ហេដ្ឋារចនាសម្ព័ន្ធ
ការដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នកធ្វើដំណើជាវិយោគិន និងបុគ្គលិកជំនាញបច្ចេកទេស
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការ អញ្ជើញសម្រាប់អ្នកធ្វើដំណើជាវិ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីអំពី "គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩"
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីអំពី “គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩”។រដ្ឋាករទឹក ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងជាប្រធាន ...
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
ការសិក្សាដែលធ្វើឡើងដោយអូស្ត្រាលី លើការពង្រីកលទ្ធភាពទទួលបានទឹកស្អាត តាមរយៈភាពជាដៃគូរវាង ស្ថាប័នសាធារណៈនិងឯកជន
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក Luke Arnold ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានជួបជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើការទទួលបានទឹកស្អាត ...
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
ការចាប់ផ្តើមដំណើរការនៃការគាំទ្រថ្មីរបស់អូស្ត្រាលី លើបណ្តាញថាមពលកកើតឡើងវិញ
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាមានសេចក្តីរីករាយក្នុងការប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។ ក្នុង ...
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
សេចក្តីជូនដំណឹងស្ដីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស
នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្ដីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅប្រយុទ្ធប្រឆាំង និង ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្ដីប្រកាសព័ត៌មានស្ដីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) ប្រចាំតំបន់អាស៊ី គោលបំណងលើកកម្ពស់បរិវត្តកម្មឌីជី ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មាន៖ ខេមបូចាព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការលើករណី លោក សុខ ឧត្តម
ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា) បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងពីសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងដែលផ្ដន្ទាទោសលោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ និង ...
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនក្នុងការសាងសង់ផ្លូវ ស្តារប្រព័ន្ធធារាសាស្រ្ត និងពង្រឹងសហគមន៍កសិកម្ម
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ឯកអគ្គរាជទូតជប៉ុនជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។ ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្ដីជូនដំណឹងស្ដីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ អំពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននឹងកំពុងកើតឡើងគួរឱ្យកត់សម្គាល់។ ឧក្រិដ្ឋជនបានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទព័ត៌មានដែលផ្សាយដោយ VOD កាលពីថ្ងៃសុក្រសប្តាហ៍មុន
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ អគ្គនាយកដ្ឋានកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទរបស់ VOD ដែលបានចុះផ្សាយនៅថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២០ ដែលមានចំណងជើងថា “កសិករមួយចំនួននៅខេត្តកណ្តាលថា បន្លែ ...
អគ្គនាយកដ្ឋានកសិកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីការលុប និងព្យួរអាជ្ញាប័ណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន
នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានប្រកាសលុប និង/ឬព្យួរអាជ្ញាប័ណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន។ សកម្មភាពនេះត្រូវបានធ្វើឡើងខណៈដែលប្រតិបត្តិករទូរគមនាគមន៍មួយ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផា ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មាន៖ ឥណទាន ១០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវានិងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement ...
ធនាគាពិភពលោក
រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តការរឹតបន្តឹងការធ្វើដំណើរចូលមកកម្ពុជារបស់ជនបរទេសជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស អំពីការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ និងការផ្អាកមិន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីសម្រេចស្តីពីការបញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច បញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាត ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០
នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសមួយទាក់ទងនឹងស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅរដូវប្រាំងខាងមុខនេះ។ សេចក្តីជូនដំណឹងបានប្រាប់សាធារណជន ឱ្យសន្សំនិងដាក់កម្រិតការប្រើប្រាស់ទឹកស្អាត។ ដោយហេតុថាទីក្រុង ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល
សេចក្ដីប្រកាសព័ត៌មាន៖ ជប៉ុនផ្ដល់ ៣៦៣,២២៤ ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវថ្នល់ សាងសង់បរិក្ខារសុខាភិបាល និង ស្ថានីយផលិតទឹកស្អាតខ្នាតតូច
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (ជំនួយគូសាណូណ៌) សរុបចំនួន ៣៦៣,២២៤ ដុល្លារអាមេរិក ដល់អង្គភាព ចំនួនបី ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ប្រទេសអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមាន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាស្ដីពីការបន្តគាំទ្រកម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ២០២០
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជាបានចេញផ្សាយសេចក្តីជូនដំណឹងដល់សាធារណៈជនស្តីពីការបន្តផ្តល់ថវិកាជាអំណោយដល់នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជា (ហៅកាត់ថា “ម.អ.ជ.”) ដើម្បីបន្តអនុវត្តន៍ “កម្មវិធីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ” ដែល ...
អគ្គិសនីកម្ពុជា
ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ រវាងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងគ្រប់ក្រសួងពាក់ព័ន្ធ។ ជាលទ្ធផល អង្គប្រជុំ បានឯកភាព ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន៖ ពិធីសម្ពោធគម្រោងកែលំអក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជា-អូស្ត្រាលី
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានអំពីការបើកសម្ពោធគម្រោងកែលំអក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជា-អូស្ត្រាលី (WUIP)។ គម្រោងនេះនឹងគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជាទូទាំង ...
ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា