ហេដ្ឋារចនាសម្ព័ន្ធ

គម្រោងដាក់ឱ្យដំណើរការ ដើម្បីពន្លឿនការពង្រីកប្រព័ន្ធទឹក និងអនាម័យ

គម្រោងជម្រុញ​ការផ្គត់ផ្គង់ទឹកស្អាត​និង​អនាម័យ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែកញ្ញា ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501566789/project-launched-to-speed-expansion-of-water-and-sanitation-systems/

កម្ពុជា​រៃ​អង្គាសប្រាក់​ ២១​ លាន​ដុល្លារ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​ត្រូវ​រៃ​អង្គាសប្រាក់​ចំនួន​ ២១​ លាន​ដុល្លារ​ពី​សប្បុរសជន​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501564722/cambodia-raises-21-mil-for-border-infrastructure/

រដ្ឋាភិបាល​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​បន្ទាប់​ពី​ដកខ្លួន​ចេញពី​ CLV-DTA

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ កំពុង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ជា​អាទិភាព​ បន្ទាប់​ពី​កម្ពុជា​បាន​ដកខ្លួន​ចេញពី​គំនិត​ផ្តួចផ្តើម​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ (CLV-DTA)​។​ ​ ...

តន់​ វិបុល
https://www.khmertimeskh.com/501564512/govt-focuses-on-border-infrastructure-development-after-clv-dta-pullout/

នាយក​រដ្ឋមន្ត្រី៖ ការ​អភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន ​ការ​ការពារ​ទឹកដី​និង​អធិបតេយ្យភាព​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​លើសលុប

ក្រោយ​ការ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​ (CLV-DTA)​​ កាល​ពី​យប់​ថ្ងៃ​ទី២០ ខែកញ្ញា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា​នេះ បាន​ប្រកាស​បន្ត​ការ​អភិវឌ្ឍ​តំបន់​ភូមិ​ភាគ​ឦសាន។ ...

នៀម ឆេង
https://tinyurl.com/29cxbree

ការដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃទូទាំងប្រទេសកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

រាជរដ្ឋាភិបាលកម្ពុជាបានកក់រថយន្តក្រុងសរុបចំនួន ៥៦ គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃសម្រាប់អ្នកដែលមានបំណងទៅលេងភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501560161/free-public-transport-across-cambodia-during-the-pchum-ben-holiday/

ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៥​

លោក​ Yoon​ Suk​ Yeol​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ មាន​ប្រសាសន៍​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ដែល​ជា​ស្ពាន​ធំ​ និង​វែង​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៥​។​ ​ ...

ញាន ចំរុង
https://tinyurl.mobi/3k6Wc

ផ្លូវ​តាម​ព្រំដែន​នៅ​សល់​១៣០០​គីឡូម៉ែត្រ​ទៀត​នឹង​ត្រូវ​សង់​រួច​រាល់​ក្នុង​រយៈ​ពេល​១០ឆ្នាំ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​កញ្ញា​នេះ​ថា កម្ពុជា​បាន​សាងសង់​ផ្លូវ​នៅ​តាម​ព្រំដែន​បាន​ប្រមាណ ៥០​ភាគ​រយ​ហើយ​ក្នុង​ចម្ងាយ​ផ្លូវ​សរុប​ជាង ២៦៦០គីឡូម៉ែត្រ។ ...

នៀម ឆេង
https://www.postkhmer.com/national/2024-9-5-1428-260242

មួយខែក្រោយសម្ពោធបើក​ការដ្ឋាន សកម្មភាពព្រែកជីក​ហ្វូណនស្ងប់ស្ងាត់ ខណៈ​ក្រសួងពាក់ព័ន្ធ​ចាប់ផ្ដើមសម្ភាស​ប្រជាពលរដ្ឋ

មួយខែក្រោយពីពិធីសម្ពោធបើកការដ្ឋានគម្រោង​ព្រែកជីកហ្វូណនតេជោដែលមានតម្លៃជាទឹកប្រាក់១,៧​ពាន់​លានដុល្លារ​ ពុំទាន់ឃើញមាន​សកម្មភាពសាងសង់អ្វីនៅឡើយទេ បើទោះបីជា​ក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ ដែល​ទំនងជាពាក់ព័ន្ធនឹង​សំណង ប៉ុន្តែ គេនៅមិនទាន់មានព័ត៌មាន​ច្រើនជាងនេះ​នៅឡើយទេ រហូតមកទល់ពេលនេះ។ ...

