមហានិភ័យធំទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយសារការបោះឆ្នោតគួរឲ្យភ្ញាក់ផ្អើលរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំមុនដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុប។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36220
កម្មកររាប់រយនាក់ធ្វើការនៅក្រុងបាវិតបានធ្វើកូដកម្មមិនចូលធ្វើការក្រោយពីភាគីរោងចក្រប្រកាសកាត់ប្រាក់ឈ្នួល
កម្មករកម្មការិនីប្រមាណ ១៧០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរលូថៃ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃម្សិលមិញបានបន្តធ្វើកូដកម្មមិនចូលធ្វើការក្រោយពីភាគីរោងចក្របានប្រកាសកាត់ប្រាក់ឈ្នួលពួកគាត់ក្នុងអំឡុងពេលដែលពួកគាត់ធ្វើកូដកម្ម ទាមទាររកយុត្តិធម៌ឲ្យតំណាងសហជីពម្នាក់ដែលត្រូវ ...
ប៉ិច សុធារី
http://bit.ly/2gyJByX