វិស័យឧស្សាហកម្ម
ការផលិត
រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀតនឹងបើកសប្តាហ៍នេះ
រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀតដែលមានទីតាំងនៅខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការផលិតកម្មនៅថ្ងៃសុក្រសបា្តហ៍នេះ ដោយមានសមត្ថភាពផលិត ១,៧ លានតោន ក្នុងមួយឆ្នាំ។ នេះបើយោងតាមការឱ្យដឹងពីលោក ស៊ុយ សែម ...
ហ៊ គឹមសាយ
http://bit.ly/2tBevlZ
តម្លៃឥដ្ឋកើនខ្ពស់ដែលជំរុញដោយកំណើនសាងសង់នៅក្រុងព្រះសីហនុ
តម្លៃឥដ្ឋបានកើនឡើងយ៉ាងខ្លាំងធៀបនឹងរយៈពេលមួយឆ្នាំកន្លងមក និងបានបន្តកើនឡើងក្នុងអំឡុង ២ ខែដំបូងឆ្នាំនេះ ដែលភាគច្រើនដោយសារកំណើនតម្រូវការពីទីក្រុងព្រះសីហនុ ដែលអភិវឌ្ឍយ៉ាងរហ័ស។ ...
ហ៊ គឹមសាយ
http://bit.ly/2tjjwj1
កម្ពុជានាំចេញទៅអឺរ៉ុប មានជាង ៣ ពាន់លានដុល្លារ
ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រហែល ៣ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០១៧។ នេះបើយោងតាមលោក អ៊ូច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេស។ ការលើកឡើងរបស់លោក អ៊ូច ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2oE4wqe
វិស័យឧស្សាហកម្មកម្ពុជា បានបង្ហាញពីកំណើនខ្ពស់រយៈពេល ៥ ឆ្នាំ
រដ្ឋាភិបាលបានបង្ហាញពីកំណើនទីផ្សារនៅក្នុងវិស័យឧស្សាហកម្មលើគ្រប់ផ្នែកទាំងអស់របស់កម្ពុជាក្នុងរយៈពេល ៥ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍សង្ខេបរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ របាយការណ៍ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនបង្ហាញពីកង្វះទិន្នន័យជាក់លាក់ ប៉ុន្តែបង្ហាញនិន្នាការ ...
ចេង សុខហ័ង
http://bit.ly/2BQxgUQ
ក្រុមហ៊ុនដឹកជញ្ជូននៅតែបារម្ភ ខណៈរដ្ឋាភិបាលប្តេជ្ញាបន្តការអនុវត្តច្បាប់
ខណៈការបង្ក្រាបលើរថយន្តកែច្នៃពីសំណាក់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី ១១ ហើយកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដែលបម្រើឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា រថយន្តស្របច្បាប់នៅពេលនេះនៅតែត្រូវបានរារាំងដោយការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ...
ចេង សុខហ័ង
http://bit.ly/2ohfAdM
ប្រាក់ឈ្នួលវិស័យកាត់ដេរសម្លៀកបំពាក់កើនឡើង
ការស្រាវជ្រាវបានបង្ហាញថា បុគ្គលិកមួយចំនួននៅក្នុងវិស័យកាត់ដេរឥឡូវនេះអាចរកប្រាក់បានរហូតដល់ទៅ ៤៨០ ដុល្លារក្នុងមួយខែ ខណៈដែលសហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអបអរសាទរចំពោះកម្មករសម្រាប់ការទទួលបានប្រាក់ឈ្នួល ...
មុំ គន្ធា
http://www.khmertimeskh.com/50109499/garment-wages-soar/
GMAC: ការឃាត់រថយន្តដឹកកុងតឺន័រប៉ះពាល់ផលិតកម្មកាត់ដេរ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) កាលពីម្សិលមិញ បានលើកឡើងពីបន្ទុកថ្មីមួយទាក់ទងនឹងការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី ១៦ ម៉ែត្រ ដោយបញ្ជាក់ថា វិធានការនេះបានធ្វើ ...
