កម្មករ​នៅ​រោងចក្រ​មួយ ​តវ៉ា​រឿង​មិន​បើក​ប្រាក់​ខែ

កម្មករ​ប្រមាណ​ ១០០ ​នាក់​មកពី​រោងចក្រ​កាត់ដេរ​ម៉ៅការ​មួយ​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ករណី​ម្ចាស់​រោងចក្រ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ឱ្យ ហើយ​បាន​គេច​ខ្លួន​បាត់​។ លោក ស៊ុត ស៊ីណា នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​ ១ ​បាន​ថ្លែង​ថា កម្មករ​បាន​ផ្តើម​ធ្វើ​បាតុកម្ម​តាំងពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​មក​ម្ល៉េះ​​ បន្ទាប់ពី​បាន​ដឹង​ថា​ម្ចាស់​រោងចក្រ​មិន​បាន​មក​បើកប្រាក់​ខែ​ឲ្យ​ពួកគេ។ ​កម្មករ​នៅ​រោងចក្រ​នោះ​មាន​ប្រមាណ​ ២៥៧ ​នាក់ តែ​កម្មករ​​ និង​មន្ត្រី​មកពី​ក្រសួង​បាន​ជួប​គ្នា​ហើយ​។ ...

គង់ មេត្តា
https://bit.ly/2oYSJ6z