ស៊ើង និមល់ និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/funan-canal-activity-silent-a-month-after-groundbreaking-ministries-start-interviewing-residents/

ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្ថាបនា​ផ្លូវ​ជនបទ​បាន​ជាង ១៥៥០ គីឡូម៉ែត្រ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ

ក្រសួង​អភិវឌ្ឍន៍ជនបទ​ពី​ម្សិលមិញ​បានចេញ​ផ្សាយ​របាយការណ៍​លទ្ធផល​ការងារ​រយៈពេល​មួយឆ្នាំ ដោយ​ក្នុង​នោះ​ក្រសួង​បាន​ស្ថាបនា​និង​លើក​កម្រិត​គុណភាព​ផ្លូវ​ជនបទ​សម្រេចបាន​ប្រវែង ១ ៥៥១គីឡូម៉ែត្រ​នៃ​ផែនការ​ប្រវែង ៧ ៧៥៥គីឡូម៉ែត្រ​សម្រាប់​ឆ្នាំ២០២៨ ដើម្បី​ជួយ​សម្រួល​និង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​នៅ​តាម​ជនបទ​ទូទាំងប្រទេស។ ...

តន​ វិបុល
https://tinyurl.com/2t8m88dc

ជប៉ុនផ្តល់ឥណទានចំនួន ៥៥ លានដុល្លារសម្រាប់គម្រោងថាមពលនៅទីក្រុងភ្នំពេញ

ជប៉ុនបានឯកភាពផ្តល់ឥណទានមួយផ្សេងទៀតចំនួន ៧,៩៨ ពាន់លាន JPY (ប្រហែល ៥៥ លានដុល្លារ) ដើម្បីអនុវត្តគម្រោងកែលម្អ និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីក្នុងរាជធានីភ្នំពេញ។ ...

Manoj Mathew
https://tinyurl.com/mszezb5y

នាយករដ្ឋមន្ត្រី​អនុម័ត​ថវិកា ២០០​លាន​ដុល្លារ​ដើម្បី​បញ្ចប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ក្នុង​រយៈពេល​១០​ឆ្នាំ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ផ្លូវក្រវ៉ាត់ព្រំដែននឹងលាតសន្ធឹងជាង ២.៦៦០ គីឡូម៉ែត្រ ដោយបានសាងសង់រួច ១.៣០០ គីឡូម៉ែត្រ។ កាលពីខែកក្កដា នាយករដ្ឋមន្ត្រីបានអនុម័តថវិកាជាង ២០០ លានដុល្លារ ដើម្បីបញ្ចប់ចម្ងាយ ១,៣០០ គីឡូម៉ែត្រដែលនៅសល់ក្នុងទសវត្សរ៍ក្រោយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501554410/pm-approves-200-mil-budget-to-complete-the-border-ring-road-in-10-years/

ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ចំនួន​ពីរ​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាងសង់ម៉ាស៊ីនបូមទឹកធំៗចំនួនពីរ នៅស្ថានីយ៍បូមទឹកធំមួយរបស់រាជធានី ដែលជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូ ដើម្បីការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ ...

សំ សុធារី
https://www.khmertimeskh.com/501554197/two-large-water-pumps-under-construction-in-phnom-penh/

ជប៉ុន​នឹង​ផ្តល់​​កម្ចី​៥៥​លាន​ដុល្លារ​ដើម្បី​ពង្រីក​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ភ្នំពេញ

ជប៉ុន​នឹង​ផ្តល់​ប្រាក់កម្ចី​ប្រមាណ ៥៥ លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​សម្រាប់​ការ​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​លើក​កម្ពស់​ស្ថិរភាព​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​រាជធានី។ ...

រី​ សុ​ចាន់​
https://tinyurl.com/y954ev6j

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ត្រៀម​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៥​

គិត​ត្រឹម​ដំណាច់ខែ​កក្កដា​ ឆ្នាំ​២០២៤​ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ សម្រេច​បាន​ជាង​ ៨០%​ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១,២​ពាន់​លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501552145/techo-international-airport-ready-to-be-launched-in-mid-2025/

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តហិរញ្ញប្បទានចំនួន ៩៣,៦ លានដុល្លារ ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងភូមិចំនួន៤០០ ក្នុងប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាប័ន្នសម្រាប់ប្រជាជន ចំនួន ៨៨,០០០ គ្រួសារ នៅក្នុងភូមិចំនួន ៤០០ និងឃុំចំនួន ៥០ នៅទូទាំង៩ខេត្តក្នុងប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/22n3jh94

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ អនុម័ត​ថវិកា ៩៣,៦ លាន​ដុល្លារ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ទឹក និង​អនាម័យ​ជនបទ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាសំខាន់ៗចំនួន ៩៣.៦ លានដុល្លារជាកម្ចី និងជំនួយ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យ (WASH) ដែលធន់នឹងអាកាសធាតុ និងរួមបញ្ចូលការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅទូទាំងប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501551522/adb-approves-93-6-million-to-enhance-rural-water-and-sanitation-facilities-in-cambodia/

ស្ពាន​ដែល​អ្នក​អរិយ​ក្សត្រ​ទន្ទឹងរង់ចាំ​យូរហើយ​នឹង​បើក​ការដ្ឋាន​ក្នុង​រយៈពេល​១០​ខែ​ទៀត​

ប្រជាពលរដ្ឋ​នៅ​ក្រុង​អរិយ​ក្សត្រ​ ខេត្តកណ្តាល​ រំភើបចិត្ត​ចំពោះ​ព័ត៌មាន​ថា​ ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ខែមិថុនា​ ឆ្នាំ​ក្រោយ​។​ ​ ...

នៀម ឆេង
https://tinyurl.mobi/3k2bf

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្នើក្រុមហ៊ុន Royal Railway ពន្លឿនទំនើបកម្មផ្លូវដែក

លោក ប៉េង​ ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ក្រុមហ៊ុន Royal Railway ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងរួមចំណែកដល់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការកើនឡើងរបស់អ្នកដំណើរក្នុងស្រុក។ ...

ជា វណ្ណយុទ្ធ
https://tinyurl.com/mt7uwx52

រដ្ឋបើកឱ្យប្រជាជនបរិច្ចាគប្រាក់ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈអ្នកតាមដានសាទរបើគ្មានការបង្ខំ

រាជរដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកាសាធារណៈដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន ជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាលអំពាវនាវឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការទាំងមូល។ ...

យ៉ាត​ ម៉ាឡៃ
https://tinyurl.com/mv3psxbv

គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​ដងកាំបិត​នៅ​កំពង់ធំ​សម្រេច​បាន​ប្រមាណ ​៤១,៨១%

លោក​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃ​សៅរ៍​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​ដងកាំបិត​ស្ថិត​នៅ​ភូមិ​ស្រែ​ខ្សាច់​ ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ នីហរ័ណ​ចិន​ (EXIMBANK)​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.mobi/3jYWD

ក្រសួង​មហាផ្ទៃ​ស្នើឱ្យ​រៀបចំ​ប្រតិទិន ផ្អាក​រថយន្ត​ធុនធំ​ធ្វើ​ចរាចរណ៍​ក្នុង​ពេល​ពិធី​បុណ្យ​ជាតិ​ធំៗ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រោយ​ពី​សង្កត​ឃើញ​ថា រថយន្ត​ធុន​ធំ​មាន​ការ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មក​នោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ណែ​នាំ​ឱ្យ​មាន​បម្រាម​រថយន្ត​ប្រភេទ​នោះ ផ្អាក​ធ្វើ​ចរាចរណ៍​ក្នុង​អំឡុង​ពិធី​បុណ្យជាតិ​ធំៗ​ ដើម្បី​​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កក​ស្ទះ​ចរាចរណ៍។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-8-14-1733-260107

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី នឹង​បង្កើន​ជើង​ហោះហើរ​ទៅ​កាន់​ខេត្ត​សៀមរាប

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (SIA) បាន​ប្រកាស​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ជើង​​ហោះហើរ​ទៅ​កាន់​គោលដៅ​សំខាន់ៗ​មួយ​ចំនួន រួមទាំង ​ខេត្តសៀមរាប ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស។ ...

ហុង រស្មី
https://www.postkhmer.com/business/2024-8-13-1426-260094

កម្ពុជា​នឹង​ប្រើ​សលាកបត្រ​អេឡិចត្រូនិច​លើ​កម្មវិធី​ Cambodia e-Arrival ​ជំនួស​ឲ្យ​ការ​ប្រើ​ក្រដាស

កម្ពុជា​នឹង​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិច​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ជំនួស​ឲ្យ​ការ​ប្រើ​ក្រដាស​សម្រាប់​ការ​បំពេញ​បែបបទ​សលាកបត្រ​ចូល​និង​ចេញ​ពី​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១ ខែកញ្ញា​ខាង​មុខ​នេះ​តទៅ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2024-8-13-1323-260092

កម្ពុជា​​ចាប់ផ្តើម​ការ​សាងសង់​​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

កាលពី​ថ្ងៃ​ចន្ទ​នេះ​ កម្ពុជា​បាន​ចាប់ផ្តើម​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​តម្លៃ​ ១,៧​ ពាន់​លាន​ដុល្លារ​ ដោយ​ត​ភ្ជាប់​ព្រែក​តាកែវ​ ដែល​ជា​ដៃទន្លេ​នៃ​ទន្លេមេគង្គ​ ក្នុង​ខេត្តកណ្តាល​ភាគ​ខាងត្បូង​ទៅ​សមុទ្រ​នៅ​ភាគ​និរតី​ខេត្ត​កែប​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501536036/cambodia-starts-construction-funan-techo-canal/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rTC46
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!