ហ៊ គឹមសាយ
http://bit.ly/2ByloGT
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាបានកើនឡើង ៣០ ភាគរយក្នុងឆ្នាំ ២០១៧
អគ្គនាយកដ្ឋានគយបានរាយការណ៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាកាលពីឆ្នាំមុនបានកើនឡើង ២៩,៧ ភាគរយធៀបនឹងឆ្នាំមុនរហូតដល់ជិត ៣,៨ ពាន់លានដុល្លារ។ ក្នុងទំហំទឹកប្រាក់សរុបនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារកម្ពុជា ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/422484/viet-nam-cambodias-bilateral-trade-surged-30-in-2017.html#q1s8ssWTMd4ceTep.97
ការកើនឡើងករណីដួលសន្លប់នៅឆ្នាំ ២០១៧ សម្រាប់កម្មករកាត់ដេរ
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារបាននិយាយថា កម្មករជាង ១.៦០០ នាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ២២ នៅក្នុងឆ្នាំ ២០១៧ ដែលកើនឡើងជាង ៤០០ នាក់ពីឆ្នាំមុន។ យោងតាមការចុះផ្សាយរបស់ Facebook ...
ប៉ិច សុធារី
http://www.khmertimeskh.com/50106532/jump-fainting-cases-2017-garment-workers/
កិច្ចចរចាស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានបញ្ចប់
ក្រុមត្រីភាគីដែលមាននិយោជក សហជីព និងរដ្ឋាភិបាលបានបញ្ចប់ការពិភាក្សាអំពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាកាលពីម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងថា កិច្ចពិភាក្សាកាលពីម្សិលមិញ គឺជាសិក្ខាសាលាសាធារណៈចុងក្រោយដើម្បីពិភាក្សាអំពី ...
មុំ គន្ធា
http://www.khmertimeskh.com/105452/minimum-wage-law-talks-conclude/
កិច្ចសន្យារយៈពេលខ្លី នៅតែត្រូវបានប្រើក្នុងរោងចក្រ
របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានបង្ហាញអំពីការបន្តប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីនៅតាមរោងចក្រដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ខណៈបញ្ហានេះជាបញ្ហាមួយដែលកំពុងត្រូវបានពិភាក្សាដោយសហជីពក្រសួងការងារ និងនិយោជក ប៉ុន្តែបានបង្ហាញ ...
យន់ ស៊ីនាត និង Ananth Baliga
http://bit.ly/2DFZvHW
ILO៖ លក្ខខណ្ឌការងារក្នុងវិស័យរោងចក្រកាត់ដេរកាន់តែប្រសើរឡើង
របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជាកម្មវិធីមួយរបស់អង្គការពលកម្មអន្តរជាតិបានរកឃើញថា ការអនុលោមតាមបទប្បញ្ញត្តិនៃលក្ខខណ្ឌការងារបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ ឆ្នាំចុង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50103908/working-conditions-improving-in-garment-factories-ilo/
ក្រសួង នឹងស្ថាប័នអាមេរិកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនការនាំចេញ
រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា លោករំពឹងថាអ្នកទិញពីអាមេរិកនឹងបង្កើនការបញ្ជាទិញរបស់ពួកគេទាំងក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា (MOU) មួយ រវាងក្រសួងការងារ និង ...
មុំ គន្ធា
http://www.khmertimeskh.com/50103562/ministry-us-body-sign-mou-to-increase-exports/
ក្រសួងការងារចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក
ក្រសួងការងារកំពុងរំពឹងថា អ្នកទិញអាមេរិកនឹងបង្កើនការបញ្ជាទិញរបស់ពួកគេ បន្ទាប់ពីអនុស្សរណៈយោគយល់គ្នារវាងក្រសួង និងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យ ...
មុំ គន្ធា
http://www.khmertimeskh.com/50103718/labour-ministry-signs-pact-with-us-agency/
គោលនយោបាយសុវត្ថិភាពចរាចរណ៍ត្រូវបានគ្រោងទុក
ក្រសួងការងារគ្រោងនឹងចាប់ផ្តើមគោលនយោបាយជាតិដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងកម្មកររោងចក្រកាត់ដេរដែលត្រូវបានដឹកជញ្ជូនទៅមកពីរោងចក្រ។ គោលនយោបាយនេះនឹងលើកទឹកចិត្តឱ្យនិយោជក និងអ្នកបើកបរផ្តល់អាទិភាពសុវត្ថិភាពចរាចរណ៍។ រដ្ឋមន្ត្រីក្រសួងការងារ ...
សែន ដាវីត
http://www.khmertimeskh.com/50103746/road-safety-policy-planned/
រោងចក្រប្តឹងសហជីពការងារ
ម្ចាស់រោងចក្រ ហ្គាវ័ន អាផារៀល (Gawon Apparel) នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្តឹងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ពីបទបន្តការតវ៉ារបស់ខ្លួន និងបានស្នើសុំអន្តរាគមន៍ពីក្រសួងការងារ។ ...
មុំ គន្ធា
http://www.khmertimeskh.com/50103467/labour-union-sued-by-factory/
ក្រុមហ៊ុន Wah Sun នឹងពង្រីកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Wah Sun Handbags International Holding បានបង្ហាញផែនការប្រមូលថវិការហូតដល់ ១៧,៦ លានដុល្លារពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) នៅផ្សារហ៊ុនហុងកុង ដែលជិតពាក់កណ្ដាលនៃទឹកប្រាក់នេះគ្រោងនឹងប្រើប្រាស់ដើម្បីពង្រីករោងចក្រផលិតរបស់ ...
ហ៊ គឹមសាយ
http://bit.ly/2Fp74jH
កម្មករយល់ព្រមលក់ម៉ាស៊ីនរោងចក្រ
កម្មករជាង ៥០០ នាក់នៅរោងចក្រ Benoh Apparel ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីម្សិលមិញបានយល់ព្រមលក់ម៉ាស៊ីនដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីចំណាយលើការបាត់បង់ប្រាក់ខែរបស់ពួកគេ បន្ទាប់ពីម្ចាស់ក្ស័យធន និងភៀសខ្លួនចេញពីប្រទេស។ ...
សែន ដាវីត
http://www.khmertimeskh.com/50101011/workers-hawk-factory-machines/
កម្មករធ្វើកូដកម្ម បន្ទាប់ពីដឹងថា ថៅកែបានរត់ចោលរោងចក្រ
កម្មកររោងចក្រ Benoh Apparel ដែលបានវិលត្រឡប់មកធ្វើការវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ខែនោះបាននាំគ្នាធ្វើកូដកម្ម ក្រោយពីថៅកែរោងចក្ររត់ចោលកម្មករមិនបើកប្រាក់ខែឲ្យ ហើយទាមទារសំណងពីរាជរដ្ឋាភិបាល។ ...
យន់ ស៊ីនាត និង Andrew Nachemson
http://bit.ly/2CtbmED
គណៈប្រតិភូចិនស្វែងរកទីផ្សារក្នុងស្រុក
គណៈប្រតិភូនៃក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារកំពុងស្វែងរកទីផ្សារក្នុងស្រុកសម្រាប់ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្ម។ ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃ ...
សុខ ចាន់
http://www.khmertimeskh.com/50100169/chinese-delegation-explores-local-market/
កម្មករនៅរោងចក្រ Pou Yuen ប្រមាណ១០០នាក់តវ៉ា ប្រឆាំងនឹងការជួលទាហានមកធ្វើសន្តិសុខ
កម្មករកាត់ដេរប្រមាណ ១០០ នាក់ បានធ្វើការតវ៉ាជាថ្មីម្តងទៀត នៅមុខរោងចក្រ Pou Yuen នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៧ ខណៈមានការចោទប្រកាន់ថា រោងចក្រស្បែកជើងមួយនេះ បានជួលទាហាន ...
ម៉ិច ដារ៉ា
http://bit.ly/2zyY873
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
លោក ហ៊ុន សែន មិនឲ្យឡើងថ្លៃផ្ទះដែលកម្មករកាត់ដេរជួលឆ្នាំ ២០១៨
កាលពីម្សិលមិញក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១៦០០០ នាក់ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំឭកសាជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលមិនឲ្យដំឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ នេះទេ។ ...
យន់ ស៊ីនាត
http://bit.ly/2DlyR3p
អ្នកតវ៉ាបញ្ឈប់ការបិទផ្លូវ
កម្មករកាត់ដេរនៅរោងចក្រ ហ្គាវ័ន អាផារៀល ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលបានយល់ព្រមបញ្ឈប់ការបិទផ្លូវឆ្ពោះទៅកាន់រោងចក្រក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ ដោយពួកគេរង់ចាំដំណោះស្រាយសម្រាប់ជម្លោះការងាររបស់ខ្លួនពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
មុំ គន្ធា
http://www.khmertimeskh.com/5096984/protesters-stop-blocking-road/