ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
អាកាសយានដ្ឋាន និងការធ្វើដំណើរ
ក្រុមហ៊ុន Emirate Airlines នឹងពង្រីកវត្តមាននៅទីផ្សារកម្ពុជា
ក្រុមហ៊ុន Emirates Airlines ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ នឹងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជាតាមរយៈការចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងទីក្រុងឌូបៃ ប្រទេសអាមីរ៉េតអារ៉ាប់រួម ខណៈពេលដែលក្រុមហ៊ុននេះកំពុងពង្រីកប្រតិបត្តិការក្នុងតំបន់។ ...
Kali Kotoski
http://bit.ly/2lm0eDA
រដ្ឋាភិបាលតាមដាន គ្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិថ្មី
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារបច្ចេកទេសធ្វើការតាមដានត្រួតពិនិត្យនិងផ្តល់ការប្រឹក្សាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបានការស្នើសុំផ្លូវការពីសម្រាប់គម្រោងមួយនេះ ពីក្រុមហ៊ុនចិន។ ...
ជា វណ្ណៈ
http://bit.ly/2kjma04
ក្រសួងបង្ហាញគម្រោងសង់ផ្លូវរថភ្លើងភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញគម្រោងសាងសង់ផ្លូវរថភ្លើងភ្ជាប់ពីផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញខេត្តព្រះសីហនុចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងនេះ គឺដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ពីកក់ស្ទះចរាចរណ៍ក្នុងទីក្រុង និងដើម្បីធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកផងដែរ។ ...
ជា វណ្ណៈ
http://bit.ly/2geJaNe
មន្ត្រីអាកាសចរណ៍៖ អាកាសយានដ្ឋានកម្ពុជារំពឹងស្របតាមស្តង់ដារអន្តរជាតិ
អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញក្តីសង្ឃឹមជាវិជ្ជមានចំពោះស្តង់ដារអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមស្តង់ដារអាកាសចរណ៍ស៊ីវិលអន្តរជាតិ បន្ទាប់ពីក្រុមមន្ត្រីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៃអង្គការសហប្រជាជាតិ (ICAO) ទើបតែបញ្ចប់សវនកម្មរបស់ខ្លួននៅកម្ពុជា។ លោក ស៊ីន ច័ន្ទសេរីវុត្ថា មន្ត្រីនាំពាក្យអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងកាល ...
ជា វណ្ណៈ
http://bit.ly/2f7xtWJ
អាកាសយានដ្ឋានកម្ពុជា ៩ខែទទួលអ្នកដំណើរជាង៥លាននាក់
អាកាសយានដ្ឋានកម្ពុជាទទួលបានអ្នកដំណើរជាង៥លាននាក់និង ៥៣០០០ ជើងហោះហើរក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៦ ពោលគឺចំនួនអ្នកធ្វើដំណើរកើនឡើង ៦.២ភាគរយ និងចំនួនជើងហោះហើរកើនឡើង ២.៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ...
ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT
ICAO ពិនិត្យសុវត្ថិភាពអាកាសចរណ៍កម្ពុជាសប្តាហ៍ក្រោយ
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នឹងមកធ្វើការត្រួតពិនិត្យសុវត្ថិភាពព្រលានយន្តហោះកម្ពុជានៅសប្ដាហ៍ក្រោយខណៈមន្ដ្រីមកពីអាកាសចរស៊ីវិលកម្ពុជាអះអាងថាបានត្រៀមខ្លួនជាស្រេចសម្រាប់វិធានការនេះ ...
ចេង សុខហ័ង
http://bit.ly/2ebMJCv
អង្គរអ៊ែរជួលយន្តហោះ A320 ពីរគ្រឿងពី BOC
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជួលយន្តហោះ Airbus A320 ពីរគ្រឿងពីក្រុមហ៊ុនអាកាសចរណ៍ BOC Aviation របស់ចិនដែលគ្រោងនឹងនាំចូលនៅចុងឆ្នាំនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2eod2D6
កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល ៣ ឆ្នាំ កន្លះមក ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA)ប្រចាំនៅកម្ពុជា បានប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលមានតម្លៃ១០.១លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកាលពី ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/
គម្រោងព្រលានយន្តហោះកោះកុងរួចរាល់
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន ដែលស្ថិតនៅពីក្រោយគម្រោងវិនិយោគទេសចរណ៍តម្លៃជាង៣,៨ពាន់លានដុល្លារនៅខេត្តកោះកុងបានបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្ដើមសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅកោះកុង ទោះបីជាមិនបានបង្ហាញទុនវិនិយោគ ឬ កាលបរិច្ឆេទគម្រោង ...
Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2cHwQRx
កូរ៉េចែករំលែកចំណេះដឹងអាកាសចរណ៍ជាមួយកម្ពុជា
ការគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ទាមទារការត្រួតពិនិត្យស្មុគស្មាញទាំងក្នុងកត្តាយន្តហោះ និងកត្តាខាងក្រៅ។ ការគំរាមកំហែងមានចច្រើនប្រភេទខុសៗគ្នា រួមមាន ការផ្តល់ព័ត៌មានរអាក់រអួល, វត្ថុនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង, រន្ទះបាញ់ និងហ្វូងសត្វបក្សី។ ហានិភ័យ គឺជាពិសេសមានច្រើន នៅពេលដែលយន្តហោះហោះចេញពីដី និងនៅពេលចុះចត។ ការងារនៃក្រុមអ្នកដែលគ្រប់គ្រងហានិភ័យទាំងនេះ គឺពិតជាសំខាន់ណាស់ ដែលការងារនេះអាចធ្វើឱ្យការភាពខុសគ្នារវាងការស្លាប់ និងរស់រានមានជីវិត។ ...
Jung Min-ho
http://www.koreatimes.co.kr/www/news/nation/2016/09/116_214001.html
ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបើកសាលាជំនាញបើកយន្តហោះនៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2c9zYJr
ថៃ បានលុបចោលកូតាជើងហោះហើរជាមួយកម្ពុជា
ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ...
ចេង សុខហ័ង
http://bit.ly/2cmmHNe
ក្រុមហ៊ុន ANA ចាប់ផ្តើមការហោះហើរដោយផ្ទាល់មកកាន់កម្ពុជា
ជើងហោះហើរដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានពីអាកាសយានដ្ឋានណារីតា ទីក្រុងតូក្យូប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជា ជាមួយអ្នកដំណើរចំនួន២៨០ នាក់នៅរសៀលម៉ោង ៣:១០ នាទី កាលពីម្សិលមិញដោយសង្ឃឹមថា នឹងលើកកម្ពស់សេវាហោះហើរថ្មីជារៀងរាល់ថ្ងៃដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន រួមទាំងទំហំពាណិជ្ជកម្ម និងវិស័យទេសចរណ៍។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ANA បានឲ្យដឹងថាជើងហោះហើរដោយផ្ទាល់នាពេលបច្ចុប្បន្ននេះនឹងសម្រួលរវាងប្រទេសទាំងពីរនៅក្នុងលក្ខខ័ណ្ឌអាជីវកម្ម វិស័យទេសចរណ៍ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងសម្រាប់ប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2bJ0rMk
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី នឹងហោះហើរត្រង់មកកាន់ភ្នំពេញ
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Garuda កំពុងពិចារណាចាប់ផ្ដើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិកអាស៊ាន ទាំងពីរនេះ។ លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា លោកបានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ ហើយពួកគេឆ្លើយតបថា ពួកគេកំពុងសិក្សាសក្ដានុពលទីផ្សារ ដើម្បីចាប់ផ្តើមការហោះហើរត្រង់មកកាន់កម្ពុជា។ ...
ម៉ៃ គុណមករា
http://bit.ly/2buztIq
អាកាសចរណ៍ VietJet នឹងចាប់ផ្តើមសេវាឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2bi7Thu
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/
កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់
អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/
អ្នកដំណើរតាមព្រលានយន្តហោះកម្ពុជាកើនតិចតួច
ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...
ហ៊ គឹមសាយ
http://bit.ly/2ackvrN
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
ជើងហោះហើរដឹកទំនិញរុស្ស៊ីនឹងធ្វើការហោះហើររាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជា
ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
កម្ពុជាផ្តល់សិទ្ធិទី ៥ ដល់ក្រុមហ៊ុនអាកាសចរណ៍
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/29aSQng
រដ្ឋាភិបាលមានគម្រោងសង់ព្រលានយន្តហោះថ្មីនៅក្បែរភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/28USOR6